Category: នយោបាយក្នុងប្រទេស

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ចុះហត្ថលេខារួមគ្នាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ចុះហត្ថលេខារួមគ្នាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន និងការភ្ជាប់ចំណងការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។ ផ្តើមចេញពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អថ្នាក់ក្រសួងការពារជាតិនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។ ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន” ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក…

  • គណបក្សប្រជាជនចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានប្រមាថកាតទានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន

    គណបក្សប្រជាជនចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានប្រមាថកាតទានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានអះអាងថា សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និង ការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដី ថ្លែងការណ៍ដូចតទៅ ៖១-ក្នុងនាមជាគណបក្សកាន់អំណាចដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការ រីកចម្រើនរបស់ប្រទេសជាតិ។២-គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។ ៣-គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាម…

  • ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

    ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

    ភ្នំពេញ៖ លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះ គឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះ ដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់ ពីព្រោះនេះជាអំពើបោកប្រាស់។ នៅកម្ពុជា មានករណីបែបនេះធ្លាប់បានកើតឡើងជាច្រើនលើកច្រើនសារមកហើយចំពោះបុគ្គលជាច្រើនដែលជាអ្នករកស៊ី ឬមន្ត្រីគ្រាក់ៗពាក់ផ្កាយ។ល។ រឿងបែបនេះ រឹតតែមិនមែនជារឿងនយោបាយទាល់តែសោះ។ ដូច្នេះ សូមអ្នកនយោបាយមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលមួយក្តាប់តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឱ្យជាក់ សឹមញាក់ចិញ្ចឹម» នេះប្រសិនបើចង់ឱ្យសម្តីរបស់ខ្លួនមានតម្លៃ ដែលគេអាចស្តាប់បាន។ ការនិយាយទាំងទទឹងទិសដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យសម្តីមុសារដែលនិយាយដើម្បីស៊ីអារម្មណ៍ និងបម្រើឱ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគឯករាជដែលផ្អៀងផ្កាប់មុខ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនបានផ្អែកលើការស្រាវជ្រាវដើម្បីរកព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគផ្កាប់មុខទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឱ្យខ្លាច។ ពួកគេមិនបាននាំព័ត៌មានពិតដើម្បីឱ្យប្រជាពលរដ្ឋយល់សាច់រឿងនោះទេ ប៉ុន្តែពួកគេចូលចិត្តនិយាយឱ្យមនុស្សយល់ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។ ឱ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជារឿងនយោបាយ មិនថារឿង…

  • តុលាការផ្តន្ទាទោស គឹម សុខ ដាក់ពន្ធនាគារ១៨ខែ

    តុលាការផ្តន្ទាទោស គឹម សុខ ដាក់ពន្ធនាគារ១៨ខែ

    ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។ ការរកាសសាលក្រមនេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ លោកចៅក្រម សេង សុជាតិ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវសងថ្លៃជម្ងឺចិត្តចំនួន៥០លានរៀល ដល់លោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចៅក្រមក៏បានចេញដីកាបង្គាប់ឱ្យស្វែងរកតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ គឹម សុខ ដើម្បីនាំខ្លួនគាត់ មកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (មណ្ឌលកែប្រែម១) (ម១) នៅក្នុងរាជធានីភ្នំពេញ តាមសាលក្រមរបស់តុលាការ។ គួរបញ្ជាក់ថា នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ គឹម សុខ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីចំនួន២បទ ល្មើស គឺ១.បទអំពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង២.បទបរិហាកេរ្ត៏សាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ជនជាប់ចោទឈ្មោះ…

  • មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

    មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយ និងសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។ អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។ មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំងនោះគួរពិនិត្យ និងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិនថាតើលោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជនដទៃទៀតដែលធ្វើឱ្យខាតប្រយោជន៍របស់គេ។ អស់លោក អស់អ្នកទាំងនោះ មានបានសួរទេថាតើលោក ថាច់ សេដ្ឋា បានចេញសែកដែលភាសាច្បាប់ហៅថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការសន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់…

  • គ.ជ.ប ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនរដ្ឋវិញឱ្យមក គ.ជ.ប

    គ.ជ.ប ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនរដ្ឋវិញឱ្យមក គ.ជ.ប

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចប្រគល់ដីដែលលោកគង់ គាំ បានប្រគល់មករដ្ឋវិញឱ្យមក គ.ជ.ប ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប ។ បន្ទាប់ពីទទួលបានដីដែលរដ្ឋាភិបាលប្រគល់ជូនមក គ.ជ.ប គឺ គ.ជ.ប នឹងសាងសង់ធ្វើទីស្នាក់ការថ្មី។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលព័ត៌មានអំពីការសម្រេចរបស់រាជរដ្ឋាភិបាលអំពីការប្រគល់ដីដែលលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញមកឱ្យ គ.ជ.ប។ ឯកសារផ្លូវការនៃការប្រគល់ដីនេះ គឺ គ.ជ.ប នៅមិនទាន់បានទទួលជាផ្លូវការនៅឡើយទេ។ ដូចបានជ្រាបហើយ គ.ជ.ប នឹងរៀបចំអគារថ្មី គឺនៅឆ្ងាយប៉ែកខាងជើងរាជធានីភ្នំពេញ។ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា “ការសម្រេចរបស់រដ្ឋាភិបាលដែលផ្តល់ដីមកថ្មីនេះ គឺសំខាន់រៀបចំទីស្នាក់ការ គ.ជ.ប ថ្មី ហើយសូមអរគុណដល់រដ្ឋាភិបាលដែលបានប្រគល់ដីមក គ.ជ.ប ហើយអាចធំជាងកន្លែងចាស់។ ការរៀបចំសាងសង់ គឺនៅពេលដែលបានមកយើងនឹងរៀបចំទៅតាមនីតិវិធី និយាយឱ្យខ្លីគឺយើងធ្វើអគារទីតាំង គ.ជ.ប ថ្មី”។…

  • តុលាការសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងករណីចេញសែកគ្មានប្រាក់,អ្នកនាំពាក្យអយ្យការបញ្ជាក់អំពីការ
    ចាប់ខ្លួន

    តុលាការសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងករណីចេញសែកគ្មានប្រាក់,អ្នកនាំពាក្យអយ្យការបញ្ជាក់អំពីការចាប់ខ្លួន

    ភ្នំពេញ៖លោក ទិត ដាលីន ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធនឹងករណីចេញសែកស្អុយ(សែកគ្មានប្រាក់)។នេះបើតាមដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ទិត ដាលីន។លោកថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួនតាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរកាលពីម៉ោង៥:៤០នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបង្គាប់៣ចំណុចដូចតទៅ៖ ១. ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់។២. ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។៣.ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។ សូមបញ្ជាក់ថា កម្លាំងនគរបាលនៅល្ងាចថ្ងៃទី១៦ ខែមករានេះបានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ការចាប់ខ្លួនបានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងហេតុការណ៍ចាប់ខ្លួននេះ…

  • លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធពីបទចេញសែកស្អុយ

    លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធពីបទចេញសែកស្អុយ

    ភ្នំពេញ៖លោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅល្ងាច ថ្ងៃទី ១៦ ខែមករានេះតាមដីការបស់តុលាការក្រោមបទ​ចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីនចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​នេះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់ AMS ថា ពិតមានការចាប់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានឱ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម”…

  • គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី

    គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។ លោក នុត សុខុម ប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣…

  • មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ

    មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។ ការអះអាងនះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា គណបក្សភ្លើងទៀន នឹងពិចារណាអំពីលទ្ធភាពនៃការចូលរួមបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានលើគណបក្សភ្លើងទៀន។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែមករានេះថា ការចូលរួម ឬមិនចូលរួមរបស់គណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយ ពីព្រោះគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា “កន្លែងនេះ យើងមិនអាចទៅបង្ខំ ឬទៅណែនាំគាត់ឱ្យចូលរួមកាប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ដោយសារច្បាប់កំណត់អំពីសិទ្ធិរបស់គណបក្សនយោបាយដែលចង់ចូលរួម ឬមិនចូលរួម”។ អគ្គលេខាធិការរងបានបញ្ជាក់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀនថា គាត់អាចនឹងពិចារណា មិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឧទាហរណ៍ថា គាត់មិនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏មិនបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតជួបប្រទះបញ្ហាអ្វីដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានកំណត់កាលបរិច្ឆេទដែលត្រូវរៀបចំ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ៥ឆ្នាំម្តងនៃការបផះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានអនុវត្តតាមការគ្រោង។ ការចូលរួម ឬមិនចូលរួមរបស់គណក្សនយោបាយ គឺជាសិទ្ធិ។ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។…