-
អគ្គនាយកដ្ឋានគយបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះសាច់បង្កក និងទំនិញបង្កកដែលមានហានិភ័យផ្សេងទៀតមកពីឥណ្ឌា
ភ្នំពេញៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅថ្ងៃទី០១ ខែឧសភានេះបានជូនដំណឹងជាផ្លូវការទៅប្រធាននាយកដា្ឋន សាខា និងការិយាល័យគយ និងរដ្ឋាករអំពីការផ្អាកជាបណ្ដោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានសំណើររបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជូនទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍ផ្អាកជាបណ្តោះអាសន្នដោយសារតែការផ្ទុះខ្លាំងនូវជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា យោងតាមលិខិតចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការឃាត់ទុក និងផ្អាកជាបណ្តោះអាសន្នការនាំចូលសាច់បង្កក និងមុខទំនិញបង្កកមានហានិភ័យ ផ្សេងទៀតមកពីប្រទេសឥណ្ឌា។ យោងតាមស្ថានភាពយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរាលដាលជំងឺកូវី៥-១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំឲ្យអនុវត្តជាបណ្ដោះអាសន្នលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖-ផ្អាកការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញទាំងនេះ-ព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះប្រភេទទំនិញទាំងនោះដែលបានមកដល់ទីលានគយ ឬសន្និធិគយនានារួចហើយ-ផ្តល់កិច្ចសហការជាមួយគណះកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសក្ខីវីដ-១៩ ព្រមទាំងចូលរួមអនុវត្តវិធានការឬសេចក្ដីសម្រេចនានារបស់គណៈកម្មការចំពោះកិច្ចពាក់ព័ន្ធនឹងមុខទំនិញទាំងនោះ-ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម) លើមធ្យោបាយផ្នក និងសំបកវិចខ្ចប់ មុខទំនិញផ្សេងទៀត(ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា-មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួន បន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើលិខិតស្នើទៅជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើសុំគោលការណ៍សម្រេចលើការឃាត់ទុកទំនិញដែលនាំ ចូលប្រទេសកម្ពុជា…
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឲ្យជនអគតិមួយចំនួនបញ្ឈប់ជាបន្ទាន់នូវការបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចល
ភ្នំពេញៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឲ្យជនអគតិមួយចំនួន បញ្ឈប់ជាបន្ទាន់នូវការបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩បណ្ដាលឲ្យមានភាពសោកសៅបំផុតចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។ ប្រតិកម្មមួយនេះបានកើតឡើងរនៅរសៀលថ្ងៃទី១ខែឧសភានេះ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ បណ្ដាលឲ្យមានភាពសោកសៅបំផុត ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។ សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឲ្យជនអគតិមួយចំនួនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែង។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញជិត២០ម៉ឺនគ្រួសារហើយ ទទួលបានអំណោយជាស្បៀងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាសប្បុរសជននានា ហើយក៏គ្មានពលរដ្ឋណាម្នាក់បានស្លាប់ដោយការដាច់ស្បៀងអាហារនោះដែរ។ ឯកឧត្តមអភិបាលរាជធានិIភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញដែលត្រូវផ្តល់ ស្បៀងអាហារមានប្រមាណ៤០ម៉ឺនគ្រួសារ តែរហូតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ បានចែកបានស្បៀងអាហារបានជិត២០ម៉ឺនគ្រួសារហើយ។ឯកឧត្តមបានគូសបញ្ជាក់ថាការចែកស្បៀងអាហារនេះផ្តោតទៅលើតំបន់ដែលចាំបាច់ ដូចជានៅតំបន់ក្រហម ដែលប្រជាពលរដ្ឋមិនអាចចេញក្រៅផ្ទះបាន។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា ការចែកអំណោយជាស្បៀងអាហារនេះ គឺមិនទាន់បានគ្រប់គ្នានៅឡើយទេ ប៉ុន្តែរដ្ឋបាលរាជធានី នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ស្បៀងអាហារដល់ដែលអ្នកខ្វះខាតពិតប្រាកដឱ្យបានគ្រប់គ្នា៕
-
ទិវាសេរីភាពសារព័ត៌មានពិភពលោក:គេហទំព័រ និងទូរទស្សន៍អនឡាញមានជិត៧០០អង្គភាព,គ្មានការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន
ភ្នំពេញៈក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១នេះ បើទោះបីពុំមានធ្វើពិធីជួបជុំធំដុំ ដូចតែងប្រារព្ធកន្លងទៅដោយសារស្ថានភាពនៃជំងឺកូវីដ១៩ កំពុងគំរាមកំហែង ក៏ដោយ តែឆន្ទៈវិជ្ជាជីវៈនៅតែរឹងមាំ។ សូមអ្នកកាសែតទាំងឡាយពង្រឹងខ្លួនក្នុងការជម្នះស្ថានភាពលំបាក ដើម្បីបំពេញការងារប្រកបដោយភាពបត់បែន។ ពង្រីកនិងពង្រឹងស្មារតីទទួលខុស ចំពោះវិជ្ជាជីវៈ ចំពោះព័ត៌មានរបស់ខ្លួនដែលផ្តល់ជូនមហាជន។ ទាក់ទងនឹងទិវាសេរីភាពសារព័ត៍មានពិភពលោក ៣ឧសភា អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ទោះបីកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែ ស្ថានភាព និងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានៅតែប្រព្រឹត្តទៅក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាមួយឡើយ មិនដូចដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច បានលើកឡើងនោះទេ។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់ AMS ថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានអនុវត្តយ៉ាងគត់មត់នៅក្នុងការលើកម្ពស់សិទ្ធិសេរីភាព សារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់របបសារព័ត៌មានផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទោះបីជា ស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែស្ថានភាព និងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែប្រព្រឹត្តទៅ ក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសសារព័ត៌មានណាមួយឡើយ។ អ្នកនាំពាក្យដដែលបន្តថា បើប្រៀបធៀបអំពីវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យព័ត៌មាន ជាពិសេសអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថាតាមប្រព័ន្ធអនឡាញ ក៏ដូចជា ចំនួនអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន…
-
សម្តេចតេជោ ហ៊ុន សែនៈ រាជរដ្ឋាភិបាល បន្តដាក់ចេញកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨
ភ្នំពេញៈរាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍វិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ សម្តេចតេជោបានលើកឡើងក្នុងសារនេះថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ“ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។ រាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង (១)កាត់បន្ថយផលប៉ះពាល់មកលើ ស្ថានភាពសង្គមសេដ្ឋកិច្ចដែលបណ្ដាល មកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ(២)បន្តសុពលភាពនៃវិធានការ ដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ , (៣) បន្តដាក់ចេញ និងអនុវត្តនូវវិធានការទ្រទ្រង់ និងស្តាអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង(៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន៖ ១-វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ៈបន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ…
-
អភិបាលរាជធានីភ្នំពេញ៖មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ហើយពលរដ្ឋជិត២០ម៉ឺនគ្រួសារក្នុងចំណោម៤០ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់ទទួលបានស្បៀងអាហារ
ភ្នំពេញៈរដ្ឋបាលសាលារាជធានីភ្នំពេញបន្តបង្កើនល្បឿនចែកស្បៀងអាហារជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ចាំបាច់ដូចជា តំបន់ក្រហមដែលប្រជាពលរដ្ឋមិនអាចចេញក្រៅផ្ទះបាន ខណៈវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែអនុវត្តយ៉ាងសកម្មនៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះថាប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញជិត២០ម៉ឺនគ្រួសារហើយ ទទួលបានអំណោយជាស្បៀងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាសប្បុរសជននានា ហើយក៏គ្មានពលរដ្ឋណាម្នាក់ បានស្លាប់ដោយការដាច់ស្បៀងអាហារ នោះដែរ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ស្បៀងអាហារមានប្រមាណ៤០ម៉ឺនគ្រួសារ តែរហូតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានចែកបានស្បៀងអាហារបានជិត២០ម៉ឺនគ្រួសារហើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចែកស្បៀងអាហារនេះផ្តោតទៅលើតំបន់ដែលចាំបាច់ ដូចជានៅតំបន់ក្រហម ដែលប្រជាពលរដ្ឋមិនអាចចេញក្រៅផ្ទះបាន។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា ការចែកអំណោយជាស្បៀងអាហារនេះ គឺមិនទាន់បានគ្រប់គ្នានីឡើយទេ ប៉ុន្តែរដ្ឋបាលរាជធានីនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់ស្បៀងអាហារដល់ដែលអ្នកខ្វះខាតពិតប្រាកដឱ្យបានគ្រប់គ្នា។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលក៏ដូចជាតំបន់នានា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ជាចាំបាច់ចំពោះប្រជាពលរដ្ឋដែលខ្វះខាតជីវភាពក្នុងតំបន់បិទខ្ទប់ ដោយតម្រូវឱ្យចាត់ចែងផ្គត់ស្បៀងអាហារ ជូនប្រជាពលរដ្ឋ មិនត្រូវឱ្យពួកគាត់ខ្វះអាហារហូបចុកនោះឡើយ។ ចាប់តាំងពីការអនុវត្តវិធានការបិទខ្ទប់ ស្បៀងអាហារជាច្រើនត្រូវបានអាជ្ញាធរ និងកងទ័ព រៀបចំដឹកជញ្ជូនទៅផ្តល់ជូន ប្រជាពលរដ្ឋជាហូរហែរ ហើយសប្បុរសជនមួយចំនួនក៏បាន ចូលរួមក្នុងចលនាមនុស្សធម៌នេះដែរ។…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការជំរុញចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ
ភ្នំពេញៈសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅ តាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជា មន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ ខណៈនេះប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច មានជាង១,៣លាននាក់ និងកម្មករនិយោជិតចាក់ដូសទី១ និងដូសទី២បានជាង១៥ម៉ឺននាក់រួចមកហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះប្រទេសមួយចំនួនបាននិងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបានសម្រេចចិត្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមានៈ ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់១,៥លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោមានប្រសាសន៍ក្នុងការរំលឹកដាស់តឿនថាយ៉ាងណាក៏ដោយទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩ បាន ១០០ភាគរយដែរ ហើយស្ថានភាព សង្គម-សេដ្ឋកិច្ច អាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ“ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យក អាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ផងដែរ។ នាឱកាសនេះរាជរដ្ឋាភិបាលសូមបន្តអំពាវនាវជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ…
-
១ឧសភាៈរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត
ភ្នំពេញៈក្នុងសារនាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភាឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់ រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋានដែលបានជួយ ធ្វើឱ្យកាន់តែប្រសើរ ឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាព ក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មផងដែរ។ ទាក់ទងនឹងបញ្ហាសន្តិសុខសង្គមសម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែក និកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០២០។ សម្តេចតេជោ បានបង្ហាញនូវតួលេខជាក់ស្តែងថា ដើម្បីផ្ដល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡាជាតិសន្តិសុខសង្គម បានផ្ដល់នូវរបបហានិភ័យ ការងារ និងរបបថែទាំសុខភាព…
-
ប្រមុខរាជរដ្ឋាភិបាលៈ ទោះបីជាលំបាកដោយសារជំងឺកូវីដ ក៏នៅតែបន្តខិតខំរក្សាការងារដែលមានស្រាប់ជូនកម្មករ
ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ចំណុចបញ្ជាក់នេះបានបង្ហាញឡើងនៅក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងការងារ”។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកលជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។ សម្តេចបានបញ្ជាក់ទៀតថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ ក៏ដោយរាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលនាំឱ្យផលប៉ះពាល់ លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង៦ម៉ឺននាក់បន្ថែម។ លើសពីនេះ ចំនួនរោងចក្រ សហគ្រាស ដែលបានព្យួរកិច្ចសន្យា ការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ…
-
តើអ្នកណាធ្វើអ្វីខ្លះ ក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩?
តើអ្នកណាធ្វើអ្វីខ្លះ ក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩?
-
២២ឆ្នាំ ជាសមាជិកអាស៊ាន៖ កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម
ភ្នំពេញៈនាព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទខ្លីមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយចាប់ផ្តើមនូវប្រយោគថា “ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា អាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាង សហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។” ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ មានអ្នកនយោបាយខ្លះហាក់ដូចជាភ្លេច ឬ អ្នកខ្លះធ្វើជាភ្លេចដោយហេតុគេយល់ថា នេះគឺជាសមិទ្ធផលថ្មីមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ព្រោះកិត្យានុភាពលើឆាកតំបន់មួយនេះ បានកើតឡើងក្នុងរយៈពេលប្រមាណជាងបួនខែ បន្ទាប់ពីកម្ពុជាបានបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហមនាថ្ងៃ២៩ខែធ្នូឆ្នាំ១៩៩៨ ដោយបង្កើតឡើងនូវសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ ទន្ទឹមនេះដើម្បីបានក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន ក៏មិនមែនកើតឡើងដោយឯកឯងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនៅលើទំព័រហ្វេសប៊ុកថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់…