-
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់សមាភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនេះ មានចំនួន៣៣២នាក់ តំណាងឱ្យសមាសភាពជាង២ពាន់នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន១១៤ នៅទូទាំងប្រទេស។
-
សម្តេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី ខេត្ត បង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត បង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
-
លោកស្រី អ៊ុង សុវណ្ណា ដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិនយោបាយពេញលេញឡើងវិញ
លោកស្រី អ៊ុង សុវណ្ណា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិនយោបាយពេញលេញឡើងវិញមុនកាលកំណត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២នេះ ព្រះមហាក្សត្រនៅមិនទាន់ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញនៅឡើយទេ។ លោកស្រី អ៊ុង សុវណ្ណា បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា លោកស្រីត្រូវបានតុលាការកំពូលហាមឃាត់នូវសិទ្ធិនយោបាយរយ:ពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះមានរយ:ពេលជាង៤ឆ្នាំកន្លងទៅហើយ។ ក្នុងរយ:ពេលជាង៤ឆ្នាំកន្លងទៅនេះ លោកស្រីបានអនុវត្តយ៉ាងពេញលេញតាមអំណាចសាលដីការបស់តុលាការកំពូល
-
ក្រសួងការបរទេសកម្ពុជាចេញសេចក្តីបំភ្លឺពាក់ព័ន្ធករណីលោកសាស្ត្រាចារ្យជនជាតិអូស្ត្រាលី សន ធើនណល នៅមីយ៉ាន់ម៉ា
បន្ទាប់ពីការប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកនេះ ពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យ សន ធើនណល ជនជាតិអូស្ត្រាលី ដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងរកការបញ្ជាក់ជាច្រើនលើបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា ការប្រកាសនេះ គឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែល។
-
អគ្គលេខាធិការរង គ.ជ.ប ៖ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗបួន
អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍បញ្ជាក់ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតនីមួយៗ ដែលរួមមាន៖ ទី១.ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទី២.ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី៣.ការឃោសនាបោះឆ្នោត និងទី៤.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
-
លោកជំទាវ ម៉ែន សំអន ណែនាំឱ្យមន្ដ្រីអធិការកិច្ចទាំងអស់ត្រូវបន្ដពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឱ្យមន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយតាមប្រកាសលេខ០៧៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ ដែលក្នុងនោះ តម្រូវឱ្យមន្ត្រីអធិការកិច្ច ត្រូវឈរលើគោលការណ៍គ្រឹះសុចរិតភាព ភាពមិនលំអៀង សមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយយកច្បាប់ជាធំ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឱ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។
-
អង្គភាពប្រឆាំងអំពើពុករលួយព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រីចំនួន៩រូប ដែលមិនចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល
អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានធ្វើការព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រីចំនួន៩រូប នៅតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួន ដែលមិនបានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ និងបានឱ្យមន្ត្រីទាំង៩រូបនោះ ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួសរាន់។
-
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឱ្យគណបក្សទទួលបានជ័យជម្នះជានិច្ច
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានមានប្រសាសន៍បញ្ជាក់ថា «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានស្វែងរកការបញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សង្គមស៊ីវិលគ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ
ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សង្គមស៊ីវិលគ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខ័ណ្ឌព្រំដែននៃច្បាប់ និងសូមសង្គមស៊ីវិលសិក្សាអំពីតូនាទី និងសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់ឱ្យបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួនក្នុងក្របខ័ណ្ឌព្រំដែននៃច្បាប់ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។