Category: Politico 360

  • សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងប្រធាន គ.ជ.ប ជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងការងារបោះឆ្នោតនៅកម្ពុជា

    សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងប្រធាន គ.ជ.ប ជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងការងារបោះឆ្នោតនៅកម្ពុជា

    ឆ្លើយតបតាមសំណើរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប លោក វិទិត មុនតាប៊ន(Mr.Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមជាមួយសហការីមន្ត្រីផ្នែកសិទ្ធិមនុស្សមួយចំនួនទៀត នៅទីស្តីការសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិភាក្សាអំពីការងារបោះឆ្នោតនៅកម្ពុជា៕សូមជូនសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិវៀតណាម២៥៧នាក់ បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

    សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិវៀតណាម២៥៧នាក់ បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ នេះបើតាមលទ្ធផលបង្ក្រាបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមគោលការណ៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីជាតិវៀតណាមទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ដោយសមត្ថកិច្ចបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងប្រព្រឹត្តបទល្មើសអន្តោប្រវេសន៍ ដូចជាធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍មកធ្វើការងារ) និងឆ្លងដែនខុសច្បាប់។ អ្នកនាំពាក្យរងរូបនេះបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញជនជាតិវៀតណាមទាំងនោះស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍កម្ពុជា និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងគោរពតាមគោលការណ៍ទូទៅនៃសិទ្ធិមនុស្សជាសកល ដោយមានការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជាផងដែរ។ កន្លងមក កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ព្រោះតែជនបរទេសមួយចំនួន បានប្រើគ្រប់ឧបាយកលទុច្ចរិតយកជាទីតាំងប្រព្រឹត្តបទល្មើស។ តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាពក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពានហាលខាងលិចប្រាសាទអង្គវត្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ២០២៣។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ លោកបានបញ្ជាក់ថា ពិធីចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី១១-១២ ខែធ្នូ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី១១-១២ ខែធ្នូ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ…

  • អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា

    អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា

    ភ្នំពេញ៖ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ហើយក៏កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធផលការងារមួយចំនួន។ ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធផលការងារមួយចំនួន ជាអាទិ៍៖ ១)កម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង ២)ការទទួលស្វាគមន៍ និងការបើកចំហរបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និង៣)ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានច្បាប់ដ៏សំខាន់នេះ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការី នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយសម្តេចធិបតី ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន…

  • សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះលោក សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះលោក សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីលោក សំ សុគង់ បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី៧ ខែធ្នូ នេះថា៖“ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវី សំ សុគង់ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន”។ គួររម្លឹកឱ្យដឹងថា លោក សំ សុគង់ សមាជិកអចិន្ដ្រៃយ៍ ប្រធាននាយកដ្ឋាន នីតិកម្ម និងកិច្ចការបោះឆ្នោត ប្រធានក្រុមការងារខេត្តព្រៃវែង និងជាបេក្ខជនព្រឹទ្ធសភា នៃគណបក្សភ្លើងទៀនបានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក សំ សុគង់ ដាក់ជូនសម្តេចតេជោ ហ៊ុន…

  • លោក សំ សុគង់ បេក្ខជនព្រឹទ្ធសភានៃគណបក្សភ្លើងទៀនស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក សំ សុគង់ បេក្ខជនព្រឹទ្ធសភានៃគណបក្សភ្លើងទៀនស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក សំ សុគង់ សមាជិកអចិន្ដ្រៃយ៍ ប្រធាននាយកដ្ឋាន នីតិកម្ម និងកិច្ចការបោះឆ្នោត ប្រធានក្រុមការងារខេត្តព្រៃវែង និងជាបេក្ខជនព្រឹទ្ធសភា នៃគណបក្សភ្លើងទៀនបានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក សំ សុគង់ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងលិខិតលោកសំ សុគង់ បានជម្រាជូនសម្តេចតេជោ ហ៊ុន សែន ថា លោកបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសជាងនេះទៅទៀត ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់ និងពិភពលោកតាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ ហ្គេម ឆ្នំា២០២៣ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។ លោក សំ សុគង់ បានរំលេចថា ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានៅក្រោមគោលនយោបាយ ឈ្នះ ឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចងចាំនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។…

  • មេដឹកនាំគណបក្សនយោបាយលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំលើកដំបូងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

    មេដឹកនាំគណបក្សនយោបាយលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំលើកដំបូងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

    ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់ថា កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ សំខាន់បំផុត គឺនយោបាយរួបរួមដើម្បីការពារសន្តិភាពឱ្យបានរឹងមាំ និងប្រឆាំងរាល់ទង្វើលាបពណ៌ដាក់គ្នា និងប្រឆាំងរាល់ការបង្កើតចលនាផ្សេងៗសម្រាប់បំផ្លាញប្រទេសជាតិ។ ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បង្ហាញឱ្យឃើញពីស្មារតីខ្មែរគ្រប់និន្នាការដែលបានរួមមិត្ត រួមគំនិត រួមធ្វើដើម្បីតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ ពេលវេលានេះ មិនមែនជាពេលវេលាដែលខ្មែរត្រូវឈ្លោះគ្នា លាបពណ៌គ្នា ញុះញង់គ្នា ទម្លា់កំហុសរហូតធ្វើឱ្យខ្មែរបែកបាក់សាមគ្គីជាតិនោះឡើយ។ រីឯឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងថា កិច្ចប្រជុំលើកដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​…

  • អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម

    អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែលឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ…

  • អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ

    អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ

    ភ្នំពេញ៖ អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមាននៃសន្តិភាព។ ការកត់សម្គាល់នេះ នៅក្នុងាឋកថាស្តីពី «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ដែលបានធ្វើបទឧទ្ទេសនាមដោយលោក George Yeo អតីតរដ្ឋមន្រ្តីការបរទេសសិង្ហបុរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។ ជាមួយគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំបាឋកថា ក្រោមប្រធានបទ «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំសិង្ហបុរីដ៏ឆ្នើមម្នាក់ គឺ លោក George Yeo។ លោក Yeo គឺជាបញ្ញវន្តកិត្តិយសនៃវិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (Lee Kuan Yew School of Public Policy of the National University of…