-
អ្នកវិភាគចៅចាក់ស្មុក៖ អ្នកឈរស្រែកតវ៉ាញុះញង់ និងបំផ្លាញឆ្នាំងបាយបុគ្គលិកកម្មករត្រូវបានលើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្ស, គួរឱ្យខ្មាសបក្សាបក្សី
ភ្នំពេញ៖ ទោះបីជាក្រុមជនប្រឆាំងនិងជនបរទេសខ្លះខិតខំបំពងសំឡេង ថ្លែងអបអរសាទរជនសង្ស័យម្នាក់ឈ្មោះ ឈឹម ស៊ីថរ ដែលជា មេបាតុករខុសច្បាប់ បំផ្លាញផលប្រយោជន៍បុគ្គលិកណាហ្គា វើល បំផ្លាញក្រោយការរៀបចំផ្តល់ពានរង្វាន់សិទ្ធិមនុស្សពីក្រសួងការបរទេសសហរដ្ឋអាម៉េរិកក្តី តែប្រជាពលរដ្ឋខ្មែរទូទៅហាក់ដូចជាគ្មានការភ្ញាក់ផ្អើសនិងមិនចាប់អារម្មណ៍អ្វីសូម្បីបន្តិចឡើយ។ មិនភ្ញាក់ផ្អើលនិងមិនចាប់អារម្មណ៍ដោយសារតែនេះមិនមែនជាលើកទី១ ទេ ជន ដែលដើរបញ្ច្រាស់ច្បាប់ អ្នកស្រែកតវ៉ាតាមដងផ្លូវ អ្នកញុះញង់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអ្នកដែលបម្រើផែនការនយោបាយបរទេសប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងផលប្រយោជន៍ជាតិតែងតែត្រូវបានផ្តល់ពានរង្វាន់ពីបរទេស និងលកើតម្កើងទៅជាវីរៈបុរសនិងវីរនារី ឬតួឯកខាងសិទ្ធិមនុស្ស ផ្នែកបរិស្ថានឬធនធានធម្មជាតិ។ នេះគឺ ជាការបំពាក់បំប៉នមនោគមន៍វិជ្ជា លើកទឹកចិត្តបន្ថែមដល់ក្រុមជនល្មើសច្បាប់និងក្រុមជនដែលបម្រើផលប្រយោជន៍បរទេស ឱ្យបន្តបំពានច្បាប់និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងប្រទេសខ្លួន ខណៈអ្នកការពារសិទ្ធិមនុស្ស លើកស្ទួយសិទ្ធិមនុស្ស សង្គ្រោះជីវិតមនុស្ស អ្នកការពារបរិស្ថានធនធានធម្មជាតិ និងការពារលទ្ធិប្រជាធិបតេយ្យពិតប្រាកដធ្វើឱ្យពលរដ្ឋរួចរស់ជីវិត មានសិទ្ធិពេញលេញមិនត្រូវបានលើកទឹកចិត្តផ្តល់ពានរង្វាន់ឡើយ។ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស និងការពារជីវិតមនុស្សជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិបែរជាត្រូវបានស្តីបន្ទោស រងការរិះគន់វាយប្រហារ និងដាក់ទណ្ឌកម្ម។ មជ្ឈដ្ឋានទូទៅយល់ឃើញថា ជនសង្ស័យ ឈឹម ស៊ីថរ មិនស័ក្តិសមនឹងត្រូវបានលើកតម្កើងដូច្នេះហើយក៏មិនស័ក្តិសមនឹង ឈ្មោះថាជាអ្នកការពារសិទ្ធិមនុស្សដែរ ប៉ុន្តែអាចជា«ខ្ញុំកញ្ជះបរទេសដាច់ថ្លៃ» ទើបស័ក្តិសមជាង ព្រោះបើយោងលើសកម្មភាពដែបុគ្គលនេះបានធ្វើនាពេលកន្លងមក គឺមិនមែនដើម្បីការពារ ផលប្រយោជន៍អតីតបុគ្គលិកណាហ្គាវើលឡើយ និងក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សផេះកណ្តាលចង្ក្រាន្តស្អីទេ ប៉ុន្តែជាសកម្មភាពនៃបាតុកម្មខុសច្បាប់ ទទួលបានការបង្គាប់បញ្ជា និងរៀបចំផែនការពីបរទេស ទទួលការគាំទ្រថវិកាពីក្រៅប្រទេសដែលអាចជាលុយកខ្វក់ ឬមានការពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ឆ្លើយតបទៅនឹងអ្នកវិភាគរត់ចោលស្រុកមួយរូបដែលល្ងង់ធ្វើចេះ
ភ្នំពេញ៖ អ្នកវិភាគរត់ចោលស្រុកមួយរូប ដែលល្ងង់ធ្វើចេះ និយាយគ្មានមើលច្បាប់ដែលចោទថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងធ្វើសកម្មភាពនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានាស្ដីពីការបោះឆ្នោត គឺជាការមិនត្រឹមត្រូវនោះទេ ពីព្រោះសកម្មភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬអ្នកនយោបាយ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈនេះថា សកម្មភាពរបស់គណបក្សនយោបាយ ឬក៏សកម្មភាពអ្នកនយោបាយបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬក៏អ្នកនយោបាយអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ កន្លែងនេះចែកឱ្យដាច់អំពីការឃោសនាបោះឆ្នោត អំពីការធ្វើសកម្មភាពឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពតាមច្បាប់ស្តីពីការគណបក្សនយោបាយ។ ឯកឧត្តមបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានទិសដៅឱ្យគណបក្សនយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ ចរិតនៃការឃោសនាបោះឆ្នោត ឬអាចនិយាយថា និយមន័យ នៃការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈតាមមាត្រា ៦៨ ពីព្រោះមាត្រា ៦៨ ចែងពីសកម្មភាពនយោបាយរបស់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈក្នុងអំឡុងពេល២១ថ្ងៃ ដែលកំណត់ដោយច្បាប់ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។…
-
លោក គង់ គាំ គោរពថ្លែងអំណរគុណចំពោះទឹកចិត្តសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនបានគោរពថ្លែងនូវអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវការសន្ដោសចំពោះរូបលោក និងក្រុមគ្រួសាររបស់លោកក្នុងការមិនប្តឹងផ្តល់ក្នុងករណីដីធ្លីផ្ទះសម្បែង។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោកជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមករា។ លិខិតខាងលើបានរៀបរាប់ ខ្ញុំបាទ គង់ គាំ និងភរិយា សូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន(ថ្នាក់ដឹកនាំ ទាំងអស់)គណបក្សប្រជាជនកម្ពុជាបានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញជាថ្នាក់ដឹកនាំគណបក្សប្រឆាំងឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើសទាំងបង្ខំចិត្តដកហូតដីផ្ទះលេខ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ លិខិតដដែលបានបញ្ជាក់ា ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច…
-
លោក គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន
ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសជាផ្លូវការនូវសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ។ នេះបើយោងតាមលិខិតរបស់លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ នៅក្នុងលិខិតរបស់លោក គង់ គាំ បានបញ្ជាក់ថា “ខ្ញុំបាទ គង់ គាំ និងគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចការរួបរួម គឺដើម្បីគោលដៅ អនុវត្តវប្បធម៌នយោបាយថ្មី និងដើម្បីចូលរួមកសាងលំហប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិនយោបាយ បរិយាកាសបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ (គ្មានវត្តមានក្រុមជ្រុលនិយមផ្តួល រំលំក្រៅសំឡេងឆ្នោតទៀតទេ)”។ លិខិតដែលបន្តថា ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែល យល់ឃើញថា កាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។…
-
រដ្ឋមន្រ្តីការបរទេស៖ កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច»
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២៣។ ក្នុងសេចក្តីផ្តើមនៃបទបង្ហាញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់» ។ ចំពោះបរិបទអន្តរជាតិនិងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ដោយសង្ខេបនូវការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាពនិងគំនិតផ្តួចផ្តើម យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។ ចំពោះទិដ្ឋភាពក្នុងប្រទេសវិញបទបង្ហាញក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ នៅទីក្រុងហ្សាការតា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត» និង«សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ ផងដែរ។ ប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីនឹងពិភាក្សាអំពីការបន្តតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញនិងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យក្រោយឆ្នាំ២០២៥របស់សហគមន៍អាស៊ាន» ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។ ប្រភពដដែលបន្តថា ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ…
-
ឯកអគ្គរាជទូតជប៉ុនវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក
ភ្នំពេញ៖ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ជប៉ុន ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនទៅជា ”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។…
-
គ.ជ.ប ប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចមួយចំនួន
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងសំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចមួយចំនួន រួមទាំងពិនិត្យលើសំណើសំខាន់ៗមួយចំនួនទៀត។ សេចក្តីព្រាងសេចក្តីសម្រេច និងសំណើមួយចំនួនដែល គ.ជ.ប ពិនិត្យសម្រេចមានដូចជា៖១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣២.សេចក្តីព្រាងគំរូទម្រង់ ខ្លឹមសារសម្ភារឯកសារបោះឆ្នោត ស្រោមសំបុត្រធំ មធ្យម និងតូច ចំនួន ២៣ប្រភេទ ស្បោងដាក់សម្ភារឯកសារចំនួន ៩ប្រភេទ និងបណ្ណប្រកាសហាមប្រើប្រាស់ទូរស័ព្ទ ម៉ាស៊ីន និងឧបករណ៍ថតរូប សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៣.គំរូត្រា ៣ប្រភេទ ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៤.សំណើសុំពិនិត្យ និងសម្រេចលើ៖
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន
ភ្នំពេញ៖ “ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ”។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អ ខួប១០០ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ត និងដើម្បីសម្ដែងនូវការដឹងគុណចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួនស្របតាមកាលៈទេសៈជាច្រើនដែលប្រទេសកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ…
-
អ្នកនាំពាក្យក្រសួងការបរទេស៖ «អ្នករាយការណ៍ព័ត៌មានគួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ»
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានការខកចិត្ត និងច្រានចោលអត្ថបទដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។ ទី១ ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។ ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរសរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន ។ វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌…