-
អ្នកស្រុកសៀមរាប រក្សាបានទំនៀមចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

សៀមរាប៖ អ្នកស្រុកសៀមរាប រក្សាបានទំនៀមចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតារៀងរាល់ខែមាឃ តាមទម្លាប់មិនដែលអាក់ខានឡើយ។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលមានអ្នកភូមិអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាតែប៉ុណ្ណោះ។
-
កិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ លើកទី២ របស់ក្រុមការងារប្រតិបត្តិវាយតំលៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិបត្តិវាយតំលៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប និងឯកឧត្តម ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី២
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

-
អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ដបអាល់កុល និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) ចំនួន ១០ នាក់ ដែលឆ្លើយសំណួរបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌ។

កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងការឆ្លើយដោយផ្ទាល់ និងចែករំលែកបន្ត។ សូមបន្តចូលរួម និងតាមដានហ្វេសប៊ុកផេករបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ ដើម្បីស្វែងយល់បន្ថែម និងចែករំលែកបន្តឲ្យបានកាន់តែទូលំទូលាយនូវចំណេះដឹង និងព័ត៌មានថ្មីៗទាក់ទងនឹងវិស័យទេសចរណ៍។
-
«ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍»

(ខេត្តប៉ៃលិន)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។ លោកជំទាវបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងវិស័យទេសចរណ៍» ដែលបានធ្វើឡើងនៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២។
-
វាលស្មៅខៀវខ្ចីជុំវិញប្រាសាទអង្គរវត្ត ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា

-
អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

សៀមរាប៖ វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមាន៖
-
ក្រសួងទេសចរណ៍ បង្ហាញវីដេអូអំពីសារៈសំខាន់នៃនិតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មម៉ាស្សា

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ដង្ហែព្រះពុទ្ធរូបមានជ័យបារមីតេជ:ឈ្នះ កូវីដ-១៩ មកតម្កល់នៅទីឈាបនដ្ឋានបូជាសព អ្នកជម្ងឺកូវីដ-១៩ និងឆ្លងចេតិយ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធ បានរៀបចំដង្ហែ បដិមាដែលប្រសិទ្ធនាមថា”ពុទ្ធរូបមានជ័យបារមីតេជ:ឈ្នះ កូវីដ-១៩” ពីទីសិប្បកម្មចម្លាក់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ មកតម្កល់នៅទីតាំងព្រះពុទ្ធរូប មានខឿន និងបល្ល័ង្គកម្ពស់សរុប ៩,៧ម៉ែត្រ នៅទីឈាបនដ្ឋានបូជាសព បញ្ចុះសព អ្នកជម្ងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យកូវីដ-១៩ និងពិធីឆ្លងនូវសមិទ្ធផលនានារួមមានចេតិយរួម អដ្ឋិធាតុសេសសល់រួម, ហេដ្ឋារចនាសម្ព័ន្ព ដើមឈើ សួនច្បារ ផងដែរ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ ទឹក ថ្លា ក្រុង សិរីសោភ័ណ នាព្រឹកថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២ ។
-
អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្ម មានលក្ខណៈបែបប្រពៃណីខ្មែរ ជូនដល់ពលរដ្ឋ ៣៧គ្រួសារ

រយៈពេល២សប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសផ្នែកស្ថាបត្យកម្មនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មដែលមានលក្ខណៈបែបប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតបាន ៣៧ករណី ក្នុងនោះរួមមាន៖ ក្រុងសៀមរាប ចំនួន ៨ករណី ស្រុកអង្គរធំ ចំនួន ៤ករណី ស្រុកប្រាសាទបាគង ចំនួន ៩ករណី ស្រុកបន្ទាយស្រី ចំនួន ៦ករណី ស្រុកពួក ចំនួន ៨ករណី និងស្វាយលើ ចំនួន ២ករណី។