Category: Politico 360

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យ អុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យ អុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជ រដ្ឋា ភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ (២៦-២៧-២៩ វិច្ឆិកា) បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេស ចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃ ព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះ មានអត្ថន័យច្រើនយ៉ាង៖ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាពនិងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។ ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះគឺជាជោគជ័យនៃ វិស័យទេសចរណ៍កម្ពុជាពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមាន ភាពរស់ រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។ ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈ ដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជ…

  • នៅថ្ងៃទី១ នៃការចុះបញ្ជី៖ មានតែគណបក្សប្រជាជន កម្ពុជា តែមួយគត់បានដាក់ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    នៅថ្ងៃទី១ នៃការចុះបញ្ជី៖ មានតែគណបក្សប្រជាជន កម្ពុជា តែមួយគត់បានដាក់ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះថា ៖ “គិតត្រឹមម៉ោង ៤:៣០នាទី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានតែគណបក្សនយោបាយតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា បានមកដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយដាក់គ្រប់ទាំង ៨ភូមិភាគ”។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ៖ “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍…

  • ថ្ងៃបេីកឆាកដំបូង ៖ គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅគ.ជ.ប

    ថ្ងៃបេីកឆាកដំបូង ៖ គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅគ.ជ.ប

    ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ ដែលជាថ្ងៃបេីកឆាកដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់ AMS អោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយដាក់គ្រប់ទាំង៨ភូមិភាគ។ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។ អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា…

  • ឯកឧត្តម ប៉ែន បូណា ៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!

    ឯកឧត្តម ប៉ែន បូណា ៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។ ឯកឧត្តម បញ្ជាក់ថា ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។ ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។ ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាកលថា ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ…

  • សម្តេចធិបតី៖ ក្រោយពីខកខាន៣ឆ្នាំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រារព្ធធ្វើឡើងវិញក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព

    សម្តេចធិបតី៖ ក្រោយពីខកខាន៣ឆ្នាំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រារព្ធធ្វើឡើងវិញក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញតេឡេក្រាមថា៖ ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរបរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។ សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកងរ ចូលរួមប្រកួតប្រជែងប្រមាណ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ព្រះមហាក្សត្រប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៥៣៨នាក់

    ព្រះមហាក្សត្រប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៥៣៨នាក់

    ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន៥៣៨នាក់ (ស្រី៤៣នាក់)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជា់កថា ទណ្ឌិតដែលទទួលបានារបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងនោះ៖•ការបន្ថយទោស ៣ខែ ចំនួន៣៩១នាក់ (ស្រី៣១នាក់)•ការបន្ថយទោស ៦ខែ ចំនួន១៣២នាក់ (ស្រី១០នាក់)•ការបន្ថយទោស ៩ខែ ចំនួន១២នាក់ (ស្រី០១នាក់)•ការបន្ថយទោស ១២ខែ ចំនួន០១នាក់ ( ស្រី០០នាក់)•ការបន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំ ចំនួន០១នាក់ (ស្រី០០នាក់)•លើកលែងទោស ស្ត្រី០១នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ)។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖១៖ ចំពោះបទល្មើសទូទៅ

  • អបអរសាទរខួប៨ឆ្នាំ នៃការទទួលបានពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិរបស់ឯកឧត្តម ហ៊ុន ម៉ានី

    អបអរសាទរខួប៨ឆ្នាំ នៃការទទួលបានពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិរបស់ឯកឧត្តម ហ៊ុន ម៉ានី

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីត្រេកអរ និងស្ញប់ស្ញែងដល់ឯកឧត្តម ហ៊ុន ម៉ានី ដែល ៨ឆ្នាំមុន គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានយុវជនកម្ពុជាមួយរូបបានឈរនៅលើឆាកអន្តរជាតិ និងបាននាំមកនូវកិត្តិយសដ៏មហាធំធេងជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈការទទួលបាននូវពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិ (GUSI Peace Prize International ) ជាមួយអ្នកដឹកនាំកំពូលៗរបស់ពិភពលោក អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រល្បីៗ១៨រូបផ្សេងទៀត លើភាពជាអ្នកដឹកនាំយុវជន អ្នកមនុស្សធម៌និយម និងអ្នកគាំពារមរតកវប្បធម៌ នោះគឺអ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាឥស្សរជនកម្ពុជាទី១ និងវ័យក្មេងជាងគេរបស់ពិភពលោក ដែលទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះ។ ក្នុងនាមជាយុវជន យុវនារីទាំងអស់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលមានយុវជនឆ្នើមមួយរូបរបស់កម្ពុជា ជានិមិត្តរូបនៃយុវជនកម្ពុជាទូទាំងប្រទេស បាននាំមាតុភូមិជាទីស្នេហានៃយើងទៅលើឆាកអន្តរជាតិប្រកបដោយកិត្តិនាម និងកិត្តិស័ព្ទល្បីរន្ទឺ តាមរយៈស្នាដៃ និងគុណូបការៈមិនអាចកាត់ថ្លៃបានយ៉ាងច្រើនអនេគឥតគណនារបស់ឯកឧត្តម ហ៊ុន ម៉ានី។ នៅក្នុងទិវាដ៏មហានក្ខត្តឬក្សនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី…

  • កម្ពុជា និងហូឡង់ ស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យនានា

    កម្ពុជា និងហូឡង់ ស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យនានា

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងហូឡង់ បានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។ ឯកឧត្ដមបណ្ឌិត ចែម វីឌ៉្យារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចកហូឡង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យនានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។ ឯកឧត្ដមបណ្ឌិត ចែម វីឌ៉្យា បានសម្តែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេសហូឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្តាលអ្នកការ ទូតកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្ដល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែលនាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន…

  • កម្ពុជាបានក្លាយជាប្រទេសទី៥ នៅលើសកល​លោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅឆ្នាំ២០២៤

    កម្ពុជាបានក្លាយជាប្រទេសទី៥ នៅលើសកល​លោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅឆ្នាំ២០២៤

    ភ្នំពេញ៖ កម្ពុជាត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស​​ (អនុសញ្ញាអូតាវ៉ា)នៅទី​ក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បោះឆ្នោតជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។ ប្រភពអាជ្ញាធរមីនបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ថា ខណៈកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ​ដែល​គ្មានមីន”នោះនឹង​មានការ​ចូល​រួម​ពី​រដ្ឋ​សមាជិក​ចំនួន​ ១៦៤​ រដ្ឋ​អង្កេត​ការណ៍​ដទៃទៀត​ រួម​ទាំង​អង្គការ​-ស្ថាប័ន​ពិភពលោក​ជា​ច្រើន​។ គួរបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង។ កម្ពុជាគឺជា​ប្រទេសទី៥ នៅលើ​សកល​លោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំ​លើកទី១ធ្វើនៅ ប្រទេសកេនយ៉ា ឆ្នាំ២០០៤, លើកទី២នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩, លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេស​ន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជាឆ្នាំ២០២៤ ខាងមុខ។ អាជ្ញាធរមីនបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋ​សមាជិកចំនួន១៦៤ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោកជាច្រើនទៀត។ ក្នុងសារអបអរសាទរលើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ…

  • កម្ពុជា និងអង់ទីហ្កានិងបាប៊ុយដា ប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

    កម្ពុជា និងអង់ទីហ្កានិងបាប៊ុយដា ប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម E.P. Chet Greene រដ្ឋមន្ត្រីការបរទេស កសិកម្ម ពាណិជ្ជកម្ម និងកិច្ចការ បាប៊ុយដា នៃប្រទេសអង់ទីហ្កានិងបាប៊ុយដា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចនេះគឺជាវឌ្ឍនភាពមួយដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីប្រទេសទាំងពីរស្ថិតក្នុងទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការតាមវិស័យរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី Greene នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយស្តីពីស្ថានភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចពិភាក្សាក៏បានផ្ដោតលើទំនិញដែលមានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍និងកសិកម្ម។ ការណ៍នេះបង្ហាញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី Greene បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្នើកម្ពុជាពិចារណាជ្រើសរើសយកប្រទេសអង់ទីហ្កានិងបាប៊ុយដា ធ្វើជាច្រកចូលទៅកាន់ទីផ្សារនៃតំបន់ការ៉ាបៀន (Caribbean)។ ភាគីទាំងពីរបានពិភាក្សាលើផែនការសកម្មភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយក្ដីរីករាយនូវការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ទីហ្កានិងបាប៊ុយដា ក្នុងពេលវេលាសមស្រប។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រគ្នាទៅវិញទៅមក…