-
អង្គមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ៖ អនុម័តជ្រើសតាំងសម្តេច ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ភ្នំពេញ៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ បានអនុម័តជ្រើសតាំងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតីកិត្តិយស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឥស្សរជនចំនួន ៤៤អង្គ/នាក់ ផ្សេងៗទៀត។ ការអនុម័តនេះ ក្នុងអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ អង្គមហាសន្និបាតទាំងមូល សូមសម្តែងនូវគារវភក្ដីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃ…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើការងារចលនាមហាជន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលជិត២ទសវត្យកន្លងមកនេះ ចាប់ពីមហាសន្និបាតលើកទី៥មក រណសិរ្យបានបំពេញតួនាទីយ៉ាងសកម្មបម្រើការងារចលនាមហាជន ដោយអនុវត្តគោលនយោបាយ មហាសាមគ្គី ឯកភាព ជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយទាំងក្នុងនិងក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមកម្មវិធីគោលនយោបាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ការបញ្ជាក់នេះ ក្នុងពិធីបើកមហាសន្និបាតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា៖ សមាជិក សមាជិកាទាំងអស់នៃមហាសន្និបាត ដែលជាតំណាងដ៍ឧត្តុង្គឧត្តម មកពីគ្រប់មជ្ឈដ្ឋាន នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវសមិទ្ធផលសម្រេចបាន នឹងខិតខំបំពេញបន្ថែមនូវចំនុចខ្វះខាត ដែលពុំទាន់បានបំពេញ នឹងពុំទាន់បានដោះស្រាយ ជាពិសេសសូមបន្តស្មារតីសាគ្គីភាពនិងសហការគ្នាគ្រប់ផ្នែក គ្រប់ថ្នាក់ដោយអនុវត្តសកម្មភាពការងាររបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។…
-
កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីស្តីការក្រសួងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួន ផុនរតនៈ បានអបអរសាទរអារ៉ាប៊ីសាអូឌីត ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC SUMMIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមក៏បានរំលឹកឡើងវិញនូវជំនួបទ្វេភាគីប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ASEAN-GCC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ជនរួមជាតិ និងអន្តរជាតិ ចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដែលជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តនៅមុនដំណាច់ ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល, ការធានាលក្ខខណ្ឌការងារល្អប្រសើរ, ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:, កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនដល់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកវិសាលភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ក្នុងការចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់បងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស បុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ដែលប្រាថ្នាចង់បានការថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករ-និយោជិត ហើយបានជួយកាត់បន្ថយបន្ទុកចំណាយ, ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។…
-
រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកាខាងមុខ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។២-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។៤-ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យ អនុម័ត លើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា៕
-
ប្រធានាធិបតីបារាំងបញ្ជាក់ពីការប្តេជ្ញាក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។ ការបញ្ជាក់នេះ នៅក្នុងព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន Élysée កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ D-14-11-23-MND1 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ បន្ទាប់ពី ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា…
-
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តាំងពីសម័យកាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិអ្នកបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាតែងផ្តល់អាទិភាពដល់ពលរដ្ឋក្រីក្រ និងវិស័យឯកជន។ ឯកឧត្តម ប៉ែន បូណា បានបន្តថា តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ ដែលបើកធ្វើនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងប្តូរផ្តាច់ ដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ។ អ្នកនាំពាក្យរារដ្ឋាភិបាលបញ្ជាក់ថា សម្តេចធិបតីបានប្រកាសបន្តមិនយកភាស៊ីពីអ្នកលក់ដូរតូចតាចតាមញ្ច្រែង មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធអចលទ្រព្យសម្លៃទាបជាង១០០លានរៀល មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរាមារបស់កម្មករនិងមិនយកពន្ធផ្សេងៗទៀតយ៉ាងច្រើន។ និយាយជារួម រាជររដ្ឋាភិបាលព្យាយាមចៀសវាងមិនយកពន្ធពីអ្នកមានចំណូលទាប ដើម្បីកុំឱ្យប៉ះពាល់ជីវភាពបស់ពួកគេ។ ផ្ទុយទៅវិញ ពលរដ្ឋទាំងនោះទទួលបានការគាំពារពីរាជរដ្ឋាភិបាលមុនគេនៅពេលពួកគេជួបវិបត្តិផ្សេងៗដូចជា វិបត្តិកូវីដ-១៩ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។ ចំពោះវិស័យឯកជនវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសាកលដូចជាវិបត្តិជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ប៉ាឡេស្ទីនក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យឯកជននៅឯកោឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា…
-
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងដល់ទីក្រុងប៉ារីសប្រកបដោយព្រះរាជសុវត្ថិភាព

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងដល់ទីក្រុងប៉ារីស ប្រកបដោយព្រះរាជសុវត្ថិភាព ដើម្បីគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋបារាំង តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព តាមបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្រ្តចំនួន៥ បូករួមនឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦។ អាទិភាពគន្លឹះទាំង៥ មានដូចជា៖១.ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័ន២.ការលើកកម្ពស់គុណភាពអប់រំ ផ្ដោតសំខាន់លើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់មធ្យមសិក្សា៣.ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន៤.ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍៥.ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ ដោយឡែក កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ មានដូចជា៖១.ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។២.យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។៣.ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ…
-
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគាំទ្រគណបក្សប្រឆាំងងាកមកគាំទ្រ និងប្រកាសប្តេជ្ញាគាំទ្រចូលរួមនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ ដឹកជញ្ជូន ម្ចាស់អាជីវកម្ម សន្តិសុខ កម្មករ ជាដើម ដែលធ្លាប់មាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់នឹងសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ បានប្តេជ្ញាគាំទ្រចូលរួមនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេសក្នុងវិស័យអាទិភាពនានា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវ សិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។ ជាថ្មីម្តងទៀតក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់បណ្ដាលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បណ្តាលសមាគម អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា។ សូមជម្រាបថា លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបជុំជាមួយបណ្តាលតំណាងក្រុមយុវជនសង្គមស៊ីវិលនានា រួមជាមួយក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ (Pass App) ដឹកជញ្ជូន…