-
ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជិត១៤ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ ចុងសបា្តហ៍នេះ

-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍៣ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

-
ក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ក្នុងការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

-
ស្លៀកឈុតបុរាណខ្មែរ ដេីម្បីលេីកស្ទួយឈុតបុរាណខ្មែរ

-
កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេ នៅលើពិភពលោក អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ

-
បទវិភាគ៖ តើទេសចរចិនអាចក្លាយជាកត្តាលីករថ្មី ជួយស្ដារវិស័យទេសចរណ៍កម្ពុជា បានទេក្រោយវិបិត្តកូវីដ-១៩

-
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តជាង ៣៦ពាន់នាក់

-
ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ

-
កម្ពុជាទទួលបានចំណូលជាង ២៥ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ៩ខែឆ្នាំនេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសចំនួនសរុប ៦ពាំន់១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥ម៉ឺន៣ពាន់៨០៩ដុល្លារអាមេរិក។ ដោយឡែក សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន៨ពាន់២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់។ សម្រាប់ខែកញ្ញានេះដែរ គឺភ្ញៀវបរទេសដែលបាន ទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩២.២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។ សម្រាប់ចំណូល មានការថយចុះ ៩២.៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងរយៈពេល៩ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ម៉ឺន២ពាន់៣៣៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមយុទ្ធសាស្រ្ត ៤ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍
