-
សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ១លាន១៦ម៉ឺនដុល្លារ រៀបចំកសាងព្រះរាជសមិទ្ធផលនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន១.១៦៩.៥៥០ដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អ និងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុក Royal du Cambodge នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ
-
ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ
ភ្នំពេញៈប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។
-
មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!
ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានបកស្បែកទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា «គណបក្សសមរង្ស៊ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះ នៅតែជារបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី នៅឈរពីក្រោយដដែល។ លោក សម រង្ស៊ី បានយកគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន មកច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញមកជា «គណបក្សសង្រ្គោះជាតិ»។
-
ក្រុមនិយម កឹម សុខា ចំអកឱ្យ សម រង្ស៊ី និងបក្ខពួកដែលក្បត់ការរួបរួម!
ភ្នំពេញៈ ក្រុម កឹម សុខា និយម បានធ្វើការវាយប្រហារ និងដាក់ចំៗក្រយ៉ៅរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី រួមទាំងក្រុមផ្កាប់មុខរបស់ខ្លួន ដែលតែងតែចោទប្រកាន់ និងលាបពណ៌ទៅលើលោក កឹម សុខា ឥតឈប់ឈរ។ ក្រៅពីលាបពណ៌ គឺមេឧទ្ទាមរូបនេះ ក៏បានក្បត់ជាមួយលោក កឹម សុខា ជាពិសេសក្បត់ការរួបរួម ដោយទណ្ឌិត សម រង្ស៊ី បានឱ្យមនុស្សរបស់ខ្លួនទៅរៀបចំដំណើរការឡើងវិញនូវគណបក្សភ្លើងទៀន ដោយចាត់តាំងឱ្យលោក ថាច់ សេដ្ឋា ទៅដឹកនាំធ្វើសកម្មភាពចុះតាមមូលដ្ឋានដើម្បីកៀរគរកម្លាំង។ ចំណុចទាំងនេះហើយ ដែលបង្ហាញពីការបែកបាក់រវាងទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា។
-
ច្បាស់ណាស់! មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គឺអ្នកដឹកនាំបណ្តុះហិង្សា!
ភ្នំពេញៈ លោក មុត ចន្ថា បានសរសេរនៅលើបណ្តាញហ្វេសប៊ុកនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា អ្នកដឹកនាំនយោបាយនិយម បង្ហាញគំរូ ឬបណ្តុះផ្នត់គំនិតនិងមនោគមវិជ្ជាស្អប់ខ្ពើម ហិង្សា រើសអើង ចោទមួលបង្កាច់ លាបពណ៌ និងបង្កជម្លោះរមែង បានមកវិញនូវគ្រាប់ពូជគ្មានគុណភាពសម្រាប់ការបន្តវេន ដើម្បីឱ្យពួកគេចូលរួមនិងធ្វើវិភាគទានជួយដល់សង្គមឡើយ។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថា ជាមនុស្សដែលបំផុតជាមួយលោក កឹម សុខា ហើយក៏ជាអ្នករួមការងារក្នុងអតីតគណបក្សសង្គ្រោះជាតិជាមួយទណ្ឌិត សម រង្ស៊ី ផងដែរ។ ការសរសេររបស់លោកខាងលើនេះ គឺសំដៅទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលកំពុងតែគេចខ្លួននៅក្រៅប្រទេសដែលតែងតែញុះញង់ លាបពណ៌ និងបង្កជម្លោះមិនចេះចប់ចេះហើយ រហូតធ្វើឲ្យសកម្មជន និងអ្នកគាំទ្រខ្លួនជាប់ពន្ធនាគារ។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប. ចំនួនបីរូប និយាយមិនពិតពីកម្ពុជា
ភ្នំពេញ:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិតនោះទេ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។
-
លោក មុត ចន្ថា ទម្លាយរឿងលោក ឃឹម ឡាគី ជាតួបញ្ឆោតរបស់ក្រុមទណ្ឌិតរត់ចោលគុកសម រង្ស៊ី ស្នើបង្កើតគណបក្ស «អនាគតជាតិ»
លោក មុត ចន្ថា មនុស្សរបស់លោកកឹម សុខា បានលាតត្រដាងថា គណបក្សនយោបាយថ្មីមួយទៀត ត្រូវបានមនុស្សម្នាក់ដែលស្ថិតក្នុងក្រុមនយោបាយរបស់ទណ្ឌិត សម រង្ស៊ី និងអេង ឆៃអ៊ាង-យឹម សុវណ្ណ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើត។ នៅថ្ងៃទី២៤ ខែតុលា លោក ឃឹម ឡាគី អតីតតំណាងរាស្រ្តមួយអាណត្តិចែកគ្នាពីរនាក់ នៃអតីតគណបក្សសមរង្ស៊ី នៅមណ្ឌលខេត្តកណ្តាល បានចុះហត្ថលេខាលើពាក្យស្នើសុំបង្កើត«គណបក្សអនាគតជាតិ» មានអក្សរកាត់ជា «គអជ» បញ្ជូនទៅក្រសួងមហាផ្ទៃ។ លោក ចន្ថា បានចោទសួរថា លោក ឃឹម ឡាគី ជានរណា?
-
រឿងរ៉ាវលាក់បាំងដ៏វែងអន្លាយៈ នរណាក្បត់នរណា? ដៃគូលាក់កាំបិតក្រោយខ្នង!
លោក មុត ចន្ថា បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ថា ទាំងគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងទាំងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាទាំងរចនាសម្ព័ន្ធ និងទាំងកម្លាំងស្នូលនៅកម្រិតជាតិ និងមូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ សូម្បីតែអតីតសមាជិព្រឹទ្ធសភាក៏បានក្លាយជាសមាជិកគាំទ្រស្ថិតក្នុងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ នៅតាមបណ្តារាជធានី-ខេត្តទាំង២៥។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖របាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក មិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅកម្ពុជា
ភ្នំពេញៈរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចេញរបាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ គឺមិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅកម្ពុជា ដោយទទួលព័ត៌មានតែម្ខាងពីក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល។
-
លោក សួន សេរីរដ្ឋា៖បុគ្គលដែលទាមទារឱ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ២អាណត្តិ គឺជាមនុស្សល្ងង់ ល្ងីល្ងើ ភ្លើមិនដឹងខ្យល់
ភ្នំពេញ:ឆ្លើយតបទៅមេក្រុមនយោបាយរត់ចោលស្រុក ដែលបន្តទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ២អាណត្តិ (១០ ឆ្នាំ) នោះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា មើលឃើញថា បុគ្គលនេះដែលខ្លួនធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ១៩៩៣ មកនោះ គឺជាមនុស្សល្ងង់ ល្ងីល្ងើ ភ្លើមិនដឹងខ្យល់ មិនស្គាល់ច្បាប់ និងមិនស្គាល់អ្វីហៅថា ធម្មនុញ្ញភាពនៃច្បាប់នោះទេ។