-
ព្រឹទ្ធសភា នឹងប្រជុំដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនបី នៅថ្ងៃទី២៤ ខែវិច្ឆិកា

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរបៀបវារៈចំនួន០៤។ របៀបវារៈចំនួន៤ ដែលយកមកពិនិត្យរួមមាន៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ព្រឹទ្ធសភានីតិកាលទី៤។៣-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក…
-
ត្រឹមល្ងាចថ្ងៃទី២២ ខែវិច្ឆិកា៖ មានបេក្ខជនចំនួនជាង១០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិក គ.ជ.ប

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា មកដល់ត្រឹមល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនចំនួនជាង១០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈដែលការទទួលពាក្យបេក្ខជនឈរឈ្មោះនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៧:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកាស្អែក។ មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានថ្លែងប្រាប់ AMS កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះថា គិតត្រឹមល្ងាចថ្ងៃទី២២ ខែវច្ឆិកានេះ មានបេក្ខជនដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានចំនួនជាង១០នាក់ហើយ ប៉ុន្តែអ្នកខ្លះដាក់ឯកសារមិនគ្រប់ ហើយនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ដែលជាថ្ងៃឈប់ទទួលពាក្យទើបអាចដឹងចំនួនបេក្ខជនចំនួនប៉ុន្មានពិតប្រាកដ។ បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើលបេក្ខជនដែលពាក្យឈរឈ្មោះ ហើយត្រូវសួរយោបល់គណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ទើបបានកំណត់បេក្ខជន។ ប្រភពដដែលបានបញ្ជាក់ថា ការរើសនេះ គឺរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប គឺ ៤រូបគណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀតគណបក្សមិនមែនរដ្ឋាភិបាល និង១រូបទៀត គឺគណបក្សទាំងពីរឯកភាពគ្នា។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើសនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា…
-
អនុប្រធានទី១ ព្រឹទ្ធសភា ជួបពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងសភាទាំងពីរ ឱ្យកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ លោកជំទាវ សិន យេយេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកជំទាវ សិន យេយេ បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទូលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ និងបានបង្កើតរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីដោយរលូន។ លោកជំទាវជឿជាក់ថា នាពេលអនាគតប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេស…
-
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ រយៈពេល៣ខែ ក្នុងសកម្មភាពការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺខ្លាំងមែនទែន

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុកកិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រយៈពេលបីខែក្រោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី, វេលានេះជាពេលត្រូវងាកក្រោយ ដើម្បីបូកសរុបលទ្ធផល, ធ្វើតុល្យការលើកដំបូង។ ដោយឯកឧត្តមបានលើកឡើងតែពីតុល្យការបីខែដំបូងនៃសកម្មភាពទូតរបស់សម្តេចធិបតី។ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានបន្តថា បើពិនិត្យមើលសម្តេចធិបតី នៅលើឆាកតំបន់និងអន្តរជាតិ, បើពិនិត្យមើលលម្អិតទៅលើរបៀបធ្វើសកម្មភាពទូត និងលទ្ធផលនៃសកម្មភាពទូតរបស់សម្តេចធិបតី ក្នុងអំឡុងបីខែចុងក្រោយនេះ គេនឹងយល់ភ្លាមថា នយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា ស្តែងឱ្យឃើញនូវជ្រុង ឬមុំសំខាន់ៗ ចំនួនបី៖ ទី១ គឺការទូតសកម្ម ទី២ គឺស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត និងទី៣ គឺសារៈសំខាន់នៃសារនយោបាយទូត។ អ្វីដែលគួរកត់សម្គាល់មុនគេ ពេលនិយាយពីសកម្មភាពទូតបីខែចុងក្រោយនេះ គឺការទូតដ៏សកម្មខ្លាំងមែនទែនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតុ។ ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និងប្រទេសចំនួន៤ ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត៦ម៉ឺនគីឡូម៉ែត្រ។ សកម្មភាពនៅក្រៅស្រុកទាំងអស់នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ រួមមាន៖…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រយៈពេល៣ខែគត់ នៃការចាប់ផ្តើមបំពេញការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលដែលសម្រេចបាន គឺធំធេងហួសពីការស្មាន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ វិច្ឆិកានេះ មានរយៈពេល៣ខែគត់ នៃការចាប់ផ្តើមបំពេញការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ៣ខែ នៃអាណត្តិ៥ឆ្នាំ ពិតជាខ្លីណាស់ ប៉ុន្តែ បើនិយាយពីសមិទ្ធផលដែលសម្រេចបាន គឺធំធេងហួសពីការស្មាន ពីព្រោះក្រោយពីរាជរដ្ឋាភិបាលកើតភ្លាម ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ។ យោងតាមបទអន្តរាគមន៍ស្តីពីសមិទ្ធផល៣ខែដំបូងរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ប៉ែន បូណា បានបង្ហាញអំពីសមិទ្ធផលធំៗ ចំនួន៦មានដូចតទៅ៖សមិទ្ធផលធំទី១៖ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍន៍។ និយាយដោយខ្លី រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោកសាងឡើងមិនឱ្យបានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ដែលគេមិនត្រូវមើលរំលងពីព្រោះប្រវត្តិសាស្ត្របានបង្ហាញហើយថា កម្ពុជាយើងពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗតើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់សម្លាប់ សងសឹក….តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ…………… សមិទ្ធផលធំទី២៖យុទ្ធសាស្ត្របញ្ចកោណ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃទី២៤សីហា សម្តេចធិបតីប្រកាសគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «មានផ្លូវ មានក្តីសង្ឃឹម»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិ លេខ៥ (ព្រែកក្ដាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើន ដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ។ សម្តេចធិបតី បានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ជាមួយគ្នានេះ ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច ហើយកាលពីថ្ងៃទី២១ ខែវិច្ឆកា សម្តេចបានជួបជាមួយអ្នកវិនិយោគជប៉ុនជាច្រើនរូប ដែលមានគម្រោងនៅក្នុងការពង្រីកនៅក្នុងការវិនិយោគទៅលើវិស័យបណ្តុះបណ្តាលទៅលើផ្នែកអាយធីផ្សេងៗ គឺប្រើប្រាស់ធនធានវិនិយោគ។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការទាក់ទងភ្ជាប់ទំនាក់ទំនងបើកច្រកទំនាក់ទំនងជាមួយបណ្តាប្រទេស ដើម្បីទាញនូវទំនាក់ទំនងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍ផ្សេងៗ។ សម្តេចបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ខែនេះ រដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានដើរខ្ចីលុយគេនោះទេ។ ប៉ុន្តែយើងទាញនៅក្នុងផលិតផលគ្រប់រូបភាពទាំងអស់ ដើម្បីបម្រើប្រជាពលរដ្ឋ។ ជាពិសេសវិស័យឯកជន គឺជាដង្ហើមធំណាស់។ ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ដែលយើងធ្វើនៅក្នុងឥណទានក៏ដោយ ប៉ុន្តែបម្រើឱ្យការរីកចម្រើននៅក្នុងវិស័យឯកជនប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក វិស័យកសិកម្ម ឧស្សាហកម្មដំណើរការបាន។ ការប្រើប្រាស់និងការវិនិយោគទាំងរូបភាពកម្ចី និងរូបភាពផ្សេងៗយើងបានប្រើ ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានចំណាប់អារម្មណ៍បន្ថែមទៅលើការវិនិយោគថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ទិសដៅគោលដៅសំខាន់ គឺ៖ ទី១.ជំរុញកំណើនសេដ្ឋកិច្ច ទី២.បង្កើនការងារឱ្យច្រើនជូនប្រជាពលរដ្ឋ…
-
ប្រធានសមាគមជប៉ុន-កម្ពុជា បង្ហាញពីបំណងក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង

ភ្នំពេញ៖ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងរបស់សមាគម ក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជា ឱ្យបានច្រើនថែមទៀត បន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។ ក្នុងស្មារតីនេះ ឯកឧត្តមបានបញ្ជាក់ពីគោលបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជានៅកម្ពុជា ដើម្បីសម្របសម្រួល និងជំរុញការងារវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ។ ឯកឧត្ដម ប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស តំណាងដ៏ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយប្រធាន ក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុន មួយចំនួន ជួបសន្ទនានៅវិមាន៧មករា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជំរុញការវិនិយោគជប៉ុននៅ កម្ពុជាលើកទី៣ និងបានកោតសរសើរ និងអរគុណឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ចំពោះតួនាទីដ៏សកម្មរបស់លោកក្នុងការផ្តួចផ្តើមជំរុញ និងចាត់តាំងដឹកនាំដំណើរទស្សនកិច្ចនេះ ក៏ដូចជាជួយជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា។ ឯកឧត្តមក៏បានអបអរការដំឡើងឋានៈនៃទំនាក់ទំនងទ្វេភាគីដល់កម្រិតនៃភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគថែមទៀតពីប្រទេសជប៉ុនមកកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ទន្ទឹមនេះ សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាកជាដើម។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច,ការងារ,សមធម៌,ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល៥ឆ្នាំទៅមុខ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងនេះ មានកិច្ចការចំនួន៣ ដែលជាអាទិភាពចម្បងគឺ៖ ទី១)កំណើនសេដ្ឋកិច្ច៖ ការជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានកំណើនទ្បើងលើគ្រប់វិស័យទាំងអស់, ទី២)ការងារ៖ ការពង្រីកមូលដ្ឋាននៃការបង្កើតការងារឱ្យបានទូលំទូលាយ និងទី៣)សមធម៌៖ការចែកផលលាភទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកជាងគេ។ ទាំងនេះ គឺជាចំណែកនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកដល់កម្មករ-និយោជិត ឱ្យបន្តថែរក្សានូវវប្បធម៌សុខុដុមនីយកម្មក្នុងរោងចក្រ-សហគ្រាស ដោយឈរលើមូលដ្ឋាននៃការយោគយល់ ភាតរភាព និងសាមគ្គីភាព ពីគ្រប់ភាគីពាក់ព័ន្ធ ធានាបង្កភាពងាយស្រួលដល់ការប្រកបការងារ និងអាជីវកម្ម ដើម្បីជំរុញការធ្វើពិពិធកម្ម,ការពង្រឹងភាពប្រកួតប្រជែង,ការលើកកម្ពស់ផលិតភាព និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព,បរិយាបន្ន និងភាពធន់៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត