Category: Others

  • ទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា៖ ជំនួយរបស់ប្រទេសស្វីស មានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយ ណាមួយឡើយ

    ទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា៖ ជំនួយរបស់ប្រទេសស្វីស មានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយ ណាមួយឡើយ

    ភ្នំពេញៈ ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា (SDC) បានបញ្ជាក់ថា ជំនួយរបស់ប្រទេសស្វីស គឺមានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយណាមួយឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់បានលើកឡើងខុសពីការពិត និងកេង ចំណេញនយោបាយ។ ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា (SDC) បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១មក ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និង សហប្រតិបត្តការ ប្រចាំប្រទេសកម្ពុជា (SDC) តាមរយៈអង្គការមិនមែនរដ្ឋាភិបាលស្វីស ហេក្ស (HEKS/EPER) បានផ្តល់ជំនួយស្បៀងសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជាចំនួន៤០០នាក់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សកម្មភាពគាំទ្រស្បៀងអាហារសង្គ្រោះនេះ គឺផ្អែកទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ និងដោយមានការឯកភាពពីលោកអភិបាលខណ្ឌផងដែរ។ ការផ្តល់ជំនួយនេះ គឺមានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយណាមួយឡើយ។ ជំនួយទាំងនេះ គឺជាវប្បធម៌មនុស្សធម៌របស់ប្រទេសស្វីស ក្នុងឋានៈជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ ការបញ្ជាក់ខាងលើនេះ របស់ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលទណ្ឌិត សម រង្ស៊ី…

  • មាន​អ្នក​ញុះញង់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ឲ្យ​ធ្វើការ​តវ៉ា​?

    មាន​អ្នក​ញុះញង់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ឲ្យ​ធ្វើការ​តវ៉ា​?

    ភ្នំពេញៈ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ដែលជា​តំបន់​ក្រហម ទាមទារ​រក​អំណោយ​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​គឺ​មានការ​ញុះញង់​ពី​ក្រុម​ជន​អគតិ​មួយចំនួន នៅ​ពីក្រោយ​ក្នុងការ​រុញ​ពួកគាត់​ឲ្យ​ផ្ទុះ​ការតវ៉ា ដើម្បី​កេងចំណេញ​នយោបាយ ខណៈដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​ទាំងយប់ ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​។ ​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ មាន​មួយចំនួន​បានដឹង និង​មួយចំនួន​មិនបាន​ដឹង​អំពី​ផែនការ​រៀបចំ​គម្រោងរ​បស់​ក្រុម​ពួក​អគតិ​ដែល​ស្ថិតនៅ ក្រៅប្រទេស​នោះទេ ដោយសារ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​លេចមុខ​ចេញមក​តវ៉ា​រឿង​អំណោយ​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា គឺ​ពួកគាត់​បានទទួល​អំណោយ​ពី​រដ្ឋបាល​ធានី​ភ្នំពេញ​រួចមកហើយ​នៅ​ថ្ងៃទី​២៩ មេសា នោះដែរ​។ ប៉ុន្តែ​ស្រាប់តែ​ពេលយប់​ស្រាប់តែ​លេចមុខ​ពួកគាត់​ចេញមក​តវ៉ា​សុំ​អំណោយ​ទៀត​។ សកម្មភាព​នេះ​អាច​ឲ្យ​ឃើញថា ការតវ៉ា​នេះ គឺមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ និង​មានការ​ផ្តល់​គំនិត​ដល់​មេខ្យល់ ដើម្បី​រៀបចំ​ផែនការ​នេះ បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល​ថា មិនបាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ​។ ​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​សុំ​អំណោយ​ជា​ស្បៀង​នេះ ពួក​មេខ្លោង​បាន​ចាត់តាំង​ក្រុម​បណ្តាញ​របស់ខ្លួន​ឲ្យ​ធ្វើ​សកម្មភាព រួចហើយ​ថតរូប​ភាព បញ្ជូនទៅ​ឲ្យ​ពួកគេ​នៅ ក្រៅប្រទេស ហើយ​បង្ហោះ​ផ្សព្វផ្សាយ​និយាយ​អាក្រក់​បំភ្លៃ​វ៉ៃ​ប្រហារ​មកលើ​រាជរដ្ឋាភិបាល ប៉ុន្តែ​ចំពោះ​កិច្ចការ​ទាំងនេះ គឺ​អាជ្ញាធរ​បានដឹង​ហើយ​។​ ​បើតាម​ប្រភព​ដាច់ដោយឡែក​មួយទៀត​បា​ន​បង្ហើប​ថា ក្រុម​មេខ្លោង​ដែល​កំពុងតែ​គេចខ្លួន​នៅក្រៅ​ប្រទេស កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា​បានដាក់​ផែនការ​ឲ្យ​ក្រុម​បណ្តាញ របស់ខ្លួន​នៅតាម​បណ្តាល​ខណ្ឌ​មួយចំនួន ធ្វើ​សកម្មភាព​ញុះញង់​ឱ្យ​ប្រពល​រដ្ឋ​ដែល​នៅក្នុង​តំបន់​បិទ​ខ្ទប់ ចេញមក​ខាងក្រៅ​ផ្ទះ ឬ​ខាងក្រៅ​តំបន់​បិទ​ខ្ទប់​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជីវភាព និង​ត្រូវឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​តំបន់​បិទ​ខ្ទប់​ទាំងអស់ ត្រូវ​នាំគ្នា​គោះ​ចាន គោះ​ឆ្នាំង ឬ​ចង​ក្រណាត់ស​ក្រវី និង​ស្រែកថា ក្រពះ​ខ្ញុំ​កូរ…

  • កុំ​បារម្ភ​! រាជរដ្ឋាភិបាល​បញ្ចេញ​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​បី​ចំនួន៧៨តោន​ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់

    កុំ​បារម្ភ​! រាជរដ្ឋាភិបាល​បញ្ចេញ​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​បី​ចំនួន៧៨តោន​ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់

    ភ្នំពេញៈ ដោយមាន​ចំណារ​ឯកភាព​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០២១​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​និង​តំណាង​ឲ្យ​លេខាធិការដ្ឋាន​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ បាន​យក​អង្ករ​ចំនួន ៧៨តោន ដែល​ទទួលបាន​ពី​កម្មវិធី​ស្បៀង​បម្រុង​អាស៊ាន​បូក​បី ទៅ​ប្រគល់ជូន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះ​ស្បៀង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​តំបន់​ក្រហម នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ២.៥៨៣ គ្រួសារ​។​ ​ គួររំលឹកថា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ កម្ពុជា​ជា​ភាគី​ម្ចាស់ផ្ទះ បានរៀបចំ​ដឹកនាំ​កិច្ចប្រជុំ​ប្តូរ​វេន ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ព្រមទាំង​មាន​កិច្ចប្រជុំ​អមពីរ​ទៀត​គឺ កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក​ឥណ្ឌា ។ ដោយឡែក ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន​បូក​បី រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់…

  • ក្នុងកាលៈទេសៈកូវីដ១៩ អ្នកសារព័ត៌មានមានចំណែកចូលរួមធ្វើអ្វីខ្លះ?

    ក្នុងកាលៈទេសៈកូវីដ១៩ អ្នកសារព័ត៌មានមានចំណែកចូលរួមធ្វើអ្វីខ្លះ?

    ភ្នំពេញៈឆ្នាំនេះគឺជាខួបលើកទី៣០ នៃសេចក្តីប្រកាសវីនធុក(Windhoek)នៃប្រទេសណាមីប៊ី ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសរំលឹកដល់ទិវានេះ តែងតែភ្ជាប់ជាមួយនឹងប្រធានបទសម្រាប់អ្នកសារព័ត៌មានលើពិភពលោក ទាក់ទាញការចាប់អារម្មណ៍ និងលើកយកពិភាក្សាក្នុងចំណោម អ្នកសារព័ត៌មានដោយភ្ជាប់ជាមួយការទទួលខុសត្រូវរួមរបស់អ្នកសារព័ត៌មានអាជីពផងដែរ។ ប្រធានបទឆ្នាំនេះ គឺ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” ។ ប្រធានបទនេះ បានស្របនឹងអ្វីដែលបាននិងកំពុងកើតឡើង។ ពិភពលោកទាំងមូលកំពុងជួបនឹងភយន្តរាយដ៏ធំមួយ ដោយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យមានមនុស្សស្លាប់ និងអ្នកជំងឺរាប់លាននាក់រួចមកហើយ។ ដោយឡែកនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មាន អ្នកឆ្លងសរុប១២.៦៤១នាក់, អ្នកជាសះស្បើយ ៤.៩៨៦នាក់,អ្នកកំពុងព្យាបាល ៧.៥៥៧នាក់ និងអ្នកស្លាប់ចំនួន៩១នាក់។ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” តើចង់ទាញការចាប់អារម្មណ៍អ្វីខ្លះដល់អ្នកសារព័ត៌មាននៅលើពិភពលោក និងដោយឡែកសម្រាប់កម្ពុជា។ នោះគឺការផ្តោតសារសំខាន់ទៅលើ ការផ្តល់ព័ត៌មាន ឬចំណេះដឹងទាំងឡាយរបស់អ្នកសារព័ត៌មានដល់សាធារណៈជនពីអ្វី ដែលបាននិងកំពុងឡើងយ៉ាងក្តៅគគុកជាសកល។ ស្ថានភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ គឺជាព័ត៌មានដែលមានសារៈសំខាន់បំផុត ក្នុងចំណោមបណ្តារឿងដទៃទៀតដែលកំពុងកើតឡើង ព្រោះនេះជាបញ្ហាសុខភាពសាធារណៈ ហើយដែលផលវិបាករបស់វាបានគ្របដណ្តប់ទៅ លើអាយុជីវិតមនុស្ស និងសកម្មភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ក្រឡេកមើលកម្ពុជាវិញ តើអ្នកសារព័ត៌មានកម្ពុជា គួរនឹងប្រកាន់យកនូវឥរិយាបថ និងសកម្មភាពបែបណាក្នុងកាលៈទេសៈនេះ។ ពិតណាស់! អង្គការសារព័ត៌មាននីមួយៗ អ្នកសារព័ត៌ មានម្នាក់ៗ តែងតែមានទស្សនៈ គោលជំហរ…

  • ប្រមុខការពារជាតិ: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺប្រើពេល១ខែ

    ប្រមុខការពារជាតិ: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺប្រើពេល១ខែ

    ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា តាមផែនការដែលបានគ្រោងទុកគឺការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នឹងប្រើរយៈពេល១ខែ ក្នុងខែឧសភា គឺឲ្យហើយទាំងការចាក់លើកទី១ និងលើកទី២។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ចរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញ មានការឆ្លងរាលដាល ជំងឺកូវីដ១៩ ខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យដល់ជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា យកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ក្រហម គឺនៅក្នុង ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណាទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមានប្រសិទ្ធភាព។ សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម…

  • សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហានិភ័យក្នុងរាជធានីភ្នំពេញ

    សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហានិភ័យក្នុងរាជធានីភ្នំពេញ

    ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ចរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣០ ខែមេសាស្អែកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៩ ខែមេសានេះថា សម្តេចនឹងអញ្ជើញផ្សព្វផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័ គឺនៅក្នុង ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ហើយនឹងផ្សព្វផ្សាយផែនការលំអិតនៅថ្ងៃទី៣០ ខែមេសា ស្អែកនេះ។ នេះជាលក្ខណៈពិសេស គឺកិច្ចការមួយចំនួនស្ថិតនៅក្នុងគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាលជាអ្នកចាត់ចែង។ សម្តេចគ្រាន់តែទទួលអាណត្តិ ក្រសួងការពារជាតិគឺប្រគល់ភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួលខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរាតត្បាតដល់កាចសាហាវនេះហើយជាជំនឿជឿជាក់ លើក្តីសង្ឃឹមមួយទៀតចំពោះការយកវ៉ាក់សាំងទៅបញ្ជា្របចូលក្នុងរាងកាយរបស់មនុស្សដើម្បីឲ្យមានការតតាំងនិងប្រយុទ្ធជាមួយកូវីដ១៩ បាន នេះគឺជាសារៈសំខាន់ធំធេងណាស់ ហើយគ្មានអ្វីធំធេងជាងសុខមាលភាពរបស់មនុស្សទេ កក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ សូមជម្រាបថា…

  • សេចក្តីព្រាងច្បាប់កិច្ចគាំពារជនមានពិការភាព គឺផ្អែកលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងកំពុងពិភាក្សានៅឡើយ

    សេចក្តីព្រាងច្បាប់កិច្ចគាំពារជនមានពិការភាព គឺផ្អែកលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងកំពុងពិភាក្សានៅឡើយ

    ភ្នំពេញៈ «ចំពោះជនពិការភាពដែលធ្លាប់ប្រព្រឹត្តបទល្មើស និងធ្លាប់ទទួលរងការចោទប្រកាន់ និងទោសទណ្ឌតាមផ្លូវច្បាប់ គឺមិនមែនការរំលោភសិទ្ធិសេរីភាពនៃជនដែលមាន ពិការភាពនោះទេ។» នេះជាការលើកឡើងរបស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីអំពីជនមានពិការភាព ដែលក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ កត់សម្គាល់​ពី​ចំណុច​សំខាន់បី ដែល​ជាក្តីកង្វល់​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​នេះ។ ចំណុចទី១ ពួកគេ​ថា សេចក្តីព្រាង​ច្បាប់​នេះ ​ពុំបាន​ដាក់​បញ្ចូល​នូវ​សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ។ ចំណុច​ទី២ ពួកគេ​លើកឡើងថា​ សេចក្តីព្រាង​ច្បាប់​នេះ ពុំ​បាន​ពន្យល់​ច្បាស់លាស់​អំពី​ការទទួលខុសត្រូវ​របស់​រដ្ឋ​ក្នុងការ​ធានា​ឲ្យបាន​នូវការ​អនុវត្ត​សិទ្ធិ​របស់​ជន​មាន​ពិការភាព។ ចុងក្រោយ ពួកគេ​កត់សម្គាល់​ថា សេចក្តីព្រាង​ច្បាប់​នេះ មាន​បញ្ញត្តិ​ដាក់​ទោសទណ្ឌ​មួយ​ចំនួន​មិនស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ត្រង់ចំណុចដែលបានលើកឡើងខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាការធានាការគោរពសិទ្ធិដែល មានពិការភាព គឺការផ្តល់ឱកាស លក្ខខណ្ឌពិសេស ក៏ដូចជា គាំទ្រការគាំទ្រផ្នែកសម្ភារ ហិរញ្ញវត្ថុនិងជំនួយសង្គម គ្រប់បែបយ៉ាងដល់ជនដែលមានពិការភាព រួមទាំងលក្ខខណ្ឌលើកលែងពិសេសមួយចំនួនសម្រាប់ជនដែលមាន ពិការភាព ដោយសារតែជនដែលមានពិការភាព ត្រូវចាត់ទុកថាជាជនងាយរងគ្រោះ។ ការធានាការលើកស្ទួយ សិទ្ធិសេរីភាពគឺតាមរយៈការផ្តល់នូវលក្ខខណ្ឌពិសេសដូចជាក្របខណ្ឌច្បាប់, ក្របខណ្ឌគោលនយោបាយជំនួយឧបត្ថម្ភ ការគាំទ្រគ្រប់បែបយ៉ាងផ្សេងៗទៀត។ ក៏ប៉ុន្តែមិនមានបានន័យថា ជនដែលមានពិការភាពប្រព្រឹត្តបទល្មើស ហើយមិនទទួលខុសត្រូវ តាមផ្លូវច្បាប់នោះទេ បើសិនជាគាត់ប្រព្រឹត្តបទល្មើសមានមូលដ្ឋានច្បាស់លាស់ គាត់ត្រូវទទួលខុសត្រូវដូចគេដូចឯងអ៊ីចឹងដែរ។ ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ការរៀបចំច្បាប់ជនមានពិការភាពនេះ…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌ៈ ក្រុមនេះចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ៈ ក្រុមនេះចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា « អត់យល់ ក្រុមនេះ ចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!»។ ការលើកឡើងដោយហួសចិត្តរបស់ឯកឧត្តមបែបនេះ បន្ទាប់ពីក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន ដែលរួមមាន សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល សរុបចំនួន១៣ ស្ថាប័នបានរួមគ្នារៀបចំជាយុទ្ធនាការតាម បណ្តាញសង្គមរយៈពេលពីរសប្តាហ៍ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារសំខាន់និងជំរុញឱ្យមានការចូលរួមពី សាធារណជនក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន។ ក្នុងនោះដែរសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន នៅថ្ងៃទី២៦ ខែមេសានេះ បានឲ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទរួម «ព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានជូន ៣ចំណុចដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការលើក កម្ពស់សេរីភាពសារព័ត៌មានរបស់សង្គមស៊ីវីលចំនួន១៣នៅកម្ពុជា រួមមាន៖១.បើជ្រុលជាធ្វើយុទ្ធនាការបែបនេះហើយ គួរតែផ្តោតផងដែរលើការលើកស្ទួយ និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បីពួកគេអាចពង្រឹងបាននូវសមត្ថភាពរបស់ខ្លួនប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត បំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខ សង្គម និងសណ្តាប់ធ្នាប់សាធារណៈ…

  • ពីតុបាយក្លាយជាគ្រែពេទ្យព្យាបាលជំងឺកូវីដ-១៩៖ តើយើងចង់ឱ្យរោងការនេះនៅតែជាទីតាំងសិរីមង្គល និងសេចក្តីសប្បាយទៀតទេ?

    ពីតុបាយក្លាយជាគ្រែពេទ្យព្យាបាលជំងឺកូវីដ-១៩៖ តើយើងចង់ឱ្យរោងការនេះនៅតែជាទីតាំងសិរីមង្គល និងសេចក្តីសប្បាយទៀតទេ?

    ប្រសិនជាយើងពុំធ្លាប់បានស្គាល់ទីនេះនាមុនថ្ងៃទី២០ ខែកុម្ភៈកន្លងទៅទេ យើងប្រហែលជាគិតថាទីកន្លែងទាំងនេះគឺមន្ទីរព្យាបាល ឬជាមន្ទីរពេទ្យខ្នាតធំមួយដែលមានការរៀបចំគួរឱ្យ ភ្ញាក់ផ្អើល ដោយសារតែផ្ទៃនៃអគារនីមួយៗទាំងមូល ត្រូវបានបើកធំទូលាយ។ ពុំមានខណ្ឌដោយជញ្ជាំង និងតម្រៀបត្រៀបត្រាដោយគ្រែ ឧបករណ៍ បរិក្ខារពេទ្យ សម្រាប់សង្គ្រោះ និង ព្យាបាលអ្នកជំងឺ។ នៅមុនថ្ងៃទី២០ ខែកុម្ភៈឆ្នាំ អគារធំៗជាច្រើនក្នុងបរិវេណនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ត្រូវបានប្រើប្រាស់ច្រើនបែបច្រើនយ៉ាង និងមមាញឹក ស្ទើរតែពុំមានអគារណាទំនេរ ពិសេសនៅរដូវដែលប្រជាពលរដ្ឋនិយមរៀបចំមង្គលការ និងពិសាភោជនាហារ។ អាចនិយាយបានថា ជាកន្លែងសិរីមង្គល កន្លែងសប្បាយរីករាយ និងមានប្រជាប្រិយបំផុតសម្រាប់ការរៀបចំពិធីធំៗ នៅក្នុងនោះជាកន្លែងសម្រាប់ប្រារព្ធជំនួបធំៗរបស់ប្រមុខរាជរដ្ឋាភិបាលជាដើម។ ប៉ុន្តែក្រោយថ្ងៃទី២០ ខែកុម្ភៈ ទីតាំងទាំងនេះប្រែជាស្ងាត់ជ្រងំ ហើយពិសេសជាងនេះទៅទៀតចាប់ពីខែមីនាមក ដោយចំណាយពេលតែប៉ុន្មានសិបម៉ោងប៉ុណ្ណោះ ជញ្ជាំងឃាំងនៃ អគារទាំងនោះត្រូវបានដកចេញ។ អគារខ្លះត្រូវបានកែសម្រួលសម្របទៅតាមតម្រូវការបច្ចេកទេស។ ទីដែលធ្លាប់តែលម្អទៅដោយកម្រាលព្រំក្រហម តុធំៗសម្រាប់ទទួលភ្ញៀវពិសា ភោជនាហារ និងការតុបតែងដោយផ្កាភ្ញីចម្រុះពណ៌ស្រស់បំព្រងជាទីគយគន់ ត្រូវបានជំនួសដោយគ្រែសម្រាប់អ្នកជំងឺរាប់ពាន់គ្រែ និងឧបករណ៍ សម្ភារបរិក្ខារពេទ្យយ៉ាងច្រើនស្អេកស្កះ។ បរិការណ៍ដែលជំរុញឱ្យមានការផ្លាស់ប្តូរជាបណ្តោះអាសន្នបែបនេះ គឺបន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញ។ កំណើននៃការឆ្លងនៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាពលរដ្ឋមានអត្រាកើនឡើងយ៉ាងលឿន និងគួរឱ្យព្រួយបារម្ភ។ ការរៀបចំនេះ ជាផែនការបម្រុងទុកជាមុនរបស់រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី នៅពេលណាដែល មន្ទីរពេទ្យរបស់រដ្ឋមិនអាចទ្រាំទ្របាន…

  • តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ

    តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ

    ភ្នំពេញ : តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ីដែលបានរារាំងដល់ការអនុវត្តវិធានការនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។គឺញុះញង់ប្រជាពលរដ្ឋឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល និងឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ដីកាបង្គាប់ឲ្យចាប់ខ្លួនមេឧទ្ទាមក្រៅច្បាប់រូបនេះ ចេញដោយលោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថាអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ សម រង្សី ពីបទរារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឱ្យមានអសន្តិសុខក្នុងសង្គម ហើយមកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីការតាមចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ទណ្ឌិត សម រង្សីបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រឆាំងជាមួយនឹងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងអាជ្ញាធរ ហើយបានញុះញង់ឱ្យពលរដ្ឋចេញពីក្នុងផ្ទះ។ នេះជាទង្វើប្រឆាំងជាមួយច្បាប់កម្ពុជា។ ជាមួយគ្នានេះ លោក គឹម សន្តិភាព បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿតាមការញុះញ់ងរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងសូមចូលរួមទាំងអស់គ្នាដើម្បីឈានទៅបិទបញ្ចប់ហើយនឹងបានវិលត្រលប់ទៅរស់នៅក្នុងជីវភាពធម្មតា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាវិញ បានថ្លែងថា ការដែលសម…