Category: ទេសចរណ៍

  • មន្រ្តីជាន់ខ្ពស់បញ្ជាក់អំពីការបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ

    មន្រ្តីជាន់ខ្ពស់បញ្ជាក់អំពីការបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ

    ភ្នំពេញ៖ក្រសួងបរិស្ថាន កំពុងជំរុញការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិជាជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើ ធនធាន ធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ ផែនការ និង យុទ្ធសាស្រ្តរបស់ខ្លួន ដោយទី១ ផ្តោតលើផែនការ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាសសរ កន្លោង ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់ និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាពសាធារណៈតាមរយៈមុខងារអេកូឡូស៊ី ។ទី២ ផ្តោតលើការជួយអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ទ្រទ្រង់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការ អភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញតំបន់ការពារធម្មជាតិ ដែល ក្នុងនោះការបង្កើត អេកូទេសចរណ៍ ដែលបានរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ។ បទពិសោធន៍ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ បាន បង្ហាញថា ការលើកកម្ពស់ចីរភាព និង ការពង្រឹងចលនា ទេសចរណ៍ផ្ទៃក្នុង…

  • PATA គ្រោងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅដើមខែធ្នូខាងមុខ

    PATA គ្រោងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅដើមខែធ្នូខាងមុខ

    ភ្នំពេញ៖សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ » នៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ ២០២២ នៅប្រាសាទព្រះវិហារ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ច។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា ព្រឹត្តិការណ៍ខាងលើនេះ គឺជាលើកទី១ ដែលរៀបចំធ្វើនៅប្រាសាទព្រះវិហារ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ និង សេដ្ឋកិច្ចជាតិ។ លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏ក្នុងគោលបំណងរឹតចំណងមិត្តភាពជាមួយនឹងប្រទេសជិតខាង ដែលមានប្រទេសថៃជាដើម ជាពិសេសជំរុញឱ្យមានសាមគ្គីភាព និងកិច្ចសហការនៅក្នុងតំបន់អាស៊ានទាំំងមូលផង។ បើតាម លោក ធួន ស៊ីណាន ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរជាតិព្រះវិហារ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ជាពិសេសគឺបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។ លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍នេះ រៀបចំឡើងក៏ក្នុងគោលបំណងអបអរទិវាជនពិការពិភពលោកដែរ។ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ ថ្លែងថាអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ…

  • គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តចំនួន៥ ទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍

    គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តចំនួន៥ ទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍

    ភ្នំពេញ:គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ បាន ទទួល ការបណ្តុះបណ្តាល លើជំនាញ វិជ្ជាជីវៈ ទេសចរណ៍ ដោយអង្គការស្វីសខន់ ថាក់ (Swisscontact) ដែលមាន រយៈពេលរហូតដល់៤ឆ្នាំ គឺចាប់ ពី ឆ្នាំ ២០២១ដល់២០២៤។បើតាម ក្រសួងទេសចរណ៍ បាន ឱ្យ ដឹងថា ការ អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅ ខេត្តចំនួន៥ នោះរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលអង្គការនេះ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលនេះឡើង។ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយបានឈានរហូតមានការ ចុះ អនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ ជាមួយនឹងក្រសួងទេសច រណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។ ការចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan…

  • “គោលដៅទេសចរណ៍បី ទីផ្សារតែមួយ”របស់កម្ពុជា វៀតណាម និងថៃ ទទួលបានការផ្លាស់ប្ដូរចរន្តពាណិជ្ជកម្មរលូនទៅមុខ

    “គោលដៅទេសចរណ៍បី ទីផ្សារតែមួយ”របស់កម្ពុជា វៀតណាម និងថៃ ទទួលបានការផ្លាស់ប្ដូរចរន្តពាណិជ្ជកម្មរលូនទៅមុខ

    ភ្នំពេញ៖«គោលដៅទេសចរណ៍បី ទីផ្សារតែមួយ-Three Destination One Marketing» គឺជាគម្រោងមួយដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចតាមច្រកព្រំដែននៃប្រទេសទាំងបី។ បន្ទាប់ពីសន្និសីទសារព័ត៌មានអំពីកិច្ចសហការពហុភាគីនេះ កាលពីដើមខែឧសភា ឆ្នាំ២០២២ កន្លងទៅ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះបានដើរទៅមុខយ៉ាងរលូន ដោយមានការជួបជុំដោះស្រាយបញ្ហាប្រឈមជារឿយៗពីសំណាក់ភាគីទាំងបី។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញពីភាពរលូនទៅមុខនៃគម្រោងនេះ ក្រោយបានអនុវត្តអស់រយៈពេលកន្លះឆ្នាំមកនេះ។ រលូនទៅមុខដោយហេតុថា សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងបីតែងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ លោកបណ្ឌិតបានមានប្រសាសន៍ថា ៖ «សព្វថ្ងៃមានការផ្លាស់ប្ដូរចរន្ដពាណិជ្ជកម្មនៅក្នុងតំបន់ទៅវិញទៅមកជារឿយៗ…បន្ទាប់ពីសន្និសីទប៉ុន្មានខែមុនយើងបានផ្លាស់ប្ដូរទស្សនៈកិច្ចរវាងប្រទេសទាំងបី ហើយបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍កន្លទៅនេះ យើងក៏មានការជួបជុំគ្នាម្ដងទៀត ដើម្បីពិភាក្សាអំពីផែនការបន្តទៅមុខទៀតផងដែរ»។ លោកបណ្ឌិតបានបន្ថែមទៀតថា៖ «កន្លះឆ្នាំមកនេះ យើងបានផ្លាស់ប្ដូរទស្សនៈកិច្ចចំនួនប្រាំដងមកហើយ យើងក៏មានចរន្តភ្ញៀវចេញចូលជាហូរហែតាមរយៈច្រករបៀងរបស់ប្រទេសទាំងបី»។ យ៉ាងណាមិញ សម្រាប់បញ្ហាប្រឈមមួយដែលគម្រោង «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ» ធ្លាប់បានជួបប្រទះកាលពីពេលចាប់ផ្ដើមដំបូងៗ គឺបញ្ហាការសម្រួលឯកសារចេញចូលតាមច្រករបៀងទៅកាន់ប្រទេសថៃ មកដល់បច្ចុប្បន្នក៏ត្រូវបានដោះស្រាយរួចផងដែរ។ និយាយជារួមគឺ បច្ចុប្បន្ននេះភ្ញៀវទេសចរអាចចេញចូលប្រទេសទាំងបីជាលក្ខណៈបណ្ដាញបានយ៉ាងងាយស្រួលតែម្ដង។ ពីភាគីថៃ លោកស្រី វីឌីយ៉ា សួង ដែលជាប្រធានសមាគមទេសចរណ៍ខេត្តត្រាត ក៏បានថ្លែងស្រដៀងគ្នានេះដែរ អំពីភាពជោគជ័យបានមួយកម្រិតនៃផែនការ…

  • បីថ្ងៃបុណ្យអុំទូកខេត្តព្រះសីហនុទទួល​បាន​ភ្ញៀវទេសចរជិតកន្លះលាននាក់​

    បីថ្ងៃបុណ្យអុំទូកខេត្តព្រះសីហនុទទួល​បាន​ភ្ញៀវទេសចរជិតកន្លះលាននាក់​

    ព្រះសីហនុ៖អាជ្ញាធរ​ខេត្តព្រះសីហនុប្រកាសថាខេត្តនេះ ទទួលបានភ្ញៀវទេសចរណ៍ជាង​ ៤៩ម៉ឺននាក់​ក្នុង​រយៈពេល​បីថ្ងៃ​នៃ​បុណ្យ​អុំទូក​នេះ ។ អភិបាលខេត្តរងព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាក្នុងរយៈពេលបីថ្ងៃ ជាង ៤៩ម៉ឺននាក់ ជិតចូល ៥០ម៉ឺននាក់។ លោកបញ្ជាក់ថាមូលហេតុដែលនាំឱ្យភ្ញៀវទេសចរសម្រុកទៅលេងខេត្តព្រះសីហនុ ដោយសារតែខេត្តតភ្ជាប់ដោយផ្លូវល្បឿនលឿន និងការបង្កើតឱ្យមានការប្រគំតន្រ្តី ខណៈដែលខេត្តនេះមានក៏មានសក្ដានុពលទេសចរណ៍ផង។ ទន្ទឹមនឹងកំណើនទេសចរណ៍នេះ អាជ្ញាធរខេត្តព្រះសីហនុក៏បានបង្ហាញថា ទំនិញម្ហូបអាហារនិងគ្រឿងសមុទ្រនៅខេត្តនេះក៏ឡើងថ្លៃតិចតួចដែរ។ លោកឡុងឌីម៉ង់បញ្ជាក់ថា៖ « ផ្ទះសំណាក់សណ្ឋាគារអីមិនជាមានបញ្ហានោះទេ ប៉ុន្តែអាជីករលក់ដូគ្រឿងសមុទ្រមានការឡើងថ្លៃ ។ ការឡើងថ្លៃខ្លះគឺយើងយល់គឺទី ១ ទីផ្សារសេរី ទី ២ តម្រូវការច្រើនថ្ងៃឈប់សម្រាកប្រជានេសាទក៏សម្រាក ដូច្នេះធ្វើឱ្យតម្លៃឡើងតាមនោះដែរ ។ ប៉ុន្តែអាជ្ញាធរខេត្តនឹងប្រឹងប្រែងទប់ស្កាត់បញ្ហានេះទៀត» ។ លោកបន្ថែមទៀតថា ខេត្តនឹងធ្វើការរៀបចំជាក្រុមការងារមួយដើម្បីស្រង់មតិរកប្រភពនៃបញ្ហាវិញ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​និយាយ​ថា​ខេត្តព្រះសីហនុមាន ហេដ្ឋារចនា​សម្ព័ន្ធ​ល្អ​ទើបភ្ញៀវទេសចរណ៍ច្រើនទៅកម្សាន្ត ​ដែលមានទាំង​ភ្ញៀវក្នុង​ស្រុក​និង​ក្រៅ​ស្រុក។​ អ្នកស្រី​បញ្ជាក់​ថា​ ៖ « ខ្ញុំ​​យល់​ឃើញ​ថា​វា​ជា​សញ្ញាល្អ​សម្រាប់​វិស័យ​ទេសចរណ៍​ ផ្លូវ​ថ្នល់​ល្អ​ វាជា​ផលិតផល​ មធ្យោបាយ​ធ្វើដំណើរ​ ហើយ​វា​មាន​ការ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ​  ហើយ​ណា​មួយ​ក៏ជា​ការ​ជួយ​ទៅ​ដល់​អាជីវកម្ម​ទេសចរណ៍​ផង​ដែរ​ ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ហើយ​រយៈពេល​កូវីដ​ អាជីវកម្ម​…

  • អភិបាលរងខេត្ត៖ ខេត្ត​ព្រះ​សីហនុ​បាន​ត្រៀម​ខ្លួន​រួច​រាល់ ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​ខែ​ក្រោយ​នេះ

    អភិបាលរងខេត្ត៖ ខេត្ត​ព្រះ​សីហនុ​បាន​ត្រៀម​ខ្លួន​រួច​រាល់ ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​ខែ​ក្រោយ​នេះ

    ព្រះសីហនុ៖លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែវិច្ឆិកាថា ខេត្ត​ព្រះ​សីហនុ​បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៩ ជុំទី៣ និង​មហា​​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក ដែលនឹង​​ធ្វើ​ឡើង​នាខែ​ក្រោយ​នេះ។ បើ​តាម​អភិបាល​រង​ខេត្ត​ព្រះសីហនុរូបនេះ ​ការ​រៀប​ចំ​បុណ្យ​សមុទ្រ​ជុំ​ទី៣ ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​ព្រះសី​ហនុ​នេះ ​អាជ្ញាធរ​ខេត្ត​គឺ​ជា​ផ្នែក​មួយ​នៃ​គណៈ​កម្មាធិការ​ថ្នាក់​ជាតិ ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ ហើយ​ក៏​មាន​ការ​រៀប​ចំ​អនុ​កម្មការ​ផ្សេង​ទៀត​របស់​ថ្នាក់​ខេត្ត​ទៅតា​ម​វិស័យ​នីមួយៗ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ខេត្ត​បាន​​រៀប​ចំ​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ដោយ​គិត​គូរ​ទៅ​លើ​វិស័យ​ជា​ច្រើន​ដូចជា ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់ សន្តិសុខ ការ​រៀប​ចំ​សេវា​កម្ម​ទេសចរ​  និង​ការ​រៀប​ចំ​កម្មវិធី​សប្បាយៗ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​មក​លំហែ​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ នា​ឱកាស​បុណ្យ​សមុទ្រ។ លោក ឡុង ឌីម៉ង បញ្ជាក់ថា៖ «យើង​ខ្ញុំ​នៅ​ទី​នេះបាន​រៀប​ចំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ហើយ​មែន​ទែន​ទៅ​ពេល​វេលា​គឺគ្រប់​គ្រាន់ មិន​មាន​ជា​បញ្ហា​រាំង​ស្ទះ ឬ​ឧបសគ្គ​ឡើយ។ អ៊ីចឹង​ការ​គ្រោង​ទុក​រៀប​ចំ​បុណ្យ​សមុទ្រ ក៏​ដូច​ជា​មហា​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោ​ក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នើជាម្ចាស់ផ្ទះបុណ្យសមុទ្ររាំងស្ទះើយព្រះសីហនុព្រះសីហនុនេះ លដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ។ក្នុង​ការ​រៀប​ចំ​មហា​សន្និបាត​នេះ ។អ៊ីចឹង​នឹងមាន​ភ្ញៀវ​បរទេស​ចូល​រួម​កើន​ឡើង​ច្រើន​ផង​ដែរ»។ លោក​បន្ថែម​ថា ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ ខាង​អាជ្ញាធរ​បាន​គិត​គូរ​យ៉ាង​ល្អិត​ល្អន់​ចំពោះសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង​ព្រម​ទាំង​មាន​អនាម័យ​បរិស្ថាន​ជុំ​វិញ​ផង​ដែរ។ ឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃទី៧ ខែវិច្ឆិកា បាន​​បើក​​កិច្ច​​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៩ ជុំទី៣ និង​មហា​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ឆ្នាំ…

  • សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកាកម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់

    សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកាកម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់

    ភ្នំពេញ៖ក្រសួងទេសចរណ៍ផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២២នេះថាភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ខែតុលាដល់ថ្ងៃទី៦ខែវិច្ឆិកាមានចំនួនសរុប៨០៣,៤១៣នាក់។ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។ ប្រភពដដែលបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ២០៧,២៤៥នាក់, ខេត្តព្រះសីហនុ ១៦០,៤៦០នាក់, ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់,ខេត្តកំពង់ធំ ១០៧,៩០៤នាក់,ខេត្តសៀមរាប ៤៣,៤៩២នាក់,ខេត្តតាកែវ ២៩,១៥៥នាក់និង ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។ ក្រសួងទេសចរណ៍បន្តថា តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។ នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះ៕ដោយ៖ស្រីរុំ

  • ពិព័រណ៍ម្ហូបអាហារ ក្លាយជាវេទិកាជំរុញទេសចរណ៍តំបន់ឆ្នេរ និងលើកស្ទួយផលិតផល​ក្នុង​ស្រុក

    ពិព័រណ៍ម្ហូបអាហារ ក្លាយជាវេទិកាជំរុញទេសចរណ៍តំបន់ឆ្នេរ និងលើកស្ទួយផលិតផល​ក្នុង​ស្រុក

    ភ្នំពេញ៖ពិព័រណ៍ម្ហូបអាហារ ឬហៅកាត់ថា Biz fair បានក្លាយទៅជាវេទិកាសម្រាប់អ្នកទិញ និងអ្នកលក់មក ជួបជុំគ្នាក្នុងទីតាំងកំណត់មួយ ដើម្បីផ្សព្វផ្សាយពីផលិតផលដែលផលិតបានក្នុងស្រុក ក៏ដូចជាជំរុញ ទេសចរណ៍តាមខេត្តជាប់សមុទ្រឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈ២ឆ្នាំមកនេះ។ ពិព័រណ៍នេះត្រូវបានធ្វើឡើងនៅក្នុងក្រុងព្រះសីហនុ ចំនួនប្រាំថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ខែវិច្ឆិកា។ ស្តង់លក់ផលិតផលចម្រុះរាប់រយស្តង់បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនត្រៀបត្រាពាសពេញបរិវេនពយជំទាវម៉ៅ ដែលផលិតផលទាំងនោះរាប់តាំងពីផលិតផលមុខម្ហូប សេវាកម្ម និងទេសចរណ៍​​ជាដើម ដែលភាគច្រើនជាអ្វីដែលផលិតបានក្នុងស្រុកផ្ទាល់តែម្ដង។ អាជីវករម្នាក់ដែលបានចូលរួមដាក់តាំងផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះបានបង្ហាញនូវការពេញ ចិត្តចំពោះការទទួលបានឱកាសចូលរួមផ្សព្វផ្សាយពីផលិតផលសាច់ក្រករបស់ខ្លួន។  នេះជាលើកទី២ហើយ សម្រាប់អ្នកស្រីក្នុងការយកផលិតផលខ្លួនមកដាក់តាំងបែបនេះ ហើយកាល​ពីពេលកន្លងទៅការលក់ផលិតផលក្នុងពិព័រណ៍រាប់ថាជោគជ័យសម្រាប់អ្នកស្រី។ អ្នកស្រី កែវ ឌីរីយ៉ា ម្ចាស់សិប្បកម្មផលិតសាច់ក្រក មហាលាភ បានឱ្យដឹងថា៖ «ខ្ញុំធ្លាប់ធ្វើកន្លងមក​​​​ ទទួលបាន​ការគាំទ្រ​ច្រើន ដោយលើកមុនខ្ញុំលក់មួយថ្ងៃអស់ ១០០គីឡូ… សម្រាប់ឆ្នាំនេះ ទោះដាច់​ឬមិនដាច់ ខ្ញុំនៅតែ អរគុណដល់ខាងខេត្តព្រះសីហនុដែលបានផ្ដល់ឱកាសនេះដើម្បី​ផ្សព្វផ្សាយបន្ថែម ជាពិសេស​ក្រោយ​ពីជំងឺកូវីដតែម្ដង»។ ម្ចាស់សិប្បកម្មខ្នាតតូចដែលផលិតសាច់ក្រកមានគុណភាព និងស្តង់ដារត្រឹមត្រូវនេះ សង្ឃឹមបានផ្សព្វ ផ្សាយផលិតកាន់តែច្រើនថែមទៀត ក្នុងឱកាសមានមនុស្សម្នាចូលមកដើរកម្សាន្តតាមស្តង់ប្រជ្រៀត គ្នារយៈពេល៥ថ្ងៃនេះ។ អ្នកស្រីក៏ចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀត ថ្វីបើខ្លួនផ្ទាល់ធ្លាប់ទទួល​បានផលប្រយោជន៍ច្រើនពីការចូលរួមកន្លងមក។ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន…

  • អ្នកជំនាញផ្នែកទេសចរណ៍ ​រំពឹងទុកថាមានភ្ញៀវទេសចរដើរកម្សាន្តច្រើននៅតាម​បណ្ដាខេត្តនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ

    អ្នកជំនាញផ្នែកទេសចរណ៍ ​រំពឹងទុកថាមានភ្ញៀវទេសចរដើរកម្សាន្តច្រើននៅតាម​បណ្ដាខេត្តនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ

    លោក​​ស្រី​ឆាយ​ សៀវ លីន​​ ប្រធាន​សមាគម​ទេសចរណ៍​ បាន​បង្ហាញ​ការ​​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវទេសចរចេញ​ដើរ​កម្សាន្ត​​ច្រើន នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​ជា​ពិសេស​ខេត្ត​​សៀម​រាប​ ក្រុង​ព្រះ​សីហនុ​ដែល​ជា​តំបន់​ប៉ូល​ទេសចរណ៍ជាតិ​និង​អន្ត​រជាតិ​។ ប្រធានសមាគមទេសចរណ៍កម្ពុជា មាន​ជំនឿមុតមាំ ទៅ​លើ​តំបន់​សមុទ្រ​ដែលអ្នក​ស្រី​មើលឃើញ​ថា​ តំបន់​សមុទ្រ​នេះ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវទេសចរ​ពេញ​ទំហឹង​តែ​ម្ដង​ ទាំង​សម្រាប់ទេសចរក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ លោក​ស្រី​​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា​នេះថា​៖ «ភ្ញៀវ​បរទេស​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បច្ចុប្បន្ន​ចូល​ចិត្ត​តំបន់​សមុទ្រ​ មួយ​វិញ​ទៀត​ ខេត្ត​សៀម​រាប​ក៏​ជាតំបន់​ទាក់​ទាញ​មួយ​ផងដែរ​ ក៏ដូចជា​ប៉ែកឥសាន​»។​ លោក​ស្រី​ក៏​បាន​បង្ហើប​ផង​ដែរ​ ចំពោះ​កំណើន​ភ្ញៀវ​ទេស​ចរ ដែល​មក​ដល់​ពេលនេះ​ មាន​ការ​កក់​កន្លែង ផ្ទះ​សំណាក់​ រមណីយដ្ឋាន​ផ្សេងៗ​ ​ហើយ​តម្លៃ​អាច​កើនឡើង​ជាង​ថ្ងៃ​ធម្មតា ​តែ​មិនឡើង​ថ្លៃច្រើន​ខ្លាំងពេក​នោះទេ​។​ លោក​ស្រី​បាន​បញ្ជាក់ទៀត​ថា​ បើ​ប្រៀប​ធៀប​ទៅ​ខែ​មុនៗ​ដែល​ជា​រដូវ​ភ្លៀង នា​រដូវ​រំហើយនេះ ខណៈ​ដែល​មានកំណើន​ភ្ញៀវ​ទេសចរ សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​អាចឡើង​ថ្លៃ​ខ្លះ តែ​មិន​ខ្ពស់​ប៉ុន្មាន​ទេ ​គឺ​អាច​ឡើង​ត្រឹម​ ១០​ភាគរយតែប៉ុណ្ណោះ។​ លោក​ស្រី​បាន​ថ្លែង​ទៀត​ថា​ នា​ឆ្នាំនេះ ​ភ្ញៀវទេសចរអាច​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ ព្រោះ​កម្ពុជា​មាន​ហេដ្ឋាចរនាសម្ព័ន្ធ​ល្អ​ជាង​មុន និង​មាន​ផ្លូវ​ល្បឿន​លឿន​ថែមទៀត។ លោកស្រី ឆាយ សៀវលីន៖ «ផ្លូវ​ល្បឿន​លឿន​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរដោយ​សារ​តែ​វាមាន​ភាព​ងាយ​ស្រួល​មិន​ពិបាក​ និង​ចំណេញ​ពេលវេលា​​»។ នា​​ឱកាសនេះ​​ដែរ​ លោក​ស្រី​ ឆាយ​ សៀវលីន ​ក៏​បាន​​អំពាវនាវទៅដល់​អ្នក​ផ្ដល់​សេវាកម្ម​​ទេសចរណ៍​ទាំង​អស់​ឱ្យផ្ដោត​ទៅ​លើ​គុណភាពសេវាកម្ម​ឱ្យ​បាន​កាន់​តែ​ច្រើន​៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ផ្ដល់​សេវាកម្ម​ទេសចរណ៍ កុំ​តម្លើង​ថ្លៃ។ ការ​ផ្ដល់សេវា​កម្ម​ល្អ​ឯណោះទេ…

  • រាជរដ្ឋាភិបាលបន្តលើកលែងពន្ធអាជីវកម្មទេសចរណ៍នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ

    រាជរដ្ឋាភិបាលបន្តលើកលែងពន្ធអាជីវកម្មទេសចរណ៍នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ

    ភ្នំពេញ៖រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធចំពោះអាជីវកម្មក្នុងវិស័យទេសចរណ៍រយៈពេលបីខែទៀត រហូតដល់ចុងឆ្នាំ២០២២ ក្នុងគោលដៅគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រលើការងើបឡើងវិញនៃវិស័យទេស​ចរណ៍កម្ពុជា សម្រាប់ភូមិសាស្រ្តគោលដៅទេសចរណ៍ចំនួនបី រួមមាន​ រាជធានីភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេកាលពីពេលផ្ទុះជំងឺកូវីដ១៩។ ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមើលឃើញពីទំហំផលប៉ះពាល់ជាបន្តលើវិស័យទេសចរណ៍កម្ពុជា ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងបញ្ហាហក់ឡើងនៃអតិផរណាជាសាកល រដ្ឋាភិបាលកម្ពុជាប​ន្តដាក់ចេញវិធានការក្នុងគោលដៅជួយរក្សាលំនឹងអាជីវកម្ម​​​-ធុរកិច្ចក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋាភិបាលចាំបាច់ដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលដាក់ចេញនូវវិធានការសំខាន់ៗ ចំពោះអាជីវកម្មទេសចរណ៍ ដោយរាប់បញ្ជូលការលើកលែងពន្ធទៀតផង។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យឯកឧត្តម តុប សុភក្ដិ បានបញ្ជាក់ថា បើទោះបីជាវិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមមានដំណើរការល្អជាងមុនក្រោយវិបត្តិកូវីដ១៩ ជាបណ្តើរៗក៏ពិតមែន ប៉ុន្តែដោយយល់ថា វាទើបតែចាប់ផ្តើមងើបឡើងវិញ ទើបរដ្ឋាភិបាលសម្រេចអនុគ្រោះលើពន្ធប្រភេទមួយចំនួនដល់អាជីវកម្មទេសចរណ៍រយៈពេលបីខែបន្តទៅទៀតនេះ។ លោកបាន បន្ថែមថា៖« ដោយសារវានៅក្នុងដំណាក់កាលងើបឡើងវិញដូច្នេះ រដ្ឋាភិបាលសម្រេចលើកលែងពន្ធនេះ ក្នុងបំណងលើកទឹកចិត្តទៅដល់អាជីវករនៃវិស័យទេសចរណ៍ទាំងនេះ »។ ឯកឧត្តមគូសបញ្ជា្កក់ពីមូលហេតុដែលរដ្ឋាភិបាលសម្រេចលើកលែងពន្ធចំពោះអាជីវកម្មទេសចរណ៍សម្រាប់តែបីខេត្ត-ក្រុង រួមមាន ព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ នេះព្រោះតំបន់ភូមិសាស្រ្តទាំងនេះ រដ្ឋាភិបាលបានសិក្សាដឹងថាជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយដែលជាគោលដៅទេសចរណ៍ធំជាងគេ។ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញការសាទរចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលមួយនេះ ។លោកបញ្ជាក់ថា វិស័យឯកជនមានសារៈសំខាន់ណាស់ដែលមិនអាចកាត់ផ្តាច់ចេញពីរដ្ឋាភិបាលបានឡើយ ដែលនេះជាការចូលរួមចំណែកជួយខាងផ្នែកហិរញ្ញវត្ថុដល់អ្នកបម្រើការក្នុងវិស័យឧស្សាហកម្មទេសចរណ៍។ លោកបន្តដោយសុទិដ្ឋិនិយមចំពោះអនាគតវិស័យទេសចរណ៍កម្ពុជា…