Category: Others

  • អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ

    អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ

    ភ្នំពេញៈ អ្នកវិភាគ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមានោះ គឺគ្រាន់តែការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាននោះទេ ពីព្រោះបរទេស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្មានអ្នកណាគាំទ្រទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។ ពីក្រៅប្រទេសទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមា។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា ការចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ទណ្ឌិតរត់ចោលស្រុក គឺយកតាមភូមា មិនត្រឹមត្រូវទេ ពីព្រោះសភាពការណ៍នៅភូមា និងកម្ពុជាខុសដូចគ្នាមេឃ និងដី។ វាអត់ដូចគ្នាទេ។ ដោយសារតែមនុស្សនេះអត់ការងារធ្វើ ចេះតែនឹកស្រមើស្រមៃទៅ ការស្រមើស្រមៃរបស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ។ វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាន។ ឯកឧត្តមបានបញ្ជាក់ថា…

  • បទអត្ថាធិប្បាយ៖ ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង

    បទអត្ថាធិប្បាយ៖ ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង

    ប៉េកាំង៖ យន្តហោះដឹកជញ្ជូនមួយគ្រឿងនៃកងទ័ពអាមេរិក បានចុះចតនៅចិនតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកក្កដា។ នេះជាទង្វើដ៏គ្រោះថ្នាក់ដែលបង្ករឿងហេតុ ក្នុងចេតនាអាក្រក់ ហើយក៏ជាទង្វើប្រលែងជាមួយភ្លើងដែលបំពានយ៉ាងកម្រោលនូវខ្សែបន្ទាត់ក្រហមរបស់ចិនផងដែរ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរនូវការកំណត់នៃសេចកី្តប្រកាសរួម៣ច្បាប់រ វាងចិន និងអាមេរិក។ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះរឿងនេះនាថៃ្ងដដែលនោះ ហើយបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា កងទ័ពរំដោះប្រជាជនចិនកំពុងរក្សា ភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីកម្ទេចចោលយ៉ាងដាច់ខាតនូវរាល់ការប៉ុនប៉ងដែលចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា លោក Kurt Campbell មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមានអាមេរិកធ្លាប់បង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ ក្នុងអំឡុងពេលចូលរួមកិច្ចសន្ទនាតាមអនឡាញ ដែលរៀបចំដោយសមាគមអាស៊ីនៃធនាគារគំនិត អាមេរិកថា មិនគាំទ្រឱ្យ «តៃវ៉ាន់ឯករាជ្យ» នោះទេ លោកបានអះអាងថា «ពួកយើងយល់ដឹងទាំងស្រុងពីភាពរសើបនៃបញ្ហាតៃវ៉ាន់»។ ទោះយ៉ាងណាក៏ដោយ រំលងតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ យន្តហោះដឹកជញ្ជូនកងទ័ពអាមេរិកក៏បានហោះហើរទៅកាន់ចិនតៃវ៉ាន់ ហើយបានធ្វើការឃុបឃិតគ្នា ខាងយោធាយ៉ាងកម្រោល។ ទង្វើមាន «មុខពីរ» របស់អាមេរិកបែបនេះមិនត្រឹមតែលាតត្រដាងយ៉ាងច្បាស់នូវមុខមាត់ពិតប្រាកដ នៃការបោកបញ្ឆោត ខាងយុទ្ធសាស្ត្រព្រមទាំងឧបាយកលដ៏អាក្រក់ ដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញថា អាមេរិកគ្មានកេរ្តិ៍ឈ្មោះជាមហាប្រទេសទាល់តែសោះ ហើយតាំងពីដើមមកបាន «និយាយផ្សេងធ្វើផ្សឹង» ដែលធ្វើឱ្យពិភពលោកទាំងមូលប្រមាថមើលងាយ។ សូមរំលឹកថា បន្ទាប់ពីឡើងកាន់មុខតំណែងរដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ប៉ុន្តែតាមពិតទៅអាមេរិកបានប្រព្រឹត្តទង្វើដ៏គ្រោះថ្នាក់ជាប់រហូតមកដែលបណ្តែតបណ្តោយ និងលើកទឹកចិត្តដល់កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យនៅកោះតៃវ៉ាន់ឱ្យក្លាយជាអ្នកដើរនាំមុខនៃយុទ្ធសាស្ដ្រស្តុអាមេរិកស្តីពីការទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយគ្រប់ជ្រុងជ្រោយ។ ទង្វើខុសឆ្គងនេះ…

  • ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

    ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

    ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ការបោះឆ្នោតពេលណាក៏ គ.ជ.ប ត្រូវធ្វើឱ្យមានយុត្តិធម៌ដែរ ក៏ដូចជាទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងនិងនីតិវិធីបទបញ្ជាដែលបានចែង ហើយបើធ្វើខុសពីនឹងក៏អត់បានដែរ។ ការបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃទី១៤ ខែកកក្កដា ឆ្នាំ២០២១ បានដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយគេបានដាក់លក្ខខណ្ឌចំនួន៦ចំណុច ដែលក្ដោបទៅលើសេរីភាព ឯករាជ្យភាព និងតម្លាភាព។  បើតាមលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានឱ្យដឹងថា សន្និសីទសារព័ត៌មានស្តីពីការស្នើសុំលក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ/សង្កាត់ឆ្នាំ២០២២ រៀបចំដោយអង្គការខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។ ដោយលោកបានបញ្ជាក់ថា អនុសាសន៍លក្ខខណ្ឌ ៦ចំណុចមានដូចជា ១. បរិយានយោបាយសេរី ២. សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ៣.ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ៤. តួនាទីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ៥.កងកម្លាំងប្រដាប់អាវុធ តុលាការឯករាជ្យ និងអព្យាក្រឹត្យ និង៦.សមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS ថា អ្វីដែលគ.ជ.ប បានកំពុងអនុវត្តកន្លងមកគឺអនុវត្តកិច្ចការរបស់ខ្លួនដើម្បីធានាឱ្យកិច្ចការរបស់គ.ជ.ប ដំណើរទៅដោយល្អប្រសើរក្នុងកម្រិតអតិបរមា។ ក្នុងកម្រិតអតិបរមានេះគឺដៅទៅលើកិច្ចការរបស់គ.ជ.ប ហើយពិសេសទៅលើយន្តការដឹកនាំគ្រប់គ្រងស្ថាប័នគ.ជ.ប តាំងពីគ.ជ.ប អគ្គលេខាធិការដ្ឋានដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលជារចនាសម្ព័ន្ធមួយក្នុងឆ្នាំដែលអត់មានការបោះឆ្នោត។ ប៉ុន្តែនៅឆ្នាំដែលមានរចនាសម្ព័ន្ធនៃឆ្នាំដែលមានការបោះឆ្នោត គឺមានយន្តការ៤ថ្នាក់ យន្តការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត។ អ្វីដែលជាយន្តការដែលមានកំណត់នៅក្នុងច្បាប់ គឺគ.ជ.ប តែងតែពង្រឹងកកិច្ចការអនុវត្តរបស់ខ្លួនឱ្យបាននៅក្នុងកម្រិតអតិបរមាមួយ គឺកិច្ចការទាំងអស់ត្រូវគោរពអនុលោមទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធមម្មនុញ្ញក៏ដូចជាច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់សម្រាប់ការបោះឆ្នោតកំពុងនៅជាធរមាន។ កម្រិតអប្បបរមាដែលលើកឡើងដោយអង្គការសង្គមស៊ីវិល លោកមិនយល់ទេ។ ក្នុងក្របខ័ណ្ឌជាស្ថាប័នគ.ជ.ប គឺយើងប្រឹងប្រែងអនុវត្តដើម្បីអនុវត្តទាញយកលទ្ធផលមួយឱ្យទទួលបានខ្ពស់បំផុតក្នុងកម្រិតអតិបរមា។ លោកបានបញ្ជាក់ថា “កិច្ចការរបស់យើងក្នុងឆ្នាំ២០២១នេះ គ.ជ.ប កំពុងតៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងកម្រិតអតិបរមាដែលគ.ជ.ប ប្រមើ និងអនុវត្តឱ្យបាន គឺប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង១០លាននាក់ ត្រូវធ្វើយ៉ាងណាឱ្យបញ្ជីបោះឆ្នោតធានាបាននូវគុណភាព គឺភាពពេញលេញ ភាពពេញលេញនេះ គឺសំដៅលើប្រឹងប្រែងយ៉ាងណាចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលមានជាង១០លាននាក់នេះឱ្យបានក្នុងកម្រិតមួយខ្ពស់ ក្នុងអាត្រាមួយអាចទទួលយកបាន បើធៀបទៅនឹងអាត្រាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងតំបន់ គឺគ.ជ.ប យើង ឬក៏ព្រះរាជាណាចក្រកម្ពុជាយើងបានចុះឈ្មោះអ្នកបោះឆ្នោតបានចំនួន៨៥.០៦ភាគរយហើយ គឺជាអាត្រាមួយខ្ពស់ណាស់ នេះហើយគឺជាកម្រិតអតិបរមាដែលគ.ជ.បខិតខំប្រឹងប្រែងបំពេញ និងអនុវត្តឱ្យបាន”។ ទាក់ទងសមាសភាព គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ថា សមាសភាព គ.ជ.ប ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយសភាពេញអង្គ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សមាសភាពដែលកំពុងតែមានបច្ចុប្បន្ននេះ គឺសមាសភាពមួយដែលរៀបចំឡើងដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សមាសភាពនេះ មិនបានរំលោភលើបទបញ្ញត្តិច្បាប់ណាមួយទេ៕  ដោយៈ ពលជ័យ

  • អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»

    អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»

    (ប៉េកាំង)៖ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រព័ត៍មានចិន Guancha Syndicate នៅទីក្រុងប៉េកាំងនាថ្ងៃទី៩ ខែកក្កដា ដែលត្រូវចំខួបទី ៥០ឆ្នាំ នៃទស្សនាកិច្ចនៅប្រទេសចិនដោយសម្ងាត់របស់លោកHenry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកបានលើកឡើងនូវទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន និងអាមេរិកដែលជាបញ្ហា និងប្រធានបទក្តៅ ហើយបានប្រមើលមាគ៌ានៃការអភិវឌ្ឍទំនាក់ទំនង នៃប្រទេសទាំងពីរនាថ្ងៃអនាគត។ លោក Le Yucheng បានថ្លែងថា អាមេរិក និងបណ្តាប្រទេសអឺរ៉ុប ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកនិយាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំទេ បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសពួកគាត់ផ្ទាល់ ក៏ធ្លាប់មានកំណត់ត្រាស្ថិតក្នុងហីនភាពដែរ។ ក្នុងប្រវតិ្តសាស្ត្រ ពួកគាត់បានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច។ ចលនាឆ្តោះទៅទិសខាងលិច (Westward Movement) របស់អាមេរិកបានកាប់សម្លាប់ និងបណ្តេញជនជាតិដើមអាមេរិក Indians ជាទ្រង់ទ្រាយធំ បណ្តាលឲ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ ពួកគេធ្លាប់ជាក្រុមប្រជាជនចម្បង ដែលរស់នៅអាមេរិកខាងជើង បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុប។ នៅអតីតអគារស្នាក់នៅនៃសាលាជនជាតិដើមភាគតិចនៅប្រទេសកាណាដា បានរកឃើញជាបន្តបន្ទាប់នូវសាកសពរបស់កុមារជាង២០០នាក់ ព្រមទាំងផ្នូរខ្មោចគ្មានអត្តសញ្ញាណរាប់ពាន់ ក្នុងរយៈពេល ១៦០ឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់មានកុមារចំនួន៤០០០នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងចំឡែកនៅសាលានេះ។ មកទល់សព្វថ្ងៃ ជនជាតិស្បែកខ្មៅអាមេរិកដូចលោក George Floyd នៅតែមិនអាចដកដង្ហើមបាន ជនជាតិដើមភាគតិចកំពុងរងការរើសអើង ជនអាណាថានៅដើរពេញផ្លូវ។ ប្រទេសបែបនេះនៅហ៊ានប្រសិទ្ធនាមខ្លួនឯង ជាអ្នកការពារសិទ្ធិមនុស្ស ជាគ្រូបង្រៀនសិទ្ធិមនុស្ស ហើយបង្គាប់បញ្ជានិងរិះគន់ប្រទេសដទៃ បើនិយាយឲ្យធ្លាយទៅ ការពិតគឺយកបញ្ហាសិទ្ធិមនុស្សធ្វើហេតុផល ដើម្បីចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ * ការយកចិត្តដាក់ទុករបស់ភាគីអាមេរិក លើបញ្ហាសិទ្ធិមនុស្សនៅចិនប្រៀបដូច «សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់» លោក Le Yucheng បញ្ជាក់ថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សរបស់ចិន ធ្វើឲ្យគេមានអារម្មណ៍ម៉្យាងប្រៀបដូចជា “សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់”(ពុំមានបំណងល្អ)។ ដូចអ្វីដែលមហាជនបានដឹងហើយគោលនយោបាយរបស់អាមេរិកគឺប្រឆាំងនឹងចិន ក៏ប្រឆាំងនឹងឥស្លាម ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រាប់កាំភ្លើងរបស់អាមេរិក បានធ្លាក់ទៅលើទឹកដីរបស់ជនជាតិឥស្លាម បម្រាមឥស្លាមដំបូងគេបង្អស់ត្រូវបានដាក់ចេញដោយអាមេរិកដែរ តែអ្វីដែលចំឡែកនោះគឺអាមេរិកបែបជាមកបារម្ភឈឺឆ្អាលរឿងសិទ្ធិមនុស្សរបស់ជនជាតិចិនឥស្លាម ដែលកំពុងរស់នៅប្រកបដោយសុភមង្គល នៅតំបន់ស៊ីចាំងទៅវិញ តើវាគួរឲ្យអស់សំណើចដែរឬទេ? * អាមេរិកមិនគួរកាន់ពិល ឆ្លុះឃើញតែអ្នកដទៃ មិនឆ្លុះមើលខ្លួនឯង លោក Le Yucheng បានលើកឡើងពីបញ្ហាប្រភពដើមនៃវីរុសជំងឺកូវីដ១៩ ភាគីចិនគឺប្រកាន់ខ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និងសហការជានិច្ច ចិនបានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោក មកទស្សនាកិច្ចនៅប្រទេសចិនចំនួន ២លើក ដើម្បីសហការស្រាវជ្រាវលើបញ្ហាប្រភពដើមនៃវីរុសនេះ។ “ករណីមន្ទីរពិសោធន៍ចិនបង្កធ្លាយចេញ នូវវីរុសគីមិនអាចទៅរួចទេ” សេចក្តីសន្និដ្ឋានមួយនេះបានកត់ត្រាឲ្យច្បាស់ ក្នុងរបាយការណ៍សហការសិក្សាស្រាវជ្រាវរវាងចិន និងអង្គការសុខភាពពិភពលោក។ ប៉ុន្តែប្រទេសមហាអំណាចមួយចំនួន បានបដិសេធទទួលយកការពិត យកបញ្ហាវិទ្យាសាស្ត្រដ៏ម៉ឺងម៉ាត់ បង្កើតទៅជារឿងនយោបាយប៉ុនប៉ងយកទ្រីស្តីទុច្ចរិតដែលប្រឌិត ដោយភ្នាក់ងារចារកម្មមកដាក់មន្ទិលសង្ស័យ លើមតិជាឯកច្ឆន្ទរបស់អ្នកវិទ្យាសាស្ត្រ យកការវិភាគនិងដាក់ទោសកំហុសដោយគ្មានអំណះអំណាង មកប្រកែកនឹងនូវរបាយការណ៍ប្រកបដោយ ភាពជំនាញរបស់អង្គការសុខភាពពិភពលោក។ បញ្ហាប្រភពដើមជាប់ពាក់ព័ន្ធនឹងតំបន់ និងប្រទេសជាច្រើនលើពិភពលោក។ ប្រសិនបើភាគីអាមេរិកពិតជាខ្វល់ពីការពិត និងតម្លាភាព គួរតែទទួលយកការស៊ើបអង្កេតរបស់អន្តរជាតិ ដើម្បីស្វែងរកប្រភពដើមនៃការឆ្លងជំងឺកូវីដ១៩ នៅអាមេរិក មូលហេតុដែលអាមេរិកប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩គ្មានប្រសិទ្ធភាព បញ្ហាវត្តមាននៃមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅអាមេរិក មិនមែនចេះតែកាន់ពិលឆ្លុះមើលគេ តែមិនឆ្លុះមើលខ្លួនឯងទេ។ * ការផ្តួលរំលំចិនមិនមែនជាថ្នាំសម្រាប់ដោះស្រាយបញ្ហារបស់អាមេរិក លោក Le Yucheng បានថ្លែងថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានខិតខំរកវិធីបង្វែលបញ្ហាក្នុងប្រទេសរបស់ខ្លួនទៅលើចិនបញ្ហាប្រឈមធំបំផុតរបស់ប្រទេសមហាអំណាចដូចអាមេរិក គឺតែងតែកើតចេញពីផ្ទៃក្នុង ការផ្តួលរំលំចិនគឺមិនមែនជាថ្នាំ សម្រាប់ដោះស្រាយបញ្ហារបស់អាមេរិកឡើយ។ ចិនគ្មានបំណងប្រកួតប្រជែងអ្វីជាមួយនឹងអាមេរិកឡើយ គ្រាន់តែបន្តការឆ្កោះទៅមុខដោយឥតឈប់ និងបំបែកឯកត្តកម្មខ្លួនឯង។ យើងមិនមានយុទ្ធសាស្ត្រដណ្តើមធ្វើជាមេដឹកនាំ មានត្រឹមតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ គោលដៅគឺដើម្បីឲ្យប្រជាជនរស់នៅដោយភាពសុខស្រួល សម្រេចនូវក្តីប្រាថ្នារបស់ប្រជាជន គឺរស់នៅប្រកបដោយភាពសុខុមរមនា។ ការទំនាក់ទំនងជាមួយនឹងប្រទេសចិន ដោយចាប់ផ្តើមពីអំណាយនិងតួនាទី គឺពោសពេញដោយអនុត្តរភាព និងទស្សនៈសង្គ្រាមត្រជាក់គ្រាន់តែចង់បញ្ចេញសាច់ដុំ និងកាន់ដំបងបន្លាចឲ្យមនុស្សភ័យខ្លាចប៉ុណ្ណោះ។ ជនជាតិចិនគឺមិនខ្លាចទេ ក្នុងប្រវត្តិសាស្ត្រគឺយើងក្រខ្សាត់ណាស់ មានតែបាតដៃទទេគ្មានអ្វីទាំងអស់ នៅសម័យកាលមានតែអង្ករ និងកាំភ្លើងវែងធម្មតាសម្រាប់ប្រយុទ្ធក្នុងសង្គ្រាម ក៏យើងមិនដែលខ្លាចនរណាដែរ ឥឡូវកាន់តែគ្មានហេតុផលអ្វីទៅខ្លាច“អំណាច និងតួនាទី”។ * ផែនការ B3W របស់អាមេរិកបញ្ជាក់កាន់តែច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត លោក Le Yucheng បានបញ្ជាក់ថា ភាគីអាមេរិកបានលើកឡើងនូវផែនការ B3W(ស្តារពិភពលោកឲ្យកាន់តែល្អប្រសើរ)បន្ទាប់ពី“ខ្សែក្រវាត់មួយផ្លូវមួយ” បានបង្កើតអស់រយៈពេលជាង៧ឆ្នាំ នេះមិនត្រឹមតែមិនអាចទល់ទប់នឹង “ខ្សែក្រវាត់មួយផ្លូវមួយ” បែរជាបានបញ្ជាក់ឲ្យឃើញកាន់ច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត។ ចំណុចគន្លឹះដែល “ខ្សែក្រវាត់មួយផ្លូវមួយ” អនុវត្តបានល្អគឺ “អនុវត្តចំគោលដៅ” “អនុវត្តនៅនឹងមូលដ្ឋានដោយផ្ទាល់” ដូចការសាងសង់ផ្លូវថ្នល់ សង់ស្ពាននិងផ្លូវក្រោមដីសុទ្ធតែត្រូវការប្រាក់សុទ្ធ និងកម្លាំងញើសឈាម មិនមែនគ្រាន់តែជួបប្រជុំ សរសេររបាយការណ៍ និយាយតែពាក្យស្លោកអាចសម្រេចបាននោះទេ។ ទន្ទឹមនឹងនេះ “ខ្សែក្រវាត់មួយផ្លូវមួយ” គឺបានបើកចំហ និងប្រកបដោយភាពអត់ឱន យើងមិនប្រឆាំងនឹងផែនការសហការល្អ ដែលលើកឡើងដោយប្រទេសដទៃឡើយ។ សង្ឃឹមថាអាមេរិក និងបណ្តាប្រទេសអឺរ៉ុប អាចសម្រេចនូវផែនការហេដ្ឋានរចនាសម្ព័ន្ធឲ្យចំគោលដៅពិតប្រាកដ ជួយសាងសង់ផ្លូវ សាងសង់ស្ពានជូនប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានច្រើនបង្កើតនូវឱកាសការងារ និងផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនជូនពួកគាត់ មិនមែនផ្តោតតែការយកចិត្តទុកដាក់ ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបញ្ជូលទស្សនៈគុណតម្លៃបែបអឺរ៉ុបដោយបង្ខំ៕ ប្រភព:Fresh News

  • ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី

    ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី

    ភ្នំពេញៈ មនុស្សជំនិតរបស់លោក កឹម សុខា បានរិះគន់ដោយគ្មានសំចៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលបានសន្យាជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ភរិយាសពលោក កែម ឡី និងជួយចិញ្ចឹមកូនៗទាំង៥នាក់ រួមទាំងការរៀនសូត្រផងដែរ។ ប៉ុន្តែវាមិនដូចជាអ្វីដែលទណ្ឌិត សម រង្ស៊ី បានសន្យានោះទេ គឺបានត្រឹមតែកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។  លោក មុត ចន្ថា បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនសំដៅទៅរកទណ្ឌិត សម រង្ស៊ី ថា អតីតមេដឹកនាំបក្សប្រឆាំងម្នាក់កំពុងរត់គេចខ្លួនធ្លាប់បានអះអាងនៅចំពោះមុខលោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី នៅប្រទេសអូស្រ្តាលី «…កុំបារម្ភរឿងជីវភាពរស់នៅនិងការចិញ្ចឹមថែទាំកូនៗ រៀនសូត្រ ចាំខ្ញុំនឹងជួយ…»។ ការសន្យាក្តែងៗនេះបានត្រឹមតែសន្យាខ្យល់ក្នុងរយៈពេល៥ឆ្នាំទៅនេះ។ សន្យារបស់បុរសម្នាក់នោះ គឺជាការសន្យាយកប៊ុង ឬ យកគួរ ដើម្បីឆ្លៀតឱកាសកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។ លោកបានបន្តថា អតីតអ្នកនយោបាយដែលកំពុងមានសិទ្ធិសេរីភាព មានមុខរបរនៅក្រៅប្រទេស ឬអ្នកខ្លះដេកស៊ីលុយ ឧត្ថម្ភជាប្រាក់បង់ពន្ធរបស់ប្រជាជននៃរដ្ឋបរទេស ដែលពួកគេកំពុងតាំងទីលំនៅក្នុងឋានៈជាជនភៀសខ្លួន ប៉ុន្តែពួកគេ មិនបានយកភ្នែកមើលក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ឡើយហើយពួកគេបានត្រឹមតែរៀបចំពិធីបុណ្យរំឭក ខួបនៃការសម្លាប់ប៉ុណ្ណោះ ដើម្បីចំណេញប្រជាប្រិយភាព និងប្រមូលយកលុយដាក់ចូលហោរប៉ៅ។ ឱកាសរកលុយ! បើមិនខ្មេះទេ កុំព្រុសឱ្យគេឮ!។ ទាក់ទងរឿងនេះដែរ អ្នកស្រី ប៊ូ រចនា បានទម្លាយឲ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់បានទៅរស់នៅ ប្រទេសអូស្ត្រាលីមិនដែលបានទទួលថវិកាជំនួយពីលោកសម រង្ស៊ី និងមូលនិធីណាមួយទេ។ ការទម្លាយរឿងនេះ របស់ភរិយាលោកកែម ឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន cambodiadaily កាលពីពេលថ្មីៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាននោះ អ្នកសារព័ត៌មានអង្គភាពមួយនេះ បានលើកជាសំណួរទៅអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រីគ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោកសម រង្ស៊ីដែលតែងតែប្រមូល លុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារថាតើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិត កែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។ អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា “ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។ សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលីកាល ពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។  គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១៦។សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។    ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់ ក៏ត្រូវបានតុលាការសម្រេចទោសរួចមកហើយ៕ ដោយៈពលជ័យ

  • ភរិយាលោក កែម ឡី ទម្លាយការពិត គឺមិនដែលបានលុយពីសម រង្ស៊ី និងមូលនិធិផ្សេងៗនោះទេ

    ភរិយាលោក កែម ឡី ទម្លាយការពិត គឺមិនដែលបានលុយពីសម រង្ស៊ី និងមូលនិធិផ្សេងៗនោះទេ

    ភ្នំពេញ : អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានទម្លាយឱ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់ បានទៅរស់នៅប្រទេសអូស្ត្រាលី មិនដែលបានទទួលថវិកាជំនួយពីសម រង្ស៊ី និងមូលនិធិណាមួយទេ។ ការទម្លាយរឿងនេះរបស់ភរិយាលោក កែមឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាន  cambodiadaily ដោយអ្នកយកសារព័ត៌មានអង្គភាពមួយនេះបានចោទសួរអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រី គ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយ ដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោក សម រង្ស៊ី ដែលតែងតែប្រមូលលុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារហ្នឹងថា តើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិតកែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។ អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា“ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។ សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។  គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែងក្បែរស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១៦។ សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។ ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់។ ឃាតករូបនេះក៏ត្រូវបានកាត់ទោសដោយតុលាការ៕  ដោយៈ ពលជ័យ

  • មេទ័ពជើងគោក: ទោះនៅក្នុងកាលៈទេសៈដ៏លំបាក ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    មេទ័ពជើងគោក: ទោះនៅក្នុងកាលៈទេសៈដ៏លំបាក ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេលពីរ ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមាន ការដាក់ឱ្យដំណើរការយន្តការជំនួយសង្គម សម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។ ការបញ្ជាក់នេះ នៅក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ជាទិសដៅការងារបន្តចំពោះមុខឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់សម្តេចតេជោ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួន។ ក្នុងនោះ កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។ អង្គភាពទាំងអស់ ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។…

  • វិទ្យាស្ថានស្រាវជ្រាវវិស័យការបរទេសៈជោគជ័យដ៏ត្រចះត្រចង់របស់សម្តេចតេជោ គឺទទួលវ៉ាក់សាំង និងជំរុញការចាក់វ៉ាក់សាំង

    វិទ្យាស្ថានស្រាវជ្រាវវិស័យការបរទេសៈជោគជ័យដ៏ត្រចះត្រចង់របស់សម្តេចតេជោ គឺទទួលវ៉ាក់សាំង និងជំរុញការចាក់វ៉ាក់សាំង

    ភ្នំពេញៈភាពជោគជ័យដ៏ត្រចះត្រចង់ចំនួន២ចំណុចសំខាន់ៗ ក្នុងចំណោមស្នាដៃល្អផ្សេងៗទៀត ដែលសម្រេចបានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចគេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលវិបត្តិអាសន្នដ៏កាចសាហាវនៃជំងឺកូវីដ១៩ គឺ ការទទួលបានវ៉ាក់សាំង និងការជំរុញចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។ នេះជាការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែឧសភានេះ។ សេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់វិទ្យាស្ថាននេះបានបញ្ជាក់ថា “យើងខ្ញុំយល់ឃើញថា កត្តាសត្យានុម័តដែលគួរទទួលស្គាល់ គឺយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យ និងឆាប់រហ័សជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។ ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវវិស័យការបរទេសដ៏ចំណាស់ជាងគេនៅកម្ពុជា យើងខ្ញុំសូមរំលេចនូវភាពជោគជ័យដ៏ត្រចះត្រចង់ចំនួន២ចំណុចសំខាន់ៗក្នុងចំណោមស្នាដៃល្អផ្សេងៗទៀត ដែលសម្រេច បានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អំឡុងពេលវិបត្តិអាសន្នដ៏កាចសាហាវមួយនេះ។ លទ្ធផល ជោគជ័យទាំងពីរនោះរួមមាន៖១. បើទោះជាទីផ្សារវ៉ាក់សាំងកូវីដ-១៩ នៅក្នុងពិភពលោកកំពុងមានភាពប្រកួតប្រជែងយ៉ាងខ្លាំងយ៉ាងណា ក៏ដោយ ក៏កម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងយ៉ាងឆាប់រហ័ស និង២. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសិង្ហបុរី ខាងមានអត្រាប្រជាជនដែលទទួលវ៉ាក់សាំងយ៉ាងតិច១ដួស ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។ ចំណាត់ថ្នាក់នេះ គឺជាលទ្ធផលដ៏ល្អគាប់ប្រសើរសម្រាប់ប្រទេសដែលស្ថិតក្នុងចំណោមកម្រិតអភិវឌ្ឍដូចកម្ពុជា”។ នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានអំពីការរឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនរកឃើញអ្នកឆ្លងថ្មី ៩៣៨នាក់ទៀត ជាសះស្បើយ៣៦១ នាក់ និងស្លាប់មួយនាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភាកម្ពុជាមាន អ្នកឆ្លងសរុបចំនួន ១៦.២៩៩នាក់, អ្នកជាសះស្បើយ៥.៧៩១ នាក់ អ្នកកំពុងព្យាបាល១០.៣៩៤នាក់និងអ្នកស្លាប់១០៧ នាក់។ វិទ្យាស្ថានខាងលើបានបង្ហាញការចាប់អារម្មណ៍ថា…

  • បទអត្ថាធិប្បាយ៖ អ្នកនយោបាយអាមេរិកដែលងប់ងល់នឹង «ការទូតដោយបង្ខិតបង្ខំ» ទើបជាអ្នកធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងពិតប្រាកដ

    បទអត្ថាធិប្បាយ៖ អ្នកនយោបាយអាមេរិកដែលងប់ងល់នឹង «ការទូតដោយបង្ខិតបង្ខំ» ទើបជាអ្នកធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងពិតប្រាកដ

    ប៉េកាំង៖ កាលពីថ្ងៃទី២ ខែឧសភា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានវាយប្រហារប្រទេសចិនថា បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅបរទេស ក្នុងគោលបំណងក្លាយជា «ប្រទេសដែលមានឋានៈដឹកនាំនៅលើពិភពលោក»។ ពាក្យសំដីរបស់ប្រមុខការទូតអាមេរិកបែបនេះ គ្រាន់តែចង់គូសបញ្ជាក់ដោយចេតនាអាក្រក់ពីអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» ក៏ដូចជាញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងពិភពលោក ព្រមពេលជាមួយគ្នានេះ ទង្វើបែបនេះក៏អាចបំពេញតាមតម្រូវការ នៃនយោបាយបោះឆ្នោតរបស់អាមេរិកផងដែរ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកមួយចំនួន ប្រទេសដទៃទៀតគាំពារសិទ្ធិអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ខ្លួន គឺធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំង ប៉ុន្តែពួកគេធ្វើ «ការទូតដោយបង្ខិតបង្ខំ» នៅទូទាំងពិភពលោក គឺជារឿងសមហេតុផល។ យ៉ាងណាមិញ អាមេរិកប៉ុនប៉ងយក «ក្បួនច្បាប់អាមេរិក» ជំនួស «ក្បួនច្បាប់អន្តរជាតិ» ហើយធ្វើសកម្មភាពជ្រៀតជ្រែកដោយយក «យុតិ្តធម៌» ធ្វើជាលេស ប្រការទាំងនេះមិនមែនជាការសម្ងាត់ ក្នុងសហគមន៍អន្តរជាតិតាំងពីដំបូងម៉្លេះ។ សូមយកប្រទេសចិនធ្វើជាឧទាហរណ៍ ចាប់ពីយុទ្ធសាស្ត្រស្តពី «ការត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីកវិញ» របស់រដ្ឋាភិបាលរបស់លោក អូបាម៉ា ដល់រដ្ឋាភិបាលរបស់លោក ត្រាំ ដែលបានចាត់ទុកប្រទេសចិនជា «គូប្រជែងយុទ្ធសាស្ត្រ» រហូតដល់រដ្ឋាភិបាលរបស់លោក បៃដិន ដែលបានអនុវត្តគោលនយោបាយស្តីពី «ធ្វើការប្រកួតប្រជែង សហការ និងបដិបក្ខគ្នា» ជាមួយប្រទេសចិន អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ ពីគោលបំណងយុទ្ធសាស្ត្ររបស់អាមេរិក ពោលគឺចង់ទប់ស្កាត់ប្រទេសចិន។…

  • មេដឹកនាំ​សម្ព័ន្ធ​សហជីព​ជាតិ​:​រាជរដ្ឋាភិបាល​បានគិត​គូរ​យ៉ាង​ត្រឹមត្រូវ​ពី​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករនិយោជិត​ទូទាំងប្រទេស​

    មេដឹកនាំ​សម្ព័ន្ធ​សហជីព​ជាតិ​:​រាជរដ្ឋាភិបាល​បានគិត​គូរ​យ៉ាង​ត្រឹមត្រូវ​ពី​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករនិយោជិត​ទូទាំងប្រទេស​

    ​ភ្នំពេញៈ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក​ហ្វា សាលី បាន​ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះ​ថា រាជរដ្ឋាភិបាល​បានគិត​គូរ​យ៉ាង​ត្រឹមត្រូវ និង​ល្អិតល្អន់​ទាក់ទង​ទៅ​និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កម្មករនិយោជិត​ទូទាំងប្រទេស​។​ ​លោក​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​រិះរក​គ្រប់​មធ្យោបាយ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ និយោជិត ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ដែលមាន​ដូចជា​នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ។​លោ​កថា​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ទាក់ទង​ដល់​បញ្ហា សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករនិយោជិត​។​ លោក ​ហ្វា សាលី បាន​បន្តថា សម្ព័ន្ធ​សហជីព​ជាតិ​ក៏បាន​ទទួល​ព័ត៌មាន​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​រិះរក គ្រប់​មធ្យោបាយ​ធ្វ់​យ៉ាងណា​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​កម្មករ កម្មការិនី ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា​តែម្តង ដើម្បី​ឲ្យ​យ៉ាងណា​ឲ្យ​បាន​ប្រហាក់ប្រហែល​ឬក៏​អាច​ឈានទៅ​ដូច​ប្រទេស​សិង្ហ​បុរី ក៏ដូចជា​ប្រទេស​អ៊ីស្រាអែល​ជាដើម ដែល​គេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​របស់គេ​បាន​ស្ទើរតែ​ទាំងស្រុង​។ ​សូម​ម​បញ្ជាក់ថា​គិត​ត្រឹម​ថ្ងៃទី​១​ខែឧសភា​កម្មករនិយោជិត​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ សរុប​ចំនួន ៤៥ ៥៣១​នាក់ (​បរទេស​ចំនួន ១ ៥៨៨​នាក់​)​រួចហើយ​។​ ជាមួយគ្នានេះ មេដឹកនាំ​សម្ព័ន្ធ​សហជីព​ជាតិ​បាន​ថ្លែងអំណរគុណ​សម​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​៕ ដោយៈ ពល​ជ័យ​