-
សម្ដេចក្រឡាហោម ស ខេង ៖រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រកួតកីឡានេះ ទទួលបានជោគជ័យ។ ការណែនាំនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវិត្តិសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា និងក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជា…
-
ឯកអគ្គរដ្ឋទូតកូរ៉េ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងធ្វើឱ្យមានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ
ភ្នំពេញៈ ឯកឧត្តម ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងធ្វើឱ្យមានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងពង្រីកឡើងវិញកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្តូរនូវវប្បធម៌ ព្រមទាំងទំនាក់ទំនងទ្វេភាគីដើម្បីឈានដល់ចំណុចមុនការរាតត្បាតនៃជំងឺ កូវីដ-១៩និងលើសពី កម្រិតនេះថែមទៀត។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ផាក ជុងវុក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានសង្ឃឹមថាក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងត្រូវពង្រឹងពង្រីកកាន់តែរីកចម្រើនខ្លាំងក្លាជាងនេះទៀតដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តម ផាក ជុងវុក បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយវប្បធម៌ និងមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ជាពិសេសមានមរតកដ៏អស្ចារ្យជាប្រាង្គប្រាសាទជាដើម។ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល…
-
អ្នកនាំពាក្យគណបក្សភ្លើងទៀន៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយកតំណែងកំពូលនៅក្នុងគណបក្សជាព័ត៌មានក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!
ភ្នំពេញ៖អ្នកនាំពាក្យគណបក្សភ្លើងទៀន បានបញ្ជាក់ថា ទាក់ទងនឹងព័ត៌មានលោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ។ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលពាក់ព័ន្ធនឹងព័ត៌មាននេះបាននិយាយថា មិនប្រាកដទេ រង់ចាំពេលសមាជ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា ទាក់ទងព័ត៌មានលោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ពីព្រោះតែងតាំងអ្នកណាម្នាក់ធ្វើជាប្រធានត្រូវឆ្លងកាត់នីតិវិធីត្រឹមត្រូវ បើមិនចឹងទេក្រសួងមហាផ្ទៃអត់ទទួលស្គាល់ទេ ហើយវាទាល់តែថ្នាក់ដឹកនាំកំពូលៗយល់ព្រម និងត្រូវឆ្លងកាត់អង្គសមាជដែលត្រូវធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ការពិតវាទាល់តែសមាជហើយ ព័ត៌មានច្បាស់ការណ៍។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “អង្គសមាជ គឺជាស្ថាប័នកំពូលត្រូវធ្វើសេចក្តីសម្រេចលើបញ្ហាធំៗ លើយុទ្ធសាស្ត្ររបស់គណបក្សដូចជា សារនយោបាយ គោលនយោបាយ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រួមទាំងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”៕ ចំណែកលោករ៉ុង ឈុន បានបញ្ជាក់យ៉ាងខ្លីប្រាប់AMSថា “មិនប្រាកដទេ រង់ចាំពេលសមាជ”។ គួរបញ្ជាក់ថា…
-
ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែងកំពូលក្នុងគណបក្សនេះ
ភ្នំពេញ៖ ខណៈដែលគណបក្សភ្លើងទៀនប្រកាសជាផ្លូវការអំពីការប្រារព្ធសមាជវិសាមញ្ញនៅថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯខេត្តសៀមរាប មានព័ត៌មានមួយដែលទម្លាយដោយមនុស្សជំនិតលោករ៉ុង ឈុន បានឱ្យដឹងថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កំពុងតែត្រៀមឈានទៅកាន់កាប់តំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន។ នៅរាត្រីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ខ្ញុំ ជាសមរង្ស៊ី ” បានសរសេរថា ៖”យោងតាមមនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើបឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រាពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀនហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ”។ គណនីដដែលបន្តថា៖”លោក រ៉ុង ឈុន សង្ឃឹមថា គាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ ក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិពីរ ដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក…
-
សម្ដេចក្រឡាហោម ស ខេង៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពទៅនឹងសំណើរបស់ អ.ស.ប ស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាព
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាពទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។ ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថាក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ…
-
សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង៧០០នាក់ នៅខណ្ឌមានជ័យ ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីប្រធានគណបក្សខណ្ឌ ប្រធាន អនុប្រធានគណបក្សសង្កាត់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យផងដែរ។ សូមជម្រាបថា អតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗ បានសម្រេចចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ គ្មានជំហរច្បាស់លាស់ ញុះញង់ប្រជាពលរដ្ឋ ជេរប្រមាថ…
-
កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី
ភ្នំពេញ៖ កម្ពុជាមានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕
-
កម្ពុជានិងកូវ៉ែត ប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅទីស្តីការក្រសួង។ ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសនេះភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។ ឯកឧត្ដមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕ ដោយ៖ ពល ជ័យ
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩-១១ ខែកុម្ភៈ
ភ្នំពេញ៖តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែកុម្ភៈ ។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង ថ្នាក់ដឹកនាំធុរកិច្ច ។ ប្រភពដដែលបញ្ជាក់ថាក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក…
-
រដ្ឋមន្ត្រីការបរទេស ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម
ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅមន្រ្តីដែលចូលរួមថា តទៅមុខ សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើន ដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា,…