-
សេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច

-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ គាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅសៀមរាប-អង្គរ

-
រដ្ឋបាលខេត្តកំពតរៀបចំ គម្រោងអភិវឌ្ឍឆ្នេរព្រែក កំពតថ្មីមួយកន្លែង

-
រដ្ឋបាលខេត្តកំពត រៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែង បន្ថែមទៀតដើម្បីបម្រើវិស័យទេសចរណ៍ក្នុងខេត្ត

-
អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជាចំនួន៦ រួមគ្នាស្វែងយល់ពីវប្បធម៌ចិនស្តីពីពិធីបុណ្យសែនព្រះខែ

ភ្នំពេញ៖ កាលពីសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជា ចំនួន៦ រួមមាន សមាជិកតំណាងមកពី សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា អង្គការស្មារតីកីឡា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានរៀបចំកម្មវិធីឈ្វេងយល់ពីវប្បធម៌ចិនស្តីពី ពិធីបុណ្យសែនព្រះខែ នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ស្វិតនៅក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ។ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ចិនត្រូវបានសម្ពោធស្លាកជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ មជ្ឈមណ្ឌលនេះផ្តោតជាសំខាន់ក្នុងការចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ពីវប្បធម៌ចិនជូនដល់ប្រជាជនកម្ពុជានិងមិត្តភក្តិបរទេសនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ជាការចូលរួមជាមួយគ្នាក្នុងការចែករំលែកពីជ្រុងមួយនៃវប្បធម៌ចិនស្តីពីពិធីសែនព្រះខែប្រពៃណីជនជាតិចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់បណ្តាសង្គមស៊ីវិលទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងទាក់ទងដែកថែបរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន ហើយក៏ជាការចូលរួមយល់ដឹងបន្ថែមក្រៅពីរឿងព្រេងទាក់ទងនឹងពិធីសែនព្រះខែ គឺការយល់ដឹងពីបច្ចេកវិទ្យាយានអវកាសចិនដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា ដែលជាពិសេសរឿងរ៉ាវដែលយានអវកាសចិនទើបវិលត្រឡប់មកពីឋានព្រះចន្ទវិញ។…
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ក្នុងរដូវភ្ជុំបិណ្ឌខាងមុខ ការជំរុញ និងគ្រប់គ្រងចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ សម្រាប់វិស័យទេសចរណ៍កម្ពុជា

-
ការជំរុញចលនាទេសចរណ៍ក្នុងស្រុកត្រូវបានចាត់ទុកថាជា បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយ

-
សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

-
ក្រសួងទេចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពី វគ្គបណ្តុះបណ្តាល ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ លើជំនាញគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី

-
សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស
