Category: នយោបាយក្នុងប្រទេស

  • ក្រសួងព័ត៌មានសម្រេច​លុប​អាជ្ញាប័ណ្ណវិទ្យុវីអូឌី ដោយសាររំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈ

    ក្រសួងព័ត៌មានសម្រេច​លុប​អាជ្ញាប័ណ្ណវិទ្យុវីអូឌី ដោយសាររំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈ

    ភ្នំពេញ៖ក្រសួងព័ត៌មានសម្រេចលុបលិខិតលេខ ១៦៥ ព.ម.ប្រ.ក ចុះថ្លៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១អនុញ្ញាតឱ្យ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ធ្វើសកម្មភាពលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ដោយសារអង្គភាពនេះ រំលោភខាងធ្ងន់ធ្ងរលើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។សូមជូនខ្លឹមសារលិខិត៖

  • សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ នេះបើយោងសារបញ្ជាក់របស់សម្តេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈ ដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។ ដើម្បីកុំឱ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹម ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។ សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕

  • សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅលើបណ្តាញហ្វេសប៊ុករបស់សម្តេចថា «មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា៕

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    ភ្នំពេញ៖សេចក្តីថ្លែងការណ៍អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕

  • ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ​ភ្នំពេញ៖ក្នុងឱកាស​ចូលរួម​អម​ដំណើរសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់នាយ​ឧ​ត្ត​ម​សេនីយ៍ លី ឈី​វ​មីង (Li Qiao Ming) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ឧ​ត្ត​ម​សេនីយ៍​ទោ លី ពី​ន (Li Bin) ប្រធានការិយាល័យ​កិច្ចសហប្រតិបត្តិការ​យោធា​អន្តរជាតិ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​។​ ​ក្នុងជំនួប​នេះនាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ បាន​សម្តែង​នូវ​ការស្វាគមន៍និង​ក្តី​រីករាយ​ចំពោះ​ឱកាស​ដ៏​មាន​អត្ថន័យ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ស្របពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា មកកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាឱកាស​លើក​នេះ​។ ឯកឧត្តម បានកត់សម្គាល់​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់ អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ផ្នែក​យោធា​កម្ពុជា​-​ចិន ក្នុង​រយៈកាល​កន្លងមក​នេះ និង​បានបង្ហាញ​នូវ​ការគាំទ្រ​លើ​គោល​គំនិត និង​ទិសដៅ​សហប្រតិបត្តិការ​នានារ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម…

  • ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឱ្យវិទ្យុ វីអូឌី បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកចុះហត្ថលេខាជំនួសសម្ដេចតេជោ ព្រមទាំងឱ្យធ្វើការសូមទោស និង កែសម្រួលព័ត៌មានជាបន្ទាន់

    ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឱ្យវិទ្យុ វីអូឌី បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកចុះហត្ថលេខាជំនួសសម្ដេចតេជោ ព្រមទាំងឱ្យធ្វើការសូមទោស និង កែសម្រួលព័ត៌មានជាបន្ទាន់

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ាណែត ដែលគេស្គាល់ថា ជាបុត្រាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែល​បញ្ជាក់​ថា​លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។នេះបើយោងតាមសាររបស់លោក ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។ សាររបស់ឯកឧត្តមបានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថា “បើ VODមិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។“៕ដោយ៖ពល ជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅតួកគីទេ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅតួកគីទេ

    ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគីទេ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា តាមការស្រាវជ្រាវនិងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន២ (ពីរ) រូប ដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ និស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ដែរ។ ប្រភពដដែលបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប. ឡាវ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ ស.ប.ប. ឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃ ស.ប.ប.ឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ ស.ប.ប.ឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី…

  • ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី

    ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី

    ភ្នំពេញៈ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង លោកជំទាវ អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសពព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អំពីកម្មវិធីសង្ខេបថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី នឹងមានកិច្ច​សន្ទនាផ្លូវការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួមនឹងត្រូវលើកយកមកពិភាក្សា។ ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។…

  • ឯកអគ្គរាជទូតអង់គ្លេស ៖ ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន នឹងប្រព្រឹត្តទៅដោយ សន្តិភាព

    ឯកអគ្គរាជទូតអង់គ្លេស ៖ ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន នឹងប្រព្រឹត្តទៅដោយ សន្តិភាព

    ភ្នំពេញ៖ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម ដូមីនីក វីល្លៀម (Dominic Williams) ជឿជាក់ថា ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះ​នឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង។ ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព​។ ការលើក​​ឡើង​នេះនៅក្នុង​ជំនួបជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បី​ពិភាក្សាការងារ​ពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ប្រភព គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម ដូមីនីក វីល្លៀម បានលើកឡើង​ថា ការបោះឆ្នោតនាពេលខាង​មុខ​នេះ ឯកឧត្តមចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធ​នឹងការបោះឆ្នោត​មាន​​​សិទ្ធិធ្វើសកម្មភាព ដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល​។ ឯកឧត្តម​ជឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្ត​ទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព។ ឯកឧត្តម ដូមីនីក វីល្លៀម បានបន្តថា ឯកឧត្តមក៏ចង់ដឹងអំពីដំណើរការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ផងដែរ។ ឆ្លើយតបទៅនឹងសំណើខាងលើ…