Category: Politico 360

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រទេសវៀតណាមជួយជំរុញអ្នកទេសចរទេស និងកៀរគរអ្នកវិនិយោគចូលកម្ពុជាឱ្យបានកាន់តែច្រើន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រទេសវៀតណាមជួយជំរុញអ្នកទេសចរទេស និងកៀរគរអ្នកវិនិយោគចូលកម្ពុជាឱ្យបានកាន់តែច្រើន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគវៀតណាម មកធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់ច្រើន។ សម្តេចរដ្ឋសភាធិបតី បានលើកសំណើនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម វូ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាថ្ងៃទីពីរ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរបានកើនឡើងដល់១០ពាន់លានដុល្លារ ដែលជាទំហំមួយគួរជាទីមោទនៈ។ រីឯវិស័យទេសចរណ៍ ប្រជាជនវៀតណាម ស្ថិតនៅអត្រាខ្ពស់ ក្នុងចំណោមអ្នកទេសចរបរទេសដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ចំនួនអ្នកទេសចរវៀតណាមបានធ្លាក់ចុះ។ សម្តេចសង្ឃឹមថា ក្រោយវិបត្តិកូវីដ-១៩ ពលរដ្ឋវៀតណាមនឹងវិលត្រឡប់ទៅកម្សាន្តនៅប្រទេសកម្ពុជាវិញ ហើយវិនិយោគទុនក៏នឹងមានការកើនឡើងកាន់តែច្រើនផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីវៀតណាម ជួយជំរុញនិងពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់ផងដែរ។ ឯកឧត្តម វូ វ៉ាន់ធឿង បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅប្រទេសវៀតណាមនាឱកាសនេះ ដែលមិនត្រឹមតែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ តែជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ យូរអង្វែង និងមាននិរន្តរភាព។…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

    ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នៅទីក្រុងហាណូយ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំការផ្តាំផ្ញើសាកសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ…

  • លោក ហេង សំណាង៖ ជនបរទេស អង្គការមួយចំនួន និងក្រុមនិន្នាការប្រឆាំងបានអូសទាញក្រុមយុវជនធ្វើជាឧបករណ៍នយោបាយ និងផ្គាប់ចិត្តម្ចាស់ជំនួយ

    លោក ហេង សំណាង៖ ជនបរទេស អង្គការមួយចំនួន និងក្រុមនិន្នាការប្រឆាំងបានអូសទាញក្រុមយុវជនធ្វើជាឧបករណ៍នយោបាយ និងផ្គាប់ចិត្តម្ចាស់ជំនួយ

    ភ្នំពេញ៖ ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល លោក ហេង សំណាង បានបញ្ជាក់ថា មានជនបរទេស និងបណ្តាអង្គការ សមាគមមួយចំនួន រួមទាំងក្រុមនិន្នាការប្រឆាំងបានអូសទាញក្រុមយុវជនធ្វើជាឧបករណ៍នយោបាយ ដើម្បីបម្រើផលប្រយោជន៍លាបសក្ការៈផ្ទាល់ខ្លួន និងផ្គាប់ចិត្តម្ចាស់ជំនួយបរទេសតែប៉ុណ្ណោះ រួចដាក់បន្ទុកទៅរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ លោក ហេង សំណាង បានបន្តថា រាល់សកម្មភាពរបស់យុវជននិន្នាការប្រឆាំងមួយចំនួន តែងតែធ្វើទង្វើខុសច្បាប់ ជាហេតុនាំឱ្យរងគ្រោះដល់ខ្លួនឯង និងក្រុមគ្រួសារ និងបង្ហាញរូបភាពអាក្រក់ពីរាជរដ្ឋាភិបាលរបស់ខ្លួន ទាំងដែលដឹងថា ប្រទេសកម្ពុជាកំពុងតែនាំគ្នាចូលរួម ស្តារប្រទេស អភិវឌ្ឃន៍ធនធានមនុស្ស និងទប់ស្កាត់វិទ្ធង្សនា គ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាការពាររក្សាតម្លៃសុខសន្តិភាព និងការអភិវឌ្ឃឱ្យខានតែបាន។ លោកបានលើកឡើងថា កាលកន្លងមកសង្កេតឃើញថា រយៈពេល១ទស្សវត្សមកនេះ មានយុវជនបញ្ញវន្តមួយចំនួនតូចបានចងក្រងគ្នាជាក្រុម ជាបក្ខពួក អង្គការ សមាគមផ្សេងៗ ដើម្បីធ្វើសកម្មភាពចូលរួមក្នុងបុព្វហេតុសង្គមជាតិ ផ្ទុយទៅវិញបន្តិចៗម្តង ក៏មានជនបរទេស បណ្តាលអង្គការ សមាគម ក្រុមនិន្នាការប្រឆាំងបានអូសទាញ និងយករូបភាពពួកគេ ដោយហេតុផលថា ស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន សិទ្ធមនុស្ស តាមការពិត ពួកគេគ្រាន់តែយកយុវជនទាំងនោះធ្វើជាឧបករណ៍នយោបាយ ដើម្បីបម្រើផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន និងផ្គាប់ចិត្តម្ចាស់ជំនួយបរទេសតែប៉ុណ្ណោះ រួចដាក់បន្ទុកទៅរាជរដ្ឋាភិបាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងកម្ពុជា-ថៃ ជាពិសេសនៅតាមបណ្ដោយព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងអាចសម្រួលដល់ការផ្លាស់ប្ដូរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះជាណាចក្រកម្ពុជា និងបង្ហាញពីការរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់និងការបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្ដោយព្រំដែន ក៏ដូចជាកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ-១៩ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ នៃប្រទេសទាំងពីរបន្ថែមទៀត។ ឯ កឧត្ដម សុធីន ខ្លាំងសែង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ…

  • រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស

    រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស

    នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។ នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម ដែលមានតំាងពីយូរលុងមកហើយ និងបានពូនជ្រុំឡើងដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ជាទំនាក់ទំនងដែលបានប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដីនិងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្ត មានការរីកចម្រើនឥតឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ជឿជាក់និងការយោគយល់គ្នាទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។ ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អនិងកម្រនេះ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្សតរៀងទៅ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែបានចូលរួមចំណែកកសាងនូវសន្តិភាពនិងវិបុលភាពដល់តំបន់ និងពិភពលោកទំាងមូលថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម វឿង ឌិញហ្វេ បានអបអរសាទរជូនចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យយ៉ាងធំធេងឈានដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានអ្នកបន្តវេនប្រកបដោយមានថាមពលនិងសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ តាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១…

  • អនុប្រធានរដ្ឋសភាវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលនិងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម

    អនុប្រធានរដ្ឋសភាវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលនិងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម

    បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។ នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជាកាលពីខែកក្កដាកន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមអនុប្រធានរដ្ឋសភាបានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា

  • «សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក»

    «សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក»

    សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហាររបស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards) ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងព្រមគ្នានៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)។ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងទៅ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួលបានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ (The Best Asian Cookbook) និងពានរង្វាន់ សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ សៀវភៅមុខម្ហូបពិភពលោកនេះ។ ការឈ្នះជ័យលាភីឆ្នាំនេះ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើ…

  • សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លើសនិងញុះញង់តាមបណ្តាញសង្គម

    សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លើសនិងញុះញង់តាមបណ្តាញសង្គម

    ភ្នំពេញ៖ សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លើសនិងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ ដល់ប្រជាជាតិខ្មែរទាំងមូល។ សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានយល់ឃើញថា ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់មានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្ដន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរឹងបំផុត តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងឱ្យបានឡើយ។ សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះឡើងដោយមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិបានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចការចោទប្រកាន់ផ្ទុយពីការពិតរបស់ទណ្ឌិត សម…

  • គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី

    គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី

    ភ្នំពេញ៖ នៅក្នុងញ្ញត្តិថ្កោលទោសរបស់គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសំណេរភ្ជាប់ទៅនឹងរូបភាពនៃការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដោយបំភ្លៃ ញុះញង់ ប្រាសចាកពីការពិតទាំងស្រុង ព្រោះចេតនាបង្កឱ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកេរ្តិ៍ឈ្មោះប្រជាជាតិខ្មែរទាំងមូល។ គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ យល់ថា ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាអំពើល្មើសច្បាប់មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងបានឡើយ។ គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សកសិករ បានកត់សម្គាល់ឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ២៧ ២៨…

  • រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការចុះអនុស្សារណៈរវាងក្រសួងអិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការចុះអនុស្សារណៈរវាងក្រសួងអិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានបញ្ជាក់ថា ការអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់បម្រើជាក្របខណ្ឌដ៏ទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់គោលការយុត្តិធម៌ និងគណនេយ្យភាពនៅប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងការដោះស្រាយបណ្តឹង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានមានប្រសាសន៍ថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ចជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា គឺជាឱកាសដ៏ថ្លៃថ្លាសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងការគាំទ្រគ្នាទៅវិញទៅមក។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ថែមទាំងបានបង្ហាញអំពីក្របខណ្ឌសម្រាប់គំនិតផ្តួចផ្តើមគ្នា និងរួមគ្នាក្នុងគោលបំណងលើកកម្ពស់សុច្ចរិតភាពផ្លូវច្បាប់ជំរុញបរិយាកាសផ្នែកគតិយុត្តិប្រកបដោយតម្លាភាពដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ និងការងារដោះសក្រាយបណ្តឹង។ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងការដោះស្រាយបណ្តឹង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចក៏បានថ្លែងអំណរគុណដល់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលសហការបង្កលក្ខណៈងាយស្រួលតាមគ្រប់មធ្យបាយជាមួយក្រសួងអធិការកិច្ចក្នុងការសម្រេចឱ្យបាននៅអនុស្សារណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់បម្រើជាក្របខណ្ឌដ៏ទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់គោលការយុត្តិធម៌ និងគណនេយ្យភាពនៅប្រទេសកម្ពុជា។ ចំណែកឯកឧត្តម លី ច័ន្ទសីហា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលបានផ្តល់សេចក្តីទុកចិត្ត ផ្តល់តម្លៃ…