-
លោក មុត ចន្ថា៖ សម រង្ស៊ី និងកឹម សុខា មិនអាចក្លាយជាមនុស្សតែមួយ!
មនុស្សជំនិតរបស់លោក កឹម សុខា បានបញ្ជាក់ថា លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ និងលោក កឹម សុខា មិនអាចក្លាយជាមនុស្សតែមួយបានទេ ពីព្រោះមានមូលហេតុជាច្រើនដែលមនុស្សទាំងពីរនាក់នេះមិនអាចក្លាយជាមនុស្សតែមួយបាន ពោល គឺលោក សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីបុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ បង្កើតចលនាសង្គ្រោះជាតិ ដែលមានអង្គការចាត់តាំងនយោបាយខុសច្បាប់ ដណ្តើមយកតួនាទីជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ និងប្រមាថការលះបង់របស់លោក កឹម សុខា ជាដើម និងមានកត្តាជាច្រើនទៀត។
-
អ្នកវិភាគចៅចាក់ស្មុក៖ ជំនួយរបស់អាម៉េរិកមិនមែន ដើម្បីកសាងប្រទេសឡើយ គឺដើម្បីតែការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក
នៅប៉ុន្មានម៉ោងក្រោយពេលក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២នៅអាស៊ីបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិកមិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការប្រតិកម្មរបស់ស្ថានទូតសហភាពអឺរ៉ុប បារាំង និងអាមេរិកប្រចាំកម្ពុជា រឿងកាត់ទោស រ៉ុង ឈុន
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងការប្រតិកម្មរបស់ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាក់ទងការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួកចំនួនពីរនាក់ ដាក់ពន្ធនាគារកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺដើម្បីគ្រាន់តែជាផលប្រយោជន៍ខ្លួនឯង
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅអគ្គរដ្ឋទូតអាមេរិកនិងសង្គមស៊ីវិលជុំវិញសាលក្រមកាត់ទោស រ៉ុង ឈុន
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហាញហេតុផលថា ការប្រតិកម្មរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចរឿងតុលាការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ គឺមិនមានទម្ងន់ផ្នែកផ្លូវច្បាប់ និងគ្មានសម្ពាធអ្វីទៅលើតុលាការ ដែលជាស្ថាប័នឯករាជ្យនោះដែរ។
-
លោក ហ៊ុន កុសល៖ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតរឿងបង្កើតគណបក្សបេះដូងជាតិ
ភ្នំពេញៈ លោក ហ៊ុន កុសល មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក កឹម សុខា បានថ្លែងថា ជារឿងគួរឱ្យអាម៉ាស់បំផុត ដែលមេដឹកនាំនយោបាយជាន់ខ្ពស់ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតថា ខ្លួនពិតជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិ មែនឬអត់? បើដូច្នេះ តើពួកគេអាចធ្វើជាមេដឹកនាំនយោបាយសុចរិតសម្រាប់ពលរដ្ឋខ្មែរបន្តទៀតបានដោយរបៀបណា?។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ឆ្លើយតបចំពោះប្រតិកម្មរបស់អគ្គរដ្ឋទូតអាមេរិក ករណីលោក រ៉ុង ឈុន
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានឆ្លើយតបចំពោះប្រតិកម្មរបស់លោក Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានប្រតិកម្មចំពោះការកាត់ទោសលោក រ៉ុង ឈុនលើករណីញុះញង់អំពី បញ្ហាព្រំដែនកម្ពុជា-វៀតណាម។
-
លោក មុត ចន្ថា៖លុយទូរទស្សន៍ព្រះអាទិត្យជាលុយបរិច្ចាគរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវតែបង្វែរទៅបម្រើឱ្យប្រយោជន៍សាធារណៈវិញ
លោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានបញ្ជាក់ថា លុយទូរទស្សន៍ព្រះអាទិត្យជាលុយបរិច្ចាគរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះត្រូវតែបង្វែរទៅបម្រើឱ្យប្រយោជន៍សាធារណៈវិញ ខណៈដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ និងផែនការបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យមិនអាចដំណើរការទៅបាន។
-
លិខិតមិត្តអ្នកអាន៖ ការបកអាក្រាតមុខមាត់ពិតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)
សិទ្ធិមនុស្ស គឺសម្រាប់មនុស្សជាតិ មិនមែនសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch ឬ HRW) នោះឡើយ។ បញ្ហាសិទ្ធិមនុស្សចាំបាច់ត្រូវស្វែងយល់ និងដោះស្រាយដោយឈរលើបរិបទ និងដំណាក់កាលនៃការកសាងប្រជាជាតិ និងរដ្ឋនីមួយៗ។
-
មនុស្សជំនិតលោកកឹម សុខា៖ដល់ពេលវេលា ACU ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ
ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានថ្លែងថា ដល់ពេលវេលាហើយដែលស្ថាប័នអនុវត្តច្បាប់ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ ដើម្បីបង្ហាញថា ស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង។ ហើយគួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ, លោក គី វណ្ណដារ៉ា និងលោកស្រីមូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។ លោក មុត ចន្ថា បានសរសេរក្នុងហ្វេសប៊ុកនៅថ្ងៃទី១៦ ខែសីហា នេះថា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បិទមាត់ជិតឈឹងរឿងបាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ ដោយគិតទាំងការទាំងដើម។ លោក យឹម សុវណ្ណ ជាថ្នាក់ដឹកនាំម្នាក់ដែលគេបានដឹងថាបានស៊ីញ៉េដកលុយពីធនាគារ ហើយគាត់ចេញចូលប្រទេសកម្ពុជា-អូស្រ្តាលីដោយសេរី និងមិនឆ្លើយតបចំពោះការបាត់លុយទូរទស្សន៍ ដែលខ្លួនគាត់ និងលោក គី វណ្ណដារ៉ា បានដកចេញពីធនាគារ។ លោកបន្តថា តើមានរឿងអ្វីនៅពីក្រោយវាំងននខ្មៅនៃការបាត់លុយទូរទស្សន៍នេះ? តើពួកគេបានដឹង ឬមិនបានដឹង? តើពួកគេណាម្នាក់បានទទួលចំណែកពីលុយទូរទស្សន៍នេះទេ? ភាពស្ងាត់ស្ងៀមរបស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹងនៃលុយទូរទស្សន៍ មានន័យពីយ៉ាង៖ ១)ពួកគេជាមនុស្សស្រឡាញ់គាំទ្រអំពើពុករលួយ…
-
លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រកុំឱ្យខ្មែរភ្លេចខ្លួន»
ក្រោយលើកទ័ពចូល លុកលុយនិងកាន់កាប់អស់រយៈពេល ២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជននិងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្គានីស្ថានវិញដោយទុកឱ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។