Category: Others

  • ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ក្រហម បានទទួលស្បៀងអាហារដោយគ្មានបញ្ហា

    ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ក្រហម បានទទួលស្បៀងអាហារដោយគ្មានបញ្ហា

    ភ្នំពេញៈការដោះស្រាយជាអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋមានជីវភាពទីទ័ល ឬការលក់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋនៅក្នុងតំបនបិទខ្ទប់ និងតំបន់ក្រហម នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ បានប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព បើទោះបីមានភាពរអាក់រអួលខ្លះនៅកន្លែងខ្លះដោយសារវិធានសុខាភិបាលក៏ដោយ ក៏ស្បៀងអាហារនៅតែអាចផ្តល់ទៅបានដដែល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ះពាល់ដោយការខ្វះស្បៀងនោះឡើយ។ នៅរាជធានីភ្នំពេញរដ្ឋបាលរាជធានីសហការជាមួយកងទ័ពជើងគោក បានធ្វើសកម្មភាពដឹកជញ្ជូនស្បៀងអាហារយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញយ៉ាងមមាញឹក។ ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារបានទទួលអំណោយទាំងនេះរួចមកហើយ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី២៦ខែមេសាថាអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយកម្លាំងកងទ័ពជើងគោក បានដឹកស្បៀងអាហារយកទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទ័លក្រចំនួន១២.០០០គ្រួសាររួចមកហើយ។ ប្រជាពលរដ្ឋទាំង១២.០០០គ្រួសារនេះ រស់នៅក្នុងភូមិសាស្រ្តខណ្ឌទាំង១៤។ ក្នុងនោះ ខណ្ឌពោធិសែនជ័យចំនួន៣.៥០០គ្រួសារ ខណ្ឌមានជ័យ២.០០០គ្រួសារ ខណ្ឌដង្កោ២០០គ្រួសារ ខណ្ឌសែនសុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ១៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៥០០គ្រួសារ ខណ្ឌដូនពេញចំនួន៧០០គ្រួសារ ខណ្ឌ ៧មករា១០០០គ្រួសារ ខណ្ឌទួលគោក៣០០គ្រួសារ ខណ្ឌចំការមន៣០០គ្រួសារ ខណ្ឌបឹងកេងកង៥០០គ្រួសារ និងខណ្ឌច្បារអំពៅចំនួន៥០០គ្រួសារ ។ លោកអភិបាលរងបានបន្តថា សកម្មភាពនេះកំពុងធ្វើបន្តទៀត ។តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តន៍ផ្ទាល់ដោយរដ្ឋបាលរាជធានីភ្នំពេញ គឺ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្វះស្បៀង ម្ហូបអាហារដោយអាជ្ញាធរមិនបានដឹង មិនបានដោះស្រាយជូនពួកគាត់នោះឡើ។ ក្នុងសកម្មភាពដឹកជញ្ជូនស្បៀង ម្ហូបអាហារយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់នេះ…

  • តើអ្វីជាការយល់ឃើញរបស់តំណាងអង្គការសុខភាពពិភពលោកចំពោះការវិវឌ្ឍនៃព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍?

    តើអ្វីជាការយល់ឃើញរបស់តំណាងអង្គការសុខភាពពិភពលោកចំពោះការវិវឌ្ឍនៃព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍?

    ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ខែមេសានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៨០នាក់ទៀត និងជាសះស្បើយ១៧៧នាក់ ដែលនេះបានធ្វើឱ្យតុល្យការនៃការឆ្លងរីករាលដាលបណ្តោះអាសន្ននៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ចំនួន១០០០៥ នាក់ក្នុងនោះអ្នកជំងឺកូវីដ-១៩ ចំនួន ៧៩ នាក់បានស្លាប់បាត់បង់ជីវិត។ តួលេខដែលមានការឡើងជាលំដាប់នេះ មិនមែនជាបញ្ហាសាមញ្ញហើយដែលត្រូវត្រេកអរបន្ធូរដៃក្នុងការចាត់វិធានការទប់ស្កាត់នោះឡើយ។ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បាន និងកំពុងដុតដៃដុតជើងក្នុងការសង្គ្រោះ និងការពារអាយុជីវិតពលរដ្ឋ។ ក្នុងសេចក្តីប្រកាសមួយកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញនូវការកត់សម្គាល់ថា នៅទូទាំងសកលោក ចំនួន ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីក្នុងមួយសបា្តហ៍បានកើនឡើងជិតទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងតែឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះ នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល៧ថ្ងៃចុងក្រោយនេះចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ ទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត លី ឤឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឲ្យល្អប្រសើរ ឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»។ អ្វីដែលតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានបង្ហាញនៅក្នុងសេចក្តីប្រកាសនេះ ពិតប្រាកដណាស់បានបង្ហាញថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងស្ថិតនៅចំណុចគួរឱ្យព្រួយបារម្ភ។ តំណាងអង្គការនេះបានជំរុញថែមទៀតឱ្យការទប់ស្កាត់ដោយ មិនអាចប្រហែសបាន។ លោកស្រីវេជ្ជបណ្ឌិត…

  • កិច្ចប្រជុំស្ដីពីវិធានការទប់ស្កាត់ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

    កិច្ចប្រជុំស្ដីពីវិធានការទប់ស្កាត់ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

    ភ្នំពេញៈ បន្ទាប់ពីកើតមានសកម្មភាពលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដែលសមត្ថកិច្ចបានបង្ក្រាបបានកាលពីពេលថ្មីៗនេះ ដោយក្នុងនោះមានឧត្តមសេនីយ៍យោធាផ្កាយពីរម្នាក់ និងបកក្ខពួកចំនួន ៦នាក់ បានលួចនាំជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ តាមរយៈប្រព័ន្ធវីដេអូសន្និសីទនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា កន្លងមកនេះ នៅក្នុងពេលដែលរាជរដ្ឋាភិបាលរិតត្បិត ឬក៏បិទការចេញចូលប្រទេស លើកលែងតែករណីមួយចំនួនដែលអនុញ្ញាតឲ្យចេញចូល ហើយមានករណីខ្លះមានការលួចនាំមនុស្សឆ្លងកាត់ព្រំដែន និងមានករណីនាំលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង។ ស្ថានភាពនេះ បើសិនជានៅតែមានវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការចម្លងជំងឺកូវីដ១៩ ក៏មានហានិភ័យដែរ ដោយសារថា គឺទី១.លួចលាក់ចូលមកក្នុងខ្សែបន្ទាត់ព្រំដែនតាមរបៀង និងមិនបានធ្វើចត្តាឡីស័ក មិនបានអនុវត្តវិធានការសុខាភិបាល និងទី២. អ្នកដែលចេញពីតំបន់បិទខ្ទប់ ក៏អាចបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ដែរ។ ហេតុនេះហើយបានជាសម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍…

  • រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្តារាជធានី-ខេត្ត។ សេចក្ដីណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីណែនាំបានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ដែលវិធានការទាំងនេះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត , ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូរីដ-១៩។ ទន្ទឹមនេះ គណៈអភិបាលខេត្តនានាក៏បានដាក់ចេញ នូវវិធានការចាំបាច់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្តាច់ចរាចរណ៍មិនឱ្យចេញពីតំបន់ ដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ដោយផ្អែកលើបរិបទខាងលើនេះ និងដើម្បីធានា ក៏ដូចជា សម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឱ្យដំណើរការឡើងវិញនូវរមណីយដ្ឋាន ទេសចរណ៍នៅតាមបណ្តាខេត្ត តាមរយៈសេចក្ដីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់បិទខ្ទប់ ផ្សេងទៀត…

  • ការវិភាគដើម្បី “ដូរបាយ” និងមានចរិត”ប្រមាថជាតិឯង”

    ការវិភាគដើម្បី “ដូរបាយ” និងមានចរិត”ប្រមាថជាតិឯង”

    ភ្នំពេញៈបន្លឺសំឡេងតាមរយៈវិទ្យុមួយនោះកាលពីរាត្រីថ្ងៃទី២៤ ខែមេសា បុរសម្នាក់ដែលតែងតែតម្កើងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ឬជាអ្នកជំនាញខាងនយោបាយ បានធ្វើការពណ៌នាលើសកម្មភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ លោកម្នាក់នោះនិយាយថាវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គ្រាន់តែដើម្បីយកមុខមាត់ និងមិនអាចរួមចំណែកជួយដោះស្រាយបញ្ហាអ្វីបានទេពិសេសបញ្ហាភូមា។ ស្តាប់ការវិភាគមួយបែបនេះ ធ្វើឱ្យយើងនឹកអស់សំណើច ព្រោះមិនដឹងជាគេយកស្អីមកសម្អាង?។ សូមនិយាយបន្តិចអំពីសម្តេចតេជោហ៊ុនសែន។ ក្នុងតំណែងជានាយករដ្ឋមន្រ្តីជិត៤០ឆ្នាំ និងជារដ្ឋមន្រ្តីការបរទេសជាច្រើនឆ្នាំ សម្តេចតេជោហ៊ុនសែនបានដឹកនាំប្រទេសក្រោកឈរ និងដើរចេញពីភាពខេ្ទចខ្ទាំដោយសារសង្រ្គាម, ដោយសារការបំផ្លិចបំផ្លាញពីរបបប្រល័យពូជសាសន៍, ទប់ស្កាត់ការវិលត្រឡប់វិញនូវពួកខ្មែរក្រហម,ទប់ទល់នឹង ការហ៊ុមព័ទ្ធទាំងឡាយពីខាងក្រៅ និងដឹកនាំកសាងប្រទេសរហូតមានការរីកចម្រើនយ៉ាងឆាប់រហ័សនា ពេលបច្ចុប្បន្ន។ នយោបាយឈ្នះ-ឈ្នះ ដែលកើតចេញពីភាពឈ្លាសវៃប៉ិនប្រសប់ពោរពេញដោយបទពិសោធន៍ និងក្តីក្លាហានដោយយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ បានសម្រេចបង្កើតនូវសន្តិភាពពេញលេញដោយបញ្ចប់ ទាំងស្រុងនូវអង្គការចាត់តាំង នយោបាយយោធានៃពួកឧទ្ទាមខ្មែរក្រហម។ កម្ពុជាបានបញ្ចប់ការបែងចែកទឹកដី និងបង្រួបបង្រួមខ្មែរតែមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយ។ សន្តិភាពមានតម្លៃធំធេងពុំអាចកាត់ថ្លៃ បាន។ ថ្ងៃ២៩ ធ្នូ ១៩៩៨ បានបង្កើតសន្តិភាពពេញលេញលើកដំបូងក្នុងរយៈពេលរាប់រយឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា។ នៅឯប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ អញ្ជើញទៅទីនោះ គឺដើម្បីចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលបាន រៀបចំនៅលេខាធិការដ្ឋានអាស៊ាននៅថ្ងៃទី២៤ខែមេសា។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ក្នុងទម្រង់ជាការចូលរួម ដោយផ្ទាល់ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ មេដឹកនាំអាស៊ានបាន ពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ វត្តមានរបស់សម្តេចតេជោ…

  • ពីកម្ពុជាៈ ឆ្លើយតប និងថ្កោលទោសទណ្ឌិតប្រឆាំងផ្កាប់មុខដែលញុះញង់ឱ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ

    ពីកម្ពុជាៈ ឆ្លើយតប និងថ្កោលទោសទណ្ឌិតប្រឆាំងផ្កាប់មុខដែលញុះញង់ឱ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ

    ភ្នំពេញ : អ្នកនាំពាក្យក្រសួងយុត្តិធម៌ ,ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងមេដឹកនាំសម្ព័ន្ធសហជីពជាតិ បានថ្កោលទោសចំពោះទណ្ឌិត សម ង្ស៊ីនិងបក្ខពួកមួយចំនួនដែលបានញុះញង់ឲ្យ ប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩និងការពារអាយុជីវិតប្រជាពលរដ្ឋ។កាលពីរាត្រីថ្ងៃទី២៤ខែមេសាឆ្នាំ២០២១តាមរយៈផេកហ្វេសប៊ុករបស់ខ្លួនមេឧទ្ទាមក្រៅច្បាប់បានអំពាវនាវជំរុញឱ្យប្រជាជនចាកចេញពីផ្ទះដើម្បីប្រឆាំង នឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរ។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការអំពាវនាវរបស់ សម រង្ស៊ី ឲ្យ ប្រជាពលរដ្ឋបះបោរប្រឆាំងនឹងវិធានការសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ នេះ គឺជាអំពើល្មើសនឹងច្បាប់ ហើយសកម្មភាពល្មើសច្បាប់នេះវាជាទម្លាប់ និងជាចរិតនយោបាយរបស់ សម រង្ស៊ី តាំងពីដើមរៀងមកហើយ ។អ្នកណាក៏ដឹងដែរថា គាត់ហ៊ានប្រើប្រាស់គ្រប់មធ្យោបាយ និងធ្វើគ្រប់សកម្មភាពទាំងអស់ទោះបីជាបំពានច្បាប់ យ៉ាងណាក៏ដោយ ។គាត់ធ្វើយ៉ាងម៉េចបំផ្លាញវិធានការរបស់រដ្ឋាភិបាលដោយមិនគិតគូរសុខទុក្ខនិងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនោះទេ. គឺដើម្បីតែចំណេញផលប្រយោជន៍នយោបាយរបស់បក្សខ្លួន និងក្រុមខ្លួន និងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ ទំនង អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាវិញ បានថ្លែងថា ការដែលសម រង្ស៊ី ញុះញង់ឱ្យប្រជាពលរដ្ឋចេញពីផ្ទះដើម្បីធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្មឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល គឺល្មើសទៅនឹងច្បាប់ទៅនិងបំរាមរបស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យប្រជាពលរដ្ឋនៅក្នុងគេហដ្ឋាន ក្នុងរយៈពេលនៃការបិទខ្ទប់ ហើយវិធានការនេះ គឺដើម្បីអាយុជីវិត…

  • ឃាត់ខ្លួនមនុស្សជាង២០០នាក់ដែលល្មើសនឹងបំរាមបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ

    ឃាត់ខ្លួនមនុស្សជាង២០០នាក់ដែលល្មើសនឹងបំរាមបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ

    ភ្នំពេញ : សមត្ថកិច្ចបានធ្វើការបង្ក្រាបបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញចំនួនជាង ២០០នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំធ្វើការផាកពិន័យអន្តរការណ៍។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទាំងប្រជាពលរដ្ឋផងដែរ។ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកកាសែតថា គិតត្រឹមថ្ងៃទី២៤ ខែមេសាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៥៧នាក់ដោយក្នុងនោះតុលាការបានចេញ ដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១១នាក់ និងពិន័យអន្តរការណ៍ចំនួន ២២៨។ ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង២០០នាក់នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសានៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា…

  • អ្នកនាំពាក្យក្រសួងព័ត៌មានៈ ការលើកឡើងរបស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ- សង្គមស៊ីវិល មិនបឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតនៅក្នុងការអនុវត្តវិជ្ជាជីវៈ សារព័ត៍មាន នៅកម្ពុជាឡើយ

    អ្នកនាំពាក្យក្រសួងព័ត៌មានៈ ការលើកឡើងរបស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ- សង្គមស៊ីវិល មិនបឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតនៅក្នុងការអនុវត្តវិជ្ជាជីវៈ សារព័ត៍មាន នៅកម្ពុជាឡើយ

    ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានបាន ឆ្លើយតបទៅនិងការលើកឡើង របស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ (ICJ) និងក្រុម សង្គមស៊ីវិលក្នុងស្រុកមួយចំនួនតូច ដែលបានលើកឡើងថា អ្នកសារព័ត៌មាន និង ប្រព័ន្ធ ផ្សព្វផ្សាយ នៅ កម្ពុជាប្រឈម ការ គាបសង្កត់ កាន់តែ ខ្លាំង ឡើង អំឡុង ពេល នៃ ការ រាតត្បាត ជំងឺ កូ វីដ -១៩ គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតប្រាកដ ក៏ដូចជា បរិយាកាសពិតប្រាកដ នៅក្នុងការអនុវត្តវិជ្ជាជីវៈ សារ ព័ត៍មាន នៅកម្ពុជាឡើយ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការលើកឡើងរបស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ និងក្រុមសង្គមស៊ីវិលក្នុងស្រុកមួយចំនួនថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៅ កម្ពុជាប្រឈម ការ គាបសង្កត់កាន់តែ ខ្លាំង ឡើង អំឡុង…

  • បញ្ហាមីយ៉ាន់ម៉ា៖ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

    បញ្ហាមីយ៉ាន់ម៉ា៖ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

    ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មីនៃលេខាធិការអាស៊ានក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីរសៀលថ្ងៃទី២៤មេសានេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុលទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅចំពោះមុខមេដឹកនាអាស៊ានទាំងអស់ថា កម្ពុជាប្រកាន់ ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថាក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការ ចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ មេដឹកនាំអាស៊ានបានឈានទៅទៅសម្រេចបាននូវចំណុចរួមគួរឲ្យកត់សំគាល់អំពីជំហានដ៏មានសារៈសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីបង្កើតឡើងនូវកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់អំពីសារ:សំខាន់នៃតម្រូវការស្តាឡើងវិញឲ្យបានឆាប់នូវបរិយាកាសស្ថេរភាពនៅប្រទេសមីយ៉ាន់ម៉ាដើម្បីសុខុមាលភាពរបស់ ប្រជាជន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងទៅកាន់មេដឹកនាំអាស៊ានថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ សម្តេចបន្តថាក្នុងនាមជាគ្រួសារអាស៊ា នតែមួយកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ាដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ ។ ជាមួយគ្នានេះកម្ពុជា គាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី១ខែកុម្ភៈ ២០២១ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថ្ងៃទី២ខែមីនា ២០២១ ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា«ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ានហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានសម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសក្រៅផ្លូវការ ដោយបានធ្វើការគូសបញ្ជាក់ថា ការរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ សម្តេចវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិសម្រាប់ ការចាត់តាំងក្រុមការងារជាន់ខ្ពស់ដើម្បីរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:ដែលយើងបន្តខិតខំអនុវត្តន៍ឲ្យបានពេញលេញនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។ លើការរក្សាសន្តិភាពសន្តិសុខ និងវិបុលភាពតំបន់ សម្តេចតេជោ បានថ្លែងថាការរក្សាសាមគ្គីភាពនឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ានមានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការ…

  • “ឆ្នាំងមិនក្តៅ មកក្តៅឯគ្រប”

    “ឆ្នាំងមិនក្តៅ មកក្តៅឯគ្រប”

    ដោយៈជម្ពូនុទ ភ្នំពេញៈ កន្លងទៅថ្មីៗនេះក្រោមឈ្មោះដែលហៅថា គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងអង្គការអ្នកកាសែតគ្មានព្រំដែន (Reporter without border) បាននិយាយនិងធ្វើការតម្លៃទៅលើវិធានការរបស់រាជរដ្ឋាភិបាលអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ថា បានធ្វើឱ្យរិតត្បិតទៅលើវិស័យសារព័ត៌មាន លំហូរនៃការទទួលព័ត៌មាន និងសេរីភាពបញ្ចេញមតិ។ ការលើកឡើងនេះមើលដំបូងហាក់ដូចជាសមទំនង ព្រោះថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល បាននិយាយដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗដែលល្មើសទៅនឹងវិធានសុខាភិបាលជាដើម។ រឹតតែធ្ងន់ជាងនេះ នៅតំបន់ដែលកំណត់ថា តំបន់ក្រហមនោះ ការរឹតបន្តឹងមានលក្ខណៈកាន់តែម៉ឺងម៉ាត់ទាំងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ក្រហម ក៏ដូចជាអ្នកដែលត្រូវឆ្លងកាត់ទីនោះ។ ប៉ុន្តែនៅពេលពិនិត្យឱ្យស៊ីជម្រៅបន្តិចនឹងឃើញថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងពីការពិតនៃភាពជាក់ស្តែងនៅកម្ពុជាឡើយ។ តែវាមានរបៀបវារៈនយោបាយច្រើនជាង។ ច្បាស់ជាងនេះទៀត គឺពួកគេកំពុងធ្វើសម្រេចចិត្តជំនួសអ្នកកាសែតកម្ពុជា ដែលជាម្ចាស់ប្រទេសទៅវិញ។ នៅកម្ពុជានាដើមឆ្នាំ២០២០បន្ទាប់ពីការរកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិម្នាក់នៅក្រុងព្រះសីហនុ បានក្លាយជាសញ្ញាដាស់អង្រួនថា ជំងឺរាតត្បាតដ៏កាចសាហាវបានឈានចូលមកកម្ពុជាហើយ ហើយដែលពុំអាចធ្វេសប្រហែសឡើយ។ បន្តមកព្រឹត្តិការណ៍សហគមន៍ថ្ងៃ៣វិច្ឆិកា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងចុងក្រោយគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានស្ថានភាពធ្ងន់ជាងព្រឹត្តិការណ៍មុនៗ ព្រោះចាប់ពីព្រឹត្តិការណ៍នេះដែលមានកម្រិតឆ្លងលឿន និងទំហំធំធេង។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាចាប់ផ្តើមមានមនុស្សស្លាប់និងកម្រិតឆ្លងថ្មីក្នុងចំនួនរាប់រយនាក់ក្នុងមួយថ្ងៃ និងមានមនុស្សស្លាប់ស្ទើររាល់ថ្ងៃដែរ។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃ២៣ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៨.៨៤៨នាក់, អ្នកជាសះស្បើយ ៣.១៤៨ នាក់, អ្នកកំពុងព្យាបាល ៥.៦៣៣នាក់ និងអ្នកស្លាប់ ៦១នាក់។ ដោយសារតែស្ថានភាពកាន់តែមិនអាចបន្ធូរដៃឬខ្វះការប្រុងប្រយ័ត្នបង្ការជាមុន…