-
កម្ពុជា ទទួលបានរូបចម្លាក់បុរាណរបស់ខ្លួន ដែលមានអាយុជាង ១ពាន់ឆ្នាំពីសហរដ្ឋអាមេរិក
យោងតាមក្រសួងវប្បធម៌នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្ដីតុលាការទាក់ទងនឹងរូបចម្លាក់បុរាណមួយដែលគេស្គាល់ថា ព្រះស្កន្ទគង់លើក្ងោក ដែលមានប្រភពពីប្រទេសកម្ពុជា។ ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក សហការជាមួយការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូយ៉ក បានរឹបអូសយករូបចម្លាក់នោះពីម្ចាស់មុន ដែលស្មគ្រ័ចិត្តប្រគល់ជូនដោយបោះបង់សិទ្ធិកាន់កាប់។ វត្ថុបុរាណនឡ ត្រូវក្រសួងវប្បធម៌កម្ពុជាបញ្ជាក់ថា ត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សទី១០នៃគ្រឹះសករាជ។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម និងអសន្តិសុខ។
-
ដើមស្រល់ ភ្នំខ្នងក្រពើ
ប្រភព៖ សាយ សំអាល់ – Say Samal
-
ភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ដើរកំសាន្តនៅចុងសប្ដាហ៍ទីពីរនៃខែកក្កដា
យោងតាមក្រសួងទេសចរណ៍ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦ម៉ឺន៩ពាន់៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ៦ម៉ឺន៨ពាន់៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ពាន់១៦៧ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ ១ម៉ឺន៩ពាន់៨៦៨នាក់, ខេត្តកំពតទទួលបានភ្ញៀវ ១ម៉ឺន២៤នាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវ៧ពាន់៧១២ នាក់, ខេត្តកំពង់ស្ពឺទទួលបាន ៦ពាន់២៥២ នាក់, ខេត្តបាត់ដំបងទទួលបាន ៥ពាន់៥៨៨ នាក់ និង ខេត្តកណ្តាលទទួលបានភ្ញៀវ៤ពាន់៤០៩នាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួននោះមានការថយចុះប្រមាណ ៥,២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ត្រូវក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។
-
ផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ត្រូវបានកែលម្អ ដើម្បីលើកកំពស់សោភ័ណ្ឌភាពទាក់ទាញភ្ញៀវទេសចរណ៌ជាតិ និងឣន្តរជាតិ នៅពេលខាងមុខ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ការិយាល័យជំនាញរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើរការកែលម្អ និងស្ថាបនាផ្លូវឡើងរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវអោយមានភាពងាយស្រួល ដើម្បីត្រៀមបម្រើសេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ ។ លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានខិតខំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាពិសេសឣភិវឌ្ឍន៌តំបន់រមណីយដ្ឋានទេសចរណ៌នានានៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង។ លោកជំទាវ បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវជម្រាបជូនប្រជាពលរដ្ឋឲមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាព នានាដែលនៅជិតផ្ទះ។ សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន…
-
សូមទស្សនាទិដ្ឋភាពសម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
សូមទស្សនាទិដ្ឋភាព សម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន៖
-
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប៖
-
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើទឹកដីចាស់ នៃខេត្តព្រះសីហនុ
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើដែនដីចាស់ នៃខេត្តព្រះសីហនុ៖
-
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ រាជរដ្ឋាភិបាលបានកំណត់ពេលវេលានៃការរៀបចំវេទិកាទេសចរណ៍អាស៊ាននោះ ចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។ វេទិកាទេសចរណ៍អាស៊ានដែរ មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន។
-
ភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១
តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ បានឱ្យដឹងថាក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ ពោលគឺពីខែមករាដល់ខែឧសភាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិសរុប ៩ម៉ឺន១ពាន់៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។ ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនោះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១៣ម៉ឺន៦ពាន់១៤៣នាក់។ ក្នុងចំណោម ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេរួមមាន ភ្ញៀវជនជាតិថៃមានចំនួន ៤ម៉ឺន៦ពាន់៣៩៥ នាក់, ចិនមានចំនួន ២ម៉ឺន៧ពាន់៦៩៣ នាក់, វៀតណាមមានចំនួន ៥ពាន់៨៣៣ នាក់, ឥណ្ឌូណេស៊ីមានចំនួន ៣ពាន់១៣៨ នាក់, កូរ៉េខាងត្បូងមានចំនួន ១ពាន់៥៧៦នាក់, កោះតៃវ៉ាន់មានចំនួន ១ពាន់២៨៨ នាក់, អាមេរិក មានចំនួន ១ពាន់២៦៧នាក់, ម៉ាឡេស៉ីមានចំនួន ៧៤៩ នាក់, ជប៉ុនមានចំនួន ៦៨៧ នាក់ និងជនជាតិបារាំងមានចំនួន៥៤៩ នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង…
-
អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២១)