-
យូណេស្កូ កោតសរសើរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ
ភ្នំពេញ៖ អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។ ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដី និងស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន។ លោកជំទាវថា នេះជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាននៅពេលកន្លងមក ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។ ពោលយុទ្ធនាការនេះ ជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើងវិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគត ក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចឆ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។ ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ តំណាងអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការយូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឈភាពកិច្ចការអភិរក្សអង្គរនូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។…
-
រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងទេសចរណ៍មានកិត្តិយស ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
-
ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងបន្តចុះពិនិត្យ វាស់វែង កំណត់និយាមកានិងអត្តសញ្ញាណកម្មក្បាលដី
ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ នៅតាមសង្កាត់ និងភូមិជាច្រើនក្នុងក្រុងសៀមរាប នៅថ្ងៃទី១៩ សីហា ២០២២។
-
គម្រោងដែលឈ្នះពានរង្វាន់អន្តរជាតិ Urban Village Phase II សម្ពោធដាក់លក់ប្លុកចុងក្រោយ
ភ្នំពេញ៖ Urban Village គឺជាគម្រោងខុនដូដំបូង និងតែមួយ គត់ក្នុងប្រទេសកម្ពុជា ដែលបានទទួលពានរង្វាន់ “គម្រោងអភិវឌ្ឍន៍ ខុនដូល្អបំផុតនៅអាស៊ី”។ គម្រោងដែល