-
រីករាយ ថ្ងៃឈប់សម្រាក🌷💐🚴🏼♀️
ប្រភព៖ ក្រុមអ្នកស្រលាញ់កង់នៅកម្ពុជា
-
កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់នៅចុងសប្ដាហ៍ទី៣ នៃខែកក្កដា
យោងតាមក្រសួងទេសចរណ៍នៅថ្ងៃនេះបានឲ្យដឹងថា រយៈពេលពីរថ្ងៃចុងសប្ដាហ៏កន្លងទៅ គឺថ្ងៃ១៧និងទី១៨ កក្កដាឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប៦ម៉ឺន៣ពាន់៤៨៨នាក់ ក្នុងនោះភ្ញៀវជាតិ៦ម៉ឺន២ពាន់៣៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ពាន់៩៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេរួមមាន រាជធានីភ្នំពេញទទួលបាន១ម៉ឺន៨ពាន់៨៧៧នាក់, ខេត្តព្រះសីហនុទទួលបាន៧ពាន់៦៤៤នាក់, ខេត្តកំពតទទួលបាន៧ពាន់៦៣២នាក់, ខេត្តបាត់ដំបងទទួលបាន៥ពាន់៤០០នាក់, ខេត្តកំពង់ស្ពឺទទួលបាន៤ពាន់៩៣៥នាក់ និងខេត្តកណ្តាលទទួលបាន៤ពាន់៨០៣នាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវនៅសប្ដាហ៏នេះ មានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។
-
ឯកឧត្តម ថោង ខុន៖ ការជ្រើសរើសក្រុងព្រះសីហនុជាកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដោយសារសម្បទាទេសចរណ៍សមស្រប និងការចាក់វ៉ាក់សាំង
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ដោយហេតុថា ក្រុងព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍សមសម្រប ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ហើយម្យ៉ាងទៀតការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងវិស័យទេចរណ៍នៅខេត្តនេះ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាក់ស្ដែងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ។ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេកម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។ ស្របតាមស្មារតី…
-
ដើមស្រល់ ភ្នំខ្នងក្រពើ
ប្រភព៖ សាយ សំអាល់ – Say Samal
-
ភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ដើរកំសាន្តនៅចុងសប្ដាហ៍ទីពីរនៃខែកក្កដា
យោងតាមក្រសួងទេសចរណ៍ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦ម៉ឺន៩ពាន់៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ៦ម៉ឺន៨ពាន់៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ពាន់១៦៧ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញទទួលបានភ្ញៀវ ១ម៉ឺន៩ពាន់៨៦៨នាក់, ខេត្តកំពតទទួលបានភ្ញៀវ ១ម៉ឺន២៤នាក់, ខេត្តព្រះសីហនុទទួលបានភ្ញៀវ៧ពាន់៧១២ នាក់, ខេត្តកំពង់ស្ពឺទទួលបាន ៦ពាន់២៥២ នាក់, ខេត្តបាត់ដំបងទទួលបាន ៥ពាន់៥៨៨ នាក់ និង ខេត្តកណ្តាលទទួលបានភ្ញៀវ៤ពាន់៤០៩នាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួននោះមានការថយចុះប្រមាណ ៥,២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ត្រូវក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។
-
ផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ត្រូវបានកែលម្អ ដើម្បីលើកកំពស់សោភ័ណ្ឌភាពទាក់ទាញភ្ញៀវទេសចរណ៌ជាតិ និងឣន្តរជាតិ នៅពេលខាងមុខ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ការិយាល័យជំនាញរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើរការកែលម្អ និងស្ថាបនាផ្លូវឡើងរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវអោយមានភាពងាយស្រួល ដើម្បីត្រៀមបម្រើសេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ ។ លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានខិតខំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាពិសេសឣភិវឌ្ឍន៌តំបន់រមណីយដ្ឋានទេសចរណ៌នានានៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង។ លោកជំទាវ បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវជម្រាបជូនប្រជាពលរដ្ឋឲមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាព នានាដែលនៅជិតផ្ទះ។ សូមបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន…
-
សូមទស្សនាទិដ្ឋភាពសម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
សូមទស្សនាទិដ្ឋភាព សម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន៖
-
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប៖
-
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើទឹកដីចាស់ នៃខេត្តព្រះសីហនុ
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើដែនដីចាស់ នៃខេត្តព្រះសីហនុ៖
-
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ រាជរដ្ឋាភិបាលបានកំណត់ពេលវេលានៃការរៀបចំវេទិកាទេសចរណ៍អាស៊ាននោះ ចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។ វេទិកាទេសចរណ៍អាស៊ានដែរ មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន។