Category: Politico 360

  • ព្រះមហាក្សត្រស្តេចយាងមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋបារាំងវិញហើយ

    ព្រះមហាក្សត្រស្តេចយាងមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋបារាំងវិញហើយ

    ភ្នំពេញ៖ នៅម៉ោងជាង៧យប់ ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋបារាំង បន្ទាប់ពីព្រះអង្គសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តបតាមការសូមយាងរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជសវនាការ ជាមួយឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក កោតសរសើរកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក កោតសរសើរកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានកោតសរសើរកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នាទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបរវាង គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់អំពីការជ្រើសរើសយកពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ព្រោះយើងយល់ថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេង សម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែ គុណតម្លៃនេះ ពិតជាងាយណាស់នឹងត្រូវបានគេមើលរំលង។ ក្នុងន័យនេះ ប្រសិនបើមិនមានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្តេចតេជោ ស្ថាបនិកមគ្គទេសក៏ឯកនៃ នយោបាយឈ្នះ-ឈ្នះ ក៏ដូចជា ប្រតិបត្តិករនៃនយោបាយ ឈ្នះ-ឈ្នះ គ្រប់ៗរូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ ស្រស់ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏នឹងមិនមានថ្ងៃ ដែលយើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ ហើយប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម រីឯអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបាន ប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬ ទស្សនាកីឡាយ៉ាងសប្បាយរីករាយ ដូចសព្វថ្ងៃនេះទ្បើយ។ ដូច្នេះ កីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ បានបញ្ចប់ក៏ដោយ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២ កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡា ដ្ឋានជាតិមរតកតេជោ។…

  • អគ្គនាយិកាអង្គការយូណេស្កូ គាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា

    អគ្គនាយិកាអង្គការយូណេស្កូ គាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា

    ភ្នំពេញ៖ លោកជំទាវ អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការយូណេស្កូ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវតម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។ ការគាំទ្រនេះ នៅក្នុងជំនួបសវនាការមុនសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និសីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ…

  • ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែង និងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយម ដែលជួនកាលបង្កប់នៅក្នុងនយោបាយ និងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ ឯកឧត្តមបានបនន្តថា ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារ និងពូនជ្រុំយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរ និងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្ត និងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា បើទោះបីជាព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយកម្ពុជាបើកទូលាយខាងជំនឿសាសនាផ្សេងទៀតក៏ដោយ។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។ នៅលើទិដ្ឋភាពនយោបាយវិញ មនោគមន៍វិជ្ជាជ្រុលនិយមបាននិងកំពុងសាបរលាប និងឈានទៅរកការបាត់បង់ក្រោមឥទ្ធិពលនៃការបង្រួបបង្រួមជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គម។ ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលផលពីសន្តិភាព និងភាពស្ងប់សុខខាងសាសនានៅលើទឹកដីរបស់ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវទិសដៅលុបបំបាត់នយោបាយជ្រុលនិយមនៅកម្ពុជាដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា សរុបទៅ ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរពិតជាមានភ័ព្វសំណាងណាស់ដែលអាចរស់នៅក្នុងសន្តិភាព និងភាពឥតសៅហ្មងខាងសាសនា ពីព្រោះវត្ថុដ៏ពិសិដ្ឋទាំងពីរយ៉ាងនេះអាចបញ្ចៀសបាននូវសង្គ្រាម ជម្លោះប្រដាប់អាវុធ និងអំពើហិង្សា…

  • ក្រសួងព័ត៌មានធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា

    ក្រសួងព័ត៌មានធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើលិខិតជម្រាបទៅម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ជ្រាបថា កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន អនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមកិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្ថាប័នព័ត៌មាន។ អនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន និងសេចក្តីជូនដំណឹងលេខ១១១៤សជណពប ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាព ស្ថាប័នព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដូចតទៅ៖

  • នាយឧត្តមសេនីយ៍ សៅ សុខា៖ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    នាយឧត្តមសេនីយ៍ សៅ សុខា៖ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងករណីបទល្មើសនោះ មានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ចប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំពិភាក្សាអំពីសភាពការណ៍នៃបទល្មើស វិធានការអនុវត្ត ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើ សត្វព្រៃ ។ល។ នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម…

  • “ពីភាពចម្រុះឆ្ពោះទៅរកវិបុលភាព៖ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពសកល”

    “ពីភាពចម្រុះឆ្ពោះទៅរកវិបុលភាព៖ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពសកល”

    ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុង “វេទិកាសេដ្ឋកិច្ច និងសង្គម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី” ក្រោមប្រធានបទ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ» នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រវត្តិសាស្ត្ររបស់អាស៊ី ដែលជាទីតាំងលំនៅដំបូង និងជាប្រភពដើមដ៏សំខាន់មួយនៃអរិយធម៌របស់មនុស្សជាតិ។ ដោយរៀបរាប់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានាសម័យបុរាណ ក្នុងទំនាក់ទំនងជាមួយប្រជាជាតិដទៃទៀត តាមរយៈផ្លូវសូត្រសមុទ្រក្នុងចន្លោះសតវត្សទី១ និងទី៦។ ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ីនិងសកល ឯកឧត្តម អ៊ុច បូររិទ្ធ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលផ្តល់តម្លៃលើទំនាក់ទំនងនិងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក លើក្តីសង្ឃឹមនិងវិបុលភាពរួម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន

    ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន មានលទ្ធផលល្អនិងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន។ ថ្មីៗនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កាដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ការបញ្ជាក់នេះ នៅក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ជំរុញការផ្លាស់ប្តូរវប្បធម៌និងការបណ្តុះបណ្តាលធនធានមនុស្ស។ ចំណែកឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បានត្រៀមខិតចូលមកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការរអភិវឌ្ឍទំនាក់ទំនងប្រទេសនិងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នារបស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប,​ ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាននៃសាសនា គឺពិតជាសំខាន់និងចាំបាច់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប,​ ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាននៃសាសនា គឺពិតជាសំខាន់និងចាំបាច់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយចំនួន១១អង្គ ដ៏អធិកអធមនេះ សម្តេចមហាបវធិបតី បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា…