-
អ្នកនាំពាក្យរដ្ឋាភិបាលៈ ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់ពីការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ!
ដោយៈ ឫទ្ធិស័ក្តិ ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់អំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងចង់បំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬ គោលការណ៍របស់ខ្លួនតែប៉ុណ្ណោះ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ខែមេសានេះថា អ្វីដែលមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រិះគន់សេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រដ្ឋាភិបាលកម្ពុជា គឺជាចរិតឧទ្ទាមកាលណាយើងថា “ស” វាថា “ខ្មៅ” និងចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ្វីដែលមេខ្លោងឧទ្ទាមបានលើកឡើង គឺចង់និយាយដើម្បីបំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬគោលការណ៍របស់ខ្លួនតែ។ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា ចាប់តាំងពីកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ គឺមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី មិនដែលបានជួយមួយដុល្លារ ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំអជំងឺកូវីដ១៩ នោះទេ។ ចំណែកឯអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍នៅព្រឹកនេះដែរថា ការដាក់កម្លាំងសមត្ថកិច្ចនៅតាមគោលដៅដែលបានកំណត់សម្រាប់អនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជាការអនុវត្តទៅតាមខ្លឹមសារសេចក្តីសម្រេច (ទី១) ។ ទី២. ជាការបំពេញកាតព្វកិច្ចចូលរួមបង្ការទប់ស្កាត់នៅការឆ្លងរាលដាលជំងឺកូវីដ១៩។ ជាធម្មតាកាលណាដាក់បំរាមគោចរ និងដាក់គោលដៅបិទខ្ទប់…
-
ការពិត ក្រោយវំាងននក្រហម
ក្រោយសង្គ្រាមត្រជាក់ផុតរលត់ទៅ ការប្រឈមមុខយ៉ាងស្រួចស្រាលរវាងមហាអំណាចលោកសេរី និងកុំម្មុយនីសត្រូវបានបិទបញ្ចប់។ ការដួលរលំអតីតសហភាពសូវៀតបានធ្វើឱ្យសង្គ្រាមទំាងមនោគមវិជ្ជា និងការប្រឡងប្រណាំងព្វាវុធបានបញ្ចប់ ប៉ុន្តែលទ្ធិកុំម្មុយនីស ដែលលោកសេរីចាត់ទុកថាជាសត្រូវដែលត្រូវតែធ្វើ ឱ្យវិនាសផុតពិលើពិភពលោកមិនបានរលត់ទៅនោះឡើយ។ គេសង្កេតឃើញប្រទេសមួយចំនួននៅបន្តអនុវត្ត ដូចជាលទ្ធិកុំម្មុយនីសនៅអាស៊ីខាងកើត (ចិន និងកូរ៉េខាងជើង) និងលទ្ធិសង្គមនិយមនៅអាស៊ីអាគ្នេយ៍ (វៀតណាម និងឡាវ) និងរបបផ្តាច់ការមួយចំនួននៅបណ្តាប្រទេសតំបន់អាហ្រ្វិក។ ស្របពេលនៃការវិវឌ្ឍសភាពការណ៍ពិភពលោក ដែលធ្លាប់តែមានតែពីរប៉ូល ឥឡូវនេះសណ្តាប់ធ្នាក់ពិលោកថ្មី បានលេចចេញគឺ សណ្តាប់ធ្នាប់ពិលោកថ្មីពហុប៉ូល ដែលយើងសង្កេតឃើញមានមហាយក្ស ចំនួន២ កំពុងត្រដែតឡើងយ៉ាងលឿននៅអាស៊ី នោះគឺ មហាយក្សប្រជាធិបតេយ្យឥណ្ឌា និងមហាយក្សកុម្មុយនីសចិន។ ការរះត្រដែតឡើងនៃមហាយក្សចិន នៅពេលដែលរដ្ឋអាស៊ីខាងកើតមួយនេះបានវ៉ាដាច់តំណែងមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនៅពីលើជប៉ុន មានសំនួរចាក់ស្រេះលើកឡើងក្នុងគោលនយោបាយរបស់មហាអំណាច។ តើគួរទុកឱ្យ រដ្ឋអាស៊ីខាងកើតមួយនេះបន្តរីកចម្រើន ឬគួរត្រូវបង្អាក់រំខាន?ចម្លើយ ពិតជាអាចស្មានទុកជាមុន ហើយត្រឹមត្រូវទៀតនោះគឺ មិនត្រូវបណ្តោយនោះឡើយ។ វាមិនអាចប្រឈមមុខដាក់គ្នាដូចកាលសម័យសង្គ្រាមត្រជាក់នោះឡើយ ហើយរដ្ឋអធិបតេយ្យមួយក៏នឹងមិននៅស្ងៀមឱ្យអ្នកណាមកបំពានបានឡើយ។ ដូច្នេះ ដើម្បីអាចបង្អាក់ដំណើរបាន ការគំរាមកំហែង ការដាក់ទណ្ឌកម្មជាឯកតោភាគី លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ក្រុមមហាអំណាចប្រើប្រាស់។ អ្វីៗដែលមហាអំណាច អះអាថា ជាការគោរពច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺគ្រាន់ជាវំាងននក្រហម សម្រាប់បង្ហាញដល់សាធារណជនប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវំាងននក្រមហមនោះ ពោរពេញដោយគំនិតវាទីនិយម។…
-
ធ្លាប់តែរិះគន់គេ ឥឡូវគេ “ដាក់កញ្ចក់ឱ្យឆ្លុះមើលខ្លួនឯងវិញ”
ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនតែងដើរបង្រៀន និងផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅកាន់ប្រទេសដទៃ ប៉ុន្តែមិនប្រាកដថាការអនុវត្តរបស់ពួកគេ និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសទាំងនោះល្អឥតខ្ចោះ ឬល្អជាងគេរហូតនោះទេ។ ការសង្កេត និងបទពិសោធន៍ក្នុងទំនាក់ទំនងអន្តរជាតិច្រើនឆ្នាំកន្លងមកបានបង្ហាញឱ្យឃើញថា ប្រទេសដែលមកប្រដៅគេទាំងនោះ គឺមិនដែលចេះខុស និងមិនដែលទទួលស្គាល់ថាខ្លួនខុស។ អ្វីដែលគេធ្វើ គឺគេតែងតែអះអាងថា ដោយសារហេតុផលនេះ ហេតុផលនោះ ដែលសុទ្ធតែល្អផូរផង់ និងចាំបាច់ដើម្បីការពារផលប្រយោជន៍សង្គមជាតិគេ។ ផ្ទុយទៅវិញ រឿងតែមួយដូចគ្នា ឬសូម្បីតែរឿងកំប៉ិកកំប៉ុកបំផុតក្តី នៅពេលដែលប្រទេសតូច និងក្រីក្រជាអ្នកធ្វើវិញ ប្រទេសទាំងនោះតែងតែចេញមុខរិះគន់ និងចោទថាខុសអញ្ចេះ ខុសអញ្ចុះរហូត ដោយមិនទទួលស្តាប់ ឬទទួលយកការបកស្រាយណាមួយនោះទេ។ តាមពិតទៅ ប្រទេសមហាអំណាច និងប្រទេសអ្នកមានទាំងនោះចង់កៀបសង្កត់ឱ្យប្រទេសដទៃ ជាពិសេសប្រទេសតូចតាចនិងក្រីក្រ បម្រើផលប្រយោជន៍ខ្លួនដោយឥតលក្ខខណ្ឌតែប៉ុណ្ណោះ។ ពួកគេយកទ្រឹស្តីមកសូត្រឱ្យយើងស្តាប់ដើម្បីប្រដៅយើង តែធាតុពិត ពួកគេផ្តោតតែទៅលើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឬមិនគោរព មិត្តឬអតីតសត្រូវ សុទ្ធតែមិនមែនជាបុរេលក្ខខ័ណ្ឌ ឬកត្តាសំខាន់បំផុតដែលកំណត់បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិនោះទេ នៅក្នុងពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ។ ដោយតាំងខ្លួនជា “អ្នកការពារច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស” ប្រទេសមហាអំណាចមួយនោះតែងតែសរសេររបាយការណ៍រាប់រយទំព័រជារៀងរាល់ឆ្នាំ ដែលវាយតម្លៃ និងរិះគន់ឥតសំចៃមាត់ទៅលើប្រទេសដទៃ នៅទូទាំងសកលលោក។ ថ្ងៃនេះ យើងលើកយកផ្ទាំងកញ្ចក់មួយមកដាក់នៅចំពីមុខមាត់ទ្វារផ្ទះនៃប្រទេសមហាអំណាចនេះ ដើម្បីបានឃើញច្បាស់ទាំងអស់គ្នា។ ១. ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ…
-
អ្នកវិភាគចៅចាក់ស្មុក៖ វិធានការនានារបស់រាជរដ្ឋាភិបាលដាក់ចុះគឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងជាការគោរពសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ
ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រុងទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចុះវិធានការសំខាន់ៗមួយចំនួន ទាំងវិធានការច្បាប់ សុខាភិបាល និងសេដ្ឋកិច្ចសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ វាជាវិធានការដែលប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានអបអរសាទរ និងចូលរួមអនុវត្តដើម្បីរួមធ្លុងសាមគ្គីតែមួយជាមួយរាជរដ្ឋាភិបាល ឈានទៅ គ្រប់គ្រងបានទាំងស្រុងនូវការឆ្លងរីករាលដាលនិងការបិទបញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែក្រុម មន្ត្រីសិទ្ធិមនុស្ស រួមនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលតាមស៊ីពែបរទេសមួយចំនួន បាននិងកំពុងព្យាយាមបង្អាក់ការជួយសង្គ្រោះជីវិតមនុស្សរបស់កម្ពុជាក្រោមលេសសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យដែលពួកគេតែងតែប្រើប្រាស់ដើម្បីសម្លាប់មនុស្ស និងបំផ្លាញប្រទេសមួយ។ ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សមួយចំនួនមានទាំងអ្នកជំនាញការ មានទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមិនហ៊ានរិះគន់ពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសខ្លួនបានហៅវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់រាជធានី ភ្នំពេញនិងក្រុងតាខ្មៅដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថា ជាវិធានការផ្តាច់ការ និងលើកឡើងថាការ អនុវត្តច្បាប់ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាការពង្រឹង «អំណាចផ្តាច់ការ» និងបង្កមហន្តរាយធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះត្រូវបានជួយបន្ទរបន្ថែមដោយក្រុមអង្គការនៅ ក្នុងស្រុកមួយចំនួនដែលក្នុងនោះ ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានព្យាយាមក្នុងការនិយាយ យកចិត្តជនបរទេសនិងពុលទឹកមាត់ក្នុងពាក្យសិទ្ធិមនុស្ស ហើយបុគ្គលម្នាក់នេះមិនបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋជាធំ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។ ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សទាំងនេះបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែសកម្មភាពចាក់ស្តែង ក្រុមនេះបានត្រឹមនិយាយឱ្យពីរោះ និងទ្រឹស្តីហៀរកែង ហើយពេលខ្លះមិនបានយល់អ្វីដែលខ្លួននិយាយពី ពាក្យ «សិទ្ធិមនុស្ស»ឱ្យពិតប្រាកដផង។ ចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃ បណ្តាប្រទេសនានានៅលើពិភពលោករួមទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានចាត់វិធានការចាំបាច់ នានាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺនិងស្លាប់បាត់បង់ដោយសារតែជំងឺកូវីដ-១៩ដែលមិន ទាន់មានថ្នាំព្យាបាលនៅឡើយនេះ។ បណ្តាប្រទេសទាំងនោះ…
-
សម្តេចតេជោ៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ
APSARA MEDIA SERVICES (AMS) · Remarks by Samdech Techo Hun Sen, Prime Minister of Cambodia
-
លទ្ធផលនៃសិក្ខាសាលាស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិកអាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden
នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយមូលនិធិ អាស៊ី (The Asia Foundation) បានរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិក–អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» តាមប្រព័ន្ធវីដេអូ ZOOM និង Facebook Live Streaming។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់មន្រ្តីរាជការ មន្រ្តីនៃស្ថានទូតបរទេសប្រចាំកម្ពុជា សិស្សនិស្សិតនិងសាស្រ្តាចារ្យនៅតាមបណ្តាសាកលវិទ្យាល័យនានា តំណាងអង្គការក្នុងស្រុកនិងអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។ សិក្ខាសាលានេះបានពិភាក្សាអំពីរបាយការណ៍ថ្មីមួយរបស់មូលនិធិអាស៊ីស្តីពី«បញ្ហាបន្ទាន់ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២១»។ វាគ្មិនទាំងអស់បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ លើផ្នែកសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ បម្រែបម្រួលអាកាសធាតុ វិបត្តិនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ–១៩ និងការប្រជែងគ្នាដ៏កាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។ អ្នកជំនាញទាំងអស់ក៏បានផ្តល់ជាយោបល់ថា សហរដ្ឋអាមេរិកគួរតែ (១) ទទួលស្គាល់ពីសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាអ្នកដើរតួពិតប្រាកដនៅក្នុងតំបន់ មិនមែនគ្រាន់តែជាកូនអុកនៅលើក្តារអុករបស់អាមេរិក និងចិននោះទេ (២) បង្កើតគំនិតផ្តួចផ្តើមថ្មីមួយដើម្បីលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អាមេរិក និងអាស៊ាន ដែលប្រកបដោយសុវត្ថិភាព និងភាពធន់ ក៏ដូចជាស្វែងរកនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន…
-
ត្រូវបញ្ឈប់ដាច់ខាត ការលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការនៃរដ្ឋអធិបតេយ្យ
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ កាន់តែត្រូវពង្រឹងពង្រីកជាមួយនឹងលំហនយោបាយ និងសិទ្ធិសេរីភាពគ្រប់យ៉ាងនៅក្នុងសង្គម ត្រូវបានការពារ និងលើកស្ទួយ ។ ប៉ុន្តែពួកប្រឆាំងផ្កាប់មុខដែលជាជនក្បត់ជាតិ ក្បត់ប្រជាជន ដោយមានការគាំទ្រពីមជ្ឈដ្ឋានអគតិខាងក្រៅនៅតែឆ្លៀតប្រើប្រាស់ឧបាយកលទុច្ចរឹតតាមរយៈការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ពួកនេះនៅតែបន្តធ្វើការឃោសនាមួលបង្កាច់ការពិតអំពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ រួមទាំងបញ្ហាផ្សេងៗដទៃទៀត មកធ្វើជាលេស វាយប្រហាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែមីនា ក្រោយពេលដែលតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ ព្រមទាំងបក្សពួកមួយចំនួនដែលត្រូវចោទប្រកាន់ពីបទ «ឧប ឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩ ក៏មានជនបរទេសមួយចំនួនតាំងខ្លួនធ្វើជាចៅក្រមក្រៅច្បាប់ លូកដៃចូលមកអារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការ នៃរដ្ឋអធិបតេយ្យរបស់កម្ពុជា ។ គេបានលើកឡើងពីរបស់ដែលហៅថា ការរួមតូចនៃលំហសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា ដោយឆ្លៀតប្រើប្រាស់ពាក្យសម្តីមិនត្រឹមត្រូវ វាយប្រហារទៅលើតុលាការរបស់កម្ពុជា ។ ប៉ុន្តែលើភាពជាក់ស្តែង ដំណើរការរបស់តុលាការទៅលើសំណុំរឿងជនជាប់ចោទ សម រង្ស៊ី…