Category: Others

  • លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ?

    លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ?

    ភ្នំពេញ : លោកមុត ចន្ថា  បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ ការលាតត្រដាងនេះ បានធ្វើឡើងតាមរយៈហ្វេសប៊ុករបស់លោក មុត ចន្ថា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។ លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។  សេនារីយោទី២: ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេងឆៃអ៊ាង ក៏បានផ្ចុងផ្តើមឱ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូកក្នុងកិច្ចការនយោបាយដោយផ្ទាល់ឱ្យចូលរួមដឹកនាំបក្សថ្មីនេះ។ តាមការណ៍ឱ្យដឹងមនុស្សវ័យកណ្តាលម្នាក់នេះគឺជាអតីតមន្រ្តីនៃ អង្គការអន្តរជាតិមួយដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្តដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្តពីមជ្ឈដ្ឋានសង្គមស៊ីវិល។ សេនារីយោទី៣: គណបក្សថ្មីនេះនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធនិងកសាងកម្លាំងថ្មីរបស់ខ្លួនដោយមិនធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្ររបស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះគឺកៀរគរ កម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។នេះជាសេនារីយោ បន្លំបំភ័ន្តភ្នែកដើម្បីធ្វើឱ្យគេយល់ច្រឡំថាបក្សបេះដូងជាតិមិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូនិងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីត គណបក្សសង្រ្គោះជាតិ។  សេនារីយោទី៤:  លោក អេង ឆៃអ៊ាង បញ្ឆេះឱ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតសមាជិកព្រឹទ្ធសភាចំនួន ១០រូបចាប់ផ្តើមរៀបចំកែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹងរចនាសម្ព័ន្ធនិងកម្លាំងនៅមូលដ្ឋានតាមរយៈការចុះចែកអំណោយដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។  ការចុះចែកអំណោយជាស្បៀងឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណនាឡិការបស់លោកសម រង្ស៉ីដែលប្រមូលបាន ប្រាក់ជាង២០ម៉ឺនដុល្លារ ដែលគេដាក់ការសង្ស័យយ៉ាងខ្លាំងថាគឺជាលុយបានមកពីយុទ្ធនាការលក់ប័ណ្ណនាឡិកា ដៃម៉ាកកាស្យូរបស់លោកសម រង្ស៉ីព្រោះរហូតមកទល់ពេលនេះគេមិនឃើញសកម្មភាពផ្តល់ជំនួយដល់ជនរងគ្រោះដោយ ជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខទទួលលុយពីលោកសមរង្ស៉ីដើម្បីចែកអំណោយឡើយ។ដូច្នេះគេអាចធ្វើតាមរបៀបបន្លំភ្នែកថាជាជំនួយរបស់សប្បុរសជននៅក្រៅប្រទេសជំនួសវិញ។ ចំណុចនេះហើយដែលលោក ទាវ វណ្ណុល បានអះអាងនៅពេលចែកអំណោយជាស្បៀងឧបភោគ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិប្រចាំអាមេរិកខាងជើងនិងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថានឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន។ សេនារីយោទី៥: អ្នកកនយោបាយជាប់បម្រាមនៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀតត្រូវបានប្រាប់ឱ្យ នៅស្ងៀមរង់ចាំរហូតបញ្ចប់បម្រាមហាមធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្តវៃស្មៅបង្អើលពស់ដោយជំរុញឱ្យអ្នកនយោបាយជាប់បម្រាមកម្រិតធម្យមសាកល្បង ដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជុងងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធីដើម្បីចង់ដឹងប្រតិកម្ម តប។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះត្រូវបានបដិសេធចំពោះសំណើសុំសិទ្ធិនយោបាយដោយហេតុផលរំលោភសាល ដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ខែវិច្ឆិកា  ឆ្នាំ២០១៧។ សេនារីយោទី៦: បន្ទាប់ពីគណបក្សបេះដូងជាតិបានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗរួចហើយគណបក្សនេះនឹងត្រូវ ប្រកាសបញ្ចូលជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី)នៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីបូកផ្គួបនិងបង្កើនកម្លាំងគាំទ្រឱ្យគណបក្សភ្លើទៀនឱ្យក្លាយជាគណបក្សប្រកួតប្រជែងមួយដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនៅមុនពេលរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។ សេនារីយោទី៧: ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើមដើរតួនាទីជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធនិង កម្លាំងរបស់គណបក្សបេះដូងជាតិ និងត្រៀមបម្រុងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។ ភស្តុតាងអាចបញ្ជាក់ថាប្រាក់ជាង២០ម៉ឺនដុល្លារបានពីការលក់ប័ណ្ណ នាឡិកា ប្រាក់ជាង ៣០ម៉ឺនដុល្លារប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ គិតទាំងការទាំងដើមអាចនឹងត្រូវបានគេយកមកបណ្តាក់ទុនក្នុងគណបក្សភ្លើងទៀនដើម្បីបប្រកួតប្រជែងក្នុង ការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។ សេនារីយោទី៨: យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាងគឺស្វែងរកអំណាចនយោបាយជាថ្មីដើម្បីដាក់សម្ពាធលើគណបក្ស កាន់អំណាចឱ្យចរចាជាមួយលោកសម រង្ស៉ី អាចឱ្យគាត់និងគូកនវិលត្រឡប់ចូលប្រទេសវិញ។  លោក ចន្ថា បានលើកឡើងថា អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើងនៅពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជកែប្រែរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្សភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរបានច្របាច់កម្លាំងចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិរួចទៅហើយ។ការបង្កើតឡើងនូវ គណបក្សបេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេចចេញពីការចោទប្រកាន់ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយកម្លាំងបក្សភ្លើងទៀន។  លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ីនិងគូកននៅក្រៅប្រទេសបានក្បត់ ជាមួយលោកកឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅបង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស៕  ដោយ: ពលជ័យ

  • លោក មុត ចន្ថា៖ ថ្នាក់ដឹកនាំបក្សមួយតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ដាក់ខែ!

    លោក មុត ចន្ថា៖ ថ្នាក់ដឹកនាំបក្សមួយតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ដាក់ខែ!

    ភ្នំពេញៈ លោក មុត ចន្ថា ទំនងជាក្តៅស្លឹកត្រចៀកទ្រាំលែងបានៗ វ៉ៃបកចំៗទៅលើគណបក្សកែទម្រង់កម្ពុជា។ លោកថា ថ្នាក់ដឹកនាំគណបក្សនេះតាមជេរ តាមខាំ ដាក់ខែចំពោះលោក កឹម សុខា។ អ្វីដែលលោក មុត ចន្ថា ប្រតិកម្មទៅរកនេះ គឺសំដៅទៅលើលោក ផាន់ ច័ន្ទស័ក្តិ ដែលគេស្គាល់ថា ជាអតីតមេធាវីការពារលោក កឹម សុខា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានជេរ និងរិះគន់ខ្លាំងៗមកលើលោក កឹម សុខា។ ការប្រើក្បួននាគវ័ធកន្ទុយរបស់មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា លើលោក កឹម សុខា ត្រូវបានលោក មុត ចន្ថា ចោទសួរថា តើមន្រ្តីដែលតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ម្នាក់នោះ (សំដៅលើលោក ផាន់ ច័ន្ទស័ក្តិ) ត្រូវបានលោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម តែងតាំងឱ្យអនុវត្តបេសកកម្មឆ្កែកាចខាំមិនរើសមុខមែនទេ? តើបក្សនេះគួរដាក់ឈ្មោះ «បក្សជេរបញ្ចោរ»…

  • គណបក្សខ្មែរតែមួយ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមន្ត្រីអតីតបក្សប្រឆាំងលក់សណ្តែកដី រឿងបង្កើតគណបក្សថ្មី

    គណបក្សខ្មែរតែមួយ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមន្ត្រីអតីតបក្សប្រឆាំងលក់សណ្តែកដី រឿងបង្កើតគណបក្សថ្មី

    ភ្នំពេញៈ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ដោយសារអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានចេញទៅបង្កើតបក្សថ្មីចំនួន៥ គឺគណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សបេះដូងជាតិ និង បក្សខ្មែរអភិរក្ស បានសម្រេចចិត្តចែកផ្លូវគ្នាដើរ ដោយក្រុមអញនិយមរៀងៗខ្លួនរួចទៅហើយ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ នៅក្នុងសេចក្តីអំពាវនាវនេះបានបញ្ជាក់ថា ឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា “ជាមនុស្សតែមួយ” ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនដោយបានបែងចែកក្រុមការងារចំនួនបី៖ ក្រុមទី១.អតីតតំណាងរាស្រ្ត CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានបើកបក្សថ្មីដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។ ក្រុមទី២. ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជាបានកំពុងបង្កើតព្រឹត្តិការណ៍ញុះញុង់លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រុមទី៣. ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សមរង្ស៊ី រៀបចំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះគណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាល ឆ្នាំ២០២២-២០២៣ ពីព្រោះលោក សម…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល គឺមានចេតនាញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល គឺមានចេតនាញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ទាក់ទងទៅនឹងការលើកកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបង្ហាញអំពីការព្រួយបារម្ភចំពោះការបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ គឺជាការព្រួយបារម្ភដែលមិនបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះនៅឡើយទេ។ ឯកឧត្តម មាស សុភ័ណ្ឌ បន្តថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនេះ គឺគ្រាន់តែមានចេតនានៅក្នុងការញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូ វទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងហាក់ដូចជាមានចេតនាចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយខ្វះក្រមសីលធម៌ទៅវិញ។ ឯកឧត្តមបានទាញនូវការពន្យល់ថា គណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកស្ទួយនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានព្រមទាំងតម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានឱ្យអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ មិនមែនបង្កើតឡើង ដើម្បីយកអ្នកសារព័ត៌មានជាគោលដៅ ដើម្បីធ្វើការតាមដានបំភិតបំភ័យដាក់សំពាធ ឬបំបិទសិទ្ធិសរីភាពខាងសារព័ត៌មាននោះទេ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ដោយឈរលើស្មារតីលើកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មានការការពារផលប្រយោជន៍ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការនេះឡើង ដោយឱ្យមានការចូលរួមពីសហព័ន្ធ សមាគម និងក្លិបសារព័ត៌មានមួយចំនួនចូលរួមនៅក្នុងគណៈកម្មការនេះ ដើម្បីផ្តល់មតិយោបល់ក្នុងការវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកការអនុវត្តវិធានការការវាយតម្លៃផ្សេងៗពាក់ព័ន្ធទៅនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងព័ត៌មាន ប៉ុន្តែដោយឈរលើស្មារតីនៃការលើកម្ពស់សិទ្ធិសរីភាពខាងសារព័ត៌មាន ក៏ដូចជាគិតផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតនូវគណៈកម្មការនេះឡើងដើម្បីឱ្យមានការចូលរួមពីសមាសភាពតំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លិបសារព័ត៌មានចូលរួមពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនេះ។ ដូច្នេះតាមរយៈយន្តការនេះ យើងមិនអាចចាត់ទុកថាជាយន្តការដែលបង្កើតឡើង ដើម្បីដាក់សម្ពាធបំភិតបំភ័យឬតាមដានអ្នកសារព័ត៌មាន ដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះឡើយ៕ដោយៈពលជ័យ

  • លោក មុត ចន្ថា៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក

    លោក មុត ចន្ថា៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក

    ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានធ្វើការរិះគន់ទៅលើលោក គង់ គាំ និងលោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលទើបបង្កើតគណបក្សថ្មី អំពីការប្រកូកប្រកាសបង្រួបបង្រួមគណបក្ស ដែលទើបបង្កើតថ្មីឱ្យទៅជាគណបក្សតែមួយ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យប្រជាពលរដ្ឋស្តីបន្ទោសតែប៉ុណ្ណោះ និងបានហៅគណបក្សដែលទើបបង្កើតថ្មី គឺជាបក្សកម្ទេចដែក។ លោក មុត ចន្ថា បានចំអកឱ្យលោក អ៊ូ ច័ន្ទរ័ត្ន ថា ទោះអុជធូបបួងសួងដល់ព្រះឥន្ទ ព្រះព្រហ្ម ក៏ទៅមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា បានទេ បើស្ថិតក្នុងទម្រង់ និងស្ថានភាពដូចចាប់ក្តាមដាក់ចង្អេរបែបនេះ។ មនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរឌឺដងឌៀមដាមនៅលើហ្វេសប៊ុកថា ម្នាក់ៗប្រកូកប្រកាសរួបរួម រួបរួមតាមរូបមន្តខាងក្រោម?១-សុំចុះចូល?២-ដាក់ពាក្យសុំចូលរួម ឬសុំចូលជ្រកផ្ទះ?៣-រុះផ្ទះចោល ឬទុកផ្ទះចោល ដើម្បីរួបរួម?៤-គ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យពលរដ្ឋស្តីបន្ទោស?៥-រួបរួមមានលក្ខខណ្ឌៈ អញគ្រាន់បើជាង ធំជាង យូរជាងឯង? លោក មុត ចន្ថា បានបន្តថា ការរួបរួមមិនអាចធ្វើទៅបាន ដោយសារកត្តាមួយចំនួនរួមមានៈគ្មានឆន្ទៈពិតប្រាកដ គ្មានគោលបំណងសុចរិត…

  • អតីតប្រធានវិទ្យុអាស៊ីសេរី៖ សម រង្ស៊ី ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រា

    អតីតប្រធានវិទ្យុអាស៊ីសេរី៖ សម រង្ស៊ី ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រា

    ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា បានធ្វើការរិះគន់ និងវ៉ៃប្រហារទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថា ដល់ពេលដែល សម រង្ស៊ី ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ព្រោះគាត់ដើរផ្លូវវៀច ដូចមនុស្សស្រវឹងស្រាហើយ។ ការវ៉ៃប្រហារនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មួយរយៈចុងក្រោយនេះ ហាក់ដូចជាវង្វេងវង្វាន់ បានប្រកាសអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ រួមទាំងការរិះគន់ព្រះមហាក្សត្រ។ ទាក់ទងការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ ត្រូវបានលោក ពិន សំខុន លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីយប់ថ្ងៃទី១០ ខែសីហាថា បើនិយាយពីលោក សម រង្ស៊ី ដល់ពេលមួយដែលគាត់ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ពីព្រោះគាត់ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រាហើយ។ ហេតុដុច្នេះហើយ លោកចង់និយាយថា ការជ្រើសរើសមេដឹកនាំ វាមិនមែនជារបស់មួយដែលកើតហើយមិនចេះបាត់ទៅវិញទេ។ ខ្លួនលោកផ្ទាល់តែងតែគិតថា នៅពេលដែលគេគាំទ្រយើង គឺនៅពេលដែលយើងធ្វើត្រូវ នៅពេលណាដែលយើងធ្វើមិនត្រឹមត្រូវ ឬនិយាយផ្តេសផ្តាស បង្កើតបរិយាកាសបែកបាក់គ្នា បង្កើតបរិយាកាសលែងឱ្យគេជឿដល់គណបក្សប្រឆាំង ក្នុងពេលនោះ មានអ្នកគេគិតតា លោកសម រង្ស៊ី ក៏ដឹងខ្លួនឯងដែរ…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត

    ភ្នំពេញៈឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការសាងសង់ទំបន់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះទៅអង្គការសិទ្ធិមនុស្សនេះថា ចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។ ឯកឧត្តមបានចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហក និងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។ •រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយនិងវិធានការច្បាស់លាស់រួចហើយដូចជា ១)ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមអំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។ ២)គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន១១៨ខ្នង ផ្ទះឈើចំនួន៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន១២៧ខ្នង ជីកស្រះចំនួន៦៣ ស្រះ សាលារៀនចំនួន១២ សាលាមតេយ្យចំនួន១២ សាលាឃុំចំនួន២ វត្តអារាម៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន១៨១។ ដោយឡែកប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា 100% ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន៥៦គ្រួសារ…

  • ឥទ្ធិពលនយោបាយរបស់ កឹម សុខា-សម រង្ស៊ី សាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ

    ឥទ្ធិពលនយោបាយរបស់ កឹម សុខា-សម រង្ស៊ី សាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ

    ភ្នំពេញៈ ឥទ្ធិពលនយោបាយរបស់មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បាននិងកំពុងសាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ ហើយបានទៅបង្កើតគណបក្សរៀងៗខ្លួន ដោយសារតែបានដឹងថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ហើយអ្វីដែលពួកគេទន្ទឹងរង់ចាំថា គណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក៏វាលែងមានទៀតដែរ។ មានន័យថា ពួកគេមិនគាស់ខ្មោចយកមកហិត ដូច កឹម សុខា-សម រង្ស៊ី ស្រមើស្រមៃនោះឡើយ។ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែសីហានេះថា ការដែលលោកសម្រេចចិត្តបង្កើតគណបក្សកែទម្រង់កម្ពុជា ដោយសារតែគណបក្សសង្គ្រោះជាតិមិនមានឱកាសវិលត្រឡប់មកវិញបាន ពីព្រោះពេលវេលា៣ឆ្នាំជិត៤ឆ្នាំហើយ និងយន្តការអន្តរជាតិក្នុងការជួយដោះស្រាយហាក់ដូចជាមិនមានអ្វីធំដុំដែលអាចជួយដោះស្រាយបាន។ ទន្ទឹមនេះជំហរនយោបាយរបស់អ្នកធំៗហាក់ដូចជាមិនឃើញមានការសម្របសម្រួលគ្នាទៅវិញទៅមក។ ដូច្នេះលោកយល់ថា មិនមានលទ្ធភាពសង្គ្រោះជាតិចូលមកសាជាថ្មីទេ ។ លោកបានបញ្ជាក់ថា “បើសិនជាពលរដ្ឋខ្មែរចង់ចូលរួមដើម្បីជំរុញ ឬក៏ស្តារលទ្ធិប្រជាធិបតេយ្យឲ្យបានល្អឡើងវិញ ទាល់តែយើងម្នាក់ៗមានកាតព្វកិច្ចចូលរួមដើម្បីធ្វើម៉េចឲ្យប្រជាធិបតេយ្យល្អឡើងវិញ។ បើសិនជានាំគ្នានៅស្ងៀម ហើយនាំគ្នាបន្ទោស។ អាហ្នឹងខ្ញុំគិតថា ប្រហែលជាមិនអាចត្រឡប់មកវិញទេប្រជាធិបតេយ្យដែលយើងរំពឹងទុកនោះ”។ ចំណែកលោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីការពារលោក កឹម សុខា បានថ្លែងថា អ្នកក្បត់ឆន្ទៈរាស្រ្ត គឺសម…

  • លោក កឹម សុខា មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយទណ្ឌិត សម រង្សី

    លោក កឹម សុខា មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយទណ្ឌិត សម រង្សី

    ភ្នំពេញ: លោក កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយទណ្ឌិត សម រង្សី កាលពីពេលថ្មីៗនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីលោក កឹម សុខា នៅថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសនៅថ្ងៃទី៧ ខែសីហា របស់សហមេធាវីលោក កឹម សុខា បានឲ្យដឹងថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោក សម រង្សី កាលពីពេលថ្មីៗនេះទេ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតឱ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។ បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត លោកមេធាវី ចាន់ ចេន…

  • មនុស្សជំនិតរបស់លោក កឹម សុខា ឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន-ផាន់ ច័ន្ទស័ក្តិ យ៉ាងចាស់ដៃ

    មនុស្សជំនិតរបស់លោក កឹម សុខា ឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន-ផាន់ ច័ន្ទស័ក្តិ យ៉ាងចាស់ដៃ

    ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានធ្វើការវាយបក ក៏ដូចជាការឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងលោក ផាន់ ច័ន្ទស័ក្តិ ដែលតែងតែរិះគន់គ្មានសំចៃទៅមកលើលោក កឹម សុខា ជាបន្តបន្ទាប់។ លោកមុត ចន្ថា បានហៅ លោក អ៊ូ ច័ន្ទរ័ត្ន ថា ជាមនុស្សនិយាយកុហក និងបានប្រដូច លោក ផាន់ ច័ន្ទស័ក្តិ ទៅនឹងសត្វដែលកំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើលោក កឹម សុខា មិនលែង។ លោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “មេសូត្រដោះសារជាលេសគេចចេញពីការស្តីបន្ទោសចំពោះ ចិត្តចង្អៀតចង្អល់។ តើជឿទេថា លោក អ៊ូ ចន្ទរ័ត្ន មានបេះដូងពណ៌ក្រហមចង់រួបរួម? គាត់ធ្លាប់និយាយប្រាប់គេឯងថា រឿងរួបរួម ខ្លួនគាត់ម្នាក់មិនអីទេ តែទាល់តែសួរទៅចាស់ទុំនៅអាមេរិកសិនព្រមរួបរួមឬអត់?។ ម៉្យាងទៀតមន្រ្តីបក្សរបស់ គាត់ម្នាក់កំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើ…