-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនភីង ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នា យុគសម័យថ្មី។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ស៊ី ជីនភីង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះការរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រកបដោយជោគជ័យ និងសូមស្វាគមន៍គំនិតផ្តួចផ្តើមសកលថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ។ សម្តេចជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីថ្មីនៅក្នុងការជំរុញភាពជាដៃគូពិភពលោកឱ្យរស់ឡើងវិញ តាមរយៈកិច្ចសន្ទនាដើម្បីលើកកម្ពស់ការយោគយល់គ្នា និងភាពជឿជាក់គ្នាទៅវិញទៅមកក្នុងចំណោមគណបក្សនយោបាយ រដ្ឋាភិបាល និងប្រជាជនដើម្បីសន្តិភាពនិងវិបុលភាពរួម ជាពិសេសជាកម្លាំងចលករនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំពោះការកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជានិងចិន ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការត្បូងពេជ្យ រួមទាំងកិច្ចសហប្រតិបត្តិការបក្សនិងរដ្ឋក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនានា នឹងផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចរីករាយនឹងទទួលយកកិច្ចសហប្រតិបត្តិការនិងឆន្ទៈធ្វើការរួមគ្នា…
-
ឯកឧត្តម ប៉ែន បូណា៖ ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាពលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធានាស្ថិរភាពសង្គម និងការអភិវឌ្ឍ

ភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ ក្នុងមហាទិវាប្រកបដោយមោទនភាពជាតិនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ប្រជាពលរដ្ឋខ្មែរ សូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច»។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមនោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ»។ ឯកឧត្តម ប៉ែន បូណា ក៏បានទាញការកត់សម្គាល់ផងដែរថា «ស្នាព្រះហស្ថ និងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនៈកោដ្ឋ និងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់ នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍ ឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯករាជ្យ និងសន្តិភាពកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ឯករាជ្យ និងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ គឺសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង ទាំងការទទួលបានឯករាជ្យនិងសន្តិភាព។ ការបញ្ជាក់នេះ ក្នុងឱកាសប្រារព្ធមីទ្ទិងរម្លឹកកខួប ៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ មុខព្រះបរមរាជវាំង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា “ក្នុងនាមជាកុលបុត្រខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និងប្រជាជនកម្ពុជាទាំងមូល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាយកអស់កម្លាំងកាយចិត្តដង្ហែតាមស្នាមព្រះហស្តប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ព្រះមហាក្សត្រវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចីរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍនិងអា ទិភាពជានិរន្តនៃជាតិខ្មែរ”៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព្រះមហាក្សត្រកោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា សុន្ទរកថាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែលព្រះអង្គសូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថា នេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។ ព្រះរាជបន្ទូលព្រះមហាក្សត្រក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ គណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា មានសមាសភាពចំនួន១០រូប ដោយក្នុងនោះ មានប្រធាន១រូប, អនុប្រធាន ១រូប, អនុប្រធានប្រចាំការ ១រូប និងសមាជិកចំនួន៨រូប។ សមាសភាពទាំង១០រូប មានដូចជា៖១-ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន២-ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទ អនុប្រធាន៣-ឯកឧត្តម ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្តី អនុប្រធានប្រចាំការ៤-ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក៥-ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិក៦-ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក៧-ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា សមាជិក៨-អ្នកឧកញ៉ា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ,…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីនិងភារកិច្ច ដូចតទៅ៖ គាំទ្រដល់ការអនុវត្តមុខងាររបស់អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈនិងនវានុវត្តន៍ អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រីរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការ សកម្មភាពនៃកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។ រៀបចំឯកសារ របាយការណ៍ កិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ សម្របសម្រួលការងារប្រចាំថ្ងៃនិងបំពេញការងាររដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងផ្នែកភស្តុភារ ក្រោមកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ រៀបចំគម្រោងសម្រាប់អនុវត្តការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ ផ្តល់យោបល់និងលើកសំណើដោះស្រាយជូន គ.ក.ស.…
-
កម្ពុជា និងចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ និងអបអរសាទរឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តម ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ។ ឯកឧត្ដម បានបង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ច្រើនលើសលប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺដោយសារប្រជាជនមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាជន។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិនចំពោះការគាំទ្រ និងជំនួយមិន អាចកាត់ថ្លៃបានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា…
-
គណៈកមា្មធិការទទួលបន្ទុកសិទ្ធិកុមាររបស់ អ.ស.ប កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ

ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសមាជិកគណៈកមា្មធិការទទួលបន្ទុកសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ចំនួនពីររូបគឺ លោកស្រី Ann Skelton និងលោកស្រី Sopio Kiladze ព្រមទាំង លោកបណ្ឌិត Will Parks តំណាងអង្គការ UNICEF នៅទីស្តីការក្រសួង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម អាន សុខខឿន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) និងកិច្ចប្រឹងប្រែងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំង គណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងអង្គការ UNICEF ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានកិច្ចការពារ និងសិទ្ធិចូលរួម។ ឯកឧត្តមក៏បានលើកឡើងពីសកម្មភាពជាក់ស្តែងដែលកម្ពុជាបានអនុវត្ត និងវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបានទាក់ទងនឹងអនុសាសន៍ផ្តល់ដោយគណៈកម្មាធិការ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ស្របនឹងគោលបំណងអនុសញ្ញាស្តីពី សិទ្ធិកុមារ។ ចំណែកសមាជិកគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ និងតំណាងអង្គការ UNICEF បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលស្គាល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ។ គណៈកម្មាធិការ…
-
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាមនាព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឱ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ សម្តេចក៏បានសូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល៕ដោយ៖ពលជ័យ