-
ភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១
តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ បានឱ្យដឹងថាក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ ពោលគឺពីខែមករាដល់ខែឧសភាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិសរុប ៩ម៉ឺន១ពាន់៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។ ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនោះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១៣ម៉ឺន៦ពាន់១៤៣នាក់។ ក្នុងចំណោម ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេរួមមាន ភ្ញៀវជនជាតិថៃមានចំនួន ៤ម៉ឺន៦ពាន់៣៩៥ នាក់, ចិនមានចំនួន ២ម៉ឺន៧ពាន់៦៩៣ នាក់, វៀតណាមមានចំនួន ៥ពាន់៨៣៣ នាក់, ឥណ្ឌូណេស៊ីមានចំនួន ៣ពាន់១៣៨ នាក់, កូរ៉េខាងត្បូងមានចំនួន ១ពាន់៥៧៦នាក់, កោះតៃវ៉ាន់មានចំនួន ១ពាន់២៨៨ នាក់, អាមេរិក មានចំនួន ១ពាន់២៦៧នាក់, ម៉ាឡេស៉ីមានចំនួន ៧៤៩ នាក់, ជប៉ុនមានចំនួន ៦៨៧ នាក់ និងជនជាតិបារាំងមានចំនួន៥៤៩ នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង…
-
សមាជិកអាស៊ានកំពុងប្រជុំពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដោយបានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។ កិច្ចប្រជុំក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ានដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួនបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ រួមមានជាអាទិ៍៖ ១៖ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។ ២៖ ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើងនូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។ ៣៖ គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍។ ៤៖ ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន។ ៥៖ ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព…
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីមួយនៃខែកក្កដា មានភ្ញៀវជាង៧ ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេស
ភ្នំពេញ៖ រយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣,៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២,៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១១៦ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ១៥,៨០៨ នាក់ ខេត្តកំពត៖ ១១,២០៧ នាក់ ខេត្តបាត់ដំបង៖ ៩,៥៣៦ នាក់ ខេត្តព្រះសីហនុ៖ ៧,៩១១ នាក់ ខេត្តកំពង់ស្ពឺ៖ ៥,៧០០ នាក់ ខេត្តកណ្តាល៖ ៥,២៨២ នាក់ លោក ថោង ខុន បានបន្តថា ចំនួននេះមានការថយចុះប្រមាណ ១៧.៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩…
-
ផ្នែកមួយនៃផ្លូវក្នុងក្រុងព្រះសីហនុបច្ចុប្បន្ន
ប្រភព៖ Battambanger – អ្នកបាត់ដំបង
-
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង៖
-
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
ក្រសួងទេសចរណ៍ ស្នើភាគីឥណ្ឌា ជួយអភិវឌ្ឍសហគមន៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) នៅខេត្តព្រៃវែង
ព្រៃវែង ៖ ក្រសួងទេសចរណ៍ បានស្នើភាគីឥណ្ឌា ជួយអភិវឌ្ឍសហគមន៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាប ជាច្រើនប្រភេទ ជាពិសេស ប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម ។ សំណើនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ច របស់លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅសហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់ អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាព ក្នុងការជួយអភិវឌ្ឍសហគមន៍នេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការរៀបចំ របស់ក្រសួងទេសចរណ៍ ដែលមានឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុកបាភ្នំ មេឃុំធាយ ប្រធានសហគមន៍ និងភាគីពាក់ព័ន្ធនានា ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបសម្ដែងការគួរសម…
-
លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីសហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃសុក្រ ទី ០២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទៅកាន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍នេះ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុកបាភ្នំ មេឃុំធាយ ប្រធានសហគមន៍ និងភាគីពាក់ព័ន្ធនានា។ លោកជំទាវអគ្គរដ្ឋទូត បានសំដែងនូវក្តីរីករាយដែលបានមកទស្សនាតំបន់សហគមន៍នេះ ពិសេសបានឃើញនូវសក្តានុពលសត្វស្លាបដ៏សំបូរបែប ដែលបង្ហាញពីកិច្ចអភិរក្សដ៏ម៉ត់ចត់ពីសំណាក់ស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍។ លោកជំទាវបានថ្លែងអំណរគុណដល់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតឲ្យក្រុមការងារក្រសួងទេសចរណ៍សម្របសម្រួលដំណើរទស្សនកិច្ចមកកាន់តំបន់សហគមន៍នេះ។ ជាលទ្ធផល លោកជំទាវបានបង្ហាញការគាំទ្រចំពោះគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ដែលបានស្នើឡើងដោយក្រសួងទេសចរណ៍ក្នុងការរួមចំណែកអភិវឌ្ឍតំបន់សហគមន៍នេះ ពិសេសផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងចំណតទូកសម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលពត៌មានទេសចរណ៍សហគមន៍ និងការតំឡើងប៉ាណូបង្ហាញទីតាំងសហគមន៍ជាដើម៕
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ឯកឧត្តម ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ញើញជាធិបតី បើកសិក្ខាសាលា ថ្នាក់ជាតិស្តីពី «ការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលមានផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook របស់ក្រសួងទេសចរណ៍ និងមានការចូលរួមក្នុងកិច្ចពិភាក្សាពីវាគ្មិនជាតិ និងអន្តរជាតិមកពីស្ថាប័នរដ្ឋ ឯកជន តំណាងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូផងដែរ។ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធលើផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ទិសដៅរបស់អង្គភាព និងស្ថាប័ន នានាក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមបណ្តាលមកពីជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាសក្នុងវិស័យទេសចរណ៍ ជាពិសេសជំរុញការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការស្តារ វិស័យទេសចរណ៍ឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ឯកឧត្តម ថោង រដ្ឋសក្កិ បានលើកឡើងថា សិក្ខាសាលានេះគឺបានចែករំលែកអំពីផែនការស្ដារវិស័យទេសចរណ៍ឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដ19 ដល់សាធារណៈជន វិស័យឯកជន ដៃគូរ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមអនុវត្តសម្រាប់ឆ្នាំ២០២១-២០២៥ខាងមុខ បានយ៉ាងល្អប្រសើរ ជាពិសេសសទទួលបានភាពចូលថ្មីៗបន្ថែម លើការអភិវឌ្ឍសហគ្រិនភាព ការរជំរុញបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ និងទស្សនទានរបស់សមាគមឧស្សាហកម្មទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិ។ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងបង្ហាញពីការគាំទ្ររបស់សហគ្រិនភាពនៅក្នុងវិស័យទេសចរណ៍…