-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានគ្មានការពិតរបស់វិទ្យុ VOA
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភ័ន្ទសាធារណជនក្រោមហេតុផលនយោបាយ។ ទាក់ទងការផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការបកស្រាយបំភ្លឺលើអត្ថបទរបបស់វិទ្យុសំឡេងសហរដ្ឋអាមរិកចំនួន៣ចំណុចសំខាន់ៗ៖១.ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅប្រទេសចិនសប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចីដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថាគម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគក្នុងរូបភាព BOT។២.របាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភ័ន្តដោយសាធារណៈមតិក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់សំឡេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលខ្លួនទទួលបាន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA។ បំភ័ន្ទសាធារណមតិក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនាតែម្តង។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាជាច្រើនបានធ្វើការបកស្រាយបំភ្លឺលើគម្រោងនេះជាច្រើនលើកច្រើនសារ។ រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងខ្ចីនៅទឺកប្រាក់ឱ្យច្រើនលើសលប់ទៅលើគម្រោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ននឹងចាំបាច់ដូចជាផ្លូវថ្នល់។ ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសាក៏ដោយ ក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលគេហៅថានយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិន។ទី៣.ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍នូវការវិនិយោគលើគម្រោងនេះ…
-
អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាគឺជាជនរងគ្រោះនៃការចេញរបាយការណ៍លាបពណ៌របស់អង្គការសង្គមស៊ីវិលស៊ីឈ្នួលបរទេស, គ្មានការបង្កាច់បង្ខូច គ្មានប្រាក់ជំនួយសម្រាប់ពួកគេ
ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បើមិនធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា ពួកគេនឹងមិនទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីបើកប្រាក់ខែ និងដំណើរការអង្គការរបស់ខ្លួនឡើយ ហើយក៏នឹងមិនទទួលបានការធានាសិទ្ធិទៅរស់នៅប្រទេសទីបីឡើយ ករណិពួកគេបំពានច្បាប់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីអង្គការខ្លួន អាចបន្តរស់ និងបក្ខពួកខ្លួនអាចបានប្រាក់ខែចិញ្ចឹមជីវិតបន្តទៀត ពួកគេត្រូវតែផលិតរបាយការណ៍ផ្សេងៗអំពីកម្ពុជា តម្រូវចិត្តម្ចាស់ជំនួយបរទេសរបស់ពួកគេ និងតម្រូវតាមទឹកប្រាក់ដែលគេដាក់លក្ខខណ្ឌឱ្យប្រើ។ របាយការណ៍ដែលពួកគេតែងតែចេញនៅអំឡុងពីខែធ្នូ ដល់ខែកុម្ភៈនៃឆ្នាំនីមួយៗ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ម្ចាស់ជំនួយនិងដើម្បីការពារ គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំបន្ទាប់។ របាយការណ៍ដែលពួកគេតែងតែចេញផ្សាយបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិតពីក្រោយមានដូចជារបាយការណ៍បរិហារអំពីការរំលោភសិទ្ធិមនុស្ស កម្រិតលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន លំហប្រជាធិបតេយ្យរួមតូច របៀបដឹកនាំបែបផ្តាច់ការ អំពើពុករលួយ និងបរិហារថាកម្ពុជាជាប្រទេសកាប់បំផ្លាញព្រៃឈើច្រើនជាង គេនៅលើពិភពលោក ឬបរិហារថាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមិនបំពេញតួនាទី ការរំលោភសិទ្ធិកាន់កាប់ដីធ្លី សិទ្ធិជនជាតិដើមភាគតិចជាដើម។ ទាំងនេះគឺជាប្រធានបទដែលសមាគមនិងក្រុមអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិអាចយកទៅរកលុយបានពីម្ចាស់ ជំនួយបរទេសមួយចំនួនដែលមានរបៀបវារៈនយោបាយ និង ប្រើប្រាស់ប្រធានបទទាំងនេះដើម្បីវាយប្រហារដាក់សម្ពាធ គាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា និងក៏ជាការបង្កើតអាវុធឱ្យក្រុមគណបក្សប្រឆាំងយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងគណបក្សប្រជាជន កម្ពុជា ប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន, ដើម្បីគោលដៅទាញទម្លាក់ជំនឿទុកចិត្តពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ដែលពួកគេចេញ ក៏ជាលេសមួយដ៏ល្អសម្រាប់ បរទេសប្ចាស់ជំនួយឆ្លៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាក្រោមលេសពាំនាំនូវក្តីព្រួយបារម្ភនេះព្រួយបារម្ភនោះក្នុងនាមពលរដ្ឋកម្ពុជាមកឱ្យរាជរដ្ឋាភិបាលដោះស្រាយ។ តាមពិត នេះគឺជាយុទ្ធសាស្ត្រដែលបរទេសមួយចំនួនចាប់ចងដៃរាជរដ្ឋាភិបាលដើម្បីឱ្យក្រុមបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលស៊ី ឈ្នួលខ្លួនវាយប្រហារមកលើរដ្ឋាភិបាល គណបក្សប្រជាជន និងថ្នាក់ដឹកនាំដើម្បីសម្រេចទិសដៅនៃការផ្តួលរំលំរបបដឹកនាំនៅកម្ពុជាតាមវិធីសាស្ត្រទុច្ចរិតនិងមធ្យោបាយមិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌ ក្រោមលេស…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម វីក្រម មីស្រ៊ី (Vikram Misri) ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ ឯកឧត្តម វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះការមកដល់ប្រទេសឥណ្ឌារបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការនៅក្នុងឆ្នាំ១៩៥២។ ឯកឧត្តមទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រទេសឥណ្ឌាក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបង្ហាញនូវក្តីរីករាយចំពោះការគាំទ្ររបស់ឯកឧត្តម ទីប្រឹក្សារងសន្តិសុខជាតិ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរជានិយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក ដែលកំពុងមានវឌ្ឍនភាពជឿនលឿនតាមរយៈការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន…
-
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ជម្រាបឯកឧត្តម ហ៊ុន ម៉ាណែត ថា ឯកឧត្តមទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងការបញ្ជាក់ថា ឯកឧត្តមបានទន្ទឹងរង់ចាំវត្តមាន នៃទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាយូរមកហើយ។ ទន្ទឹមនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការលើកឡើងទាំងនេះ ក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប សម្តែងការគួរសមជាមួយនឹងឯកឧត្តម ក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។ មន្រ្តីក្រុមការងារបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar)រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ខណៈដែលឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី នៃសាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ បានបញ្ជាក់ជូនឯកឧត្តម ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់សាធារណរដ្ឋឥណ្ឌានិងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា…
-
លោក សួន សេរីរដ្ឋា៖ ការលើកឡើងរបស់លោក មាស នី គឺមិនបានថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាទេ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅការការលើកឡើងរបស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមថា នឹងមានការរារាំងការគំរាមកំហែង ដើម្បីបិទខ្ទប់លំហរសេរីភាពប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត គឺជារឿងមួយដែលជាការចោទប្រកាន់មកលើបក្សកាន់អំណាចសុទ្ធសាធ ដែលយើងមើលឃើញថា លោក មាស នី គឺអត់បានប្រើខួរក្បាលជាបញ្ញវន្ត អត់បានប្រើតួនាទីជាអ្នកវិភាគ ដើម្បីធ្វើការនិយាយថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជាបានថ្លែងថា បើពិនិត្យមើលខ្លឹមសារទាំងមូលដែលលោក មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily មិនដឹងថា គាត់ឈរលើទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាអ្នកអព្យាក្រឹត្យ ដែលសមជាបញ្ញវន្តមានសញ្ញាបត្របណ្ឌិត ឬក៏គាត់ឈរជាអ្នកអត្ថាធិប្បាយដើម្បីគាំទ្រគណបក្សមួយដែលគាត់កំពុងតែគាំទ្រយ៉ាងផ្កាប់មុខនោះទេ ពីព្រោះការមើលឃើញរបស់លោក ខ្លឹមសារទាំងមូលនៃការលើកឡើងរបស់លោក មាស នី គឺគាត់មិនបានឈរនៅក្នុងទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយដែលមានជំហរ នៃការគិតប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត្យទេ ប៉ុន្តែគាត់កំពុងតែបង្ហាញខ្លួនបញ្ជាក់អំពីការបារម្ភរបស់គាត់ចំពោះគណបក្សមួយដែលគាត់កំពុងតែគាំទ្រផ្កាប់មុខ ហើយដែលគាត់កំពុងតែចង់ឱ្យគណបក្សមួយនោះ អ្នកនយោបាយនៅក្នុងក្រុមបក្សនោះ វិលត្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ដើម្បីបង្កចលាចល បង្កភាពវឹកវរនៅក្នុងសង្គមនយោបាយនៃប្រទេសកម្ពុជា ដូចដែលមេដឹកនាំរត់ចោលស្រុករបស់ពួកគេចង់បានអ៊ីចឹង។ លោកបានបន្តថា អ្វីដែលជាការលើកឡើងរបស់លោក មាស នី គឺនិយាយមិនមែនជាការវិភាគទេ…
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា
ភ្នំពេញ៖ នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ លើសពីនេះ នេះជាប្រវត្តិសាស្ត្រដែលលោកជំទាវ អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Magno) រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីទីម័រឡេស្តេទទួលបានការឯកភាព ជាគោលការណ៍កា្លយជាប្រទេសសមាជិកអាស៊ានទី១១ ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅកម្ពុជា។ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ត្រូវបានចាប់ផ្តើមឡើងដោយបទបង្ហាញយ៉ាងលម្អិតរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាពថា អាស៊ានពិតជាមានសារសំខាន់ ហើយបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំថា សមិទ្ធភាពអាទិភាពគន្លឹះរបស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នឹងជួយប្រែក្លាយអាស៊ានឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។ កិច្ចប្រជុំបានកោតសរសើរដល់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន…
-
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីង (Rajnath Singh) បានកោតសរសើរឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូបនិងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។លោកក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ។ឯកឧត្តមបានមានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។ មន្រ្តីក្រុមការងារបានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ…
-
វត្តមានលើកដំបូងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃ ដំណើរបំពេញទស្សន កិច្ចនៅរដ្ឋធានី ញូវដែលី នៃសាធារណរដ្ឋឥណ្ឌា ។នេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើក ដំបូងបង្អស់របស់មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការ អបអរសាទរ ខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។ ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជា ប្រវត្តិសាស្ត្រ ដ៏យូរលង់រវាងកម្ពុជា និង ឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការ រីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ឯកឧត្តម…
-
ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៤-១៦ ខែកុម្ភៈ
ភ្នំពេញ: ប្រសិនជាពុំមានអ្វីប្រែប្រួលទេឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តមប្រធានាធិបតីនិងប្រតិភូនឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ប្រតិភូនឹងអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងពិធីដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ ឯកឧត្តមប្រធានាធិបតីក៏នឹងមានកិច្ចប្រជុំជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូជាន់ខ្ពស់នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបញ្ជាក់ថាគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ។ទន្ទឹមនេះនឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការបរទេស៖ ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសង្កេតទៅលើការប្រកាសនាពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖១.ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។ ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។២.ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។៣.ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ៕ដោយ៖ពលជ័យ