-
លោក សួន សេរីរដ្ឋា៖បុគ្គលដែលទាមទារឱ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ២អាណត្តិ គឺជាមនុស្សល្ងង់ ល្ងីល្ងើ ភ្លើមិនដឹងខ្យល់

ភ្នំពេញ:ឆ្លើយតបទៅមេក្រុមនយោបាយរត់ចោលស្រុក ដែលបន្តទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ២អាណត្តិ (១០ ឆ្នាំ) នោះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា មើលឃើញថា បុគ្គលនេះដែលខ្លួនធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ១៩៩៣ មកនោះ គឺជាមនុស្សល្ងង់ ល្ងីល្ងើ ភ្លើមិនដឹងខ្យល់ មិនស្គាល់ច្បាប់ និងមិនស្គាល់អ្វីហៅថា ធម្មនុញ្ញភាពនៃច្បាប់នោះទេ។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលជឿថា សេចក្តីស្នើច្បាប់របស់សភាជាន់ទាបអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួនយ៉ាងអយុត្តិធម៌ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា ជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖វិទ្យុអាស៊ីសេរីជាវិទ្យុផ្សាយព័ត៌មានញុះញង់ បំបែកបំបាក់ បម្រើផលប្រយោជន៍បរទេស និងក្រុមឧទ្ទាមក្រៅច្បាប់

-
អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតប៥ចំណុចទៅសមាគមសារព័ត៌មានដែលចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់

ភ្នំពេញៈអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការឆ្លើយតបទៅនឹងសមាគមសារព័ត៌មានដែលបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួន ដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានរារាំង គំរាមកំហែង រំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មានពេលចុះទៅយកព័ត៌មាន គឺមានចេតនាបំភាន់មតិសាធារណៈ ដោយការចោទប្រកាន់មិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តន៍តួនាទីភារកិច្ចតាមច្បាប់
-
មុត ចន្ថា៖ ចោរស្រែកឱ្យចាប់ចោរ!

-
លោក មុត ចន្ថា បង្ហាញទង្វើរំលោភ១០ចំណុចរបស់ សម រង្ស៊ី លើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ

-
៥ចំណុចឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា

-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការព្រួយបារម្ភរបស់ក្រុមសង្គមស៊ីវិលអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺបង្ហាញឱ្យឃើញច្បាស់ពីចរិតគ្មានការទទួលខុសត្រូវ

-
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពទ្បើយ

-
ផែនការរបស់ក្រុមប្រឆាំងចង់ទាញប្រយោជន៍ពីធុរៈផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម នៅប្រទេសបារាំង ត្រូវបរាជ័យយ៉ាងអាម៉ាស់
