Category: Politico 360

  • គណបក្សប្រជាជនកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily

    គណបក្សប្រជាជនកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily

    គណបក្សប្រជាជនកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ ព័ត៌មាននេះ គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ង មានចរិតបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សមាជិក គណបក្សប្រជាជនកម្ពុជា។ សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នខ្លួននិងសង្គម។ គណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនសាធារណជនថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យនិងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ពីប្រជាជន ដែលនេះសរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងមិនអាចបំបែកបំបាក់បាន។ ក្នុងនាមគណបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា ផ្ដោតសំខាន់លើការកសាងធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។ ហេតុដូច្នេះ ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឡិ និងចរិយាធម៌ ដែលមានគុណតម្លៃឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ…

  • មន្ត្រីជាន់ខ្ពស់គ.ជ.ប ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ មានគណបក្សចំនួន៣ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    មន្ត្រីជាន់ខ្ពស់គ.ជ.ប ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ មានគណបក្សចំនួន៣ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៣ ដែលបានមកសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ សម្រាប់គណបក្សទាំងបី មានតែគណបក្សប្រជាណកម្ពុជាតែមួយទេ ដែលបានចុះបញ្ជីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៤ ខែធ្នូ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការការចុះបញ្ជីគណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមបានបន្តថា គណបក្សឆន្ទៈខ្មែរ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយគ.ជ.ប មានរយៈពេល៧ថ្ងៃ ដើម្បីពិនិត្យទៅលើឯកសារដែលភ្ជាប់ជាមួយនឹងពាក្យសុំចុះបញ្ជីផងដែរ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ ក៏បានបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប ផងដែរ។ គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានដាក់បេក្ខជនឈរឈ្មោះទាំង៨ មណ្ឌលភូមិភាគ។…

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily

    អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily

    អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអោយដឹងថាថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាលបង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ប្រភពដដែលបានបន្តថា ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើមទស្សវត្សឆ្នាំ៨០។ ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ ពួកគេម្តងណាឡើយ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្ដល់ឱ្យក្រុមរបស់ខ្លួនឯងវិញ…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភាឡាវ វៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភាឡាវ វៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV

    នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយជោគជ័យ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងបីប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងបី។ លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។ កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ…

  • កិច្ចប្រជុំកំពូលសភា CLV លើកដំបូង រៀបចំព្រឹត្តិការណ៍ជិះកង់រឹតចំណងមិត្តភាព និងការថែទាំសុខភាព

    កិច្ចប្រជុំកំពូលសភា CLV លើកដំបូង រៀបចំព្រឹត្តិការណ៍ជិះកង់រឹតចំណងមិត្តភាព និងការថែទាំសុខភាព

    ក្នុងពេលដំណើរការកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងបី។ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីភាពក្នុងការចាប់ផ្តើមព្រឹត្តិការណ៍នេះ។ សមាជិកគណៈប្រតិភូសភាកម្ពុជា រដ្ឋសភាឡាវ រដ្ឋសភាវៀតណាម រួមទាំងសហព័ន្ធជិះកង់មកពីប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សប្បាយរីករាយ និងនាំមកនូវសុខភាព ការរឹតចំណងមិត្តភាព សាមគ្គីភាព។ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមព្រឹត្តិការណ៍ជិះកង់នេះមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ជាដើម។ សូមជម្រាបថា រដ្ឋសភាឡាវបានរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ…

  • សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

    សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប២១២នាក់។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖1.គណបក្ស ប្រជាជនកម្ពុជា2.គណបក្ស ខ្មែររួបរួមជាតិ3.គណបក្ស ពន្លឺថ្មី4.គណបក្ស សញ្ញាតិកម្ពុជា5.គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ6.គណបក្ស នគរប្រជាធិបតេយ្យ7.គណបក្ស រស្មីខេមរា8.គណបក្ស ខ្មែរសាធរណរដ្ឋ9.គណបក្ស ហ៊ុនស៊ិនប៉ិច10.គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច11.គណបក្ស យុវជនកម្ពុជា12.គណបក្ស ធម្មាធិបតេយ្យ13.គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា14.គណបក្ស ខ្មែរតែមួយ15.គណបក្ស កម្លាំប្រជាធិបតេយ្យ16.គណបក្ស កសិករ17.គណបក្ស ស្ត្រីដើម្បីស្ត្រី18.គណបក្ស បំណងពលរដ្ឋ19.គណបក្ស ឯកភាពជាតិខ្មែរ20.គណបក្ស ខ្មែរអភិរក្ស21.គណបក្ស អំណាចប្រជាពលរដ្ឋ22.គណបក្ស មហាសាមគ្គីជាតិខ្មែរ23.គណបក្ស ខ្មែរអង្គរ24.គណបក្ស អភិវឌ្ឍន៍កម្ពុជា25.គណបក្ស មហានគរ 26.គណបក្ស ខ្មែរឈ្នះ27.គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ28.គណបក្ស…

  • កម្ពុជា និងអៀរឡង់ ប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី

    កម្ពុជា និងអៀរឡង់ ប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី

    ភ្នំពេញ៖ កម្ពុជា និងអៀរឡង់ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ ការអះអាងនេះ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបពិភាក្សានេះ បន្ទាប់ពីលោកជំទាវឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។ ចំណែកលោកជំទាវ Deirdre Ní Fhallúin បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តនិងលើកកម្ពស់បន្ថែមទៀតនូវបាវចនា៥ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តនិងលើកកម្ពស់បន្ថែមទៀតនូវបាវចនា៥ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មកដល់អាណត្តិថ្មី អាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ ក៏នៅតែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា៥ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» ហើយប្រាកដណាស់ បើយើង ឆ្លុះកញ្ចក់ -ងូត ទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមយើង និងយើងម្នាក់ៗ នឹងបន្តទទួលបានភាព ស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ឱ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ យើងរារាំងភ្លាម។ នេះបើយោងតាមសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៧នេះ សូមបន្តវរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្ដោត អាទិភាព លើការងារទាំង៥…

  • សហភាពសហជីពការងារកម្មករកម្ពុជាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី

    សហភាពសហជីពការងារកម្មករកម្ពុជាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី

    ភ្នំពេញ៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) ដែលតំណាងឱ្យកម្មករ មកពីវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូប ជាសមាជិក ដែលកំពុងធ្វើការផ្ទាល់ក្នុងការលើកកំពស់សិទ្ធិសេរី ភាពកម្មករ ការពារសិទ្ធិកម្មករ ការពារផលប្រយោជន៍ស្របច្បាប់ បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់ខាត ចំពោះបុគ្គលទណ្ឌិត សម រង្សី ដែលបានផ្សព្វផ្សាយបំភ្លៃការពិត និងញុះញង់តាមបណ្តាញសង្គមចំពោះការបង្ហោះផ្សារភ្ជាប់ទៅរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ដោយបានចោទប្រកាន់ថា ការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកបំបុក និងសំពះព្រះខែ ជាការរៀបចំរូបភាពក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរ ដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។ សហភាពសហជីពការងារកម្មករកម្ពុជា យល់ឃើញថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមមុខនឹងការផ្តន្ទាទោស និងសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ដែលមិនអាចលើកលែងឱ្យបានឡើយ។ ប្រភពដដែលបានលើកឡើងថា ក្នុងរយៈពេលដែលបង្កើតរាជរដ្ឋាភិបាលថ្មីរហូតមកដល់បច្ចុប្បន្ននេះ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាថាត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ២០២៣ បានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់និងយ៉ាងលឿនរហ័ស។ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖ ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រ និងងាយរងហានីភ័យ។ ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។ ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ និងទី៦៖ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី៤ ធ្នូនេះ ជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ៦០ឆ្នាំឡើង។ ចំណែកឯកម្មវិធី៥ ផ្សេងទៀតត្រូវបានប្រកាសឱ្យអនុវត្តរួចរាល់អស់ហើយ។ បើតាមឯកឧត្តម ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន គឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រខ្វះជំនាញវិជ្ជាជីវៈដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនទុកឱ្យពលរដ្ឋពលរដ្ឋណាម្នាក់ ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំ ជនមានពិការភាព…