Category: នយោបាយក្នុងប្រទេស

  • ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ការវាយតម្លៃនះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាប់សិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ…

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងស្វ័យ​ការពារជើងគោកជប៉ុន ចុះហត្ថលេខាលើឯកសារ​”លក្ខខណ្ឌ​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី”

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងស្វ័យ​ការពារជើងគោកជប៉ុន ចុះហត្ថលេខាលើឯកសារ​”លក្ខខណ្ឌ​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី”

    ភ្នំពេញ៖សមភាគីកម្ពុជា – ជប៉ុន បានចុះហត្ថលេខាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហ​ប្រតិបត្តិ​ការរវាង​កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន”។ការចុះហត្ថលេខាលើឯកសារមានតម្លៃជាប្រវត្តិនេះបានធ្វើឡើង​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) ​មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេស​ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហ​ប្រតិបត្តិ​ការរវាង​កងទ័ពជើងគោក នៃកងយោធពល​ខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន”ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង​ចំណងមិត្តភាព និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។ សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រ​ថ្មីមួយក្នុងទំនាក់ទំនងកម្រិតកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងជាការបោះជំហាន​ប្រកបដោយសក្តានុពល ដើម្បីជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យ​សំខាន់ៗមួយចំនួន ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់​ទំនង​រវាង​អង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ-បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម។ ដោយឡែកក្នុងជំនួបខាងលើសមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលកិច្ច​សហប្រតិបត្តិការទ្វេភាគី ដែលសម្រេច​បានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រយៈពេលជាង៤០ឆ្នាំមកនេះ កេរដំណែលចម្បងបំផុតរបស់សម្តេចតេជោ គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រយៈពេលជាង៤០ឆ្នាំមកនេះ កេរដំណែលចម្បងបំផុតរបស់សម្តេចតេជោ គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមសមិទ្ធផលជាច្រើនរបស់សម្តេចតេជោ ដែលបានកសាងក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កេរដំណែលចម្បងបំផុត គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន។ សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត សម្តេតេជោ មានមហិច្ឆតាក្នុងការប្រែក្លាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូចទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តន៍។ ឯកឧត្តមបានលើកឡើងថា សាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាលអប់រំចិត្តគំនិត និងអាកប្បកិរិយាប្រកបដោយគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលអាចផ្តល់ផលដល់បុគ្គលជាអ្នកប្រតិបត្តិផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងគតិបណ្ឌិត ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន…

  • សម្តេចតេជោសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនអតីតបុគ្គលិកវិទ្យុ វិអូឌី ដែលមានបំណងចូលបម្រើការងាររដ្ឋ

    សម្តេចតេជោសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនអតីតបុគ្គលិកវិទ្យុ វិអូឌី ដែលមានបំណងចូលបម្រើការងាររដ្ឋ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកទៀតថា សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាចុងក្រោយថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ គីង្គក់លក់ថ្នាំស្រែង, ស្ថានទូតបរទេសមួយចំនួនកំពុងដើរតួជាគ្រូសេរីភាពសារព័ត៌មានក្លែងក្លាយ

    អ្នកវិភាគចៅចាក់ស្មុក៖ គីង្គក់លក់ថ្នាំស្រែង, ស្ថានទូតបរទេសមួយចំនួនកំពុងដើរតួជាគ្រូសេរីភាពសារព័ត៌មានក្លែងក្លាយ

    ភ្នំពេញ៖ ខណៈកម្ពុជាចាត់វិធានការបិទវិទ្យុរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃរាជរដ្ឋាភិ បាលហើយមិនព្រមកែតម្រូវតាមបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តាស្ថានទូតបរទេសមួយចំនួន បណ្តុំអង្គការសង្គមស៊ីវិលដែលទទួលជំនួយពីបណ្តាប្រទេសទាំងនោះបានចេញមកសម្តែងការព្រួយបារម្ភថាការដកអាជ្ញាបណ្ណពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា CCIM ដែលគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងគេហទំព័រពាក់ព័ន្ធ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឬ ថាធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់ជាដើម។ ប៉ុន្តែ ត្រង់ប្រទេសនៃបណ្តាស្ថានទូតទាំងនោះអនុវត្តវិធានការដូច ដូចគ្នាដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា RT, Sputnik និងហាមឃាត់បណ្តាញទំនាក់ទំនងសង្គមប្រទេសចិនមិនឱ្យមានការផ្សព្វផ្សាយនៅលើទឹកដីខ្លួន ពួកគេលើកហេតុផលថាដើម្បី«ការពារសេរីភាពសារព័ត៌មាន គឺមិនមែនវាយប្រហារលើសេរីភាពសារព័ត៌មានទេ» ខណៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះមិនបានប្រព្រឹត្តអ្វីខុសលើផ្នែកក្រមសីលធម៌វិជ្ជាជីវៈឡើយ។ ប៉ុន្តែក្រោមហេតុផលនយោបាយនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចបានព្រួតគ្នាដាក់ទណ្ឌកម្មរុស្ស៊ីក្នុងនោះក៏បានដាក់ទណ្ឌកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពសារព័ត៌មានដែលមិនដឹងអីផងដែរ។ ឥឡូវនេះ ពេលកម្ពុជាប្រើប្រាស់ច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានដើម្បីពង្រឹងការគោរពវិជ្ជាជីវៈ ប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ ពង្រឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយឱ្យដើរតួនាទីត្រឹមត្រូវ គោរពច្បាប់ជាធរមាន ផ្តល់ព័ត៌មានពិត និងការពារសិទ្ធិសេរី ភាពសារព័ត៌មានដូចបណ្តាប្រទេសនៃស្ថានទូតនានាដែលចេញសេចក្តីថ្លែងថា បែរជាថាកម្ពុជាបិទខ្ទប់សេរីភាពសារព័ត៌ មាន។ នេះគឺជាការអនុវត្តស្តង់ដារពីរដែលប្រទេសលោកខាង លិចតែងតែអនុវត្ត។ តាមពិត វាគ្មានអ្វីគួរឱ្យឆ្ងល់ឡើយ មេគេកូនគេ និងដៃគូរបស់គេ ពួកគេត្រូវតែការពារ ទោះបីជាវិទ្យុវីអូឌីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូរ និងបំបែកបំបាក់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ក៏ពួកគេមិនខ្វល់ឡើយ។ ពួកគេ ចាំបាច់ត្រូវការពារឧបករណ៍បំពងសំឡេងរបស់ពួកគេដូចជាវិទ្យុវូអូឌី មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា ក្រោម សេសពង្រឹងសិទ្ធិមនុស្ស…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយរិះគន់ទៅលើប្រទេសផ្តល់ជំនួយឱ្យ VOD និងបក្សនយោបាយដែលនៅពីក្រោយ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយរិះគន់ទៅលើប្រទេសផ្តល់ជំនួយឱ្យ VOD និងបក្សនយោបាយដែលនៅពីក្រោយ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានត្បកឱ្យប្រទេសដែលផ្តល់ជំនួយឱ្យវិទ្យុ វីអូឌី (VOD) និងគណបក្សនយោបាយដែលនៅពីក្រោយយ៉ាងចាស់ដៃ ចំពោះការចេញសេចក្តីថ្លែងការណ៍ការណ៍ការពារវិទ្យុ វីអូឌី ដែលបានផ្សាយព័ត៌មានមិនពិតបំភ្លៃបំផ្លើសវ៉ៃប្រហារមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ នៅពេលដែលសម្តេចតេជោទុកពេលឱ្យវិទ្យុនេះ ធ្វើការសុំទោសជាសាធារណៈចំពោះសម្តេច និងឯកឧត្តម ហ៊ុន ម៉ាណែត គឺខាងវិទ្យុវីអូឌីនេះ មិនព្រមសុំទោសនោះទេ។ ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលអនុវត្តច្បាប់លុបអាជ្ញាប័ណ្ណ គឺពួកគេបានយកលេសនឹងចោទប្រកាន់មកលើរាជរដ្ឋាភិបាលថែមទៀត។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះថា យើងឃើញហើយវាជាលក្ខណៈការពារគ្នាជាប្រព័ន្ធ បន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យសុំទោស អត់ព្រមសុំទោសទេ ឱ្យពិនិត្យលទ្ធភាពដើម្បីផ្តល់ភស្តុតាងបញ្ជាក់អំពីព័ត៌មានថា ព័ត៌មានរបស់ខ្លួនពិត គឺអត់មានលទ្ធភាពបង្ហាញទេ ប៉ុន្តែដល់ពេលវេលាដែលរាជរដ្ឋាភិបាលសម្រេចត្រូវតែបញ្ចប់អាជ្ញាប័ណ្ណ ដកអាជ្ញាប័ណ្ណលែងឱ្យមានការផ្សព្វផ្សាយ ស្រាប់តែមានប្រទេសដែលផ្តល់ជំនួយឱ្យវិទ្យុ វីអូឌី ទាំងគណបក្សដែលនៅពីក្រោយវិទ្យុ វីអូឌី ចេញសេចក្តីថ្លែងការណ៍ការពារ វីអូឌី។ លោក សួន សេរីរដ្ឋា បានចោសួរថា មុននឹងពេលដែលវិទ្យុវីអូឌី ផ្សាយព័ត៌មានមិនពិតបំភ្លៃបំផ្លើសវ៉ៃប្រហារមកលើក្រុមគ្រួសារសម្តេចតេជោ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ នាំមកនូវសុខសនិ្តភាព សិទ្ធិសេរីភាព

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ នាំមកនូវសុខសនិ្តភាព សិទ្ធិសេរីភាព

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយក៏សម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល។ ការបញ្ជាក់នេះ ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដរាបណាប្រជាជនកម្ពុជា នៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និង ប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទានជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ…

  • រដ្ឋមន្ត្រីព័ត៌មាន ៖ កំហុសរបស់សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុ​ភាពរបស់រាជរដ្ឋាភិបាល

    រដ្ឋមន្ត្រីព័ត៌មាន ៖ កំហុសរបស់សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុ​ភាពរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កំហុសរបស់សារព័ត៌មានវីអូឌី (VOD) ក្នុងពេល​នេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រម​ធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន ។ស្ថាប័នសារព័ត៌មានណាមួយដែល​បានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើឱ្យមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមកស្ថាប័នសារព័ត៌មាននោះ ឬមិនផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹងដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារ​ទាំងស្រុង បើមិនដូច្នេះទេ អាចប្រឈមមុខនឹងការយកអាជ្ញាបណ្ណផ្សាយ ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំសាមញ្ញ​ប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូហ្សូមកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា ជាគោលការណ៍ ការអនុវត្តន៍នេះ ក្រសួងព័ត៌មាន ត្រូវតែធ្វើគ្រប់អង្គភាពសារព័ត៌មាន មិនមែនតែសម្រាប់សារព័ត៌មាន VODមួយនេះនោះទេគឺអនុវត្តគ្រប់សារព័ត៌មានដែលធ្វើខុសវិជ្ជាជីវៈព្រោះថាការ​មិន​ផ្សាយ​ទាំង​ស្រុងនូវខ្លឹមសារនៃការបកស្រាយរបស់គេវិញ មានចេតនាអ្វីផ្សេងពីនេះ ។ បើសិនជាសារព័ត៌មាននោះ បានផ្សាយនូវ​ការបកស្រាយនោះដែរ តែក្នុងន័យបំភ័ន្ដការពិត នៅពេលចេញផ្សាយរួចហើយ នឹងមានការស្រាវជ្រាវដើម្បីដាក់​បន្ទុក​បន្ថែមទៀត ។ គួរបញ្ជាក់ថាដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានលុប…

  • អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាវិទ្យុវីអូឌី មិនប្រើពាក្យសុំទោស នៅក្នុងលិខិតទី១ របស់ខ្លួន? កុំបន្តព្យាយាមធ្វើជាជនរងគ្រោះ ពីការរំលោភ និងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ

    អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាវិទ្យុវីអូឌី មិនប្រើពាក្យសុំទោស នៅក្នុងលិខិតទី១ របស់ខ្លួន? កុំបន្តព្យាយាមធ្វើជាជនរងគ្រោះ ពីការរំលោភ និងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ

    ក្នុងរយៈពេលមិនដល់ ១២ ម៉ោងផង វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដែលបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានកាតព្វកិច្ចធ្វើការកែតម្រូវនិងសុំ ទោសជាសាធារណៈស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន បានចេញលិខិតដល់ទៅពីរ៖ លិខិតទី១ បានប្រើប្រាស់ពាក្យ «សោកស្តាយនិងសូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលមានន័យស្មើនឹងការគេចវេសមិនទទួលស្គាល់កំហុសវិជ្ជាជីវៈរបស់ខ្លួនហើយក៏មិនសុំទោសជាសាធារណៈដែរ ខណៈខ្លួនបានប្រព្រឹត្តកំហុសវិជ្ជាជីវៈច្បាស់ក្រឡែតទៅហើយ។ ការ គេចវេសមិនទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈដើម្បីសងការខូចខាតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជានិងកិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនេះហើយដែលធ្វើឱ្យវិទ្យុវីអូឌីនេះត្រូវបង់ថ្លៃខាតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុវីអូឌី។ នៅម៉ោង ១២ រំលងអាធ្រាត នៃថ្ងៃទី១៣ ខែកុម្ភៈ វិទ្យុវីអូឌី បានចេញលិខិតទី២ ដោយប្រើ ពាក្យ «សុំទោស» ដើម្បីបំពេញកាតព្វកិច្ចតាមច្បាប់ស្តីពីសារ ព័ត៌មានដែលពាក្យនេះគួរតែប្រើនៅក្នុងលិខិតទី១ ហើយអាច សង្គ្រោះវិទ្យុនេះបាន។ ប៉ុន្តែថ្នាក់ដឹកនាំនៃវិទ្យុវីអូឌីមិនបានប្រើ ឱកាសដែលបានផ្តល់ឱ្យដោយសម្តេចតេជោក្នុងការសុំទោស ជាសាធារណៈនោះទេ បែរជាខិតខំគេចវេសទៅវិញ។ ហេតុអ្វីបានជាវិទ្យុវីអូឌីមិនប្រើពាក្យសុំទោសនៅក្នុងលិខិតទី១? បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីក្រសួងព័ត៌មាន វិទ្យុវីអូឌី បានប្រកាសថាខ្លួននឹងដាក់លិខិតជូនសម្តេចនាយករដ្ឋមន្ត្រីនៅ ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ខ្លឹមសារលិខិតនោះ វិទ្យុវីអូឌីនៅតែប្រកាន់នូវគោលជំហរខែងរ៉ែង មិនទទួលស្គាល់ថាបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានឡើយ និងបានត្រឹមប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកវិទ្យុវីអូឌីបានបង្ហើបឱ្យដឹងថា ថ្នាក់ដឹកនាំរបស់វិទ្យុនេះរួមមានឈ្មោះ ឆន សុគន្ធា…

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្ស គឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា មានទស្សនៈខ្លះលើកទ្បើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្សឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមានសុភវិនិច្ឆ័យដូចជាមនុស្ស តែទោះជាយ៉ាងការណ៍ពីរនេះ មិនអាចមានភាពប្រត្យក្សច្បាស់បានទ្បើយ។ កត្តាបីយ៉ាងដែលមនុស្សអាចទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន មានជាអាទិ៍៖ ១. បណ្តុះបណ្តាលមនុស្សឱ្យធ្វើការងារដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព ២. បណ្តុះបណ្តាលមនុស្សឱ្យចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាពដោយខ្លួនឯងក្នុងការអនុវត្តការងារ និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាននូវជោគជ័យក្នុងគ្រប់ភារកិច្ចក្នុងស្មារតីប្រកួតប្រជែងវិជ្ជមាន។ ទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា…