Category: Politico 360

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕សូមជូនព្រះរាជក្រឹត្យដែលមានខ្លឹមសារដូចខាងក្រោម៖

  • ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាស៊ីសេរី អាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត

    ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាស៊ីសេរី អាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត

    ភ្នំពេញ៖ ប្រសិនបើវិទ្យុ អាស៊ីសេរី ចង់ទទួលបានការផ្ដល់កិច្ចសម្ភាសពីអ្នកនាំពាក្យរាជរដ្ឋាភិបាលមែននោះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដែលកំពុងកាន់តួនាទី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់គន្លឹះងាយៗ៥ចំណុច។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ក្នុងន័យឆ្លើយតបទៅនឹងព័ត៌មានបែបវាយប្រហាររបស់វិទ្យុមួយនេះថា «បើចង់ឱ្យអ្នកនាំពាក្យផ្ដល់បទសម្ភាស មិនពិបាកទេ»។ បើតាមឯកឧត្តម ប៉ែន បូណា គន្លឹះទាំង៥ដែលជួយបើកផ្លូវ ឱ្យអាស៊ីសេរី អាចសម្ភាសបាននោះ រួមមាន ទី១-ត្រូវគោរពច្បាប់កម្ពុជា ទី២-ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣-ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន ទី៤-កុំនិយាយបំផ្លើសបំភ្លៃតាមទំនើងចិត្ត និងទី៥-ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។ ឯកឧត្តក៏បានសង្កត់ធ្ងន់ទៀតថា «ចំណុចទាំង៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ»។ ប្រតិកម្មពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា «មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី»។ បើតាមឯកឧត្តម ប៉ែន បូណា ដែលមានបទពិសោធន៍ចាស់វស្សា ក្នុងវិស័យសារព័ត៌មាន និងធ្លាប់កាន់តួនាទីជាប្រធានក្លិបអ្នកកាសែតផងនោះ ព័ត៌មានរបៀបដូចដែលអាស៊ីសេរី បានផ្សាយខាងលើនេះ មិនបានឆ្លុះបញ្ចាំងពីវិជ្ជាជីវៈត្រឹមត្រូវរបស់អ្នកកាសែតឡើយ ដោយឯកឧត្តមបានគូសបញ្ជាក់ត្រឡប់ទៅវិញថា «បានប្រើពាក្យសុទ្ធតែ…

  • ករណីជនក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖ តំណាងអយ្យការសម្រេចចោទប្រកាន់បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង

    ករណីជនក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖ តំណាងអយ្យការសម្រេចចោទប្រកាន់បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង

    ភ្នំពេញ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជន ដែលក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ពីបទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះថា តំណាងអយ្យការបានបើកការស៊ើបសួររួចហើយពីបទឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហាក់ ឧត្តម ភេទប្រុស ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។ ទាក់ទងករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈស្តីពី អត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈស្តីពី អត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (RESIFAP) បានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈ ស្តីពីអត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី នៅក្នុងកិច្ចប្រជុំលើកទី៨ នៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (RESIFAP)។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន RESIFAP និង ឯកឧត្តម Yoann Lecourieux សមាជិករដ្ឋាភិបាលនូវែលកាលេដូនីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Nouméa នូវែលកាលេដូនី។ ក្រសួងការបរទេសបានបន្តថា នៅអំឡុងពេលនៃកិច្ចប្រជុំហ្វ្រង់កូហ្វូននេះ អ្នកចូលរួម បានសាទរភាពសម្បូរបែប និងភាពចម្រុះនៃសកម្មភាពដែលប្រទេសសមាជិកនីមួយៗ បានរៀបចំនៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី សំដៅលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សកម្មភាពទាំងនេះ មានគោលបំណងផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងទាក់ទាញការយកចិត្តទុកដាក់របស់អង្គការ OIF ទៅលើតំបន់ដ៏សំខាន់នៃពិភពលោកនេះ។ អ្នកចូលរួមបានពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើការផ្តួចផ្តើមគំនិតបង្រួបបង្រួមផលប្រយោជន៍របស់អង្គការតំបន់ ដែលស្ថិតនៅក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចពិភពលោក…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ករណីរកឃើញនគរបាលរូបណាជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ករណីរកឃើញនគរបាលរូបណាជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌ

    ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។ រាល់ការបំពេញភារកិច្ចគប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ការបញ្ជាក់នេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះ ការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាលគួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ ដើម្បីអនុវត្តតួនាទីភារកិច្ច ផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា…

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ ការទទួលយកទទួលយកសេចក្តីព្រាងច្បាប់ដែលស្នើដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ទំាងបីដែលស្នើឡើងដោយរាជរដ្ឋាភិបាលមានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមឺរ៉ាតអារ៉ាប់រួម សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ក្រោយពីការពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធីលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្ម មាត្រាមួយចំនួន បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ខាងលើរួចហើយ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលភារកិច្ច ត្រូវរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា

  • មូលនិធិរូបិយវត្ថុអន្តរជាតិ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមាន “កំណើនប្រមាណ ៥,៣ ភាគរយ ក្នុងឆ្នាំ២០២៣ នេះ

    មូលនិធិរូបិយវត្ថុអន្តរជាតិ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមាន “កំណើនប្រមាណ ៥,៣ ភាគរយ ក្នុងឆ្នាំ២០២៣ នេះ

    ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា មាន “កំណើនប្រមាណ ៥,៣ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះ ដែលគាំទ្រដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្សំនឹងកំណើនប្រសើររឹងមាំនៃការនាំ​ចេញ​ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាការនាំចេញផលិតផលកាត់ដេរមានភាពថមថយ ស្របពេលវិស័យសំណង់ និង​អចលនទ្រព្យ នៅមានកំណើនយឺតក៏​ដោយ។ នេះបើតាមការបញ្ជាក់របស់លោក Davide Furcer ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នៅក្នុងកិច្ចប្រជុំបូកសរុប “លទ្ធផលនៃការវាយ តម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ​កម្ពុជា សម្រាប់ឆ្នាំ ២០២៣ និង ២០២៤” ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។ ក្នុងកិច្ចប្រជុំបង្ហាញថា អត្រាអតិផរណាត្រូវបានវាយតម្លៃថា នឹងថមថយក្នុងអត្រា ២,៣ ភាគរយ ជាមធ្យមសម្រាប់ឆ្នាំ២០២៣, ហើយនឹង វិលទៅរកនិន្នាការរយៈពេលវែងវិញក្នុងអត្រា ៣,…

  • ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការ​លូតលាស់ជាបន្តបន្ទាប់

    ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការ​លូតលាស់ជាបន្តបន្ទាប់

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះការ​ខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅ​លើការធ្វើកំណែទម្រង់« អ្នកចេះ គឺជាប់»។ ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងកម្មវិធីថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការពាក់ព័ន្ធ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានចូលរួមក្នុងការរៀបចំផលិតមាតិកាក្នុងកម្មវិធី MoEYS E-Learning។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលា​រៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និង​ដៃគូសហការ រួមមានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងភាពជោគជ័យ​របស់ MoEYS E-Learning។ សូមជម្រាបជូនថា ក្រោមកិច្ចសហប្រតិបិត្តការរវាងក្រសួងអប់រំយុវជន យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា…

  • ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានចាប់ខ្លួន

    ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានចាប់ខ្លួន

    ភ្នំពេញ៖ជនដែលក្លែងព្រះរាជសាររបស់ព្រះករុណាជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទាក់ទងនឹងការនិមន្តព្រះសង្ឃព្រះនាម ចន្ទ មុនី ដែលកំពុងល្បីលើបណ្ដាញសង្គមនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួន។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហាក់ ឧត្តម ភេទប្រុស ត្រូវបានឃាត់ខ្លួន​​កាល​ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលាបន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងបដិសេធចំពោះ​លិខិតក្លែងបន្លំ​ជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមាន​បទបញ្ជាពី​ប្រមុខ​រាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកការស្រាវជ្រាវរហូត​ឈាន​ដល់ការឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាសែ​ព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា​ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផល​ប្រយោជន៍​ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។ ទាក់ទងនឹងករណីខាងលើនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការចែករំលែក​នូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក…

  • នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

    នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល​នៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។ សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។ និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់​ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃ​ឯក​របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិតបីទសវត្សរ៍ និង​ដែលបានរុញច្រាន​ប្រទេស​ឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយ​ប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះ ឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហ​ប្រជា​ជាតិ​បានចំណាយថវិកា ២ ០០០ លានដុល្លារក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។ ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់បីគឺ៖ ទី១៖ ធានា​អាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជា​មានអ្វីៗដូច​សព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាម​កំពុងបន្តឆាបឆេះ​នៅច្រើនកន្លែង។ ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាមនិងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរ​កំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព…