Category: Politico 360

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ មានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣នេះ។ សម្តេច ក៏បានរំឮកផងដែរថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ,សេដ្ឋកិច្ច, សង្គម និងវប្បធម៌។ នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា…

  • អគ្គនាយកអាស៊ីអាគ្នេយ៍ ADB៖ លោកពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា

    អគ្គនាយកអាស៊ីអាគ្នេយ៍ ADB៖ លោកពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា

    លោក Winfried Wicklein អគ្គនាយកអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងក្នុងបណ្តាញសង្គម Link-in របស់លោកថា «លោកពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងភាពជាដៃគូដ៏រឹងមាំរវាង ADB និងកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរួមទាំងក្នុងនិងក្រៅប្រទេស #COP28។ ខ្ញុំសូមអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ( ២០២៣-២០២៨)»។ អគ្គនាយកអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ីក៏បានសម្តែងការកោតសរសើរចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការរួមចំណែកពីប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាគំរូនៃការគ្រប់គ្រងសំណល់នៅកម្ពុជា។ លោក និងឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាអំពីឱកាសសម្រាប់ការគាំទ្រ និងកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈម #ការប្រែប្រួលអាកាសធាតុរបស់ប្រទេស ក្រោមយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសថ្មីនាពេលខាងមុខរបស់ ADB និងកម្ពុជា៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

    សម្តេចធិបតី ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​កម្ពុជា បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត។ ការបញ្ជាក់នេះ​ ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកអំពីលក្ខណៈពិសេស ៣យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១)វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ បើគ្មានសន្តិភាព គ្មានឡើយការមកលេងខេត្តកែបនោះទេ។ ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅក្រុងកែប ខេត្តកែប នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យុវជន សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។ សម្តេចធិបតីបានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ សម្តេចបន្តថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ទៀតថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ការរៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៥០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។ សម្តេចបន្តថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។…

  • គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ ដើម្បីពិភាក្សាអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយទទួលបានលទ្ធផលសំខាន់ៗរួមមាន៖•ភាគីទាំងពីរស្វាគមន៍ទំនាក់ទំនងជាប្រពៃណីនៃការផ្លាស់ប្តូរទៅវិញទៅមក កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។•រដ្ឋសភាទាំងពីរនឹងបន្តសហការគ្នាអនុវត្តអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួចហើយ រវាងរដ្ឋសភាទាំងពីរ និងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងរួចហើយ។ ភាគីទាំងពីរក៏បានកោតសសើរអំពីការផ្លាស់ប្តូរក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានសហការគ្នាយ៉ាងល្អក្នុងវិស័យវប្បធម៌ អប់រំ កីឡា និងទេសចរណ៍។•ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងជំនួបកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកិច្ចប្រជុំលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសឡាវ។ សភានៃប្រទេសទាំងបី បានផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងផែនការមេ ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបាននិងកំពុងសហការអនុវត្ត ក្នុងគោលដៅការពារសន្តិភាព និងជំរុញវិបុលភាពនៃប្រជាជនប្រទេសទាំងបី ជាពិសេសការតាមដានការអនុវត្តការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ សេដ្ឋកិច្ច-សង្គម-វប្បធម៌…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ

    ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា នាទីក្រុងវៀងចន្ទន៍។ ជំនួបពិភាក្សាទ្វេភាគី បានធ្វើឡើងក្រោយពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការរបស់រដ្ឋសភាឡាវ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី យ៉ាងអធិកអធមនិងស្និទ្ធស្នាលជាទីបំផុត។ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានាពេលនេះថា នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ រីកចម្រើន គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពឡើង។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានចែករំលែកនិងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក នូវសភាពការណ៍នយោបាយសេដ្ឋកិច្ច និងសង្គមជាដើម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានបង្កើតឡើងក្រោយពីការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ដោយសេរីនិងយុត្តិធម៌ ដែលមានប្រជាពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត។ រដ្ឋសភានីតិកាលទី៧ មានគណបក្សនយោបាយចំនួនពីរបានឈ្នះឆ្នោត ក្នុងចំណោមគណបក្ស១៨ ដែលបានចូលរួមបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៖ TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៖ TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA ) បានមានប្រសាសន៍បញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក ហើយក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់ បច្ចុប្បន្ននេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA មានសមាជិកជាង៨ពាន់នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល។ ការបញ្ជាក់នេះ ក្នុងសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូងក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានមានប្រសាសន៍ថា សន្និសីទដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានអាយុ១១ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម ដោយក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ…

  • ព្រះមហាក្សត្រកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ព្រះមហាក្សត្រកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនវិស័យរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈព្រះរាជសារ ព្រះមហាក្សត្រក៏បានចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការអនុវត្តនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីតរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង៤ ដំណាក់កាលដោយបានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យានុភាពកម្ពុជាកាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។ នៅក្នុងព្រះរាជសារបានបន្តទៀតថា ព្រះមហាក្សត្រព្រះអង្គពិតជាមានការរំភើប និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន…

  • គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងភាគីទំាងពីរ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុហាណូយ ប្រទេសវៀតណាម ខណៈដែល ឯកឧត្តម សួស យ៉ារ៉ា បានចូលរួមបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តម សូស យ៉ារ៉ា បានមានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេស យើងទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាជាលំដាប់នៅគ្រប់កម្រិតនិងគ្រប់វិស័យជាគុណប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រទេសរៀងខ្លួន និងដើម្បីសន្ដិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការបញ្ជូនប្រតិភូរដ្ឋសភាវៀតណាម នៅក្នុងគណៈប្រតិភូអន្តរសភាអាស៊ាន ចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២ ដែលនេះគឺសរបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរក្សាបាននូវសាមគ្គីភាពនៃសភានៅក្នុងតំបន់យើង ជាពិសេសការចូលរួមចំណែកក្នុងការការពារធម្មានុរូប…

  • សម្តេចតេជោ ហ៊ុន សែន៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    សម្តេចតេជោ ហ៊ុន សែន៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មហាជ័យជម្នះ ៧…