Category: ទេសចរណ៍

  • រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ប្រមាណជាង ៥៤.៧០១នាក់ និងភ្ញៀវបរទេសចំនួន ៣៧នាក់

    រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត  ប្រមាណជាង ៥៤.៧០១នាក់ និងភ្ញៀវបរទេសចំនួន ៣៧នាក់

    កំពង់ឆ្នាំង ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពិធីប្រណាំងទូកង នៅវត្តកោះថ្កូវ ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី មានភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកទស្សនាកម្សាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ៥៤៧០១នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៣៧នាក់ ។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ចែងកងកម្លាំងដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈតាមគោលដៅសំខាន់ៗ បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំងបានយ៉ាងសប្បាយរីករាយ៕ សុខ គឹមសៀន

  • រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ប្រមាណជាង ៧៩.៥០០នាក់

    រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត  ប្រមាណជាង ៧៩.៥០០នាក់

    ខេត្តកំពង់ចាម ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ និងពិធីប្រណាំងទូក នៅស្រុកស្ទឹងត្រង់ ភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅខេត្តកំពង់ចាម សរុបមានចំនួន ៧៩.៥៧៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៩.៣២៨នាក់ និងភ្ញៀវបរទេស មានចំនួន ២៤៦នាក់ ។ នេះបើតាមការគូបញ្ជាក់ឲ្យដឹង ពីលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា កត្តាដែលភ្ញៀវមកដើរលេងកំសាន្តបានដោយសេរី និងសប្បាយរីករាយ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ពុំមានការរំខានពីជនខិលខូច ឬភាគីបក្សណាមួយឡើយ ៕ លី ពៅ

  • ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់ម្ចាស់អាជីវកម្មរមណីយដ្ឋាន

    ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់ម្ចាស់អាជីវកម្មរមណីយដ្ឋាន

    ដើម្បីចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទាំងអស់នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដោយត្រូវកំណត់ចំនួនភ្ញៀវទេសចរឱ្យសមមាត្រទៅនឹងទំហំទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពជូនភ្ញៀវ។

  • ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់រមណីយដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី

    ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់រមណីយដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី

    ដើម្បីចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទាំងអស់នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដោយត្រូវកំណត់ចំនួនភ្ញៀវទេសចរឱ្យសមមាត្រទៅនឹងទំហំទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីរក្សាគម្លាតសុវត្ថិភាពជូនភ្ញៀវ។

  • កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ

    កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ

    ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ ការលើកឡើងនូវសំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងនាក្រោយកិច្ចប្រជុំថា ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាអាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យអាចចូលមកខេត្តសៀមរាបទៀតបាន។ ឯកឧត្តម ហោ សារុន បានថ្លែងថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរដែលជាប្រជាពលរដ្ឋថៃរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។ គួរជម្រាបថា…

  • កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលា ជាមួយក្តីរំពឹងថា នឹងអាចទទួលបានទេសចររហូតដល់ពីរលាននាក់ នៅដំណាច់ឆ្នាំនេះ

    កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលា ជាមួយក្តីរំពឹងថា នឹងអាចទទួលបានទេសចររហូតដល់ពីរលាននាក់ នៅដំណាច់ឆ្នាំនេះ

    ភ្នំពេញ៖កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលាខាងមុខ ដើម្បីបង្ហាញសក្ដានុពលនានាទាក់ទាញភ្ញៀវ ទេសចរ មកកម្សាន្ត ព្រមទាំងរៀបវេទិកាពិភាក្សាផ្លាស់ប្ដូរយោល់ ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍ផង។ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ដាក់ក្ដីរំពឹងថាចំនួនទេសចរណ៍អន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់រហូតដល់១លាន៥សែននាក់នៅបំណាច់ឆ្នាំ២០២២នេះ។ អ្នកនាំពាក្យ ក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភក្តិ ឱ្យដឹងថា បន្ទាប់ ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩បានធូរស្បើយ ជា ហេតុនាំឱ្យ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា មានសន្ទុះ កើន ឡើងវិញ។ លោកបានលើកឡើងថា ៖ «តាំងពីការប្រកាសបើកប្រទេស ឡើងវិញ នៅឆ្នាំ ២០២១ មកប្រទេសយើងមានភ្ញៀវទេសចរ អន្តរជាតិកើន ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសាររាជរដ្ឋាភិបាលយើងមានការ សម្របសម្រួលយ៉ាងខ្លាំងចំពោះភ្ញៀវដែលចូលមក។ ចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ធ្វើតេសរកកូវីដ ១៩ តេស្ត PCR នោះឡើយ»។លោកបន្ថែមថា រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ដោយបានជួយជ្រោមជ្រែងវិស័យនេះ ជាច្រើនតាំងពីការលើកលែងពន្ធក្ដី ទាំងប្រាក់ឧបត្ថម្ភគោល នយោបាយ ការបណ្ដុះបណ្ដាលជំនាញនានា និងការផ្ដល់ប្រាក់ ឧបត្ថមជូនកម្មករនិយោជិតដែលធ្វើការងារលើវិស័យទេសចរណ៍ ។ លោកបញ្ជាក់ថា៖ «ភ្ញៀវទេសចរ អន្តរជាតិមិនទាន់មានសន្ទុះខ្លាំង…

  • អគ្គរដ្ឋទូតតួកគីប្ដេជ្ញាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

    អគ្គរដ្ឋទូតតួកគីប្ដេជ្ញាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់មកកម្ពុជា

    ភ្នំពេញ៖ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ ការសន្យានេះធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ បន្ទាប់ពីលោកស្រីទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីស្ថានភាពទេសចរណ៍កម្ពុជាដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រការនេះបានជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ និងទេសចរអន្តរជាតិ៩៩៨,២៧២នាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល៨ខែឆ្នាំ២០២២។ លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព/អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។ លោកស្រីក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨…

  • ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីអំពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖ ១. ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ២. ត្រូវបន្តជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។ ៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។…

  • ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ

    ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ

    ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានស្វាគមន៍លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តរីករាយ ចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយក្រោយកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោ។ ឯកឧត្តមបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ…

  • ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ រួមគ្នាការពារព្រៃឈើ-សត្វព្រៃ និងពឹងអាស្រ័យលើអនុផលព្រៃឈើ

    ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ រួមគ្នាការពារព្រៃឈើ-សត្វព្រៃ និងពឹងអាស្រ័យលើអនុផលព្រៃឈើ

    ខេត្តរតនគិរី៖ ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្តរតនគិរី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិក្នុងនេះដូចជាព្រៃឈើ និងសត្វព្រៃឱ្យគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។ គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មានករចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួន ៦៦៧គ្រួសារ ហើយបច្ចុប្បន្ននេះ បងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំសម្រាប់ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។ ក្នុងដំណើរចុះពិនិត្យកិច្ចការអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងខេត្តរតននាថ្មីៗនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាសហគមន៍តំបន់ការពារធម្មជាតិអូររៃគឺជាសហគមន៍តំបន់ការពារធម្មជាតិមួយក្នុងចំណោមសហគមន៍ទាំង១៩០នៅទូទាំងប្រទេស ហើយក៏ស្ថិតនៅក្នុងចំណោមសហគមន៍ទាំង១១នៅ ខេត្តរតនគិរី ដែរ ។ ចំពោះមូលហេតុដែលក្រសួងបរិស្ថានចាំបាច់បង្កើតតំបន់សហគមន៍ ការពារ ធម្មជាតិ គឺទី១ ផ្តល់នូវការទទួលខុសត្រូវ ក្នុងការចូលរួមរបស់សហគមន៍ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិរបស់យើង។ ឯកឧត្តមមានប្រសាសន៍ថា ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងកិច្ចការពារនិង អភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ពីព្រោះថានឹងជួយផ្តល់នូវផលប្រយោជន៍ដល់សហគមន៍វិញ។ លោក ទុយ សុផាន់ សមាជិក សហគមន៍…