Category: ស្រុកយើង

  • ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ

    ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ

    នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ដល់០៧ ខែតុលា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ទាំង១៣ កន្លែង មានដូចជា៖​ …..

  • កម្ពុជាទទួលបានចំណូលជាង ២៥ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ៩ខែឆ្នាំនេះ

    កម្ពុជាទទួលបានចំណូលជាង ២៥ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ៩ខែឆ្នាំនេះ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសចំនួនសរុប ៦ពាំន់១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥ម៉ឺន៣ពាន់៨០៩ដុល្លារអាមេរិក។ ដោយឡែក សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន៨ពាន់២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់។ សម្រាប់ខែកញ្ញានេះដែរ គឺភ្ញៀវបរទេសដែលបាន ទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩២.២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។ សម្រាប់ចំណូល មានការថយចុះ ៩២.៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងរយៈពេល៩ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ម៉ឺន២ពាន់៣៣៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមយុទ្ធសាស្រ្ត ៤ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមយុទ្ធសាស្រ្ត ៤ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមយុទ្ធសាស្រ្ត ៤ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន ៕

  • សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច

    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច

    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច ដើម្បីបើកឡើងវិញ នូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិ នាពេលខាងមុខ ៕

  • រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន

    រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន

    ភ្នំពេញ៖ ដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ពីថ្ងៃទី២៧ ខែកញ្ញា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសដាក់ចេញបន្ថែម នូវយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ដើម្បីទាក់ទាញកំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន។ យុទ្ធសាស្ត្រអនុវត្តបន្ថែមទាំងនោះ រួមមាន៖ ទី១៖ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវជំរុញបុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវបន្ត និងពង្រឹងសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តបន្ត និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការកសាង «ទំនុកចិត្ត និងភាពជឿជាក់» ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ ជាពិសេសដើម្បីទទួលបានកិត្តិនាមថា «កម្ពុជាសុវត្ថិភាព»។ ទី២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជំរុញលើកទឹកចិត្ត សម្របសម្រួលដល់វិស័យឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍វប្បធម៌ ប្រពៃណីនៅទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍…

  • ក្រសួងទេសចរណ៍បង្កើត QR-Code ផ្ទុកឯកសារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ភោជនីយដ្ឋាន-អាហារដ្ឋាន

    ក្រសួងទេសចរណ៍បង្កើត QR-Code ផ្ទុកឯកសារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ភោជនីយដ្ឋាន-អាហារដ្ឋាន

    ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ, ឥលូវនេះ ក្រសួងទេសចរណ៍បានបង្កើត QR-Code ដើម្បីផ្ទុកបណ្ដុំឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ ក្រសួងទេសចរណ៍ក៏បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរអាចស្កេន QR-Code នេះ ដើម្បីទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទុកមើលខ្លួនឯង ឬអាចចែកចាយបន្ត ហើយក៏អាចបិទផ្សព្វផ្សាយនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួនបានផងដែរ។ បើតាមក្រសួងទេសចរណ៍ ការជំរុញការផ្សព្វផ្សាយឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» ទាំងនេះ គឺត្រូវបានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕ សូមទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ តាមរយៈ QR-Code ដូចខាងក្រោម៖

  • សម្តេចតេជោ ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

    សម្តេចតេជោ ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន ” ” TOURISM FOR INCLUSIVE GROWTH ” នៅថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។

  • ទឹកធ្លាក់ថ្មជញ្ចាំង

    ទឹកធ្លាក់ថ្មជញ្ចាំង

    ទឹកធ្លាក់ថ្មជញ្ចាំង ជាទឹកធ្លាក់ធម្មជាតីដ៏ស្រស់ស្អាតមួយដែលលាក់ខ្លួនក្នុងព្រៃនៃតំបន់ខ្នងផ្សារដែលមានចំងាយ….

  • ទឹកជ្រោះឆាយយោង ជួរភ្នំក្រវ៉ាញ

    ទឹកជ្រោះឆាយយោង ជួរភ្នំក្រវ៉ាញ

    ប្រភព៖ Cambotrips News

  • សម្តេចតេជោ លើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះយើងមិនហាមឃាត់ការឈប់សម្រាក ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌនោះទេ

    សម្តេចតេជោ លើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះយើងមិនហាមឃាត់ការឈប់សម្រាក ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌនោះទេ

    ភ្នំពេញ៖ តាមសារសម្លេងពិសេសនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះថា ប្រជាពលរដ្ឋនៅតែអាចឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ និងធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា…..