Category: ទេសចរណ៍

  • វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា

    វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា

    សេចក្តីជូនដំណឹងអំពីការរៀបចំ «វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថលសម្រាប់មន្ត្រីរាជការ បុគ្គលិកទូទៅ និងម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ សំដៅជំរុញឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍កម្ពុជា។ វគ្គបណ្តុះបណ្ដាលនេះគឺសម្រាប់បុគ្គលិកឯកជន និងសហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ដោយក្រុមការងារនឹងធ្វើការជ្រើសរើសអ្នកដែលចុះឈ្មោះដំបូង ចំនួន ៣០០នាក់ ជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង: 012 628 665Email: cambodia4.0center@gmail.com#Cambodia4point0 #DigitalLiteracy #SmartTourism

  • រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យ ទេសចរណ៍

    រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យ ទេសចរណ៍

    ភ្នំពេញ៖ រាជរដ្ឋាភិបាល អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។ ផែនការមេនេះ ចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។ ផែនការមេ ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន…

  • ភ្នំជើងឆ្នុក

    ភ្នំជើងឆ្នុក

    ប្រភព៖ Chamnap Hem

  • ជិះកង់ទៅដុតពោត

    ជិះកង់ទៅដុតពោត

    ប្រភព៖ Vanna Ly

  • ទិវាសត្វដំរីពិភពលោក ១២ សីហា

    ទិវាសត្វដំរីពិភពលោក ១២ សីហា

    ទិវាសត្វដំរីពិភពលោក ១២ សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕

  • កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ដើមឆ្នាំ២០២១

    កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ដើមឆ្នាំ២០២១

    យោងតាមក្រសួងទេសចរណ៍នៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់ ដែលថយចុះប្រមាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន១ម៉ឺន៥៣៨ នាក់ បានថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ដែរ។ របាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិទាំងជាង១០ម៉ឺននាក់នោះ ចូលមកតាមផ្លូវអាកាសមានចំនួន៤ម៉ឺន៦ពាន់២៤៩នាក់ ថយចុះ ៩៣.២% , ចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន៦ពាន់៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជាច្រើនជាងគេរួមមាន ១. ទេសចរថៃមានចំនួន៥ម៉ឺន២ពាន់២៩០នាក់, ២. ទេសចរចិនមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និង៥. ទេសចរកូរ៉េខាងត្បូង មានចំនួន១ពាន់៨៣៣នាក់ ។ ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុង នៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១លាន៩សែន៨ម៉ឺន២ពាន់៦៤១នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប១៤ម៉ឺន១ពាន់៩៨៨នាក់។

  • ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក

    ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក

    (ភ្នំពេញ)៖ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើក ទេសចរណ៍ឡើងវិញនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។ ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយបណ្ដាញសារព័ត៌មាន BBC ក្នុងនោះឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។ ឯកឧត្ដមអគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កន្លងមករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ…

  • ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ ២០២២-២០២៤

    ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ ២០២២-២០២៤

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖ ១៖ ម្ចាស់អាជីវកម្មសណ្ឋាគារ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 098 531 099 ឬសារអេឡិចត្រូនិច E-mail:aseangreenhotel.cambodia@gmail.com។ ២៖ ភ្ជាប់មកជាមួយនូវពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (យ៉ាងតិចផ្កាយ៣)។ សូមម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖

  • កោះអាចម៍សេះ

    កោះអាចម៍សេះ

    ប្រភព៖ Mardy Suong

  • អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តេីមសាងសង់មណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ទទួលភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តេីមសាងសង់មណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ទទួលភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ

    មណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ទទួលភ្ញៀវទេសចនោះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។ មណ្ឌលបដិសណ្ឋារកិច្ចនោះ រួមមានអគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ បន្ទប់ទឹក។ បន្ទាប់ពីសាងសង់រួចនៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ មណ្ឌលបដិសណ្ឋារកិច្ច នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហេីយអាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់។