-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ កិច្ចប្រជុំកំពូលលើកដំបូងនៃសភា CLV ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការសភា កម្ពុជា ឡាវ និងវៀតណាម ចូលរួមថែរក្សាសន្តិភាព លើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ CLV

បន្ទាប់ពីការប្រារព្ធពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គលើកទី១ របស់ខ្លួន ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។ ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រកបដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងបន្តថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្សជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួនពីរ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្ស ជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ជាក់ស្តែង ការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនេះមានកម្មវិធីជាតិជំនួយសង្គមចំនួន៤ រួមមាន (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២)កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ បន្ថែមលើនេះ…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលសភា CLV លើកទី១ ក្នុងទីក្រុងវៀងចន្ទន៍

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទំាងគណៈប្រតិភូពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងក្រសួងសំខាន់ៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទំាងបី ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ចូលរួមជាច្រើនរយនាក់។ ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលសភា CLV បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និងឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ។ ថ្នាក់ដឹកនាំប្រទេសឡាវបានលើកឡើងពីសារៈសំខាន់នៃការជួបជុំជាប្រវត្តិសាស្រ្តនេះថា នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមនិងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទំាងបី កាលពីឆ្នាំ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នាំមកផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និងឯកឧត្តម ថងលុន ស៊ីសុលីត…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ នៅរដ្ឋធានីប៉េកាំង

តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៨ ក្រោមមូលបទ “រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាពរឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់» គឺជាការផ្ដល់ឱកាសសម្រាប់ រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីពិភាក្សាយ៉ាងលម្អិតនូវផែនការ សកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងគំនិត ផ្តួចផ្តើមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គទាំង៦ ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសនៅក្នុងកាលៈទេសៈនៃភាពមិនច្បាស់លាស់សកល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងអន្តរជាតិ៕
-
ឯកឧត្តម ប៉ែន បូណា៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈមនិងមាគ៌ាឆ្ពោះទៅមុខ»។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលេចអំពីកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងងាយរងហានីភ័យ ដើម្បីឱ្យពួកគាត់មានជីវភាពធូរធាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះហើយជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ។ ឯកឧត្តមបញ្ជាក់ទៀតថា តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយទទួលយកសំណូមពររបស់ពួកគេទៅដោះស្រាយគ្រប់បញ្ហា មិនថាសំណូមពរនោះធ្វើឡើងតាមហ្វេសប៊ុក តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។ ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានាវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននៅកម្ពុជាដោយផ្អែកលើបរិបទកម្ពុជាគឺមិនមែនយកស្តង់ដារលោកខាងលិចមកធ្វើជាខ្នាតវាស់នោះឡើយ។ សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។…
-
គណបក្សឆន្ទៈខ្មែរ ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS ថា គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តជាមួយគណបក្សភ្លើងទៀន គឺបានមកចុះបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយ គ.ជ.ប បានទទួលហើយ។ ឯកសារដែលដាក់សុំចុះបញ្ជី គឺគ.ជ.ប មានរយៈពេល៧ថ្ងៃ ដើម្បីពិនិត្យមើលអំពីភាពស្របច្បាប់ ហើយជាពិសេស គឺលក្ខខណ្ឌដែលជាឯកសារភ្ជាប់មកជាមួយនៅពាក្យសុំចុះបញ្ជីមុននឹងសម្រេចទទួលស្គាល់ជាផ្លូវការ។ ដោយឡែក អគ្គលេខាធិការរងគ.ជ.ប បានឱ្យដឹងបន្ថែមថា គណបក្សកម្លាំងជាតិ ក៏បានស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ។ មកដល់ត្រឹមថ្ងៃទី៤ ខែធ្នូនេះ គណបក្សកម្លាំងជាតិ មិនទាន់បានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គ.ជ.ប នៅឡើយទេ។ សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជា ផ្សព្វផ្សាយបណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនាក់ឡាវ-កម្ពុជាដល់យុវជនជំនាន់ក្រោយ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួ សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។ ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនាក់ប្រទេសទំាងពីរដល់ពលរដ្ឋបានយល់ដឹងនិងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយលោក Khambai DAMLATH ប្រធានសមាគមមិត្តភាព ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានលើកឡើងថាទំនាក់ទំនដ៏ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវមានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទំាងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៏ល្អនេះឱ្យបានគង់វង្ស មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងពីរនោះទេ។ ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខវិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ ដោយហេតុថាបច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ រួមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច ជាដើម នោះទាមទារ នូវការពង្រឹងគោលការណ៍ ពហុនិយមឱ្យបានខ្លាំងក្លាជាទីបំផុត។ លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដើម្បីបំពេញបេសកកម្មជូនពលរដ្ឋនៃប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាព។ លោកប្រធានសមាគមបានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីការងារមួយចំនួនរបស់សមាគមនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរជាអាទិភាពនោះថា…
-
សេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-
គ.ជ.ប ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចម ក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងសម្រេចដូចខាងក្រោម៖១.ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។២.កែសម្រួលចំណុចមួយចំនួន និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។៣.ឯកភាពលើឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។៤.សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គ.ជ.ប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន គាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតអោយឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាពនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ…