-
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្រ្ត អាទិភាព ៤ចំណុច

-
រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ ដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ពីថ្ងៃទី២៧ ខែកញ្ញា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសដាក់ចេញបន្ថែម នូវយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ដើម្បីទាក់ទាញកំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន។ យុទ្ធសាស្ត្រអនុវត្តបន្ថែមទាំងនោះ រួមមាន៖ ទី១៖ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវជំរុញបុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវបន្ត និងពង្រឹងសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តបន្ត និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការកសាង «ទំនុកចិត្ត និងភាពជឿជាក់» ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ ជាពិសេសដើម្បីទទួលបានកិត្តិនាមថា «កម្ពុជាសុវត្ថិភាព»។ ទី២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជំរុញលើកទឹកចិត្ត សម្របសម្រួលដល់វិស័យឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍វប្បធម៌ ប្រពៃណីនៅទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍…
-
ក្រសួងទេសចរណ៍បង្កើត QR-Code ផ្ទុកឯកសារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ភោជនីយដ្ឋាន-អាហារដ្ឋាន

ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ, ឥលូវនេះ ក្រសួងទេសចរណ៍បានបង្កើត QR-Code ដើម្បីផ្ទុកបណ្ដុំឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ ក្រសួងទេសចរណ៍ក៏បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរអាចស្កេន QR-Code នេះ ដើម្បីទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទុកមើលខ្លួនឯង ឬអាចចែកចាយបន្ត ហើយក៏អាចបិទផ្សព្វផ្សាយនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួនបានផងដែរ។ បើតាមក្រសួងទេសចរណ៍ ការជំរុញការផ្សព្វផ្សាយឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» ទាំងនេះ គឺត្រូវបានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕ សូមទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ តាមរយៈ QR-Code ដូចខាងក្រោម៖
-
សម្តេចតេជោ ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

-
ទឹកធ្លាក់ថ្មជញ្ចាំង

-
ទឹកជ្រោះឆាយយោង ជួរភ្នំក្រវ៉ាញ

-
សម្តេចតេជោ លើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះយើងមិនហាមឃាត់ការឈប់សម្រាក ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌនោះទេ

-
សេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច

-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ គាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅសៀមរាប-អង្គរ

-
រដ្ឋបាលខេត្តកំពតរៀបចំ គម្រោងអភិវឌ្ឍឆ្នេរព្រែក កំពតថ្មីមួយកន្លែង
