-
សិល្បៈភូមិយើង របាំប្រពៃណី៖ ត្បាញកប្បាស
សិល្បៈភូមិយើងរបាំប្រពៃណី៖ ត្បាញកប្បាសស្នាដៃនិស្សិត៖ គាំ ម៉ាឡា ឌួង ដាឡាដឹកនាំដោយ៖ កែវ ម៉ាលិស ឈឹម ណាលិន
-
ភ្លូ
ប្រភព៖ សំរស់មាតុភូមិយើង
-
មៀនព្រៃ
ប្រភព៖ សំរស់មាតុភូមិយើង
-
រីករាយ ថ្ងៃឈប់សម្រាក🌷💐🚴🏼♀️
ប្រភព៖ ក្រុមអ្នកស្រលាញ់កង់នៅកម្ពុជា
-
សិល្បៈភូមិយើង របាំប្រពៃណី៖ សមិទ្ធផលក្អមខ្មែរ
សិល្បៈភូមិយើង របាំប្រពៃណី៖ សមិទ្ធផលក្អមខ្មែរ ស្នាដៃ-ដឹកនាំដោយ៖ និស្សិត ហ៊ូ ផាត់យុទ្ធ
-
អាជ្ញាធរជាតិអប្សរាប្រទះឃើញចម្លាក់បុរាណជាច្រើនក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២កក្កដាឆ្នាំ២០២១ បានឲ្យដឹងថាក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។ លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គេបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន៣ ក្នុងនោះចំនួន២នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។ សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុល ចាប់តាំងពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១ កន្លងមក៕
-
សិល្បៈភូមិយើងល្ខោននិយាយរឿង «អង្គុលីម៍ា» ដឹកនាំ-ស្នាដៃ៖ និស្សិត អ៊ី សុខចន្រ្ទា
-
កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់នៅចុងសប្ដាហ៍ទី៣ នៃខែកក្កដា
យោងតាមក្រសួងទេសចរណ៍នៅថ្ងៃនេះបានឲ្យដឹងថា រយៈពេលពីរថ្ងៃចុងសប្ដាហ៏កន្លងទៅ គឺថ្ងៃ១៧និងទី១៨ កក្កដាឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប៦ម៉ឺន៣ពាន់៤៨៨នាក់ ក្នុងនោះភ្ញៀវជាតិ៦ម៉ឺន២ពាន់៣៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ពាន់៩៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេរួមមាន រាជធានីភ្នំពេញទទួលបាន១ម៉ឺន៨ពាន់៨៧៧នាក់, ខេត្តព្រះសីហនុទទួលបាន៧ពាន់៦៤៤នាក់, ខេត្តកំពតទទួលបាន៧ពាន់៦៣២នាក់, ខេត្តបាត់ដំបងទទួលបាន៥ពាន់៤០០នាក់, ខេត្តកំពង់ស្ពឺទទួលបាន៤ពាន់៩៣៥នាក់ និងខេត្តកណ្តាលទទួលបាន៤ពាន់៨០៣នាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវនៅសប្ដាហ៏នេះ មានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។
-
ឯកឧត្តម ថោង ខុន៖ ការជ្រើសរើសក្រុងព្រះសីហនុជាកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដោយសារសម្បទាទេសចរណ៍សមស្រប និងការចាក់វ៉ាក់សាំង
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ដោយហេតុថា ក្រុងព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍សមសម្រប ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ហើយម្យ៉ាងទៀតការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងវិស័យទេចរណ៍នៅខេត្តនេះ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាក់ស្ដែងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ។ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេកម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។ ស្របតាមស្មារតី…