-
អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្ម មានលក្ខណៈបែបប្រពៃណីខ្មែរ ជូនដល់ពលរដ្ឋ ៣៧គ្រួសារ

រយៈពេល២សប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសផ្នែកស្ថាបត្យកម្មនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មដែលមានលក្ខណៈបែបប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតបាន ៣៧ករណី ក្នុងនោះរួមមាន៖ ក្រុងសៀមរាប ចំនួន ៨ករណី ស្រុកអង្គរធំ ចំនួន ៤ករណី ស្រុកប្រាសាទបាគង ចំនួន ៩ករណី ស្រុកបន្ទាយស្រី ចំនួន ៦ករណី ស្រុកពួក ចំនួន ៨ករណី និងស្វាយលើ ចំនួន ២ករណី។
-
ក្រសួងវប្បធម៌ បំភ្លឺព័ត៌មាន ពីការផ្សព្វផ្សាយវីដេអូកាត់ខ្លី របស់លោក គឹម ហ៊ាង ក្នុងសិក្ខាសាលាមួយ នៅខេត្តសៀមរាប ទាក់ទងទៅនឹងការអភិរក្សនៃតំបន់សៀមរាប អង្គរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅមុននេះបន្តិច បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីអនាគតនៃវិស័យអចលនទ្រព្យខេត្ត សៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍនៃតំបន់សៀមរាប អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោក ….
-
វត្តចំនួន ២៥៥ ក្នុងខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យមាឃបូជា

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ លោក ហាក់ ហុន ប្រធានមន្ទីរសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីបុណ្យមាឃបូជា ក្នុងខេត្តត្បូងឃ្មុំ នាឆ្នាំ២០២២នេះ បានប្រារព្ធនៅតាមវត្តចំនួន២៥៥ និងបានដង្ហែអង្គព្រះពុទ្ធរូបតាមដងផ្លូវផងដែរ។
-
រដ្ឋបាលខេត្តកំពត រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា

ខេត្តកំពត ៖ ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាដែលពុទ្ធបរិស័ទក្នុងពិភពលោកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅកម្ពុជាយើងនៅក្នុងរដ្ឋធម្មនុញ្ញ បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជានេះទៀតសោត ក៏តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំផងដែរក្នុងគោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។
-
ពិធីដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប

សៀមរាប ៖ ពិធីបុណ្យដង្ហែមាឃបូជា ត្រូវបានប្រារព្ធឡើងវិញ នៅក្នុងក្រុងសៀមរាប បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ-១៩។ បើតាមព្រះគ្រូធម្មវិសុទ្ធរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានសង្ឃដីកាថា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ មានការរៀបចំពិធីដង្ហែបុណ្យមាឃបូជាឡើងស្របតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហការណ៍ផងដែរ ពីសំណាក់មន្ទីរ អង្គភាព ស្ថាប័នដែលពាក់ព័ន្ធ សំខាន់គឺត្រូវបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
-
ការបណ្ដុះបណ្ដាលលើការរៀបចំ E-Menu នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

-
ក្រសួងទេសចរណ៍ បង្ហាញវីដេអូអំពីសារៈសំខាន់នៃនិតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មម៉ាស្សា

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ)

កណ្តាល ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានអញ្ជើញចូលរួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យមាឃបូជា បានធ្វើឡើងនៅ ក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស ( ភ្នំឧត្តុង្គ ) ស្រុកពញ្ញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
សម្តេចតេជោ ៖ ថ្ងៃបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

-
វាលស្មៅនៅមុខប្រាសាទអង្គរវត្តមានសោភ័ណភាពបៃតងខួបប្រាំងខួបវស្សា

វាលស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌ខៀវវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ការងាររៀបចំបរិស្ថាននេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដែលធ្វើឱ្យវាលស្មៅ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទមានភាពស្រស់បំព្រង ខៀវស្រងាត់ ទាក់ទាញអារម្មណ៍ទេសចរដែលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់កម្ពុជា៕