-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់»
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង» លើអ្នកគាំទ្រដោយសារនយោបាយមុសា ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ»។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣នេះតទៅ លោកចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយ៖១-ឱ្យតម្លៃ និងទទួលស្គាល់នូវ «គុណតម្លៃនៃសន្តិភាព» ជាធំ ដែលបានផ្តល់ប្រយោជន៍ឱ្យគ្រប់គណបក្សនយោបាយ និងអ្នកនយោបាយគ្រប់បក្ស អាចធ្វើសកម្មភាពនយោបាយបានពេញផ្ទៃប្រទេសដោយចំហជាមួយអ្នកគាំទ្រខ្លួន…។២-ធ្វើការឃោសនាផ្តោតលើតែ «គោលនយោបាយ» របស់គណបក្សខ្លួន ដោយបញ្ឈប់នូវវប្បធម៌ ជាន់ជើង ខោកក្បាល ជេរប្រមាថ គណបក្សដទៃដើម្បីយកល្បី យកប្រជាប្រីយ៍ភាព…។៣-បញ្ឈប់ការយកបញ្ហា «សន្តិសុខជាតិ អធិបតេយ្យភាពជាតិ វប្បធម៌ សាសនា និងតម្លៃនៃការសិក្សាអប់រំ» មកធ្វើជាប្រធានបទ ឬជារបៀបវារៈនយោបាយរបស់ខ្លួន…៤- ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ» ដែលហ៊ានទទួលស្គាល់លទ្ធផលឆ្នោតដែលគណបក្សខ្លួនទទួលបានពីអ្នកបោះឆ្នោត…និង៥- បញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង»…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបលោកថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំធ្លាប់និយាយជាមួយលោក ថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេ ដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ”។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “ខ្ញុំប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយពីគោលនយយោបាយខ្លួនឯងទៅ យុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង។ … ខ្ញុំថានយោបាយបក្សប្រឆាំងដែលនៅមានគួរតែដូរទៅ ប្រកួតគ្នារឿងធ្វើអីជាមួយប្រជាពលរដ្ឋ។ បើគាត់មិនបង្កើតការទុកចិត្តឲ្យយើងទុកចិត្តគាត់ម៉េច។ បើយើងលូកដៃទៅវប្បធម៌សន្ទនាស្រាប់តែគាត់បកមកវិញជេរ។ បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការជេរ លាបពណ៌ ប្រឆាំងពូជសាសន៍…ដើម្បីបង្កើតកំហឹង”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពេលនោះលោកជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល។ ហើយលោកក៏បានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៊ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន…
-
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង។”ដោយ៖ពលជ័យ
-
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស៖ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធរឿងចេញសែកពុំមានសាច់ប្រាក់ ហើយមិនមែនជារឿងនយោបាយនោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយការបកស្រាយកាលពីថ្ងៃទី២១ ខែមករា ពាក់ព័ន្ធនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា «ចាប់ខ្លួនលោក ថាច់ សេដ្ឋា ៖ ទូតអាមេរិក ជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិ ប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ»។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានធ្វើឡើងតាមដីការឃាត់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ក្រោមមូលហេតុការចេញសែកស្អុយមួយចំនួន ដែលជាករណីព្រហ្មទ័ណ្ឌសុទ្ធសាធ ពុំមានទាក់ទងនឹងបញ្ហានយោបាយសោះឡើយ។ ការប្រតិបត្តិតាមច្បាប់ និងនីតិវិធីជាធរមាន និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះបទល្មើសព្រហ្មទណ្ឌ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពុំមានពាក់ព័ន្ធអ្វីឡើយជាមួយរាជរដ្ឋាភិបាល។ បុគ្គលណាក៏ដោយ ឬក្រុមណាមួយក៏ដោយ បើបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលរងនូវទណ្ឌកម្មផ្លូវច្បាប់។ គួរបញ្ជាក់ថា ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឆ្លើយតបទៅនិងការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។…
-
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩រូប នៅខេត្តកំពង់ធំ ចូលរួមរស់ជាផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន៩រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញង់ងឲ្យប្រជាពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់។ លោក ដួង ដារា បានឱ្យដឹងថា ការសុំចូលរួមជីវភាពនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាៈ១. លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើងទៀន ខេត្តកំពង់ធំ។២. លោក ស៊ី សុខន ក្រុមការងារ៣. លោក ឆាយ ចេង អនុប្រធានទី១ គណបក្សភ្លើងទាន ខេត្តកំពង់ធំ៤. លោក វ៉ន កុសល…
-
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសឆ្លើយតបទៅទូតអាមេរិកទាក់ទងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ទូតអាមេរិកប្រចាំកម្ពុជា ទាក់ទងការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ ដោយការិយាល័យអ្នកនាំពាក្យបានសង្កាត់ធ្ងន់ថា មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ បានឆ្លើយតបនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “ចាប់ខ្លួនលោក ថាច់ សេដ្ឋា៖ ទូតអាមេរិកជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ” ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឆ្លើយតបទៅនឹងការចុះផ្សាយនេះ ការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖១.មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។២.លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ។ ទាក់ទងករណីចាប់ខ្លួនលោកថាច់ សេដ្ឋា នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣…
-
ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ
ភ្នំពេញ៖ ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តើរៗហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ ការរអីវ៉ាន់នេះ បន្ទាប់ពីលោកគង់ គាំ បានសម្រេចប្រគល់ដីនេះជូនរដ្ឋវិញ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន-សង្គមស៊ីវិលរឿងចាប់ខ្លួនលោកថាច់ សេដ្ឋា គឺគ្មានការទទួលខុសត្រូវ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ទាក់ទងទៅនឹងការចាប់ខ្លួនលោកថាច់ សេដ្ឋា ដែលបានប្រព្រឹត្តខុសច្បាប់ គឺគ្មាការទទួលខុសត្រូវនូវទង្វើដ៏គម្រក់របស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន។ ការចាប់ខ្លួននេះ គឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ ឬជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកឡើង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS ថា បើមើលទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន រួមជាមួយនឹងប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលប្រើប្រាស់អង្គការសង្គមស៊ីវិលជាកន្ទប ដើម្បីក្របដណ្តប់លើសកម្មភាពនយោបាយលាក់មុខរបស់ខ្លួនបម្រើគណបក្សនយោបាយរបស់ពួកគេនោះ គឺឃើញយ៉ាងច្បាស់ថា ទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គឺបានប្រតិកម្ម និងបានធ្វើសេចក្តីថ្លែងការណ៍ ទាំងមិនមានការទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងទាំងចេតនាមិនចង់ឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់ទេ ពីព្រោះករណីលោកថាច់ សេដ្ឋា នេះ គឺអត់ខុសពីករណីអ្នករកស៊ី អ្នកជំនួញជួញដូរផ្សេងៗទៀត ដែលបានបោកប្រាស់រំលោភលើសេចក្តីទុកចិត្តរបស់ដៃគូខ្លួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់ (សែកស្អុយ) សម្រាប់ទូទាត់របស់របរដែលត្រូវទិញ ឬសំណងដែលត្រូវសង។ នៅកកម្ពុជាមានករណីនេះច្រើនណាស់ដែលអ្នករកស៊ី អ្នកធុរកិច្ច អាជីវករមួយចំនួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់នេះ ដើម្បីទូទាត់ដោះស្រាយទិញដូរ ក៏ប៉ុន្តែដល់ពេលដែលដៃគូទទួលសែកអត់អាចបើកលុយបានគេប្តឹងដាក់គុកជាច្រើន។ នេះគឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នានៅចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេគណបក្សនយោបាយ ជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកលែង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។ ប្រព័ន្ធតុលាការដែលជាអង្គការនីតិវិនិច្ឆ័យ គឺមានកាតព្វកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ…
-
កម្ពុជា-ជប៉ុន នឹងពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង នៅក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញដោយក្តីសោមន្សរីករាយអំពីការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នានា នៅក្នុងឆ្នាំ២០២២ រួមមាន ទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី FUMIO Kishida សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមរដ្ឋមន្រ្តីការបរទេស HAYASHI Yoshimasa ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ YASUKAZU Hamada និង ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាព និងកិច្ចសហ-ប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចម្រើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តី…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១-២៤ ខែមករា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ក្រសួងការបររទេសបានបន្តថា ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបជាមួយឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។ ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ…