Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយសំដៅធ្វើយ៉ាងណារៀបចំការផ្តល់ អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមាជូនដល់កម្មករ-និយោជិត

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយសំដៅធ្វើយ៉ាងណារៀបចំការផ្តល់ អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមាជូនដល់កម្មករ-និយោជិត

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល​​គណបក្សបជាជន កម្ពុជា និងជាអនុប្រធានគណៈចលនាមហាជនបានបញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាង​ណារៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមាជូនដល់បងប្អូនកម្មករ- និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ។ ឯកឧត្តមថាការគិតគូរមិនឈប់ឈរបែបនេះប្រៀបបានទៅនឹងឪពុកបង្កើតដែលតែង​តែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើននិងបន្តរុងរឿងសម្បូរ ហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់យើងដែលតែង មានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ។ ការបញ្ជាក់នេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព នៅថ្ងៃទី១៥ ខែមករា។ក្នុងឱកាសនេះឯកឧត្តម…

  • ឯកឧត្តម សោម សូរីដា ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

    ឯកឧត្តម សោម សូរីដា ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

    ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយមានចំនួនជាង ៩,៧លាននាក់ និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់​ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.បប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបន្តថា គ.ជ.បតែងរៀបចំបញ្ជីបោះឆ្នោតនេះដោយផ្អែកទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតដំបូង ដែលក្នុងការរៀបចំបញ្ជីបោះឆ្នោតដំបូងនេះ យើងមានរៀបចំបញ្ជីពីរ ទី១. បញ្ជីឈ្មោះដែលឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត ដែលបានរក្សាក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មី និងទី២. បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត នោះមានន័យថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក…

  • លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

    លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

    ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នក​នយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកថា នេះជាចំណុចសំខាន់មួយសម្រាប់​ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ លោកក៏មានការព្រួយបារម្ភដែរ បើសិន​ជាអ្នកនយោបាយមិនមែនជាសញ្ជាតិខ្មែរពីកំណើត គឺវាអាចមានផលវិបាកទៅថ្ងៃក្រោយ។ ដូច្នេះហើយលោកសូមគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា នេះថា សម្រាប់លោក គឺលោកសូមគាំទ្រចំពោះអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយវាក៏ជាសារៈសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិនិង​ប្រជាជន។ “ពីព្រោះយើងតែងតែមានការព្រួយបារម្ភដោយសារថានៅក្នុងប្រទេសយើង​ មានខាងបរទេសមករស់នៅច្រើន។ បើសិនជាទៅថ្ងៃក្រោយទៅអ្នកទាំងនោះអាចមានសញ្ជាតិខ្មែរសម្រាប់ខ្ញុំមានការ ព្រួយបារម្ភដែរចំណុចនេះបើសិនជាអ្នកនយោបាយរបស់យើងមិនមែនជាសញ្ជាតិខ្មែរពីកំណើតទេក៏វាអាចមានផលវិបាក ទៅថ្ងៃក្រោយ។ លោកបន្តថាបើសិនជាគេនៅជាកងកម្លាំងក៏វាមានបញ្ហាដល់យើងដែរបើសិនជាអ្នកនោះមិនមានសញ្ជាតិខ្មែរពីកំណើតនោះទៅកាន់ការងារធំៗ នៅក្នុងកងទ័ពក្តី អ្នកនយោបាយក្តី គឺសម្រាប់ខ្ញមានការព្រួយបារម្ភមែនទែនចំណុចនេះ”។លោកសូម​​គាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយ ព្រមទាំងកងកម្លាំងប្រដាប់អាវុធមានសញ្ជាតិតែមួយ ដែលនេះគឺជាចំណុចដែលលោកពេញចិត្ត និងគិតដល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាជន និងពូជសាសន៍របស់យើងសម្រាប់ទៅថ្ងៃអនាគតដ៏វែងឆ្ងាយ។ សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩…

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥-១៧ ខែមករា

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥-១៧ ខែមករា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ឯកឧត្តម អូ ស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ…

  • សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ឱ្យមករដ្ឋវិញជូន គ.ជ.ប

    សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ឱ្យមករដ្ឋវិញជូន គ.ជ.ប

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឱ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែមករា នេះថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីដែលលោកគង់ គាំ ប្រគល់មករដ្ឋវិញ គឺប្រគល់ដីនោះត្រឡប់មកក្រសួងការបរទេស ហើយបន្ទាប់ពីប្រគល់ជូនក្រសួងការបរទេសហើយ សម្តេចបានចង្អុលបង្ហាញថា អាស្រ័យដោយ គ.ជ.ប មិនទាន់មានកម្មសិទ្ធិនៅឡើយទេ ហើយដីដែលលោកគង់ គាំ ប្រគល់មកវិញ…

  • បន្ទាប់ពីលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងបន្តទៀតទេ

    បន្ទាប់ពីលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងបន្តទៀតទេ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១២ ខែមករានេះថា “ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបាន លោកគង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការជាមួយលោកគង់ គាំ និងគ្រួសាររយះពេល៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ”។ សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបេីយោងតាមលិខិតប់លោកគង់ គាំ ជម្រាបជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត…

  • លោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ

    លោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ

    ភ្នំពេញ៖ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោក គង់ គាំ ជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ បានបញ្ជាក់ថា “ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ…

  • តុលាការចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ

    តុលាការចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ

    ភ្នំពេញ៖ នៅទីបំផុត ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។ នេះបើយោងតាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលចេញដោយលោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យសហកូនបំណុលធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយអច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) លេខក្បាលដី ១១៣ មានទំហំ ៥២៨០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សអាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សអាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ បានបញ្ជាក់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។ ការបញ្ជាក់នេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបញ្ចប់ការសិក្សាដោយជោគជ័យតាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ…

  • កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថា ទំនាក់ទំនងនឹងត្រូវពង្រឹងបន្ថែមទៀត

    កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថា ទំនាក់ទំនងនឹងត្រូវពង្រឹងបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅក្នុងជំនួប នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា…