Category: Politico 360

  • គណបក្សខ្មែរតែមួយ អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរតែមួយ អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរតែមួយ និងជាសមាជិកសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតអបអរសាទរអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គមហាសន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំង សម្ដេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លិខិតអបអរសាទរបានបញ្ជាក់ថា យើងខ្ញុំជាអ្នកនយោបាយក្រៅរាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកថា សម្ដេចធិបតី ជាឥស្សរជនខ្មែរវ័យក្មេងទី១ដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ មានបញ្ញាស្មារតីជាតិនិយម ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ជាពិសេស សម្ដេចធិបតី កំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ពង្រឹងលទ្ធិប្រជា ធិបតេយ្យបែបខ្មែរនិយម ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ រីកចម្រើនលើគ្រប់វិស័យ និងដើម្បីឧត្តមប្រយោជន៍ជាតិ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លានេះ យើងខ្ញុំជាសមាជិក សមាជិកានៃគណបក្សខ្មែរតែមួយ សូមបួងសួង ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចធិបតី ព្រម ទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ…

  • គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ៖ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ៖ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូនេះ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង៤ គឺគណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ការសម្រេចទទួលស្គាល់ជាផ្លូវការនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ នៅសល់គណបក្សនយោបាយចំនួន៣ទៀត គ.ជ.ប កំពុងពិនិត្យ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប នឹងពិនិត្យលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត…

  • សម្តេចតេជោ ហ៊ុន សែន៖ ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា កាលពីព្រឹលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣។ តាមសុន្ទរកថា នៃពិធីបើកមហាសន្និបាតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានឱ្យដឹងថា យោងតាមការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត។ ផ្តើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់សម្រាប់ការបន្តវេនអ្នកជំនាន់ថ្មី គឺត្រូវចាប់ផ្ដើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។ សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែទៅហើយ។…

  • ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែក

    ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែក

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថា ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេសការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ការបញ្ជាក់នេះ នៅក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧ មករា។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងអាគារវិមាន៧មករានៃទីស្នាក់ការកណ្តាលគណបក្ស នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ និយាយរួម គណបក្សប្រជាជនកម្ពុជា ពុំដែលធ្វេសប្រហែស ឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្ដែង និងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈសម្រាប់ការបន្តវេនគឺជារឿងចាំបាច់…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧ មករា។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ មហាសន្និបាតវិសាមញ្ញមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន ៧៣៩រូប លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គមហាសន្និបាតក៏បានអញ្ជើញសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ចូលរួម ដែលធ្វើឱ្យសមាសភាពដែលបានអញ្ជើញសរុបមានចំនួន ៣៦០០រូប។ របៀបវារៈ នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា មានដូចជាៈ១- ពិនិត្យឆ្លងសេចក្តីព្រាង ” របាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ “២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន៣- ក្នុងរយៈពេលនេះដែរ…

  • កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង

    កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ក្រោមមូលបទ “រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្ដុះភាព រឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់”។ ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម U Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្ដែងនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ។ មូលនិធិនេះ បានគាំទ្រគម្រោងជាក់ស្ដែងជាង ៧០០គម្រោង លើវិស័យ ជាច្រើនដូចជា ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភា្ជប់ ផ្លូវអាកាស និងទេសចរណ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។…

  • ក្រសួងការបរទេសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

    ក្រសួងការបរទេសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស សម្រាប់រយៈពេលពីរឆ្នាំទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីជូនអ្នករាយការណ៍ ពិសេស នូវការបន្តកិច្ចសហការរបស់កម្ពុជាជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទិ្ធមនុស្ស។ ទន្ទឹមនឹងជម្រាបជូននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ដែលផ្តោតលើប្រជាពលរដ្ឋ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវវឌ្ឍនភាពសំខាន់ៗក្នុងវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខមាលភាព ការងារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចការពារបរិស្ថាន។ អ្នករាយការណ៍ពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាល ដោយបានទទួលស្គាល់នូវជោគជ័យនៃការផ្តល់វ៉ាក់សាំងកូវីដ១៩ គោលនយោបាយគាំពារសង្គម សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចគាំពារកុមារ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review) និងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ដទៃទៀត។ ភាគីទាំងពីរបានពិភាក្សាអំពីនីតិវិធីនៃការវាយតម្លៃ និងការរៀបចំរបាយការណ៍ ដោយផ្តោតសារៈសំខាន់លើការពិនិត្យផ្ទៀងផ្ទាត់ដោយហ្មត់ចត់នូវព័ត៌មានដែលទទួលបាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា…

  • តើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន ត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ឱ្យគណបក្សមួយណា?

    តើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន ត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ឱ្យគណបក្សមួយណា?

    ភ្នំពេញ៖ នៅក្នុងពេលនេះ បានបង្ហាញច្បាស់អំពីការដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គ.ជ.ប រួចហើយ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សភ្លើងទៀនបោះឆ្នោតជូនបេក្ខជនសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមគណនីហ្វេសប៊ុក Jasmine Angkor។ គណនីហ្វេសប៊ុក Jasmine Angkor បានបន្តថា អតីតសមាជិកគណបក្សភ្លើងទៀនមួយចំនួន ដូចជា លោក ស៊ុន ចន្ធី លោក រ៉ុង ឈុន លោក ជា មុនី បានសម្រេចបោះបង់ចោលគណបក្សភ្លើងទៀន ហើយមកបង្កើតបក្សកម្លាំងជាតិ ក្រោមការបញ្ជាដឹកនាំពីក្រៅប្រទេស ក្នុងគោលបំណងដណ្ដើមសំឡេងឆ្នោតពីគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទីប្រាំ។ តើគណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោត ជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ សុខចិត្តដែរឬទេ? បន្ទាប់ពីសមាជិកគណបក្សភ្លើងទៀនដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន បានទៅចូលរួមសមាជគណបក្សកម្លាំងជាតិ ដែលដឹកនាំដោយ ស៊ុន ចន្ធី គឺត្រូវបានបណ្ដេញចេញពីគណបក្សភ្លើងទៀន ហើយបានផ្លាស់ប្ដូរបុគ្គលផ្សេងមកទទួលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជំនួសវិញ។ ទន្ទឹមនេះនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានចេញលិខិតណែនាំព្រមានចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀនចំនួន២១៩៨នាក់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់និន្នាការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ។ បើមិនមានប្រជាជន គឺមិនមានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ។ សម្តេធិបតី បានអរគុណដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សាអភិរក្សប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តាមគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ និងកម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងទទួលបាននូវជីវភាពដ៏ប្រសើរសម្រាប់ក្រុមគ្រួសារ។ ទន្ទឹមនេះ សម្តេចក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី រាជការគ្រប់ជាន់ថ្នាក់នៃក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។ ការស្នើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម។ល។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន…