-
អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត រួមនិងវិស័យឯកជននានាដែលពាក់ព័ន្ធក្នុងការផ្តល់សេវាក្នុងវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីដាក់ឆ្លងពិនិត្យជាលើកចុងក្រោយ ដើម្បីសុំកាគាំទ្រ និងអនុសាសន៍កែលម្អបំពេញបន្ថែមពីចំណុចខ្វះចន្លោះ ដើម្បីឈានទៅដល់ការសម្រេចដាក់ឲ្យប្រើប្រាស់នូវផែនទីទេសចរណ៍ខេត្តបាត់ដំបង និងក្រុងបាត់ដំបង តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ” ស្គេន QR-Code “ដែលអាចបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកម្សាន្ត នៅក្នុងខេត្ត ។ គោលលបំណងនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង និងអ្វីថែលខេត្តយើងមាន និងដើម្បីជាការបង្ហាញនៅក្នុងQR-Codeនេះ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយដល់ការសិក្សាស្រាវជ្រាវ របស់សិស្សនិស្សិតទៀតផង។ តាមរយៈការធ្វើបទបង្ហាញដាក់ឆ្លងផ្ទាំងរូបភាពផែនទី និងរូបភាពគោលដៅសំខាន់ៗ ខាងលើនេះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះ ក្រុម”ស្នាដៃខ្មែរ” ដែលបានខិតខំរៀបចំគម្រោងខាងលើនេះ ដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម ពីតំបន់កសិ-ទេសចរណ៍ និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពងាយស្រួល កាន់តែទូលំទូលាយ ថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ”ស្កេនQR Code”នឹងបង្ហាញនូវផែនទីទេសចរណ៍…
-
ខេត្តចំនួនពីររបស់កម្ពុជានឹងក្លាយជាខេត្តដែលមានភ្ញៀវបរទេសស្គាល់ច្រើនជាងគេបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គទូតបរទេសជិត២០ប្រទេស
ភ្នំពេញ៖ប្រតិភូអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃ បាន សរសើរពីការអភិវឌ្ឍខេត្តចំនួនពីរគឺខេត្តបន្ទាយមានជ័យនិងសៀមរាប ដែលសម្បូរទៅដោយមុខម្ហូបឆ្ងាញ់និងជាតំបន់ដែលទាក់ទងនឹងឧទ្យានបុរាណអង្គរជាដើម។នេះបើតាមកខ្លឹមសារនៃ សេចក្ដី ប្រកាស ព័ត៌មាន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ របស់ស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដែលជាអ្នករៀបចំ ដំណើរទស្សនកិច្ចនេះ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គ ទូតបរទេស និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ខេត្តទាំងពីរ ក្នុងរយៈពេលបីយប់បួនថ្ងៃ ក្រោមកិច្ចសហការរៀបចំរវាង ស្ថានទូត កម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួល ការទូត សេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអន្តរក្រសួង/ស្ថាប័ន។ លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាន ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានរៀបចំសិក្ខាសាលា ដើម្បី ផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា ក្រសួងការទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ន…
-
ក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាពង្រីកចំនួនប្រជាសាស្រ្តសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន និងសង្គមស៊ីវិលបង្ហាញជំហររួមគ្នាក្នុងការអភិរក្ស ក៏ដូចជារួមគ្នាបង្កាត់ពូជកូនសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ឱ្យមានចំនួនកើនឡើងនៅថ្ងៃខាងមុខ ។ ថ្លែងក្នុងពិធីដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួង និងដៃគូចង់ពង្រឹងចំនួនប្រជាសាស្រ្តចំនួនសត្វក្រពើភ្នំនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូគឺគេឃើញវត្តមានកូនសត្វក្រពើភ្នំ កំពុងតែរស់នៅតំបន់មួយនេះ ពិសេសនៅតាមបណ្តោយដងទន្លេស្រែពកដែលស្ថិតនៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។សម្រាប់ការសិក្សាតាំងតែពីឆ្នាំ ២០០៥មកគេឃើញមានតែស្លាកស្នាមក្នុងនេះគេឃើញ លាមក ដានជើង ឬក៏ដានកន្ទុយ ប៉ុន្តែថ្មីៗនេះគេឃើញដោយផ្ទាល់នៃវត្តមានកូនសត្វក្រពើភ្នំតែម្តង។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា”កន្លងមកដោយសារកត្តាការប្រែប្រួលអាកាសធាតុ ការនេសាទ ខុសច្បាប់ ហើយពិសេសការប្រមូលពងក្រពើដែលធ្វើឱ្សសត្វក្រពើភ្នំនៅកន្លែងនេះមួយចំនួនទទួលរងការបាត់បង់ ហើយយើងទើបតែរកឃើញនៅឆ្នាំ ២០២១នៅដែនជម្រកសត្វព្រៃស្រែពកនេះដែលជាការបន្ថែមទៅលើទីតាំងក្រពើភ្នំ នៅតំបន់ផ្សេងទៀតដែលយើងបានរកឃើញកន្លងមកមានតែនៅតំបន់អារែង ខេត្តកោះកុង ប៉ុន្តែឥឡូវនេះបានបញ្ជាក់វត្តមានហើយគឺនៅតំបន់ស្រែពកនេះក៏មានវត្តមានសត្តដ៏កម្របំផុតក្នុងលោកនេះផងដែរ”។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ពេលនេះយើងកំពុងសិក្សារួមគ្នាថា តើយើងពង្រឹងប្រព័ន្ធ ចំនួនប្រជាសាស្រ្ត នៅតំបន់សត្វស្រែពកយ៉ាងដូចម្តេច?ចំណុចសំខាន់ការដែលពង្រឹងវត្តមានសត្វក្រពើភ្នំដែលមានជាក់ស្តែងនៅកន្លែងនេះជាចំណុចអាទិភាព ។យ៉ាងណាក្តីបើចំនួនសត្វក្រពើភ្នំមានចំនួនតិច ហេតុនេះបើយើងអនុវត្តស្តារសត្វប្រភេទនេះបែបធម្មជាតិគឺវាអាចចំណាយពេលយូរ ហើយពេលខ្លះវាខាតពេលវេលាថែមទៀត ។ក្រៅពីនេះចំនួនកំណើនក៏យើងមិនអាចកំណត់ថាវាអាចកើនឡើងតាមអ្វី ដែលយើងរំពឹងទុកឡើយ។ហេតុនេះបានជាយើងសិក្សាថាតើត្រូវបង្កើនបែបថ្មីឬយ៉ាងណា។កន្លងមកសម្រាប់កម្ពុជាយើងបានធ្វើកិច្ចការបង្កាត់ពូជសត្វជាច្រើនមកហើយ ដូចជាពូជអណ្តើកហ្លួងគឺ អង្គការ មូលនិធិ សត្វព្រៃ ពិភពលោក (WWF)បានបង្កាត់ដើម្បីយកពន្លែងចូលទៅក្នុងធម្មជាតិ។ចំណែកនៅខេត្តក្រចេះប្រភេទសត្វកន្ធាយក្បាលកង្កែប ក៍មានការបង្កាត់នូវកូនរបស់វា…
-
មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។ ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះធ្វើឡើងក្នុងពិធី ពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWFដែលបានរៀបចំឡើងនាដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ គួរបញ្ជាក់ថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។ ជាមួយគ្នានេះ លោក…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី
ខេត្តមណ្ឌលគិរី ៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។ បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំព្រេច។…
-
ហាង Concept cafe & Bar មិនប្រើប្លាស្ទិក ដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន (Video Inside)
អ្នកស្រី ឱ ដាវី បើកហាង Concept cafe & Bar ដោយមិនប្រើប្លាស្ទិក ដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងគិតគូរពីសុខភាពអតិថិជន។ ចង់ដឹថាតើហាង Concept cafe & Bar ដែលមិនប្រើប្រាស់ប្លាស្ទិកមានប្រតិបត្តិការបែបណាខ្លះ? សូមទស្សនាវីដេអូដូចតទៅ៖