Category: Chao Chaksmok

  • អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូជាពលរដ្ឋខ្មែរទាំងមូល

    អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូជាពលរដ្ឋខ្មែរទាំងមូល

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុតមួយរបស់កម្មករនិយោជិត ដោយក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមាក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបោះឆ្នោតឯកភាពកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្ប​បរមា​សម្រាប់​ឆ្នាំ២០២៤។ កាន់តែរីករាយបន្ថែមទៀត ក្រោមទឹកចិត្តដ៏សប្បុរសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា​របស់កម្មករ​និយោជិត​កើនដល់ ២០៤ដុល្លារ ​ពោលក្នុងមួយខែ គឺកើនបាន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤។ ទោះតិចក្តីច្រើនក្តី នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី និង និយោជិត។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចបានតាមដានយ៉ាង​យកចិត្តទុកដាក់​លើ​ការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេល​ចាប់ផ្តើមហើយ ការជួយលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់​រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាន​នៃលទ្ធភាព​ជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក។ សម្តេចធិបតីបានជម្រាបជូនជនរួមជាតិថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាម​ដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យ​ឯកជន​មួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អ​បរិយាកាស​វិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុន​វិនិយោគបន្ថែម និង​បង្កើត​ការងារថ្មីៗជូនប្រជាពលរដ្ឋ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់កម្មករកម្មការិនី និង​ចំពោះ​ប្រជាពលរដ្ឋខ្មែរជារួម។ ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្តដែល​ប្រជាពលរដ្ឋបានផ្តល់មកជូនគណ​បក្ស​ប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣​កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ​ដោយគណ​បក្សប្រជាជនកម្ពុជា បានដាក់ចុះឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ កំពុងជួបវិបត្តិក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ កំពុងជួបវិបត្តិក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

    ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងក្រុមជនបរទេសជ្រុលនិយមជ្រកក្រោមអង្គការអន្តរជាតិ ឬអ្នកស្រាវជ្រាវនិងអ្នកកាសែតស៊ីឈ្នួលមួយចំនួនបន្តរាំខុសចង្វាក់ភ្លេង និងចេញភ្លាវ បែកឆ្វេង ខុសគេតែឯងដោយព្យាយាមទាញទម្លាក់តម្លៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលាបពណ៌ខុសពីការពិតថា«ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយ»និងស្រែកបំភ្លៃខុសពីការពិតថា«កម្ពុជាមានវិបត្តិនយោបាយ»។ នេះគ្រាន់តែជាការយល់សប្តិ៍កណ្តាលថ្ងៃត្រង់ និងជាការស្រមើស្រម៉ៃក្នុងក្តីអស់សង្ឃឹម។ ពលរដ្ឋខ្មែរនិងពិភពលោកបានមើលឃើញច្បាស់ថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយក្រោយការបោះឆ្នោត ព្រោះក្រោយការបោះឆ្នោត អ្វីៗដំណើរការជាប្រក្រតី ពលរដ្ឋមានការរីករាយសប្បាយចិត្តដោយសារតែស្ថិរភាពនយោបាយពេញលេញ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីគ្មានអ្វីជាឧបសគ្គ ឬមានវិបត្តិឡើយ។ ការបោះឆ្នោតនៅកម្ពុជាមិនមែនជាការបោះឆ្នោតក្លែងក្លាយឡើយ តែជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពពិតប្រាកដដែលពលរដ្ឋទាំងអស់មានមោទកភាពដែលកម្ពុជាអាចធ្វើបាន។ ធម្មានុរូបភាពនៃដំណើរប្រជាធិបតេយ្យនិងខាងនយោបាយត្រូវបានធានាជាមួយអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់របស់ពលរដ្ឋចំនួន ៨៤,៥៨%។ រហូតមកទល់ពេលនេះ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ ប៉ុន្តែមានតែអ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមទេដែលមានវិបត្តិ។ វិបត្តិដោយសារតែពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានលែងជឿការញុះញង់របស់ខ្លួន, ក្រុមប្រឆាំងមានវិបត្តិព្រោះសកម្មជននយោបាយរបស់ខ្លួនមួយចំនួនដែលជឿការញុះញង់ពីក្រៅប្រទេសត្រូវបានប្រឈមនឹងមុខច្បាប់ដោយសារការបំពានច្បាប់, ក្រុមអ្នកនយោបាយប្រឆាំងមានវិបត្តិដោយសារតែបាត់បង់កម្លាំងគាំទ្រ និងមិនអាចធ្វើនយោបាយប្រមូលស្រោមសំបុត្របានទៀត ហើយក្រុមអ្នកនយោបាយប្រឆាំងក៏កំពុងមានវិបត្តិព្រោះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបានគេរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យមន្ត្រីគណបក្សភ្លើងទៀនអនុវត្តផែនការញុះញង់ពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល និងរៀបចំផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដឹងថាតើវាសនានៃគណបក្សភ្លើងទៀននឹងក្លាយជាយ៉ាងណាប្រសិនបើមេបក្សស្រមោល សម រង្ស៊ី បន្តពុលទឹកមាត់និងតែងប្រើប្រាស់បក្សភ្លើងទៀនដើម្បីធ្វើ សកម្មភាពជាចំហប្រឆាំងនឹងច្បាប់នៅកម្ពុជា អុកឡុកសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរជាង ៨,២លាននាក់ដែលចេញទៅបោះឆ្នោតគឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ ទោះបីជាក្រមប្រឆាំងខំប្រឹងលាបពណ៌ថាជាការបោះឆ្នោតក្លែងក្លាយ តែវាពិតជាគ្មានន័យអ្វីឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបែរជាសើចចំអកឱ្យក្រុមជនក្បត់ជាតិទៅវិញ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន

    អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន

    ភ្នំពេញ៖ ដោយគ្មានយុទ្ធសាស្ត្រនយោបាយនិងផែនការច្បាស់លាស់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ ធ្វើនយោបាយដើម្បីបង្កើនប្រជាប្រិយភាពនិងទាក់ទាញការគាំទ្រក្នុងចំណោមប្រជាពលរដ្ឋតាមរយៈការធ្វើនយោបាយញុះញង់ បញ្ឆេះកំហឹង រើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ការរិះគន់ជេរប្រមាថ វាយប្រហារនិងមួលបង្កាច់ដៃគូនយោបាយ និងបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ខុសពីការពិតជាក់ស្តែងរបស់កម្ពុជា។ ពួកគេជឿថាដើម្បីឱ្យមានឈ្មោះល្បី និងមានគេចាប់អារម្មណ៍ហើយកោតសរសើរបញ្ជោដល់ខ្លួន ចាំបាច់ត្រូវធ្វើនយោបាយដោយមិនចំណាយដើមទុននិងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឡើយ គឺគ្រាន់តែដំឡើងសំឡេងជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលនិមិត្តរូបនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទ្ទេសក៏ឯកនៃមេដឹកនាំកម្ពុជា ជារដ្ឋបុរសសហសម័យរបស់កម្ពុជា និងវាយប្រហារញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើនយោបាយចងគំនុំសងសឹកជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះត្រូវបានគេមើលឃើញថាជា «យុទ្ធសាស្ត្រចាញ់-ចាញ់» ដែលក្រុមប្រឆាំងបានអនុវត្តព្រោះពលរដ្ឋបានដឹងច្បាស់រវាងការពិតជាក់ស្តែងនិងការប្រឌិតរបស់ក្រុមប្រឆាំង។ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ីនិងបក្ខពួករបស់ខ្លួនចាប់ពីការធ្វើនយោបាយរហូតមកដល់ពេលនេះ មិនបានខិតខំប្រឹងប្រែងធ្វើអំពើល្អនិងបម្រើជាពលរដ្ឋឡើយ តែពួកគេបានប្រើប្រាស់វោហាសាស្ត្ររិះគន់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ការវាយប្រហាររិះគន់និងបំភ្លៃការពិតរបស់ក្រុមប្រឆាំងនេះបានជួយដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទៅ វិញ ទេដោយសារអ្វីៗដែលក្រុមប្រឆាំងតែងតែនិយាយ និងឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយស៊ីឈ្នួលបរទេស ខុសពីការពិតជាក់ស្តែងដែលប្រជាពលរដ្ឋបាន រស់នៅនិងទទួលបានជាក់ស្តែងពីដំណើរនៃកម្ពុជាប្រកបដោយភាពវិជ្ជមាន អភិវឌ្ឍ ភាពរឹងមាំ។ រយៈពេលជាង ៣០ ឆ្នាំមកនេះ ក្រុមប្រឆាំងបានចាញ់បោសគូថខោ…

  • អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

    អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

    ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនិងចៅហ្វាយនាយបរទេសពួកគេនៅតែបន្តចិញ្ចឹមចិត្តនិងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។ បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ«សប្បាយ»ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោលប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបរាជ័យ ក្រុមជនក្បត់ជាតិ ៣ជំនាន់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះទៅជាក្រុមនៃបដិវត្តន៍ពណ៌ទឹកក្រូចដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនិងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់យុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។ អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នកញុះញង់អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះឡើយ ព្រោះពលរដ្ឋខ្មែរបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨% ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៦,៣លានសំឡេងស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតបានការសរុប ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោតតាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុមប្រឆាំងក៏បានបរាជ័យយ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។ ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ដលគណបក្សប្រជាជនជាសំឡេងប្រជាធិបតេយ្យដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។ កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការណ៍នៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយក្រុមជនបរទេសដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានិងបំភ្លៃខុសពីការពិតអំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែររបស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្មស្របតាមនីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់…

  • អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

    ភ្នំពេញ៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុកបំពេញការងារតាមផែនការនិងការចង់បានរបស់ខ្លួន។ ផែនការនិងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជាល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោម លេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានដឹកនាំកិច្ចប្រជុំសម្ងាត់ជាមួយសង្គមស៊ីវិលក្នុងស្រុករួមមានអង្គការអាដហុក Adhoc, អង្គការសង់ត្រាល់របស់ មឿន តុលា, អង្គការខុមហ្វ្រែលជាដើមក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្របន្ថែមដល់អង្គការទាំងនេះក្នុងការអុកឡុកការបោះឆ្នោត ដោយពួកគេបានរៀបចំដាក់អ្នកសង្កេតការណ៍នៅតាមការិល័យបោះឆ្នោតនានា និងរៀបចំសេចក្តីថ្លែងការណ៍រួចឱ្យហើយ និយាយអាក្រក់ពីការបោះឆ្នោតនៅកម្ពុជា។ ពួកគេមិនបានឱ្យតម្លៃលើការរៀបចំដោយរលូននិងត្រឹមត្រូវតាមនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ហើយក៏បានបន្ទាបបន្ថោកសិទ្ធិសេរីភាពនៃការសម្តែងមតិរបស់ពលរដ្ឋកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់កម្ពុជាដែលអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានច្រើនលើសលុបរហូតដល់ ៨៤,៥៨% ដែលជាចំនួនដ៏ច្រើនក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ដែលទទួលការគាំទ្រលុយពីអង្គការបណ្តាញអាស៊ីដើម្បីបោះឆ្នោតសេរី (ANFREL) បានដាក់អ្នកសង្កេតការណ៍ជាង ៥០០០ នាក់ ចល័តតាមការិយាល័យបោះឆ្នោតដើម្បីបង្គ្រប់កិច្ច និងចេញសេចក្តីថ្លែងការណ៍តាមការរៀបចំនិងការចង់បាន របស់បរទេស។ ជាមួយគ្នានេះ អង្គការអន្តរជាតិ នានានៅក្រៅប្រទេសដូចជា CIVICUS monitor, Human…

  • អ្នកវិភាគចៅចាក់ស្មុក៖បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំងបានវាយតម្លៃទាបចំពោះឆន្ទៈ​បោះឆ្នោត​ប្រជាពលរដ្ឋកម្ពុជា គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង

    អ្នកវិភាគចៅចាក់ស្មុក៖បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំងបានវាយតម្លៃទាបចំពោះឆន្ទៈ​បោះឆ្នោត​ប្រជាពលរដ្ឋកម្ពុជា គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង

    ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ និងមានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ អាចទទួលយកបាន។ ពលរដ្ឋជាង ៨,២ លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដែលអត្រានៃការចូលរួមដ៏ខ្ពស់នេះជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ នេះគឺជាការកត់សម្គាល់ជារួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ ម៉ឺននាក់ដែលបានចុះមកសង្កេតការណ៍ដោយផ្ទាល់លើដំណើរការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវស្នាមញញឹម និងគ្មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិតាមរយៈការបោះឆ្នោតនិងគូសសន្លឹកឆ្នោតរបស់ខ្លួនជូនដល់គណបក្សដែលពួកគាត់ស្រឡាញ់ ពេញចិត្តនិងជឿជាក់។ នេះគឺជាការពិតដែលកើតជាក់ស្តែងនៅលើទឹកដីកម្ពុជា ប៉ុន្តែបណ្តារដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលមាននិន្នាការគាំទ្រនិងឧបត្ថម្ភក្រុមប្រឆាំងជ្រុលនិយម មិនបានបញ្ជូនអ្នកសង្កេតការណ៍មកផងនោះ បានចេញសេចក្តីថ្លែងការណ៍ដែលបានរៀបចំទុកជាមុនរបស់ខ្លួន ធ្វើដូចមែនទែន និងធ្វើដូចខ្លួនមានអ្នកសង្កេតការណ៍នៅលើទីវាលអ៊ីចឹង។ ពួកគេធ្វើសោកនាដកម្មលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយទុច្ចរិតបំផុត ដោយធ្វើជាមើលមិនឃើញនូវភាពត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពនៃដំណើរការនីតិវិធីបោះឆ្នោតដែលមានភាពល្អប្រសើរនៅកម្ពុជាឡើយ បែរជាចេញសេចក្តីថ្លែងការណ៍លាបពណ៌បែបអវិជ្ជមានលើដំណើរការបោះឆ្នោតនៅកម្ពុជាតាមរបៀបវារៈដែលបានរៀបចំទុក និងបង្កឱកាសគាំទ្រក្រុមប្រឆាំងជ្រុលនិយម ក្រឡុកស្ថានការណ៍ ដើម្បីអនុញ្ញាតឱ្យក្រុមខ្លួនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ពួកគេមិនបានគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរជាង ៨,២លាននាក់ ដែលចេញទៅបោះឆ្នោតឡើយ និងមិនបានផ្តល់តម្លៃលើភាពចាស់ទុំនយោបាយរបស់ពលរដ្ឋខ្មែរទេ និងជម្រើសប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំខ្លួនឡើយ។ ដោយមិនខ្វល់នឹងអ្វីទាំងអស់ ពួកគេបានអនុវត្តនូវផែនការរបស់ខ្លួនដោយរៀបចំសេចក្តីថ្លែងការណ៍ទុកជាមុនដើម្បីលើកឡើងនូវទំនាស់ដែលពួកគេចិញ្ចឹមទុក៖ ទី១-ទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា។ ទី២-គាំទ្រគណបក្សមួយដែលមានកំហុសផ្នែកផ្លូវច្បាប់ មិនមានឯកសារគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោតតាមនីតិវិធីច្បាប់ដោយនិយាយថាការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនសេរី និងត្រឹមត្រូវដោយសារតែគ្មានវត្តមានបក្សប្រឆាំង ភ្លើងទៀនដែលមានជនក្បត់ជាតិ សម រង្ស៊ី ដឹកនាំពីក្រោយខ្នង និងទី៣-បន្ទាប់តម្លៃនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ឆន្ទៈពលរដ្ឋ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិត លើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

    អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិត លើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

    ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមនិងក្រុមជនបរទេសមួយចំនួនបានអនុវត្តវិធីសាស្ត្រដដែលៗឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងចោទប្រកាន់ថាការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ ឬថាការបោះឆ្នោតក្លែងក្លាយជាដើមនៅក្រោយការបោះឆ្នោតម្តងៗ។ នេះគ្រាន់តែជាល្បិចកលចាស់គំរឹល ដែលប្រើដើម្បីកុំឱ្យបាក់មុខតែប៉ុណ្ណោះនិងដើម្បីចិញ្ចឹមចលនាប្រឆាំងរបស់ខ្លួនឱ្យ​​នៅរស់មិនឱ្យ​​សកម្មជនដែលជឿងុប និងចាញ់ការបោកប្រាស់តាមរយៈវោហាសាស្ត្ររបស់ខ្លួនបាក់ទឹកចិត្ត។ដូច្នេះពួកគេត្រូវចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីលាបពណ៌ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យមើលទៅថា «អាក្រក់តាមពាក្យ​សម្តីនិយាយពីក្រៅឆាករបស់ខ្លួន»។ ហេតុផលសាមញ្ញបំផុតគឺមកពីក្រុមបក្សពួកគេចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ឬបរាជ័យក្នុងផែនការ​ទុច្ចរិត ទើបពួកគេមិនទទួលស្គាល់ការពិត ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជិត ១០ ម៉ឺននាក់បានកោតសរសើរថា​ដំណើរ​ការបោះឆ្នោតនៅកម្ពុជាមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេចាំបាច់ ត្រូវបន្តញុះញង់ដើម្បីអនុវត្តផែនការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈបដិវត្តន៍ពណ៌ ព្រោះជាពេលវេលាដ៏សំខាន់។ ក្រុមបក្សប្រឆាំងនានានៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផងបានយកទ្រឹស្តី​មេបដិវត្តន៍ពណ៌ ជីន សាប ក្នុង​សៀវភៅ​«ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រ​នយោបាយ​របស់មហាអំណាច។ សៀវភៅនេះបានចង្អុលបង្ហាញចំៗថា បញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោតគឺជាឱកាសមាសសម្រាប់​បង្កចលាចលនិង​ជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋដើម្បី​ផ្លាស់ប្តូរ​តាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាពលរដ្ឋដែល​មិនមែន​ជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ហេតុដូច្នេះបានជាទាំងក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ីនិងបក្ខពួកខិតខំបំភ្លៃ បំផ្លើសការពិត ដែលអមដោយការបន្ទររបស់ជនបរទេសមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរបៀបវារៈ​ដែលពួកគេគ្រោងទុក។ ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំងនិងជនបរទេសមួយចំនួន រួមនឹងអ្នកកាសែតបរទេសស៊ីប្រាក់កម្រៃ​តាមអត្ថបទ និងមន្ត្រីបម្រើការតាមអង្គការសង្គមស៊ីវិលមួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេសមួយចំនួន តែងតែលាបពណ៌កម្ពុជា​ក្នុងផ្លូវទុច្ចរិត តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម…

  • អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម និងជនបរទេសតែង តែព្យាយាមលាបពណ៌ខុសពីការពិតថា ការបោះឆ្នោត​នៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

    អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម និងជនបរទេសតែង តែព្យាយាមលាបពណ៌ខុសពីការពិតថា ការបោះឆ្នោត​នៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

    ភ្នំពេញ៖ ក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសរសេរឡើងដោយ​ជនជាតិ​អាម៉េរិក​ឈ្មោះ ជីន សាប ដែលក្រុមបក្សប្រឆាំងនានា នៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផង យកមកប្រើដើម្បី​អនុវត្តតាមផែនការភូមិសាស្ត្រ នយោបាយរបស់មហាអំណាច បានចង្អុលបង្ហាញចំៗថាបញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោត គឺជាឱកាសមាសសម្រាប់បង្កចលាចល និងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការ​ញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែន​ជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំង និងជនបរទេសមួយចំនួនដែលប្រើឋានៈជាអ្នកកាសែតស៊ីប្រាក់​កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើតាមអង្គការសង្គមស៊ីវិលមួយចំនួន រួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេស តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវ​ទុច្ចរិត​តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍​នៅកម្ពុជាខុសពីការពិត។អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាម​កំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស» ជាដើម។ ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុង​ដំណើរ​ការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីជារឿងទាំងនេះជាការប្រឌិតឡើង…

  • អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ

    អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ

    ភ្នំពេញ៖ នៅថ្ងៃស នៃការហាមឃាត់ការឃោសនាសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានបំពានបំរាមច្បាប់ និងអំពាវនាវទាំងរដាក់រដុបដោយអារម្មណ៍ខ្មាសអៀនខ្លួនឯង «ឱ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោលដែលមានន័យស្មើនឹងបោះឆ្នោតឱ្យខ្លួន»និងធ្វើសកម្មភាពយ៉ាងសកម្មជាមួយសមាជិកបក្សភ្លើងទៀននៅថ្ងៃបោះឆ្នោត ដើម្បីថតសន្លឹកឆ្នោតគូសខ្វែងចោលបង្ហោះលើបណ្តាញសង្គម ដើម្បីញុះញង់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតធ្វើតាមផែនការទុច្ចរិតរបស់ខ្លួន។ ប៉ុន្តែជាលទ្ធផល ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកធ្លាក់អុកគូថ និងចាញ់បោសគូថខោ និងគួរឱ្យអាម៉ាស់បំផុត។ យោងតាមលទ្ធផលក្រៅផ្លូវការ នៅត្រឹមម៉ោង៩ ថ្ងៃទី២៤ ខែកក្កដានេះ សន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពិតជាយីអ៊ុនដាក់ អារក្ខក៏ជាន់! រារាំងប្រជាពលរដ្ឋទៅបោះឆ្នោត ក៏មិនបានសម្រេច, ញុះញង់ប្រជាពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោតចោលក៏បរាជ័យយ៉ាងអាម៉ាស់បំផុត ព្រោះចំនួនសន្លឹកឆ្នោតមិនបានការមានចំនួនតិចតួចមិនដល់ជាង៥% នៃសន្លឹកឆ្នោតសរុបផង។ ចំនួនសន្លឹកឆ្នោតមិនបានការជាង៤៤ម៉ឺនសន្លឹកនេះ មិនទាន់បានបំបែកជាសន្លឹកឆ្នោតអនុប្រវាទ សន្លឹកឆ្នោតមិនបានការដែលគូសខុសបច្ចេកទេសដោយអចេតនា នោះចំនួនសន្លឹកឆ្នោតដែលគូសខ្វែងតាមការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងមានចំនួនកាន់តែតិច។ ជាមួយលទ្ធផលតិចតួចនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយ និងលែងជឿការញុះញង់…

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ

    ភ្នំពេញ៖ ផែនការបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានទទួលនូវបរាជ័យយ៉ាងធ្ងន់ធ្ងរនិងដ៏អាម៉ាស់បំផុតនៅក្នុងថ្ងៃនៃប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា ២០២៣នេះ ដោយប្រជាពលរដ្ឋខ្មែរមិនបានអនុវត្តតាមផែនការទុច្ចរិតរបស់ពួកគេឡើយ។ ផែនការទុច្ចរិតរបស់ពួកគេគឺ ទី១-ធ្វើឱ្យអត្រានៃអ្នកចូលរួមបោះឆ្នោតតិចដោយពួកគេអំពាវនាវម្ចាស់ឆ្នោតកុំទៅបោះឆ្នោត និងទី២-បើទៅបោះឆ្នោតគឺគូសសន្លឹកឆ្នោតចោលដែលជាសំឡេងគាំទ្រឱ្យទណ្ឌិតក្បត់ជាតិ ដើម្បីពួកគេវាយលើនីត្យានុកូលភាពនៃការបោះឆ្នោត និងធ្វើឱ្យសំឡេងឆ្នោតមិនបានការច្រើន។ ប៉ុន្តែផែនការទុច្ចរិតទាំងនេះត្រូវបានបរាជ័យ ទាំងស្រុង ធ្វើឱ្យក្រុមជនក្បត់ជាតិ សម រង្ស៊ី បាក់មុខនិងគ្មានតម្លៃអ្វីទាំងអស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ។ យោងតាមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ននៅត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី២៣ ខែកក្កដានេះ មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោត។ អត្រានៃការចេញ ទៅបោះឆ្នោតនេះមានចំនួនខ្ពស់បើប្រៀបធៀបនឹងការបោះឆ្នោត ២ ដងចុងក្រោយនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២% ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤…