-
ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេចស្តីពី «ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍»

-
ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍»

-
រដ្ឋបាលស្រុកសាមគ្គីមានជ័យ កំពុងកសាងផ្លូវលំជាង ២ពាន់ម៉ែត្រដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិ មួយកន្លែង

-
សារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសលេខ ០៨៣ ប្រក. ចុះថ្ងទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពី «ការធ្វើបច្ចុប្បន្នភាពវិធាន សុវត្តិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍»

-
ទិដ្ឋភាពនៃពហុកីឡដ្ឋានជាតិមរតកតេជោនាពេលរាត្រី!

-
ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីអក្ខរកម្មឌីជីថល

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល បានបន្តបណ្តុះបណ្តាលលើមុខវិជ្ជា “Google My Business”, “ស្វែងយល់អំពី Internet of Things”, “Data Management Methodologies” ដោយសិក្សាផ្ទាល់តាមប្រព័ន្ធ Zoom។#Cambodia4Point0 #DigitalLiteracy #GoogleMyBusiness
-
វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល សម្រាប់វិស័យទេសចរណ៍

-
ភូមិគីរីអភិវឌ្ឍន៍ ស្រុកសាមគ្គីមានជ័យ កំពុងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ហើយនៅចុងសប្តាហ៍នេះ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តតាមថ្មភ្នំ រាប់ពាន់នាក់

-
រដ្ឋមន្ត្រី ថោង ខុន ដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ពោលគឺនៅក្នុងបរិវេណសណ្ឋាគារសុខា ដើម្បីត្រៀមលក្ខណៈឱ្យបានហ្មត់មត់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខនេះ។ បន្ទាប់ពីដើរត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខារួចមក លោករដ្ឋមន្ត្រី ថោង ខុន បានរាយការណ៍ជូនក្រុមការងារទាំងអស់ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ លោក ថោង ខុន…
-
👏 រីករាយថ្ងៃចុងក្រោយ ពីពហុកីឡដ្ឋានជាតិមរតកតេជោ 🏟🇰🇭
