Category: Politico 360

  • នៅថ្ងៃស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ

    នៅថ្ងៃស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ សម្តេចមហាបវរបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។ គួរបញ្ជាក់ថា អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ចំណាយថវិការប្រមាណ៦០លានដុល្លារសហរដ្ឋអាមេរិក។ អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ ៥,៦ ហិកតា ផ្នែកខាងមុខនៃ អាគារនេះ បែរទៅទិសខាងកើត ស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថា ទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះ មានទំហំ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ដែលអាចចតរថយន្ត ក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។ ចំណែកឯប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥លំនាំ តាម…

  • ឯកឧត្តម ប៉ែន បូណា៖ «សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»

    ឯកឧត្តម ប៉ែន បូណា៖ «សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»

    ភ្នំពេញ៖ នៅពេលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន កំពុងបំពងសំឡេងគាំទ្ររបាយការណ៍អង្គការបរទេសដែលចេញរបាយការណ៍ថា សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបានចំណាត់ថ្នាក់ទាប ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់ការពន្យល់ងាយៗអំពីភាពសត្យានុម័ត នៃការប្រើប្រាស់សិទ្ធិសេរីភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានចេញផ្សាយអត្ថបទពន្យល់ខ្លីមួយក្រោមចំណងជើងថា «សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»។ អត្ថបទនេះ បានចេញផ្សាយ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានសាកសួរឯកឧត្តម ដោយយោងលើរបាយការណ៍របស់អង្គការបរទេសមួយនោះ រាប់ទាំងការប្រឹងបន្ទរសំឡេងគាំទ្រទៅតាមទម្លាប់ពីសំណាក់បណ្ដាអង្គការមួយចំនួននៅកម្ពុជា។ តើសេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះមែនឬ? ខាងក្រោមនេះ ជាការបកស្រាយរបស់ឯកឧត្តម ប៉ែន បូណា។ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយរលូនក្នុងក្របខ័ណ្ឌច្បាប់និងការទទួលខុសត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។ នៅលើពិភពលោកនេះ…

  • ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

    ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon B ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណចំពោះការគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»

    រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌,សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣ ដែលមានដូចខាងក្រោម៖ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។ សម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ…

  • ព្រះមហាក្សត្រ៖ ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    ព្រះមហាក្សត្រ៖ ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៃរមណីយដ្ឋានអង្គរ បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។ ព្រះរាជបន្ទូលព្រះមហាក្សត្រ នៅក្នុងព្រះរាជធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញាស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។ ព្រះមហាក្សត្រក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង…

  • គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានបើកកិច្ចប្រជុំលើកដំបូង

    គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានបើកកិច្ចប្រជុំលើកដំបូង

    ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានអញ្ជើញបើកកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ទីនៅស្តីការក្រសួងផែនការ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីប្រកាសនូវសមាសភាពគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទើបទទួលបានការតែងតាំងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ ១៣៦ សសរ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីធានាភាពរលូន ភាពធន់ និងចីរភាពនៃដំណើរការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ កិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជួយការងារដល់គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាការត្រៀមខ្លួនផងដែរសម្រាប់ការចូលរួមកិច្ចប្រជុំពិភាក្សាទេ្វភាគីជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការបានបញ្ជាក់ជូនអង្គប្រជុំថា កាលពីឆ្នាំ២០២១ ការិយាល័យអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា បានជូនព័ត៌មានថា កម្ពុជាបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ លើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លក្ខណៈវិនិច្ឆ័យទាំង៣ ដែលវាយតម្លៃដោយ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UN Committee for Development Policy, CDP) រួមមាន៖១.ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income, GNI, per capita)…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន១៤៥រូប

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន១៤៥រូប

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន១៤៥រូប។ ដោយក្នុងនោះមានឋានៈស្មើទេសរដ្ឋមន្ត្រី ចំនួន២៩រូប, ឋានៈស្មើរដ្ឋមន្ត្រី ចំនួន២៩រូប, ឋានៈស្មើរដ្ឋលេខាធិការ ចំនួន២៩រូប,ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន២៩រូប និងឋានៈស្មើអគ្គនាយក ចំនួន២៩រូប។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សំណូមពរដល់ប្រទេសវៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សំណូមពរដល់ប្រទេសវៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្កាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅរវាងកម្ពុជា និងវៀតណាមនៅតែបន្តឈរស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀតទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ទោះបីក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែបានបន្តទំនាក់ទំនង និងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក…

  • ប្រធានសម្ព័ន្ធសហជីពជាតិប្រតិកម្មតបចំពោះក្រុមសហជីពប្រឆាំងដែលរិះគន់សម្តេចធិបតី ហ៊ុន ម៉ាណែត យកកេងចំណេញផ្នែកនយោបាយ

    ប្រធានសម្ព័ន្ធសហជីពជាតិប្រតិកម្មតបចំពោះក្រុមសហជីពប្រឆាំងដែលរិះគន់សម្តេចធិបតី ហ៊ុន ម៉ាណែត យកកេងចំណេញផ្នែកនយោបាយ

    ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រតិកម្មចំពោះអ្វីដែលជាការរិះគន់របស់ក្រុមសហជីពដែលមាននិន្នការប្រឆាំង ក៏ដូចជាសារព័ត៌មានដែលមាននិន្នាការប្រឆាំងដែលរិះគន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា យកបញ្ហាកម្មករជាឈ្នាន់ ឬក៏កេងចំណេញផ្នែកនយោបាយ។ សូមបញ្ជាក់ថា គណបក្សប្រឆាំងខ្លួនឯងទេ ដែលតែងតែយកកម្មករធ្វើជាឈ្នាន់នយោបាយ។ កន្លងមកយើងឃើញហើយ លោក សម រង្ស៊ី តែងតែយកកម្មករធ្វើជាឈ្នាន់ ឬក៏ក្រុមអ្នកនៅក្រៅប្រទេសយកកម្មករធ្វើនយោបាយធ្វើជាឈ្នាន់ ដើម្បីទាញ ឬក៏កៀរគរឱ្យមានការបោះឆ្នោតជូនគណបក្សរបស់ខ្លួន។ លោក ហ្វា សាលី បានបន្តថា លោកមិនឯកភាពនៅអ្វីដែលជាការលើកឡើងរបស់ក្រុមប្រឆាំង ឬវិទ្យុទាំងអស់នោះទេ ពីព្រោះជាទូទៅ នាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះកម្មករ និយោជិត មិនមែនជាការកេងចំណេញនយោបាយនោះទេ។ រាជរដ្ឋាភិបាលបានគិតគូរដិតដល់ និងបានយកចិត្តទុកដាក់ជាមួយកម្មករ កម្មការិនី។ ចំណែកឯក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសតែងតែយកបញ្ហា EBA និងយកបញ្ហាផ្សេងៗមួយចំនួនទាមទារឱ្យគេផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗនោះ គឺវាមិនបានជួយអ្វីដល់កម្មករនោះទេ ប៉ុន្តែវាថែមទាំងបានដាក់បន្ទុកទៅលើកម្មករធ្វើឱ្យកម្មករមិនសូវមានការងារធ្វើទៅវិញ។ នេះគឺជាបញ្ហាដែលក្រុមប្រឆាំងទាំងអស់នោះត្រូវតែទទួលស្គាល់ការពិត។ ខ្លួនឯងបានកំពុងតែកម្ទេចឆ្នាំងបាយរបស់បងប្អូនកម្មកររហូតមកដល់ថ្ងៃនេះ ដែលបានធ្វើឱ្យសហគមន៍អឺរ៉ុបផ្តាច់ EBA , GSP … ពីប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តទៀតថា…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណាមួយ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។ “យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពលទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់” នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។ សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនៅគ្រប់ដើមនីតិកាលនីមួយៗដើម្បីបង្ហាញជូនពីសេវាកម្មរបស់ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃ និងការងារស្នូលរបស់ខ្លួន រួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វកិច្ច…