-
កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះ រវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ
ភ្នំពេញៈខណៈពេលដែលអាជ្ញាធររដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ប្រភេទនិងក្រុមគ្រូពេទ្យបានបូជាកម្លាំងកាយចិត្ត បានលះបង់ពេលវេលា និងការជួបជុំគ្រួសាររបស់ខ្លួនទាំងស្រុងដោយនាំគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្រោមកម្តៅថ្ងៃ ក្រោមទឹកភ្លៀង ដោយមិនគិតអំពីការនឿយហត់ ក្រុមមួយទៀតដែលមានឈ្មោះជាខ្មែរដែរ តែបែរជាធ្វើនយោបាយបែបឧទ្ទាមចង់ឃើញខ្មែរឆ្លងរោគរាតត្បាតដ៏កាចសាហាវនិងស្លាប់ដោយកូវីដ-១៩ ទៅវិញ៕
-
រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។ នេះបើយោងលើសេចក្តីសម្រេចដែលផ្សព្វផ្សាយនៅមុខនេះបន្តិច។សូមអានខ្លឹមសារនៃសេចក្តីសម្រេចៈ
-
បើតំណាងរាស្ត្រធ្វើដំណើរទៅកាន់តំបន់បិទខ្ទប់ តំបន់ក្រហម មិនមែនជាការទៅជួយរាស្ត្រទេតែជាការនាំហានិភ័យ និងបំពានច្បាប់
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី៣ខែឧសភាជាមួយនឹងរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមគេឃើញសកម្មភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ធ្វើដំណើរ តាមរថយន្តចែកបន្លែស្រស់ៗជូនដល់បងប្អូន ប្រជាពលរដ្ឋតាម បណ្តោយផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកកាលពីព្រឹកថ្ងៃទី២ ខែឧសភាម្សិលមិញលោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញចែកជូនប្រជាពលរដ្ឋ ខ្វះខាតចំនួន២២៦គ្រួសារ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៧៤គ្រួសារទៀត នៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក៏នៅមានសកម្មភាពរបស់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគជាច្រើនរូបទៀតបានធ្វើជាបន្តបន្ទាប់ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាកនៅតាមទីកន្លែងមិនមែនជាតំបន់មានហានិភ័យខ្ពស់ដោយជំងឺកូវីដ និងទទួលបាននូវការអនុញ្ញាត។ ចំពោះតំបន់ក្រហម តំបន់បិទខ្ទប់ គឺមិនអាចធ្វើសកម្មភាពដូចនេះបានទេ។ ប៉ុន្តែសកម្មភាពទាំងឡាយនោះ ហាក់ត្រូវបានធ្វើជាមិនឃើញដោយក្រុមជន និងក្រុមសង្គមស៊ីវិលដែលមានគំនិតទុច្ចរិតធ្វើអាជីវកម្មនយោបាយលើទុក្ខលំបាករបស់ប្រជាជន…
-
បទវិភាគអន្តរជាតិ៖ អ្វីដែលហៅថា «ការគាំពារសិទ្ធិមនុស្ស» គ្រាន់តែជាមុខមាត់លាក់ពុតរបស់អ្នកលេងកលល្បិចលោកខាងលិចប៉ុណ្ណោះ
ប៉េកាំង៖ «ពួកយើងជ្រើសរើសទៅធ្វើការនៅក្រុមហ៊ុនដោយស្ម័គ្រចិត្ត ក្នុងរោងចក្រមិនបានរងការអើសអើងទាល់តែសោះ ហើយទទួលបានការគោរពយ៉ាងខ្លាំងលើវិស័យជឿសាសនា ទម្លាប់រស់នៅប្រចាំថ្ងៃ និងសិទ្ធិប្រើប្រាស់ភាសាជនជាតិ តើហេតុអ្វីបានជាមានមនុស្សមួលបង្កាច់ថាជា ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម?» ក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាស៊ីនជាំង ដែលបានបើកធ្វើនៅក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ អ្នកនាង អៃលីដា ធូអាសមៃធី បុគ្គលិកការងារនៃសហគ្រាសសម្លៀកបំពាក់មួយ នៅក្រុងយីលីតំបន់ស៊ីនជាំងបានចោទសួរ ដូចពេលខាងលើ។ សូមបញ្ជាក់ថា ក្នុងមជ្ឈដ្ឋានមតិអន្តរជាតិ ពាក្យសំដីស្តីពី “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” ជាខែលមួយរបស់លោកខាងលិច ដើម្បីលាបពណ៌លើតំបន់ស៊ីនជាំង។ ក្នុងក្រសែភ្នែករបស់មនុស្សដែលមានចេតនាអាក្រក់ ពួកគេមិនដែលឃើញការពិតជាក់ស្តែងទាល់តែសោះ ពោលគឺនៅតំបន់ស៊ីនជាំង មុខរបរដាំដំណាំកប្បាសជាដើម សម្រេចបាននូវយន្តូបនីយកម្មជាទូទៅរួចរាល់ហើយ។ ពួកគេគ្រាន់តែគិតពិចារណាថា តើធ្វើយ៉ាងណាទើបអាចរារាំងមិនឱ្យតំបន់ស៊ីនជាំង ចូលរូមកិច្ចសហប្រតិបតិ្តការក្នុងខ្សែសង្វាក់តម្លៃសកល កាត់បន្ថយកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់សហគ្រាសចិន ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែល “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស” ក្រុងក្របខ័ណ្ឌកាន់តែធំ។ ការប៉ុនប៉ងបែបនេះមិនមែនជាការសម្ងាត់ ក្នុងសហគមន៍អន្តរជាតិតាំងពីដំបូងម៉្លេះ។ នាពេលថ្មីៗកន្លងទៅនេះ «កាសែត Lianhezaobao» របស់ប្រទេសសិង្ហបុរីបានចុះផ្សាយអត្ថបទវិភាគមួយ ដែលមានចំណងជើងថា «រឿងដែលពាក់ព័ន្ធនឹងកប្បាសរបស់ស៊ីនជាំង» អ្នកនិពន្ធអត្ថបទនេះធ្លាប់រស់នៅ និងធ្វើការនៅតំបន់ស៊ីនជាំងអស់រយៈពេល១០ឆ្នាំ លោកបានថ្លែងថា ពាក្យសំដីដែលហៅថា “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” នៅតំបន់ស៊ីនជាំង គ្មានភស្តុតាងទាល់តែសោះ វាមិនត្រឹមតែមិនសមហេតុផលប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីភាពល្ងង់ខ្លៅផងដែរ។ នាពេលថ្មីៗកន្លងទៅនេះ អគ្គលេខាធិការអង្គការសហការសៀងហៃ អង្គទូត និងមន្រ្តីការទូតរបស់ប្រទេសចំនួន២១…
-
រាជធានីភ្នំពេញទោះបញ្ចប់ការបិទខ្ទប់ក៏ដោយ ក៏តំបន់ដែលមានហានិភ័យខ្ពស់នៅតែរក្សាការបិទខ្ទប់ដដែល
ភ្នំពេញៈព័ត៌មានស្តីពីការនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងបណ្តាខេត្តត្រូវបានបញ្ជាក់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីរាត្រីថ្ងៃទី២ខែឧសភាម្សិលមិញ។ ប៉ុន្តែការបិទខ្ទប់នឹងបន្តធ្វើជាតំបន់តូចៗដែលមានហានិភ័យខ្ពស់។ បញ្ជាក់ពីចំណុចនេះសម្រាប់រាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញមានប្រសាសន៍ ថា ក្រោយបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី០៥ឧសភាក្តី ក៏រាជធានីភ្នំពេញនៅតែរក្សាការកំណត់តំបន់ចំនួនបីដដែល គឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយគ្រាន់តែបង្រួមតំបន់តំបន់ លឿងទុំ និងតំបន់ក្រហម ឱ្យនៅតូចជាងមុនប៉ុណ្ណោះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នាសាលារាជធានីភ្នំពេញ។ ឯកឧត្តមបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញនៅរក្សាតំបន់បីដដែល។ តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម។ ជាមួយនឹងការបញ្ជាក់នេះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកនេះ មានគោលបំណងដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ។ ឯកឧត្តម ឃួង ស្រេង បានប្រាប់អង្គប្រជុំថា ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក…
-
សម្តេចពិជ័យសេនា ទៀ បាញ់: ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម បានប្រព្រឹត្តទៅដោយរលូន
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS ថានៅព្រឹកថ្ងៃទី0៣ ខែឧសភា នេះថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២១ មកដល់ពេលនេះ គឺបានប្រព្រឹត្តដោយរលូនមិនមានបញ្ហាអ្វីនោះទេ។ ក្រុមការងារចាក់វ៉ាក់សាំងបានបំពេញការងារយ៉ាងពេញលេញតាមអ្វីដែលបានប្រគល់ភារកិច្ចជូន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “តំបន់ក្រហមត្រូវបានយកចិត្តទុដាក់ តម្រង់ទិសយ៉ាងត្រឹមត្រូវ និងធ្វើតាមបទដ្ឋានបច្ចេកទេស គឺក្រុមការងារបានបំពេញយ៉ាង ពេញលេញជាបន្តបន្ទាប់”។ ប្រមុខការពារជាតិបានសម្តែងការជឿជាក់ថា ការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនឹងកាត់បន្ថយបាននូវការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតំបន់នោះផងដែរ។ “ការជឿជាក់របស់យើង គឺវិធានការជាច្រើនដែលយើងបានបំពេញ គឺតាំងពីការបិទខ្ទប់ តាំាំងពីការអំពាវនាវឲ្យពាក់ម៉ាស់ ការរក្សាគន្លាត ការធ្វើអនាម័យ បានដំណើរការជាបន្តបន្ទាប់។ ការជឿជាក់មួយផ្សេងទៀត គឺអំពីសារធាតុវ៉ាក់សាំងដែលវាចូលទៅក្នុងរាងការយរបស់ប្រជាពលរដ្ឋ គឺវាបានជួយមួយចំណែកធំជាក់ជាពុំខាន ហើយការចាក់វ៉ាក់សាំងនេះ និងជួយសង្គ្រោះដល់សុខភាពសាធារណៈបានមួយចំណែកទៀតនៅលើការជឿជាក់លើវ៉ាក់សាំងនេះ”។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា…
-
សម្តេចតេជោ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋរស់នៅក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យរួចរាល់នៅខែឧសភា-មិថុនា ហើយបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភព Messi និងNeymar មកទស្សនកិច្ចប្រទេសកម្ពុជា
ភ្នំពេញៈ នៅយប់ថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ«តើកំពូលកីឡាករ បាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ben KH» បាន Comment ស្នើដល់សម្តេចថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ៨ ក្រុមទី៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងអ្នកភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល៩៨ភាគរយ មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់និងគេផង។ សូមអរគុណ»។ ជាការឆ្លើយតបនឹងសំណូមពរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមាន មុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគាត់បាន គ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពស៊ាំ មិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។…
-
សម្តេចតេជោៈបើកការបិទខ្ទប់រាជធានីនៅថ្ងៃទី៥ឧសភា បិទតែតំបន់តូចៗប៉ុណ្ណោះ
ភ្នំពេញៈការបិទខ្ទប់រាជធានីភ្នំពេញនឹងបើកឡើងវីញនៅថ្ងៃទី៥ឧសភាខាងមុខនេះ បើតាមអ្វីដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់។ សម្ដេចតេជោ នៅយប់ថ្ងៃទី០២ ខែឧសភានេះ បានអះអាងច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ។ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បែបនេះ ជាការគឺឆ្លើយតបទៅនឹងអ្នកខមមិន( Comment) ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។ ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរថា «សម្តេចថ្ងៃទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់។ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។ សម្ដេចតេជោបានមានប្រសាសន៍ឆ្លើយតបដោយគូសបញ្ជាក់ថា «ពុំមានហេតុផលបន្តបិទទេ។ យើងនឹងបើក តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យ លើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥…
-
ទិវាសេរីភាពសារព័ត៌មានពិភពលោកៈមតិចម្រុះត្រូវបានលើកឡើងនៅថ្ងៃនេះ
ភ្នំពេញៈឆ្នាំនេះ គឺជាខួបលើកទី៣០ នៃសេចក្តីប្រកាសវីនធុក (Windhoek) ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី0៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ពីប្រទេសណាមីប៊ី ចាប់ពីពេលនោះមកជារៀងឆ្នាំអ្នកសារព័ត៌មានគ្រប់ប្រទេសទូទាំងពិភពលោកតែងតែជួបជុំគ្នាដើម្បីប្រារព្ធទិវាដ៏មានសារៈសំខាន់សម្រាប់អាជីពរបស់ពួកគេ។ នៅឆ្នាំនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ រាតត្បាតពាសពេញសកលលោក ការប្រារព្ធដែលជារបៀបវារៈប្រចាំឆ្នាំជាទៀងទាត់ ត្រូវបានធ្វើតាមទម្រង់ថ្មី គឺការជួបជុំពីចម្ងាយ ឬការផ្សព្វផ្សាយ អេឡិចត្រូនិក។ មានបញ្ហាពីរ ដែលត្រូវបានបង្ហាញ គឺការប្រឆាំងនឹងព័ត៌មានមិនពិត ក្លែងក្លាយ និងសេរីភាពអ្នកសារព័ត៌មាន។ នៅប្រទេសកម្ពុជា ទោះបីពុំមានការជួបជុំអ្នកកាសែតក៏ដោយ ក៏នៅថ្ងៃទី0២ ខែឧសភា ឆ្នាំ២០២១នេះ មានក្លិបចំនួនពីរ បានចេញនូវសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបង្ហាញ នូវការចាប់អារម្មណ៍ចំពោះអ្វីដែលជាការពាក់ព័ន្ធនឹងអាជីពអ្នកសារព័ត៌មាន។ ចាប់អារម្មណ៍ទៅលើការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងសេចក្តីថ្លែងការណ៍ជាងមួយទំព័ររបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ដឹកនាំបានយ៉ាងលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែ សារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់មហាជនក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏បានដើរតួនាទីជា អ្នកបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានយ៉ាងច្រើនក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ស្រដៀងគ្នានឹងការលើកឡើងរបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការយូណេស្កូ កម្ពុជានៅរសៀលថ្ងៃទី0២ ខែឧសភានេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន ពិភពលោកឆ្នាំ២០២១ លោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានលើកឡើងថា…
-
ក្រុមជនក្បត់ជាតិ កំពុងកេងចំណេញនយោបាយអំឡុងពេលជាតិ និងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ក្រុមជនក្បត់ជាតិ កំពុងកេងចំណេញនយោបាយអំឡុងពេលជាតិ និងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩