Category: Others

  • បន្ទាប់ពី កឹម សុខា អង្គុយដង្ហក់, សម រង្ស៊ី ស្ពាយទោសដាបខ្លួន ជំរុញឱ្យអតីតមន្រ្តីធ្លាប់គាំទ្រចែកជើងគ្នាបង្កើតទ្រនុំថ្មី

    បន្ទាប់ពី កឹម សុខា អង្គុយដង្ហក់, សម រង្ស៊ី ស្ពាយទោសដាបខ្លួន ជំរុញឱ្យអតីតមន្រ្តីធ្លាប់គាំទ្រចែកជើងគ្នាបង្កើតទ្រនុំថ្មី

    ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា និងជាអ្នកដែលបានរិះគន់យ៉ាងចាស់ដៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថាជាអ្នកកម្ទេចគណបក្សសង្គ្រោះជាតិ បានទៅចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជាដែលទើបបង្កើតថ្មី។ ចំណែកលោក ប៉ុល ហំម បេក្ខជនប្រធានគណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ថា លោក ពិន សំខុន ពិតជាបានមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ពិតប្រាកដមែន។ យោងតាមខ្លឹមសារអត្ថបទដែលសរសេរដោយលោក ពិន សំខុន កាលពីថ្ងៃទី៣ ខែសីហាបានឲ្យដឹងថា ក្នុងបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរត្រូវការគណបក្សថ្មីមួយ ឬច្រើនជាងសព្វថ្ងៃ ដែលឯករាជ្យបរិសុទ្ធ ដើម្បីចូលរួមកាន់អំណាចនិតិបញ្ញត្តិនៅរដ្ឋសភាខ្មែរ ដែលបានបាត់បង់លក្ខណៈពហុបក្សរបស់ខ្លួន ខុសនឹងរដ្ឋធម្មនុញ្ញជិត១០ឆ្នាំហើយ។ លោកបញ្ជាក់ថា “ខ្ញុំបានសម្រេចចិត្តដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា ដែលមានររូបសញ្ញាក្បាលដំរីកាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យកតាំងពីឆ្នាំ១៩៩៣មក។ ហេតុអ្វី ? ពីព្រោះប្រជាពលរដ្ឋម្នាក់ៗត្រូវតែស្គាល់ និងគិតគូរពីនយោបាយខ្មែរ។ គិតហើយគួរតែចូលរួមឱ្យបានសកម្ម បើខ្លួនចង់ជួយប្រជាជាតិរបស់ខ្លួនមែននោះ ហើយដែលខ្ញុំចង់ឃើញ គឺកម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យសេរី មានគណបក្សជាច្រើន តំណាងដោយអ្នកមានកេរ្តិ៍ឈ្មោះឆ្នើម និងគួរឱ្យគោរពចេញមកប្រឡូកចង់ឈ្នះក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិ២០២២-២០២៣ ខាងមុខ និងចង់អនុវត្តន៍នូវភាពបរិសុទ្ធរបស់ខ្លួនស្រោចស្រង់ប្រជាជាតិពីការគ្រប់គ្រងប្រទេសកម្ពុជា ដោយគណបក្សតែមួយនោះ”។ លោក…

  • លោក កឹម សុខា កំពុងស្លន់ស្លោរ !

    លោក កឹម សុខា កំពុងស្លន់ស្លោរ !

    ភ្នំពេញ : លោក កឹម សុខា កំពុងស្លន់ស្លោរដោយម្តងហៅទូរស័ព្ទទៅអ្នកនេះ ម្តងហៅទៅអ្នកនោះ ដោយនិយាយប្រាប់គេថា កុំអាលទៅណាជិតមានដំណោះស្រាយ ព្រោះបរទេស (ប្រទេសមហាអំណាច ) គេកំពុងដុតដៃដុតជើងធ្វើការឱ្យ យ៉ាងយូរខែ១០ ឬខែ១១ មានដំណោះស្រាយហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវី ការពារលោកកឹម សុខា នៅលើគណនីហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី៤ខែសីហានេះ។ លោក ផាន់ ច័ន្ទស័ក្តិ បន្តថា “ពេលនេះភាពស្លន់ស្លោរដូចមាន់រកពង បានធ្វើឱ្យលោក កឹម សុខា ដេកមិនលក់ និងបញ្ជាឱ្យកូនចៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនវាយប្រហារ អ្នកបង្កើតគណបក្សថ្មី ដោយនៅតាំងខ្លួនឯងជាមេ ទាំងដែលពួកគេ មិនទាំងចាត់ទុកលោក កឹម សុខា ជាអ្វីសោះ !…..។ ការចេញបង្កើតបក្សនយោបាយ ការរួមរស់ក្នុងសង្គម ឬក្នុងក្រុមនយោបាយ ជាសិទ្ធិជ្រើសរើសរបស់ពួកយើងខ្ញុំ ។ចំណុចនេះ សូមលោក កឹម សុខា យល់ខ្លួនឯងឱ្យច្បាស់ ។ យើងចូលរួមក្នុងសង្គមនយោបាយ ។យើងមិនបានចាយលុយ កឹម…

  • តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំងទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយនៅកម្ពុជាមានអ្វីខ្លះ?

    តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំងទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយនៅកម្ពុជាមានអ្វីខ្លះ?

    ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញនូវការប្រៀបធៀបមួយរវាងមរតកតេជោទាំង៥ និងមរតកទាំង៥របស់ក្រុមប្រឆាំងនៅកម្ពុជា។ ឯកឧត្តមបានលើកមកបង្ហាញថា មរតកតេជោទាំង៥គឺ១.ការធានាបាននូវសិទ្ធិរស់រានមានជីវិតដោយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ២.ការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្ពុជាចូលទៅ ក្នុងតំបន់និងលើឆាកអន្តរជាតិ។ ៣.ការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ៤. ការអភិវឌ្ឍលើគ្រប់វិស័យ និងទី៥. គឺការថែរក្សាសន្តិភាពឱ្យបានគង់វង់ និងបន្តការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងរោគរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ចំណែកមរតកទាំង៥ របស់ក្រុមប្រឆាំងវិញ ឯកឧត្តមបានបង្ហាញថា គឺ១.នយោបាយបរទេសនិយម ព្រោះតែអំណាច សុខចិត្តទៅអង្វរលន់តួឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ទណ្ឌកម្មមកលើជាតិសាសន៍ខ្លួនឯង។ ២.បង្ករការញុះញង់ បំបែកបំបាក់បែបហិង្សានិយម ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ រហូតបង្កទៅជាចលនាបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ៣.នយោបាយបោកប្រាស់និយម ដើម្បីប្រមូលលុយពីអ្នកគាំទ្រ ក្នុងនោះដែរមេដឹកនាំក្រុមប្រឆាំង តែងតែបង្កើតសេណារីយូផ្សេងៗជាច្រើន ដើម្បីរកលុយដាក់ហោប៉ៅ ពេលខ្លួនដាច់លុយម្តងៗ។ ៤.នយោបាយប្រឆាំងផ្កាប់មុខ និងជ្រុលនិយម ដោយមិនគិតពីប្រយោជន៍ជាតិអ្វីនោះទេ ក្រៅតែពីប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកខ្លួន និងទី៥.គឺការធ្វើនយោបាយបែបស៊ីពែនិយម ដោយតែងតែឆ្លៀតឱកាសកេងចំណេញពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បំផុសឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដូចបណ្តាប្រទេសដទៃទាំងនោះ៕ដោយៈពលជ័យ

  • លិខិតមិត្តអ្នកអាន៖ កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា

    លិខិតមិត្តអ្នកអាន៖ កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា

    ភ្នំពេញ៖ អត្ថបទនេះគឺជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោក Charles McDermid ដែលបានចុះផ្សាយនៅក្នុងកាសែត The New York Times នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានចំណងជើងថា «ទីនោះធ្លាប់ជាកន្លែងប្រណីត។ ឥឡូវកន្លែងទាំងនោះបានក្លាយជាមណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម (grim Covid camps)» ដែលការបរិយាយបែបនេះគឺប្រាសចាកពីតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។ កាសែតនេះកំពុងប្រាប់ពិភពលោកថា កម្ពុជាកំពុងឃុំឃាំងប្រជាជានខ្លួនឯង ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតដោយមិនមានការព្យាបាល។ វាជាការពិតដែលថា កម្ពុជាជាប្រទេសតូច និងទន់ខ្សោយ។ ប្រជាជនកម្ពុជាក៏ដឹងច្បាស់ពីការពិតនេះដែរ ហើយយើងគ្មានការលាក់លៀមអ្វីទាំងអស់។ នរណាក៏អាចមើលឃើញ និងដឹងលឺពីស្ថានភាពខ្វះខាតនៃទីតាំងព្យាបាល និងចត្តាឡីស័កកូវីដ ហើយអ្នកនៅក្នុងទីតាំងនោះផ្ទាល់តែងតែចែករំលែករូបថត និងវីដេអូជាក់ស្តែង នៅលើបណ្តាញផ្សព្វផ្សាយសង្គម។ វាគឺជាការពិតដែលកម្ពុជាកំពុងស្ថិតនៅក្នុង «បន្ទាត់ក្រហម» ហើយការរអ៊ូរទាំគឺជាការចៀសមិនផុត ហើយរាជរដ្ឋាភិបាលក៏បានប្រកាសជាសាធារណៈដោយ គ្មានលាក់លៀមអំពី ស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះដែរ។ រាជរដ្ឋាភិបាលថែមទាំងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយសារបុគ្គលិកសុខាភិបាលកំពុងព្យាយាមទប់ទល់នឹងការកើនឡើងនៃករណីឆ្លង ដូច្នេះ ហើយបានជាការធ្វើតេស្តិ៍មានភាពយឺតយ៉ាវខ្លះ ហើយការពិនិត្យថែទាំអ្នកជំងឺ ឬពលរដ្ឋដែលជាប់ចត្តាឡីស័ក អាចមានការខ្វះចន្លោះ។ ដោយសារតែខ្វះបុគ្គលិកសុខាភិបាល កម្ពុជាបានចលនាពេទ្យយោធា និងពេទ្យស្ម័គ្រចិត្ត ឱ្យចូលរួមជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺថែមទៀត។ប៉ុន្តែកាសែត New York…

  • មនុស្សជំនិតរបស់លោកកឹម សុខា៖មន្រ្តីបក្សកែទម្រង់កម្ពុជាបង្កើតរឿងបញ្ឆោត និងលាបពណ៌?

    មនុស្សជំនិតរបស់លោកកឹម សុខា៖មន្រ្តីបក្សកែទម្រង់កម្ពុជាបង្កើតរឿងបញ្ឆោត និងលាបពណ៌?

    ភ្នំពេញៈ មនុស្សស្និទ្ធនឹងលោកកឹម សុខា បានប្រតិកម្មតប និងបានហៅការលើកឡើងរបស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានប្រើឈ្មោះលោក កឹម សុខា និងកូនស្រីរបស់លលោកកឹម សុខា អំពីការបង្កើតគណបក្សនយោបាយថ្មី គឺជាការបង្កើតរឿងបញ្ឆោត និងលាបពណ៌តែប៉ុណ្ណោះ។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញថា លោក អ៊ូ ចន្ទរ័ត្ន អះអាងថាៈ «…បើលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ គណបក្សកែទម្រង់កម្ពុជា នឹងមិនប្រជែងជាមួយលោក កឹម សុខា ឡើយ។ លោកថ្លែងថា គណបក្សកែទម្រង់កម្ពុជា អាចនឹងបញ្ឈប់សកម្មភាព ហើយថ្នាក់ដឹកនាំនៃគណបក្សនេះ អាចនឹងទៅចូលរួមជាមួយលោក កឹម សុខា វិញ…។» លោក ចន្ថា បានបន្តថា លោក ផាន់ ចន្ទស័ក្តិ អះអាងថាៈ «…នៅចុងឆ្នាំ២០២១នេះ កញ្ញាកឹម…

  • លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ

    លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ

    ភ្នំពេញៈ អតីតប្រធានគណបក្សអំណាចខ្មែរបានរិះគន់ចំៗ និងគ្មានសំចៃទៅលើក្រុមអ្នកវិភាគមួយចំនួន ព្រមទាំងក្រុមសង្គមស៊ីវិលដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ ចំណុចនេះហើយដែលបញ្ជាក់ថា ក្រុមអ្នកវិភាគ មាត់វែង មាត់ខ្លី មាត់ស្អុយ និងក្រុមសង្គមស៊ីវិលទាំងអស់នេះ គឺជាបក្ខពួកតែមួយជាមួយនឹងមេក្រុមនយោបាយរត់ចោលស្រុក។ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានថ្លែងប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះ ហេតុអ្វីបានជាក្រុមបណ្ឌិតអ្នកវិភាគទាំងឡាយ ព្រមទាំងក្រុមសង្គមស៊ីវិលផង មិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ លោកបានសង្កត់ធ្ងន់ថា យើងឃើញហើយក្រុមបណ្ឌិតអ្នកវិភាគ និងក្រុមសង្គមស៊ីវិល ដែលធ្វើគ្រប់បែបយ៉ាងចង់ជួយប្រោសអាយុជីវិតនយោបាយឱ្យមេក្រុមនយោបាយរត់ចោលស្រុករស់ឡើងវិញនោះ កន្លងមក ពួកគេធ្វើគ្រប់បែបយ៉ាង ដោយប្រមូលគ្នាលើកម្រាមដៃចង្អុលមករាជរដ្ឋាភិបាល ចោទរាជរដ្ឋាភិបាល លាបពណ៌រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង រហូតហ៊ានយកស្លាកក្រុមអង្គការសង្គមស៊ីវិលរបស់ពួកគេ ទៅគ្របការពារសកម្មជននយោបាយ នៃអង្គការភេរវកម្មបរទេសនៅក្រៅស្រុក ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ តែយើងតែងកត់សម្គាល់ និងចំណាំថា គ្រប់លើកនៅពេលដែលមេក្រុមនយោបាយរត់ចោលស្រុក និយាយ ឬអំពាវនាវអ្វីមួយដែលខុសច្បាប់ ប្រឆាំងច្បាប់រដ្ឋធម្មនុញ្ញ…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

    ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២២ ខែកក្កដានេះថា ជាគោលការណ៍ ច្បាប់ការអំពាវនាវបែបនេះ គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយវាជាការអំពាវនាវមួយឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយណាដែលជាការចូលរួម ការអនុវត្ត ការគាំទ្រ ឬមួយអ្នកដែលផ្តើមគំនិត អ្នកផ្សំគំនិត គឺត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ទាំងអស់នេះ។ រីឯឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អ្វីដែល សម រង្ស៊ី អំពាវនាវគឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋ មិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់សម រង្ស៊ី…

  • សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត

    សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត

    ភ្នំពេញៈសង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួន និងប្រជាពលរដ្ឋខ្លះថា អវត្តមានគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៤ឆ្នាំមកនេះ ធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត និងជារឿងប្រឌិតឡើងដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។ វាគ្រាន់តែជាទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានរំលាយដោយច្បាប់។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគណបក្សប្រឆាំងតែមួយទេ រាល់គណបក្សនយោបាយទាំងអស់ដែលអត់មានសំឡេងនៅក្នុងរដ្ឋសភា ហើយដែលមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺចាត់ទុកជាបក្សប្រឆាំងទាំងអស់។ ដូច្នេះនៅក្នុងប្រទេសកម្ពុជា មានបក្សប្រឆាំងច្រើនណាស់ដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងន័យកែលម្អ និងស្ថាបនា។ មិនមែនរង់ចាំតែគណបក្សមួយដែលបានរំលាយដោយច្បាប់ ដោយសារមេដឹកនាំ និងក្រុមដឹកនាំគណបក្សនោះរំលោភច្បាប់នោះទេ។ ដូច្នេះការលើកឡើងរបស់ក្រុមដែលយល់ឃើញថា ទាល់តែមានវត្តមានបក្សមួយ ដែលត្រូវបានរំលាយដោយតុលាការហើយនោះ។ នេះគឺគ្រាន់តែទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានច្បាប់រំលាយ បក្សដែលមិនគោរពច្បាប់ មិនគោរពច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ឱ្យពួកឧទ្ទាមក្រៅច្បាប់នេះ វិលមកធ្វើសកម្មភាពច្របូកច្របល់ចលាចលនៅក្នុងសង្គម ដើម្បីបំពេញនូវមហិច្ឆិតានយោបាយ ចិញ្ចឹមចិត្តធ្វើរដ្ឋប្រហារដោយបដិវត្តន៍ពណ៌ ចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសប្រជាធិបតេយ្យ ពលរដ្ឋ គឺជាគោលដៅធំបំផុតដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍ជួយដល់ប្រជាពលរដ្ឋនៅក្នុងការបង្កបង្កើនផល នៅក្នុងការធ្វើអាជីវកម្ម និងនៅក្នុងការធ្វើអ្វីមួយដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើន។ ប៉ុន្តែមិនមែនមានន័យថា អភិវឌ្ឍន៍ទាល់តែទៅជួយសងបំណុលធនាគារ អភិវឌ្ឍន៍ទាល់តែអត់ស្បៀងអាហារយកស្បៀងអាហារទៅឱ្យ…

  • មនុស្ស​ជំនិត​របស់លោក កឹម សុខា : “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​”

    មនុស្ស​ជំនិត​របស់លោក កឹម សុខា : “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​”

    ​ភ្នំពេញៈ មនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​ហៅ​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត ​សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច​នៅ​ប្រទេស​ភូមា​នោះ គឺជា​អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ​បាន​ហៅ​ការអំពាវនាវ​នេះ គឺជា​ការស្រមើស្រមៃ​។ ជាការ​គិត​បែប​ចម្កួត​នយោបាយ និង​ជា​បទឧក្រិដ្ឋ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​លើកលែង​ឱ្យបានទេ ចំពោះ​បុគ្គល​នេះ និង​បក្ខពួក ឬ​បើ​បើ​ជន​ណា​ចូលរួម​ជាមួយ​អំពើ ​និង​សកម្មភាព​ខុសច្បាប់​នេះ។​ ​លោក​ មុត ចន្ថា ដែលជាមនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ លោក កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​ក្នុងស្រុក រីឯ​លោក ​សម រ​ង្ស៊ី ខំប្រឹង​អូស​ចេញ​។ ភាពខុសគ្នា​! ”​។​ ​ការសរសេរ​របស់លោក ​មុត ចន្ថា គឺ​ចង់​ដាស់តឿន​ដល់​អ្នកនយោបាយ និង​សកម្មជន​ដែល​ងប់ងុល​ជឿ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដូច​នៅ​ប្រទេស​ភូមា កុំ​ជឿ​តាម​មេ​ឧទ្ទាម​រូបនេះ ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។ អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច គឺ​បើសិន​ជាមាន​អ្នកនយោបាយ​ស្ទើរភ្លើង និង​សកម្មជន​នៅក្នុង​ស្រុក​ដែល​នាំគ្នា​អនុវត្តន៍តាម​ការអំពាវនាវ​នេះ…

  • អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ការអំពាវនាវ​របស់​សម រង្ស៊ី​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុងលក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​

    អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ការអំពាវនាវ​របស់​សម រង្ស៊ី​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុងលក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​

    ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ពណ៌នា​ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដូច​នៅ​ប្រទេស​ភូមា​នោះ គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា ពីព្រោះ​រាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត​។ ការអំពាវនាវ​របស់​ទណ្ឌិត​រូបនេះ​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុង​លក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​។ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯ​ឧ​ត្ត​ម ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា លោក​មិន​ជឿថា ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី​ ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដូច​នៅ​ប្រទេស​ភូមា មិនមាន​ប្រសិទ្ធភាព និង​យកជាការ​បានទេ គឺ​គ្រាន់តែ​ជាការ​អំពាវនាវ​មួយ​ឱ្យមានការ​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ ពីព្រោះ​ការអំពាវនាវ​នេះ មិនមែនជា​លើក​ទី​១ ទេ គឺ​ច្រើនលើក​ហើយ​។ ដូចជា​ការអំពាវនាវ​ឱ្យ​កង​ប្រដាប់អាវុធ​បែរ​កាណុង​។ អំពាវនាវ​ឱ្យប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល ប៉ុន្តែ​ការអំពាវនាវ​នេះ វា​គ្មាន​ប្រសិទ្ធភាព​នោះទេ​។​ ​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា អ្វីដែល​ សម រង្ស៊ី អំពាវនាវ ​គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា​ ពីព្រោះរាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត ក្នុង​រយៈពេល​កន្លងមក​តាំងពី​ឆ្នាំ​១៩៩៣​រហូតមកដល់​ពេលនេះ​នៅតែប្រក្រតីភាព គឺ​ការបោះឆ្នោត​ទៀងទាត់ ហើយ​ការជ្រើសរើស​របស់​នាយ​ក​រដ្ឋមន្ត្រី ឬក៏​រាជរដ្ឋាភិបាល​ គឺ​តាមរយៈប្រជាពលរដ្ឋ​មិនមែន​តាមរយៈ​អ្នកនយោបាយ​ទេ​។ ដូច្នេះ​បើ​ប្រៀបធៀប​រវាង​សម្តេច​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​ សម រង្ស៊ី ហើយ​ការលើកឡើង​របស់​…